" អ៊ួក " សុងហ៊ុនត្រូវចុកអួលមួយទំហឹងពេលដែលជេគលើកជើងអុកចំ ចំណុចសំខាន់របស់គេមួយទំហឹង (យីកូន ឆីជេគម៉េចធ្វើចឹងហា៎ស🙃)
" អួយ...ចង្រៃយ៎ នេះឯងឆ្គួតហេ៎ស បានមកអុកចំកន្លែងនេះអញ្ចឹង ខ្ទេចហើយទេដឹងនៀករបស់ខ្ញុំ សឺត...អូយយ៉ូយឈឺខ្លាំងណាស់ អើយ...អាកូនប៉ាយ៉ាងម៉េចហើយអញ្ចេះ?? " សុងហ៊ុន ពោលឡើងទាំងចុកអួលជាពន់ពេក លេងមកអុកចំៗបែបនេះដាច់ពូជប្រុសស្អាតមួយឥឡូវហើយ (មិនដឹងត្រូវអាណិតឬគួរសើចទេ🥲🤣)
" សមមុខហើយ អាតាមុខស្លេក គ្រាន់តែរឿងប៉ុណ្ណឹងសោះធ្វើឯងមកតាមចងកម្មចងពៀរខ្ញុំណាស់យ៉ាងម៉េចគិតថាមករករឿងខ្ញុំហើយ ពេលវេលាអាចត្រឡប់ក្រោយឲលោកលែងបាក់មុខហ៎ក ក៏ខំម្ល៉េះឈឺអ្នកណាមើលហា៎ស " ជេគ និយាយស្រែកខ្លាំងៗដាក់អ្នកចំពោះមុខ មុាំងៗរកតែគេឆ្លើយតបមិនបាន រ៉េបដាក់សុងហ៊ុនដាច់កន្លើតចោល។
" ឯង! ហ៉ើយ...! " សុងហ៊ុន ជេគនិយាយច្រើនពេកដល់ថ្នាក់នាយរកពាក្យតបលែងចេញ នាយស្រគាលត្រចៀកខ្លាំងណាស់ព្រោះជេគនិយាយខ្លាំងៗពេកទើបនាយត្រូវយកដៃខ្ទប់ត្រចៀក សុងហ៊ុន ដកដង្ហើមសម្រួលអារម្មណ៍បន្តិចទើបឆ្លើយតបទៅជេគវិញម្ដងទៀត។
" ឥឡូវអញ្ចេះទៅចុះបើឯងចង់ឲខ្ញុំឈប់រករឿង ឯងត្រូវតែសុំទោសខ្ញុំ តែប៉ុណ្ណឹងចប់រឿងខ្ញុំឈប់រករឿងឯងទៀតហើយ ok ទេ " សុងហ៊ុន មានតែវិធីនេះទេទើបរឿងឆាប់ចប់ នាយត្រូវតែព្រមសម្របសម្រួលនិយាយធម្មតាជាមួយជេគបើមិនបែបនោះទេ រឿងនៅវែងឆ្ងាយដូចរឿងឥណ្ឌាអញ្ចឹង។
" សុំទោស?? មានរឿងអីដែលខ្ញុំត្រូវសុំទោសលោកទៀតនោះ នៅព្រលានយន្តហោះខ្ញុំបានសុំទោសលោករួចហើយតើ តែលោកមិនទទួល ឥឡូវមកឲសុំទោសស្អីទៀត " ជេគ ចងចិញ្ចើមចូលគ្នាឆ្ងល់ណាស់អាបុិនេះយ៉ាងម៉េចហ្នឹង អាគេសុំទោសម្សិលមិញហើយមិនព្រមទទួល ដល់ពេលនេះមកឲគេសុំទោសអីណាទៀត សុំអត់យល់ម៉ងហា៎ស។
" អាសុំទោសម្សិលមិញហ្នឹងខ្ញុំមិនយកទេ សុំទោសខ្ញុំម្ដងទៀតទើបខ្ញុំព្រមទទួល ឲលឿនមកសុំទោសភ្លាមបើមិនចង់ឲមានរឿងវែងឆ្ងាយ " សុងហ៊ុន
" មើលមាត់ខ្ញុំឲច្បាស់...អត់..ចង់! " ជេគ
" ឯងនេះពិបាកនិយាយគ្នាណាស់ ឥឡូវខ្ញុំសួរឯងម្ដងទៀត សុំទោសឬមិនសុំទោស " សុងហ៊ុន សួរបញ្ជាក់ តែជេគងាកមុខចេញធ្វើដូចសម្ដីសុងហ៊ុនជាខ្យល់មិនឆ្លើយតបអ្វីទាំងអស់។
YOU ARE READING
លេខាកំពូលស្នេហ៍(Jakehoon)
Romanceរឿង "លេខាកំពូលស្នេហ៍" Sunghoon : Top Jake : Bottom រឿងនេះជាប្រភេទរឿងបែបស្នេហាកំប្លុកកំប្លែង ឌឺដងចំអន់គ្នាទៅវិញទៅមក ឈ្លោះគ្នាមិនឲលស់ថ្ងៃ តែចុងក្រោយពួកគេទាំងពីរបែរជាបាក់ចិត្តលង់ស្នេហ៍គ្នាទៅវិញ ចង់ដឹងថាតើស្នេហា រវាងលោក ceo កំពូលព្រាននារី ផាក សុងហ៊ុន និ...