Mama Pete

933 71 3
                                        

នៅផ្ទះវេកាស

"ភីតបងមិនឲ្យអូនធ្វើការនៅក្រុមហ៊ុនអាមុខសាបនុះទៀតទេ ហើយបងក៏បានដាក់ពាក្យលាឈប់ឲ្យអូនដែរ" វេកាសនិយាយដល់ត្រឹមនេះក៏ញញឹមចុងមាត់បែបគេជាអ្នកឈ្នះ (មានទ្រឹស្តីមួយថាកុំចង់ឈ្នះប្រពន្ធ តែខ្លាំងខ្លោច)
"បងហ៊ាន" ភីតដើរមកជិតវេកាស (វេកាសឃើញចឹងដូចចង់ភ័យៗម៉េចទេ) "បងមានសិទ្ធិអីហាសមកសម្រេចចិត្តជំនួសខ្ញុំ??" ភីតសម្លុតវេកាស
"សិទ្ធិជាប៉ាកូនក្នុងផ្ទៃ" វេកាសតបបែបឌឺភីត
"ទេបងគ្មានសិទ្ធិ ខ្ញុំនៅចាំមិនភ្លេចបងរើសស្រីនោះធ្វើសង្សារនៅយកវាមើលបញ្ឈឺទៅដេកក្នុងខ្ញុំទៀត បងអាងអីមកនិយាយបែបនេះ កូននេះជាកូនខ្ញុំតែម្នាក់បងគ្មានសិទ្ធិបើបងចង់បានកូនបងទៅមានជាមួយពួកសង្សារដែលធ្លាប់បណ្តើរទាំងនោះទៅ" ភីតរៀបរាប់ទាំងយំ
"ភីតនេះអូនវែងឆ្ងាយហើយ រឿងនុះជារឿងអតីតហើយកាលមុនវាមានការយល់ច្រលំទើបងធ្វើបែបនេះ អីលូវបងគ្មានអ្នកណាទេអូនក៏ដឹង" វេកាសនិយាយសម្លេងស្រទន់ (ហើយពូវេកាសដូចទ្រង់ដូរចិត្តលឿនម៉េស180°ហើយមិនដឹង កាលមុនអត់និយាយច្រើនចឹងផងសំខាន់អូនពេញៗមាត់)
"បងគិតថាខ្ញុំល្ងង់ហេស បងបណ្តើរពួកគេចូលសណ្ឋាគារខ្ញុំឃើញដោយផ្ទាល់ភ្នែក" ភីតនិយាយ
"ភីតនេះបងគ្រាន់តែលើករឿងដាក់ពាក្យឈប់ធ្វើការម៉េចក៏អូនទៅនិយាយរឿងទាំងនុះទៅវិញ? ហើយនៅមានកូនទៀតបើគ្មានបងអូនក៏គ្មានកូន" វេកាសតប
"មិនដឹង ចង់និយាយកូនវាឲ្យរំឭករឿងអតីតកាល" ភីតតបបែបរំភើយ "ខ្ញុំនឹងទៅធ្វើការនៅកន្លែងបងPongដដែល"
ភ្លាមនោះភីតឃើញវេកាសលើកទូរសព្ទតេទៅនរណាម្នាក់
"វីន តើវាមានគ្រោះថ្នាក់ទេបើយើងអីៗគ្នាកំលុងភីតមានផ្ទៃពោះ?" ភីតបើកភ្នែកធំៗចង់ខ្យល់គគ្រាន់តែលឺវេកាសនិយាយ "អឺល្អ អរគុណ" និយាយចប់វេកាសមើលមុខភីតហើយរួចញញឹមទាំងកំណាច
"អត់ទេវេកាស នេះបងឆ្កួតហើយ" ភីតព្យាយាមតវ៉ា
"អូនអាចទៅធ្វើការបាន បើអូនមានកម្លាំងទៅធ្វើការរួចបន្ទាប់ពីពួកយើង....."វេកាសដើរមកខ្សឹបដាក់ត្រចៀកភីតធ្វើឲ្យភីតព្រឺសម្បុរខ្ញាក

"ទេ ខ្ញុំកំពុងមានកូន បងឆ្កួតមែនទែនហើយ" ភីតព្យាយាមគេចពីវេកាស តែត្រូវវេកាសចាប់ជាប់ហើយលើកបីភីតដាក់លើគ្រែ
"គ្រូកកកៗៗៗៗ"
"តោះរកអីញាំ អូនប្រហែលឃ្លានហើយ សម្លេងកូរពោះលឺៗបែបនេះ" (យីពោះនេះកូរអីពេលនឹងពុងផ្ចង់អារម្មណ៍ផង)
និយាយរួចដឹកដៃភីតចេញទៅ

Vegas×Pete-Never Yours!?Where stories live. Discover now