វគ្គនេះចំរុះមានទាំងកំសត់ផង និងគេនេះនុសផង😩
____________________________________________
ថ្ងៃថ្មី
វេកាសពិតជាបានរក្សាសម្តីគេពិតមែនពេលនេះម៉ោង1ថ្ងៃត្រង់ហើយភីតនៅគេងនៅឡើយ
"ភីត ងើបមកញាំអីសិនមកអាងញាំថ្នាំ ថ្ងៃត្រង់ហើយ" វេកាសព្យាយាមដាស់ភីត ថ្ងៃនេះវេកាសអត់រត់ចោលភីតទៀតគេ គេតេឲ្យណុបយកឯកសារមកខុនដូភីតដើម្បីស៊ីញ៉េ
"អត់ទេ ធុញណាស់ចេញទៅ" ភីតរអ៊ូទាំងង៉ក់ងរ ព្រោះគេពិតជាល្វើយខ្លាំងណាស់
"ភីតបើចឹងញាំនំបុ័ងនឹងផឹកទឹកដោះគោបន្តិចទៅកុំឲ្យលេបថ្នាំទៅឈឺក្រពះ" វេកាសលើកថាសនំបុ័ងទៅជិតភីត ភីតក៏ងើបអង្គុយផ្អែកក្បាលគ្រែហើយញាំនំបុ័ងបណ្តើរសំឡក់វេកាសបណ្តើរហើយក៏ផឹកដោះគោនិងថ្នាំ
"គេងបន្តទៅបងនៅធ្វើការបន្ទប់ទទួលភ្ញៀវ បើមានការអីស្រែកហៅណា" វេកាសនិយាយប្រាប់ភីតដែលនៅតែសំឡក់គេដូចចង់ហក់មកខ្វាចគេណាស់ចឹង
(ភីតទ្រោមខ្លួន តែវេកាសនេះវិញផ្សាពេញខ្លួនដោយសារយប់មិញភីតចៗខ្វាចម៉ាអស់ដៃ)
នៅបន្ទប់ទទួលភ្ញៀវ
"ណុបរឿងរបស់ភីតស៊ើបដល់ណាហើយ" វេកាសសួរទៅកាន់ណុប
"បាទ គឺអីលូវនេះប៉ាម៉ាក់ភីតពួកគាត់បានធ្វើដំណើរកំសាន្តជុំវិញប្រទេស ហើយឲ្យពូរបស់ភីតមកជួយគ្រប់គ្រង មួយវិញទៀតពួកគាត់ក៏ឲ្យភីតស្វែងរកការងារនៅកន្លែងផ្សេងដើម្បីហ្វឹកហាត់មុនចូលទៅកាន់ដំណែងក្នុងក្រុមហ៊ុន" "អឺ...ហើយក្រុមហ៊ុនដែលភីតធ្វើការឲ្យនោះគឺជាក្រុមហ៊ុនរបស់លោកភុងដែលលោកធ្លាប់បានជួបហើយ ភីតជាជំនួយការផ្ទាល់ផងដែរ" គ្រាន់តែលឺភ្លាមវេកាសជ្រួញចិញ្វើម "ភុង" និយាយទាំងសង្រ្កឺតធ្មេញ "ស្អែកឯងទៅដាក់ពាក្យលាឈប់ឲ្យភីតផង"
"តែបើភីតដឹង...." ណុបនិយាយ
"ចាំយើងនិយាយជាមួយភីត" វេកាសនិយាយដោភាពជឿជាក់ ហើយក៏បន្តធ្វើការងារគេទៀតទៅ
◇ត្រលប់ទៅពេលវេកាសជួបជាមួយប៉ាភីតប៉ុន្មានថ្ងៃមុន
ប៉ាភីតគាត់បានមកសុំជួបវេកាសមុនពេលគាត់ចាកចេញទៅរស់នៅក្រៅប្រទេសបែបផែនដែលពួកគាត់ប្រាថ្នាព្រោះថាគាត់ចាស់ហើយ គាត់ចង់ចំណាយពេលជាមួយមនុស្សគាត់ស្រលាញ់(ម៉ាក់ភីត) ភីតក៏អាយុជិត22ឆ្នាំហើយដែរណាមួយមានថែនឃុនដែលជាពូបង្កើតមកជួយមើលថែទៀតគាត់មិនសូវបារម្ភ
YOU ARE READING
Vegas×Pete-Never Yours!?
Short Story×fanfic ×pregnant ភីតបានលួចស្រលាញ់វេហ្កាសតែម្ខាង តែចំពោះវេកាសគេចាត់ទុកភីតជាផ្នែកមួយដូចនឹងគ្រួសាររបស់គេ ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួល....
