ភាគទី៥:នេះខ្ញុំពិតជាត្រូវទៅធ្វើជាលេខាអាតាមុខស្លេកនោះពិតមែនហេ៎ស

813 86 7
                                    

#ភូមិគ្រឹះត្រកូលសុីម

“ ទីត!ទីតៗៗ ” សម្លេងសុីផ្លេឡានបន្លឺឡើងនៅមុខភូមិគ្រឹះសុីម អ្នកបម្រើនៅក្នុងភូមិគ្រឹះមិនបង្អង់យូរប្រញាប់ប្រញាល់រូតរះទៅបើកទ្វារ ឲចៅហ្វាយរបស់ខ្លួនភ្លាម។

“ ក្រាក! ” ទ្វាររបងដ៏ខ្ពស់បានបើកឡើង ឡានទំនើបពណ៌ខ្មៅក៏បរចូលទៅក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃ។

“ ហៃយ៉ា!ហត់ខ្លាំងណាស់ ម៉ោះអូនធ្វើសរសៃឲបងបន្តិចមកចុករោយពេញទាំងខ្លួនតែម្ដងហើយ ” លោកសុីម រអ៊ូរឡើង អង្គុយចុះនៅលើសាឡុងក្បែរប្រពន្ធ ហើយឲ អ្នកស្រីសុីម ធ្វើសរសៃឲ។

“ ចា៎ស លោកបង! ” អ្នកស្រីស្រីសុីម

“ យ៉ាងម៉េចដែរ? បានធូរឬនៅលោកបង ” អ្នកស្រីសុីម ម៉ាស្សាលើកញ្ចឹងក.ប្ដីថ្មមៗ រួចសួរទៅលោកសុីម គាត់ក៏ងក់ក្បាល។

“ អឹម...បានប្រពន្ធម៉ាស្សាឲអញ្ចឹងទៅរាងស្រួលខ្លួនបន្តិច ” លោកសុីម

“ ដឹងស្អីទេលោកបងនេះ ” អ្នកស្រីសុីម

“ អេ៎ កូនជេគកូនគីម៉េចមិនឡើងទៅគេងទៅ នៅអង្គុយដល់ណាទៀតម៉ោង11ជាងហើយទៅគេងទៅកូន ” អ្នកស្រីសុីម ក្រឡេកឃើញជេគនិងនីគីនៅអង្គុយលើសាឡុងនៅឡើយ ទើបដេញកូនឲទៅគេងព្រោះវាយប់ជ្រៅហើយ។

“ កូនមិនទាន់ងងុយទេចាំបន្តិចទៀតចាំចូលគេងក៏បានដែរ ” នីគី ឆ្លើយ

“ លោកប៉ាហា៎ ” ជេគ ហៅលោកសុីម

“ មានការអីកូន? ” លោកសុីម

“ គឺកូនមានរឿងចង់និយាយជាមួយលោកប៉ាបន្តិច ” ជេគ ងើបពីសាឡុងដើរទៅអង្គុយចុះធៀបនិងឥដ្ឋក្បែរជើងប៉ារបស់គេ។

“ មានរឿងអីនិយាយមកប៉ាចាំស្ដាប់ ” លោកសុីម

“ អញ្ចេះទេលោកប៉ា អឺ..គឺ...អឺ..អឹម លោកប៉ាអាចទៅផ្ដាច់កុងត្រាដែលកូនត្រូវទៅធ្វើជាលេខានៅក្រុមហ៊ុន Park Group នោះវិញបានទេ កូនមិនចង់ទៅធ្វើជាលេខារបស់កូនប្រុសលោកពូផាកនោះទេ ” នាយតូចជេគនិយាយដោយធ្វើមុខស្អុយទៅកាន់ប៉ារបស់ខ្លួន។

“ ហេតុអីទៅ?? ” លោកសុីម សួរទៅកូនឆ្ងល់ហើយក៏មិនយល់ សុខៗជេគមកប្រាប់ឲទៅផ្ដាច់កុងត្រាធ្វើជាលេខានៅក្រុមហ៊ុន Park Group វិញទាំងដែលការងារនេះគេស្រឡាញ់និងចង់ធ្វើយូរហើយមកដល់ពេលនេះបែរជាលែងចង់ធ្វើទៅវិញ។

លេខាកំពូលស្នេហ៍(Jakehoon)Where stories live. Discover now