*ពេលព្រឹក
ពន្លឺព្រះអាទិត្យរះបញ្ចេញរស្មីបំភ្លឺលោកិយ មនុស្សម្នាក្រោកឡើងបើកភ្នែកទទួលយកថ្ងៃថ្មីងើបបំពេញការងាររាងៗខ្លួន មកមើលកំលោះពីរនាក់នេះវិញ នាំគ្នាដេកដកដង្ហើមចោលធ្វើព្រងើយ រាងតូចជេគដេកក្បាលទៅចុងជើងរបស់សុងហ៊ុនជើងម្ខាងលើកគងក្បាលនាយ នឹកស្មានថាជាខ្នើយឱបទើបសង្កត់លើគេចង់ដាច់ខ្យល់។" ហឹម...អឹស!អួយ...ថប់ដង្ហើមណាស់ " ដោយសារមានអ្នករំខានដំណេករាងក្រាស់ក៏ភ្ញាក់ឡើងទាំងមិនទាន់អស់ងងុយ ដៃមាំគ្រវាសជើងដែលគងខ្លួនចេញទៅម្ខាង រួចងើបអង្គុយឆ្ងក់សម្លឹងមើលរាងតូចដែលគេងហ៊ារទឹកមាត់កក្លាក់យ៉ាងស្រួលនៅចុងជើងគ្រែ។
" ហ៉ើយ!ដេកជាមួយឯងតែពីរបីយប់ទៀតយើងច្បាស់អាយុខ្លីមិនខាន មនុស្សស្អីដេកអាក្រក់អាក្រីយ៉ាងនេះ " នាយដកដង្ហើមធំបន្ធូរអារម្មណ៍យកដៃជ្រោងសក់ទៅលើតប់ប្រមល់ធុញថប់ជាខ្លាំង ប្រាប់ទៅចុះយប់មិញនាយមិនបានដេកពួនស្អីទេ ព្រោះជេគអស់ពីមមើលូកលាន់ខ្លួនប្រាណរាងក្រាស់ នៅលើកជើងគងគេផងជិះជាន់ផងឱបរឹតផងស្ទើររកកន្លែងដកដង្ហើមមិនចេញ មានពេលខ្លះគេមមើធាក់នាយធ្លាក់ពីលើគ្រែទៀត បើរាប់ទៅមិនតិចជាងដប់ជើង ឃើញមាឌតូចៗបែបនេះតែមួយជើងៗរបស់គេចង់ថ្លោះចង្កេះ។
រាងក្រាស់ឈានជើងចុះពីលើគ្រែសំដៅទៅយកកន្សែងព្យួរក្បែរកញ្ចក់ប្រុងថាទៅងូតទឹក ភ្លាមៗនោះស្រាប់តែស្រែកចាចភ្ញាក់និងទិដ្ឋភាពខ្លួនឯងនៅក្នុងកញ្ចក់ សក់បះឡើងកន្រ្ទីងកន្ទ្រើងដូចសម្បុកមាន់ភ្នែកខូងខ្មៅដូចខ្លាឃ្មុំភេនដានិយាយរួមមុខមាត់នាយពេលនេះមើលសឹងមិនយល់ថាជាមនុស្ស ពុទ្ធោហ្ហើយ! ផាក សុងហ៊ុន ដែលធ្លាប់តែស្រស់សង្ហារដូចទេវបុត្រ ពេលនេះប្រែក្លាយជាប្រែតមួយរំពេច។
" ស្នាមម្រាមដៃ? " សុងហ៊ុនលើកដៃស្ទាបត្រង់ថ្ពាល់ខាងឆ្វេងឃើញមានស្នាមម្រាមដៃវាមកពីអញ្ចេះឬក៏...
" ជេគ សុីម! យើងដូចជាអស់ការអត់ធ្មត់ជាមួយឯងហើយ " នាយសង្គ្រឺតជើងធ្មេញខឹងរាងតូចឡើងញ័រមាត់ មិនចាំយូរក៏ដើរទៅរករាងតូចនៅលើគ្រែម្ដងទៀត រួច...
YOU ARE READING
លេខាកំពូលស្នេហ៍(Jakehoon)
Romanceរឿង "លេខាកំពូលស្នេហ៍" Sunghoon : Top Jake : Bottom រឿងនេះជាប្រភេទរឿងបែបស្នេហាកំប្លុកកំប្លែង ឌឺដងចំអន់គ្នាទៅវិញទៅមក ឈ្លោះគ្នាមិនឲលស់ថ្ងៃ តែចុងក្រោយពួកគេទាំងពីរបែរជាបាក់ចិត្តលង់ស្នេហ៍គ្នាទៅវិញ ចង់ដឹងថាតើស្នេហា រវាងលោក ceo កំពូលព្រាននារី ផាក សុងហ៊ុន និ...