Our Memories (ត)

970 70 2
                                        

2ខែមុខ

(តពីកម្មវិធី)
វេកាសលើកស្រាអកយកអកយកព្រោះគេខឹងនឹងភីតដែលគ្រាន់តែបានជួបអាប្រុសណាមិនដឹងនៅក្នុងកម្មវិធីស្រាប់តែមកប្រាប់គេថាឈប់ស្រលាញ់គេហើយនៅប្រាប់គេឲ្យចាត់ទុកគ្នាជាបងប្អូនទៀត នរណាមិនក្តៅចិត្ត😡 (មូលហេតុវេកាសច្រានភីតចេញនៅពេលភីតចង់ថើបគេនោះព្រោះវេកាសគិតថាភីតបានថើបគ្នាជាមួយPong)

វេកាសឃើញPongបីភីតចេញមកហើយដើរសំដៅទៅនិយាយជាមួយប៉ារបស់ធ្វើភីតហើយចេញទៅបាត់ ក្នុងចិត្តវេកាសពេលនេះគឺថាដូចគេយកសាំងមកជះលើភ្លើងដែលកំពុងឆេះសន្ធរសន្ធៅស្រាប់ឲ្យឆេះកាន់តែរោលរា (ឆេះឲ្យខ្លោចឲ្យអស់ទៅ)
វេកាសស្ទុះចេញទៅតាមពួកគេទាំង2នោះដោយមិនខ្វល់ពីអីទាំងអស់

*នៅតាមផ្លូវ

Pongកំពុងសួរផ្លូវទៅcondoភីត តែភីតគិតតែយំមាត់ជីបអូចៗ (សង្ស័យជេវេកាសម៉ង) ភ្លាមនោះមានឡានមួយជិះតាមគេតាំងពីកម្មវិធីមកម្លេះ
"ទីតៗៗៗៗៗ" ឡានខាងក្រោយស៊ីផ្លេនិងបើកហ្វាឲ្យគេឈប់
"ភីតៗ យើងថាមានអ្នកតាមយើងមក តើឯងមានសត្រូវនៅណាអត់ យើងខ្លាចណាស់យើងមិនទាន់បានញ៉ែពូឯងទេ" Pongនិយាយ
ភីតក៏សម្លឹងមើលតាមកញ្ចក់ឡានក៏ដឹងថាជាឡានរបស់វេកាស ភីតជ្រួញចិញ្ចើមឆ្ងល់ថាវេកាសមកតាមគេធ្វើអី ឬមានរឿងកើតឡើងលើប៉ាគេ?
"P'Pong អែបឡានអែបចូលគៀនទៅ" Pongក៏អែបតាមភីតប្រាប់
ភីតព្យាយាមសម្រួលអារម្មណ៍បន្តិចហើយជូតទឹកភ្នែកចុះពីឡានស្របគ្នាជាមួយPong វេកាសដើរសម្តៅទៅខាងផ្នែកម្ខាងទៀតរួចទាញPongមកដាល់មួយដៃ រួចចង់ស្ទុះចង់ទៅដាក់ថែមតែត្រូវភីតរត់មកអោបគេពីក្រោយ
"វេកាសធ្វើឆ្លួតអីនឹង ហេតុអីបានបងវាយP'Pong" ភីតស្រែកឲ្យវេកាសរួចច្រានវេកាសមួយទំហឹង គេចង់ដើរទៅជួយគ្រាP'Pongឲ្យងើប តែត្រូវវេកាសទាញមកថើប ភីតព្យាយាមរើតែមិនឈ្នះកំលាំងដែលវេកាសចាប់ (បានអីឈ្នះគេបើគេសុទ្ធសាច់ដុំ ហើយកូនមានតែខ្លាញ់នឹង)

"ពេលវាថើបម៉េចអូនអូនមិនរើដូចពេលនេះដែរទៅ" វេកាសសួរដោយកំហឹង ពេលនេះគេមានកំហឹងពេញខ្លួនយកផ្ទុះចេញមកហើយ
"វេកាសបង....លោកឆ្កួតហើយP'Pongមិនបានថើបខ្ញុំទេ ម៉េចមករឿងគេបែបនេះ" ភីតចាប់ផ្តើមខឹងនឹងវេកាសដែរហើយ
"ម៉េចមិនហៅខ្លួនឯងថាភីត ហៅបងថាបងដូចមុន នេះគ្រាន់ជួបវាមិនដល់មួយថ្ងៃផងអូនប្រែចិត្តហើយហ៎" វេកាសសួរទៅភីតនឹងចាប់អង្រួនភីតខ្លាំងៗ (ហិង្សាណាស់វេកាស🤧)
ភីតចាប់ផ្តើមយំទៀតហើយ "ចុះបងបងមានដែលគិតពីអារម្មណ៍ខ្ញុំទេ បងបណ្តើរស្រីប្តូរមុខរាល់អាទិត្យ មានពត៌មានរាល់ថ្ងៃរាល់ខែ បងមានដែលខ្វល់ពីខ្ញុំទេថាខ្ញុំឈឺប៉ណ្ណា" ភីតគក់ទ្រូងវេកាសខ្លាំងៗ "ហើយទោះខ្ញុំមានអ្នកណាដេកជាមួយអ្នកណាក៏មិនពាក់ព័ន្ធនឹងបងទៀតឡើង ព្រោះខ្ញុំនឹងឈប់ស្រលាញ់បងទៀតហើយ" និយាយរួចភីតទះវេកាសមួយកំផ្លៀង (កុំជោរ)
"ភីតអូនហ៊ាន? នេះអូនចង់បញ្ឈឺបងទៅដេកជាមួយអាមុខសាបនោះហេស??? បាន!! មកនេះ" និយាយរួចចាប់ភីតលីចូលឡានរួចបញ្ជាកូនចៅគេចេញបាត់នៅ នៅសល់តែPongអង្គុយហួសចិត្តនឹង2នាក់នុងម្នាក់មាត់រឹងមាត់ថាស្អប់តែប្រច័ណ្ឌហួងហែងគេ ដល់ម្នាក់ទៀតប្រាប់គេថាឈប់ស្រលាញ់តែលួចតាមរហូត ហ៊ើយហត់ចិត្តណាស់

