ភាគទី១៦:អូនprankលោកយាយលេងតើ

1K 99 22
                                    

-Skip
{ពេលយប់🌙}

" ម៉េចក៏បងសម្លឹងមុខអូនដូច្នេះ មុខអូនមានប្រឡាក់អីឬ? " ជេគ សួរទៅកាន់អ្នកអង្គុយនៅលើគ្រែដែលកំពុងសម្លក់សម្លឹងខ្លួនដូចជាចង់សុីសាច់ហុតឈាមគេទាំងរស់។
" អូនពូកែសម្ដែងអញ្ចឹងទៅដាក់ពាក្យលេងកំប្លែងទៅបង Support " សម្ដីគ្មានក្បាលគ្មានកន្ទុយបន្លឺចេញពីមាត់នរ:សង្ហារនាំឲអ្នកម្ខាងឆ្ងល់ នាយនិយាយដូច្នោះចង់មានន័យថាយ៉ាងម៉េច? សុខៗមកថាគេពូកែសម្ដែង។
" សម្ដែង?សម្ដែងអី អូនមិនយល់ពីអ្វីដែលបងកំពុងនិយាយនោះទេ " នាយតូចឡេងឡង់មិនយល់ពីសម្ដីរាងក្រាស់
" អូនល្ងង់មែនឬក៏អូនធ្វើភ្លើ? " សុងហ៊ុន សួរដោយទឹកមុខមាំ ជេគ ពិតជាមិនដឹងមែនឬថាខ្លួនបានធ្វើអី?
" ផាក សុងហ៊ុន! បងថាអ្នកណាល្ងង់អ្នកណាភ្លើ កើតស្អីចង់មករករឿងទាំងយប់ " នាយតូចច្រឡោតស្រែកដាក់រាងក្រាស់ មកថាគេល្ងង់គេភ្លើនាំភ្លើងតើអាបុិនៀក ក្នុងទ្រូងរាងតូចក្ដៅឆេវភ្លាម ក្ដៅណាស់ក្ដៅដូចបាយពុះយីរករឿងអត់ហេតុផល(សម្រួលអារម្មណ៍កូនមាសម្ដាយ🥲)។

" ធ្វើអីដឹងខ្លួនឯងហើយ " រាងក្រាស់មិនខ្វល់ពីសម្រែករបស់រាងតូចនាយនៅតែរក្សាទឹកមុខមាំជាប់ដដែលថែមទាំងបោះពាក្យសម្ដីឲរាងតូចឆ្ងល់ផងខឹងផង កើតស្អីមិនព្រមនិយាយឲចំៗមកនៅកាច់កុងវែងឆ្ងាយនាំគេឆ្ងល់រកមូលហេតុអត់ឃើញ។
" ធ្វើអី?អូនបានធ្វើអី បងនិយាយទៅមើលថាអូនបានធ្វើអីហា៎ស? "
" គឺរឿងពីព្រឹកមិញ "

" អរ...កុំប្រាប់ណាថាអង្គុយសម្លឹកសម្លក់អូនមួយថ្ងៃហ្នឹង ខឹងនិងរឿងកាលពីព្រឹក មែនអត់? "
" បងមិនបានខឹង ប៉ុន្តែបងគ្រាន់តែមិនយល់ពីអូន ម៉េចក៏ទៅប្រាប់លោកយាយខុសពីការពិត ដឹងទេគាត់Callទៅប្រាប់ប៉ាម៉ាក់បង អ្នកម៉ាក់Callមកជេរបងឡើងមួយព្រឹកធំគាត់សឹងតែមកអូសក.បងទៅសេអ៊ូលវិញភ្លាមៗ "

" អូន...អូនម៉េចនឹងដឹងថារឿងវាដល់ថ្នាក់នេះនោះ អូន prank លោកយាយលេងតើ អូន prank លេងទេ ហិហិ🥺 " ជេគ ប្ដូរទឹកមុខពីកាចទៅជាគួរឲស្រឡាញ់មួយរំពេច មិនបានទេត្រូវតែរហ័សលួង សុងហ៊ុន ជៀសវាងមានរឿងកាន់តែវែងឆ្ងាយណាមួយរឿងដឹងដល់ប៉ាម៉ាក់ សុងហ៊ុន ហើយប៉ាម៉ាក់គេក៏ប្រហែលជាដឹងដែរ។
" Prank ម៉ាកអូននេះតិចទៀតគ្រួសារបងលើកទ័ពមកជាន់ក.បងទាំងពូជមិនខាន "
" Sorry កុំខឹងអូនអីណាចាំអូនបកស្រាយប្រាប់ការពិតទៅអ្នកទាំងអស់គ្នាថាបងមិនបានធ្វើអីលើអូនទេ ឈប់ខឹងទៅណ៎ Baby ណ៎! "
" .......... " (ស្ងាត់គ្មានការឆ្លើយតប)
" ណាហ៊ុននីណា ឈប់ខឹងអូនទៅ " រាងតូចបន្តលួងលោមរាងក្រាស់ ប៉ុន្តែគេហាក់មិនខ្វល់មិនឆ្លើយអ្វីសូម្បីមួយម៉ាត់ គិតតែពីគេចមុខចេញពីរាងតូច។

លេខាកំពូលស្នេហ៍(Jakehoon)Where stories live. Discover now