ភាគទី៨:អនាគតចៅប្រសារ

723 75 6
                                    

“ មានរឿងអី ” លោកម្ចាស់ ចូស៊ុង មកពីទូរទាត់បញ្ជីទំនិញវិញឃើញមនុស្សម្នាកកកុញច្រើននៅជិតឡានទើបសួរនាំ ក្រែងកើតមានអ្វីឡើង។

“ អឺលោកម្ចាស់ គឺអ្នកប្រុសតូច... ”
“ ចៅយើងយ៉ាងម៉េច ” លោកម្ចាស់ ចូស៊ុង បញ្ជ្រៀតកម្មករចូលទៅមើលក្នុងឡាន ទើបឃើញចៅរបស់ខ្លួនមានសភាពសុទ្ធតែឈាមប្រឡាក់ពេញអាវ។
“ ចៅយើងកើតអី ម៉េចក៏ចៅយើងទៅជាបែបនេះ ? ” លោកម្ចាស់ ចូស៊ុង ចោទសួរដោយសម្លេងមានអំណាចនាំឲកម្មករគ្រប់គ្នាព្រឺសម្បុរខ្ញាកៗខ្លបខ្លាចនិងសម្ដីមានរឹទ្ធិ គ្មាននរណាម្នាក់ហ៊ានឆ្លើយតបព្រោះមិនដឹងច្បាស់ពីហេតុការណ៍ដូចគ្នា ជេគ ឃើញស្ថានភាពមិនស្រួលទើបបង្ហើបសម្លេងអារកាត់ឆ្លើយជំនួសពួកគេ...

“ គឺលោកប្រធានត្រូវបេអង្ករនិងឈើធំធ្លាក់សង្កត់លើ ព្រោះជួយខ្ញុំ វាជាកំហុសរបស់ខ្ញុំបើកុំតែគាត់ចូលមកជួយខ្ញុំម្ល៉េះលោកប្រធានក៏មិនកើតរឿងបែបដែរ ខ្ញុំសុំទោស ” ជេគ ឱនមុខចុះមិនហ៊ានសម្លឹងមុខ លោកម្ចាស់ ចូស៊ុង។
“ ហឹម... ពួកឯងនាំប្រុសតូចទៅមន្ទីរពេទ្យចុះ ចាំយើងទៅតាមក្រោយ ឯឯងមកតាមតាមក ” លោកម្ចាស់ ចូស៊ុង ដកដង្ហើមធំបន្តិចរួចបញ្ជាទៅកាន់កម្មករ ទើបងាកមកហៅ ជេគ ឲមកតាមគាត់។
“ បាទ ” ជេគ ក៏ដើរទៅតាមការហៅ។

#នៅមន្ទីពេទ្យ 🏥
“ លោកគ្រូពេទ្យចៅខ្ញុំយ៉ាងម៉េចហើយ ? ” លោកម្ចាស់ ចូស៊ុង សួរឡើងពេលគ្រូពេទ្យចេញមក។
“ អ្នកជំងឺមិនកើតអ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែគ្រេចក.ព្រោះរបស់ធ្ងន់ធ្លាក់ចំកញ្ចឹងក.ខ្លាំង ប៉ុន្តែមិនប៉ះពាល់អ្វីដល់ឆ្អឹងក.ឡើយ គ្រាន់តែរបួសខាងក្រៅប៉ុណ្ណោះ ” លោកគ្រូពេទ្យ ឆ្លើយប្រាប់
“ ចុះត្រូវសម្រាកព្យាបាលយូរប៉ុណ្ណាទើបអាចជាសះស្បើយដូចដើមវិញ ”
“ រឿងនេះវាអាស្រ័យទៅតាមស្ថានភាពរបស់អ្នកជំងឺ ខ្ញុំមិនអាចកំណត់បានទេ ”
“ បាទ អរគុណច្រើនហើយ លោកគ្រូពេទ្យ ”
“ បាទ អញ្ចឹងខ្ញុំសុំលាទៅមើលអ្នកជំងឺផ្សេងសិនហើយ លោកម្ចាស់អាចចូលទៅមើលសាច់ញាតិបាន ”
“ បាទ ” 