ស្រម៉ៃទៅប៉ុន្មានឆ្នាំមុន

"ភីត បងវេកាសមកហើយចុះមកកូន" ប៉ាភីតស្រែកហៅ ម៉ាក់ភីតកំពុងចំអិនអាហារ
វេកាសទទួលស្គាល់ថានៅជាមួយគ្រួសារភីតគេមានសេចក្តីសុខណាស់ តែវេកាសមានចំងល់ថាហេតុអីបានជាប៉ាភីតតែតែហៅគេឲ្យមកញាំបាយនៅផ្ទះគាត់ ហើយនៅចង់ឲ្យភីតមានភាពស្និតស្នាលជាមួយគេទៀតតែក៏មិនបានគិតច្រើន
"កូនធ្វើកិច្ចការផ្ទះសិនប៉ា ប៉ាឲ្យបងវេកាសឡើងមកលើមក"
ភីតស្រែកពីបន្ទប់មក
"ចំមែនកូននេះ" ប៉ាភីតនិយាយថាគ្រវីដាក់វេកាស "ក្មួយមិនបាច់ឡើងតាមគេហៅក៏បានកុំឲ្យគេទម្លាប់អាក្រក់"
"មិនអីទេលោកអ៊ំ ខ្ញុំក៏ខានជួបគេ1ខែហើយដែរ សុំឡើងទៅមើលគេបន្តិច" វេកាសនិយាយរួចក៏ដើរដើរទៅខាងលើបាត់
ប៉ាភីតគាត់សម្លឹងមើលខ្នងវេកាសដោយមើលទៅដូចមានរឿងអ្វីម្យ៉ាងនៅក្នុងចិត្ត រួចសម្លឹងទៅមើលភរិយាគាត់ "បណ្តោយទៅប៉ាវា បើពួកគេទាំង2យល់និងហ៊ានទទួលស្គាល់ពីបេះដូងពួកគេនឹងមានសេចក្តីសុខនាពេលខាងមុខ គ្រាន់តែប៉ុន្នឹងវាក៏លើសលស់ណាស់ទៅហើយបើវេកាសដឹងវិញគេនឹងស្អប់ពួកយើងនិងភីតដែលមិនដឹងពីផែនការរបស់ពួកយើង"

មកមើលក្នុងបន្ទប់ភីតវិញម្តង
ភីតគ្រាន់តែឃើញវេកាសគេរត់ហក់ទៅអោបវេកាសហើយថើបមាត់វេកាស ជុប វេកាសសើចគេក៏មិនប្រកាន់អីគេក៏មានសេចក្តីសុខពេលភីតធ្វើបែបនេះដាក់គេ ភីតប្រាប់វេកាស ថាគេនឹកៗខ្លួនខ្លាំងណាស់ រួចថើបមាត់ម្តងទៀតវេកាសថើបតបវិញ( ភីតអត់ចេះថើបទេតែចេះតែខាំៗទៅ) ដល់ពេលវេកាសថើបតបវិញចង់អស់ខ្យល់ ភីតដង្ហក់ខ្យល់ធ្វើឲ្យវេកាសសើច
"ទៅធ្វើកិច្ចការផ្ទះទៅ អាងបានញាំបាយ"
"អូខេ បងគេងលេងចាំភីតសិនទៅ" ភីតរត់ទៅតុដើម្បីអង្គុយធ្វើលំហាត់ត
ពីមួយថ្ងៃទៅៗ សកម្មភាពរបស់ពួកគេទាំង2បន្តបែបនេះជារៀងរាល់ថ្ងៃ ហើយពេលខ្លះក៏លើសពីនេះ វេកាសមើលថែភីតស្ទើរតែរាល់ថ្ងៃ(និយាយទៅដូចប្រពន្ធចឹង) បើនិយាយពីភីតវិញលែងចូលផ្ទះចូលអីហើយ គេចំណាយពេលជាមួយវេកាសសឹងរាល់ថ្ងៃ ដល់ថ្នាក់ធ្វើឲ្យប៉ាម៉ាក់គេមានការបារម្ភយ៉ាងខ្លាំងខ្លាចថាបើថ្ងៃណាមួយពួកគេឃ្លាតឆ្ងាយពីគ្នានឹងមានខាងណាម្នាក់ឈឺចាប់ខ្លាំងរវាងពួកគេតែពួកគាត់មិនថាអីដោយសារវាជាបំណងរបស់ពួកគាត់ដែរ

ភីតគេដឹងថាខ្លួនគេស្រលាញ់វេកាសតាំងពីតំបូងព្រោះថាវេកាសជាមនុស្សតំបូងចូលមកជីវិត ប៉ុន្តែសម្រាប់វេកាសវិញចាត់ទុកថារាល់ទង្វើនិងកាយវិការទាំងអស់នោះគ្រាន់តែជាទំនាក់ទំនងបែបបងប្អូនឬបែបធម្មតាទៅវិញ (អត់យល់ដេកអោបគេនៅជាប់នឹងទ្រូង ថ្នាក់ថ្នមមើលថែគេរាល់ថ្ងៃ ទៅជាគិតថារឿងធម្មតាវិញ😤)

កូនខ្ញុំខូចខាតណា
____________________________

Vegas×Pete-Never Yours!?Where stories live. Discover now