ក្បត់ចិត្ត

656 73 15
                                    

វេកាសពីមួយថ្ងៃទៅមួយថ្ងៃ ការងារគេតែងតែរវល់ដកឃ្លាមិនបាន មិនសូវមានពេលឲ្យក្រុមគ្រួសារគេដូចមុន ទោះបីភីតទៅដល់កន្លែងធ្វើការក៏វេកាសជាប់ប្រជុំពេញមួយថ្ងៃទុកឲ្យគេនៅម្នាក់ឯងក្នុងបន្ទប់ដដែល
សរុបមកវេកាសទៅធ្វើការពីព្រឹកព្រលឹម កណ្តាលអាធាត្របានចូលផ្ទះវិញ ធ្វើឲ្យភីតមានអារម្មណ៍ឯការដេកកណ្ដោចកណ្ដែងម្នាក់ឯងចាំប្តីត្រលប់មកវិញ

"លោកប្តី អូនចង់ទៅដើរលេងនៅសមុទ្របងជូនអូនទៅៗណា"
"ភីតបងក៏ចង់ដែរ តែការងារពេលនេះមិនអាចដកឃ្លាបានមែន កុំខឹងអីអូនសម្លាញ់"
"ហ៊ើស ទៅណាទៅៗអូនមិនចង់ឃើញមុខបងទេ អាប្តីមិនស្រលាញ់ប្រពន្ធ"
ភីតដើរធ្វើងើយវេកាសឃាត់ក៏មិនស្តាប់រួចបិទទ្វារបន្ទប់ទឹកគ្រាំង
"ភីតចេញមកនិយាយគ្នាសិន ហេតុអីអូនក្លាយជាមនុស្សគ្មានហេតុផលដូច្នេះ"
"មែនអូនវាគ្មានហេតុផលយកតែចិត្តខ្លួនឯង បងឆាប់ចេញទៅ អូនវាគ្មានតម្លៃឲ្យបងចង់ចំណាយពេលជាមួយ" ភីតស្រែកឲ្យវេកាសព្រមទាំងដេញគេចេញពីបន្ទប់
"ភីតអូនហួសហេតុពេកហើយ ហេតុអីនិយាយគ្នាមិនដឹងរឿងសោះចឹង"
វេកាសមានសម្ពាធពីការងារច្រើនពេកធ្វើឲ្យគេស្រ្តេសខ្លាំងទើបសម្រេចថានឹងទៅផឹកនៅក្រៅដើម្បីកាត់ស្រ្តេស
ភីតបានលឺសម្លេងឡានបើកចេញទៅគេអើតមើលទៅឃើញថាជាឡានវេកាសធ្វើឲ្យភីតរឹតតែឆេះឆួលកាន់តែខ្លាំង

រំលងបាន2ម៉ោងស្រាប់តែមានសារមួយលោតចូលទូរសព្ទភីត
រូបភាពវេកាសកំពុងតែគេងនៅលើគ្រែជាមួយយីម ដោយរូបភាពនោះច្បាស់ៗលក្ខណះFull HDតែម្តង
ភីតក្តាប់ទូរសព្ទសឹងតែបាក់ជាពីរកំណាត់ទៅហើយ
"នេះបងចេញទៅដើម្បីផឹកនិងដេកជាមួយវាហេស"
ភីតនិយាយទាំងស្រក់ទឹកភ្នែកជាខ្សែរចុះមក ភីតចុចតេទៅណុបឲ្យត្រៀមឡានជូនគេទៅតាមវេកាស រួចក៏ចុចតេទៅថេនឃុនឲ្យទៅបានជាគ្នាជាមួយគេព្រោះគេមិនមែនខ្លួនមួយទៀតទេដូច្នេះត្រូវប្រុងប្រយ័ត្នឲ្យបានច្រើន

ត្រលប់ទៅពីរថ្ងៃមុន

ភីតមានអារម្មណ៍មិនស្រួលខ្លួនសោះមួយរយះនេះ ព្រឹកឡើងគេមានអារម្មណ៍ធីងធោង វិលមុខ គេក៏បានសម្រេចចិត្តទៅពិនិត្យមើលក្រែងលរាងកាយគេមានបញ្ហាអ្វី
ភីតទៅតែម្នាក់អែងនោះទេដោយសារតែវេកាសរវល់ខ្លាំងទើបគេមិនប្រាប់វេកាសហើយក៏មិនចង់រំខានប្តីគេដែរ

Vegas×Pete-Never Yours!?Where stories live. Discover now