“ ឈប់សិន លោកម្ចាស់តើខ្ញុំអាចចូលទៅមើលលោកប្រធានដែរបានឬទេ ? ” ជេគ
“ ហឹម ចូលមក ” ពួកគេទាំងពីរក៏ចូលទៅក្នុងបន្ទប់អ្នកជំងឺដែលមាន សុងហ៊ុន នៅក្នុងនោះ។
___________
“ សឺត អូយ...ឈឺក.ណាស់ ” ចូលមកដល់ សុងហ៊ុន ក៏ដឹងខ្លួនល្មម ហើយត្អូញឡើងភ្លាមព្រោះចុងរោយស្ពឹកពេញទាំងក.អស់ហើយ។
“ យ៉ាងម៉េចហើយចៅ ឈឺកន្លែងណាខ្លះ ? ” អ្នកជាតា ដើរចូលមកអង្គុយក្បែរចៅ។
“ លោកតា ខ្ញុំនៅឯណា អូយក.ខ្ញុំបាក់ហើយទេដឹង ? ” សុងហ៊ុន មិនឆ្លើយសំណួរតាគេសួរបែរជាសួរបកវិញ នៅត្អូញត្អែរឈឺក.រហូត។
“ នៅមន្ទីរពេទ្យ ពេទ្យប្រាប់ថាឯងគ្រេចក.ព្រោះរបស់ដែលធ្លាក់លើវាធ្ងន់ខ្លាំង និយាយប្រាប់តាមកមើលរឿងវាយ៉ាងម៉េចឲច្បាស់បានដល់ថ្នាក់កើតមានរបួស ” មិនទុកយូរនាំខាតពេល លោក ប្រញាប់សួររកមូលហេតុបញ្ជាក់ឲបានដឹងរឿងច្បាស់។
“ គឺខ្ញុំឃើញបេអង្កររកធ្លាក់មកសង្កត់ ជេគ ទើបចូលទៅជួយរួចវាក៏ធ្លាក់សង្កត់ខ្ញុំវិញនៅមានស្អីធ្ងន់មួយទៀតធ្លាក់មកសង្កត់ថែម រឿងវាបែបហ្នឹងលោកតា ” សុងហ៊ុន រៀបរាប់ដំណើររឿងប្រាប់។
“ នេះជាកំហុសរបស់តាដែលប្រាប់កម្មករទុកដាក់របស់របរមិនបានល្អ បណ្ដាលឲវាធ្លាក់មកបង្ករគ្រោះថ្នាក់ ”
“ អត់ទេវាជាកំហុសរបស់ខ្ញុំ បើខ្ញុំមិនទៅអង្គុយជិតបេអង្ករទាំងនោះវាក៏មិនកើតឡើង ដូច្នេះហើយ... ”
“ បានហើយ កុំបន្ទោសខ្លួនឯងអី គ្មានអ្នកណាខុសទេ វាគ្រាន់តែជាឧបហេតុគ្មានអ្នកណាចង់ឲវាកើតឡើងឡើយ ” សុងហ៊ុន កាត់សម្ដី ជេគ
“ មិនអីទេមិនមែនជាកំហុសរបស់ឯងទេ តាមិនបន្ទោសឯងទេ ”
“ បាទអរគុណលោកម្ចាស់ច្រើនហើយដែលមិនយកទោសពៃរ៍អ្វីពីខ្ញុំ ប៉ុន្តែខ្ញុំខាងនៅតែមានអារម្មណ៍ថាខ្លួនឯងខុស ” ជេគ
“ កុំគិតពីវាទៀតអី តាថាមិនអីៗហើយ មួយទៀតកុំហៅតាលោកម្ចាស់ ហៅលោកតាធម្មតាទៅបានហើយ ”
“ មិនសមទេលោកម្ចាស់ ខ្ញុំគ្រាន់តែជាកូនចៅលោកប្រធានហៅបែបនេះមិនសាកសមទេ ”
“ កុំប្រកែកជាមួយមនុស្សចាស់ហៅតាមតាប្រាប់ទៅ ”
“ បាទៗ លោកម្ចាស់... អា៎មិនមែនទេគឺ លោកតាៗ ” សុងហ៊ុន ឃើញ ជេគ និយាយរដាក់រដុបក៏ធ្លោយមាត់សើច ជេគក៏សម្លឹងមុខនាយហើយក្ដាប់មាត់សម្លក់គេថ្លែរ។
“ អឹម តាមើលទៅមុខឯងដូចជាប្រហែលៗ ដូចជាធ្លាប់ជួបនៅឯណាអញ្ចេះ ” លោកម្ចាស់ ចូស៊ុង សញ្ជឹងរកនឹកថាធ្លាប់ជួប ជេគ នៅកន្លែងណាពីមុនមកព្រោះដូចជាប្រហែលៗមុខគេ មួយសន្ទុះមកគាត់ក៏នឹកឃើញ...

លេខាកំពូលស្នេហ៍(Jakehoon)Where stories live. Discover now