ភាគទី១៥:ពួកឯងទាក់ទងគ្នាមែនទេ?

790 75 18
                                    

« បានៗ គេឈប់លេងហើយហត់ណាស់ » ជេគឃាត់សុងហ៊ុនឲឈប់លេង ដេញចាប់គ្នាឡើងយូរហត់ចង់ដាច់ខ្យល់។
« ថើបបងមួយមក ចាំបងឈប់ » សុងហ៊ុនល.មុខទៅជិតឲគេថើប ជេគនោះក៏បានដូចចិត្តទៀតឱនថើបថ្ពាល់នាយភ្លែត។
« មិនបានឲថើបថ្ពាល់ទេ ថើបកន្លែងនៀក " នាយបូញមាត់ដាក់រាងតូចឲថើបមាត់តើ មិនមែនថើបថ្ពាល់ឯណា។
« ប្រុសចង្រៃរកតែកន្លែងចំណេញ ជុប! » រាងតូចធ្វើតាមសំណើរល.ទៅថើបមាត់រាងក្រាស់មួយខ្សឺតឲនាយអស់ចិត្ត។
« គួរស្រឡាញ់ណាស់យើងហ្នឹង » បន្ទាប់ពីទទួលបានស្នាមថើបដ៏ផ្អែមជក់ចិត្តពីសំណព្វចិត្តរួច រាងក្រាស់ញញឹខ្ចឹបបិទមាត់មិនជិត ឈ្លាតទាញថ្ពាល់រាងតូចលេង សរសើរគេថាគួរស្រឡាញ់ទៀត។
« គួរស្រឡាញ់យូរហើយទើបដឹង »

« អេ៎បងភ្លេចសួរតើ អូនបានធូរឬនៅយប់មិញអូនក្ដៅខ្លួនខ្លាំងណាស់ ដឹងទេបងបារម្ភពីអូនស្ទើរស្លាប់ » រាងក្រាស់ទើបនិងនឹកឃើញកាលពីយប់មិញរាងតូចមិនសូវស្រួលខ្លួន ទើបប្រញាប់សួរនាំក្រែងនាយតូចនៅមិនស្រួល។
« អូនលែងអីហើយ »
« ប្រាកដអត់ បើនៅឈឺចាំបងនាំអូនទៅពេទ្យ »
« អូនជាហើយ ព្រោះបានប្រុសស្អាតមើលថែពេញមួយយប់ អញ្ចឹងមិនបាច់ទៅពេទ្យក៏បាន »

« អ៎ាយ...ធ្វើអីហ្នឹង លួសព្រលឹងអូនអស់រលីង » រាងតូចភ្ញាក់ក្រញ៉ាងខ្លួនពេលរាងក្រាស់ចាប់បីដោយមិនបានប្រាប់មុន។
« បងបីអូនទៅងូតទឹក "
« មិនបានទេបីទៅងូតទឹកយ៉ាម៉េច ប្រយ័ត្នមានគេឃើញនៅខាងក្រោមមានមនុស្សណា " រាងតូចឃាត់ដំណើរនាយដែលប្រុងបីខ្លួនចុះទៅក្រោម។
« បើគេឃើញយ៉ាងម៉េច អូនខ្លាចអី? »
« បងមិនខ្លាចលោកយាយស្ដីឲទេឬ បើគាត់ដឹងថាពួកយើងមានទំនាក់ទំនងអ្វីជាមួយគ្នា » ទឹកមុខរាងតូចធ្លាក់ចុះមួយរំពេច ពេលគិតដល់ទំនាក់ទំនងពួកគេត្រូវគ្រប់គ្នាបានដឹង ចុះបើមានអ្នកជំទាស់ស្នេហារបស់ពួកគេនោះ។
« មិនថាលោកយាយបង គ្រួសារបងគ្មានអ្នកណាជំទាស់ស្នេហាពួកយើងឡើយ អូនកុំបារម្ភ » រាងក្រាស់ញញឹមផ្ដល់ទំនុកចិត្តឲរាងតូចជឿជាក់ ទាំងខ្លួនគេផ្ទាល់មិនដឹងដូចគ្នាថាគ្រួសារព្រមទទួលយកទំនាក់ទំនងរបស់គេទាំងពីរនាក់ដែរឬយ៉ាងណា?
« បងនិយាយពិតទេ? »
« ពិត បងកុហកអូនធ្វើអី »
« អូនជឿសិនក៏បាន »

លេខាកំពូលស្នេហ៍(Jakehoon)Where stories live. Discover now