ភីត វេកាស និងអ្នកផ្សេងទៀតនាំគ្នាទៅញាំអាហារជុំគ្នាទុកជាការជួបជុំគ្នាវិញ
+ក្នុងឡាន
ភីតទារវេកាសទៅខុនដូគេវិញតែវេកាសមិនព្រមធ្វើឲ្យភីតយំហើយស្រែកលឺៗព្រមទាំងវាយបោចសក់ខ្ញាំគេសុះសាច់ទ្រាំមិនបានវេកាសក៏យល់ព្រមតែមានលក្ខណ្ឌគេត្រូវគេនៅទីនោះជាមួយភីតដែរ ភីតតំបូងបដិសេធតែវេកាសមិនព្រម ឈ្លោះគ្នាទៅមកៗមិនព្រមសងខាងចឹងសម្រេចចិត្តថាយប់នឹងក៏ទៅគេងនៅផ្ទះរបស់ថេនឃុន
(អត់ចោលចរឹតវាយប្តីម៉ងកូនម៉ែ ហើយទៅខុនដូគេគ្មានតេប្រាប់ម្ចាស់ផ្ទះមុនទេទៅយកតែម៉ង)
ក្រោក (សម្លេងបើកទ្វារ)
"ភីត វេកាសនាំគ្នាមកធ្វើអី?" ថេនឃុនសួរ ហើយមុខរបស់គេកំពុងមានពិរុទ្ធ
"យប់នេះពួកយើងមកគេងនៅទីនេះ" វេកាសនិយាយដោយអស់ខ្យល់ គេហត់ទាំងកាយហត់ទាំងចិត្តព្រោះភីត
ថេឃុនឃើញសភាពវេកាសហើយអស់សំណើច សក់វេកាសកន្ត្រីងន្ត្រើង មុខមានស្នាមខ្វាចទៀត
"មិនបាន មិនឲ្យចូលទេ" ថេនឃុនបដិសេធដាច់ខាតដូចមានអ្វីចង់លាក់បាំង
" ហេតុអ្វីបានចូលមិនបានឃុននូ ភីតចង់សម្រាកភីតនិយាយដោយធុញទ្រាន់
"គឺមិនបាននុសអី នាំគ្នាទៅផ្ទះពួកអែងវិញទៅ" ថេនឃុនតបទាំងរដិបរដុប
"អត់ទេភីតចង់ចូល ពូកាត់ចរិតគួរឲ្យធុញតាមវេកាសដែរហើយ ហ៊ើយ" ថាហើយភីតរុញពូគេនិងវេកាសចេញ តែមិនទាន់បានចូលដល់ក្នុងផងស្រាប់តែឃើញ Pong ដើរចេញពីបន្ទប់ទឹក ភីតភ្ញាក់ផ្អើលជាខ្លាំងតែខ្លួននៅសម្លឹងមើលសាច់ដុំដ៏សស្គុះរបស់Pong ស្របពេលដែលវេកាសដើរមកឃើញទឹកមាត់ប្រពន្ធខ្លួនចង់ស្រក់ហើយ
"ភីតអូននៅចង់សម្លឹងមើលវាដល់ណាទៀតហាស" វេកាសស្រែកឲ្យភីតដោយអារម្មណ៍ប្រចណ្ឌដែលមានពេញខ្លួនក្នុងពេលនេះ
ភីតសម្រួលអារម្មណ៍ហើយមើលទៅទិសដៅពូគេកំពុងឈរ (ថេនឃុនឃើញភីតសម្លឹងមើលខ្លួនក៏ធ្វើជាងើយក្បាលមើលមេឃមើលផ្កាយក្នុងបន្ទប់)
Pongវិញបានតែឈញញឹមអេសក្បាលដាក់ភីត
"ចាំមើលភីតតេទៅប្រាប់លោកប៉ាថាពូនាំប្រុសមកដេកក្នុងបន្ទប់" ភីតនិយាយគម្រាមពូគេ
"អាក្មួយឆ្កួតនេះ ហាមប្រាប់អ្នកណាគេដាច់ខាតយើងប្រាប់ឲ្យហើយ" ថាហើយថេនឃុនច្រានភីតនិងវេកាសចេញពីបន្ទប់ខ្លួន
YOU ARE READING
Vegas×Pete-Never Yours!?
Short Story×fanfic ×pregnant ភីតបានលួចស្រលាញ់វេហ្កាសតែម្ខាង តែចំពោះវេកាសគេចាត់ទុកភីតជាផ្នែកមួយដូចនឹងគ្រួសាររបស់គេ ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួល....
