Our Memories in the Past

797 79 1
                                    

តាមពិតភីតហើយនិងវេកាសស្គាល់គ្នាតាំងពីយូរដែលហើយគ្រាន់វេកាសធ្វើមិនស្គាល់ភីត។ ភីតនិងវេកាសបានជួបគ្នាកាលពី5ឆ្នាំមុន កាលនោះវេកាសគេបានទិញភាគហ៊ុននៅក្រុមហ៊ុនរបស់ភីត30%ធ្វើឲ្យគេមានតំណែងមួយដែលសំខាន់បន្ទាប់ពីប៉ារបស់ភីត។ វេកាសឧស្សាហ៍ចេញចូលផ្ទះភីតណាស់ហើយប៉ារបស់ភីតអញ្ចើញគេទៅញាំអាហារនៅទីនោះជាញឹកញាប់ វេកាសនិងភីតចាប់ផ្តើមមានភាពស្និតស្នាលជាមួយគ្នា ប៉ុន្តែវេកាសគាត់មិនបានគិតអីទៅលើភីតទេគាត់ស្រលាញ់ស្រី មានតែភីតទេដែលគិតលើសជាមួយវេកាសព្រមទាំងលួចស្រលាញ់វេកាសផងដែរតែភីតមិនហ៊ានបង្ហាញឲ្យវេកាសដឹងនោះទេ ទំនាក់ទំនងរបស់ពួកគេកាន់ស្អិតល្មួតៗពីមួយថ្ងៃទៅមួយថ្ងៃ កំឡុងពេលនោះភីតក៏ធ្លាប់ទៅគេងនៅផេនហោស៍របស់វេកាសដែរ រហូតដល់ថ្ងៃមួយភីតមានការអន់ចិត្តជាមួយវេកាសដែលប្រកាសមានទំក់ទំនងស្នេហាជាមួយនិងតារាស្រីដ៏ល្បីម្នាក់ខ្លាំង គេក៏បានផឹកស្រវឹងហើយក៏សារភាពស្រលាញ់វេកាស
"ឯងស្រលាញ់យើងតែយើងស្អប់ឯង" វេកាសនិយាយហើយដើរចេញទៅបាត់ ទុកឲ្យភីតអង្គុយយំម្នាក់ឯង

ភីតគេយំរាល់ថ្ងៃព្រោះនឹកវេកាសព្រមទាំងឈឺចាប់និងទង្វើរបស់វេកាសជាខ្លាំង គេយំរៀបរាប់ប្រាប់ពូរបស់គេ (Khun Noo)គ្រប់ពេលជាពិសេសពេលមានពត៌មានរបស់វេកាសបែកពីសង្សារមួយទៅមានសង្សារថ្មីមួយទៀត Khun Noo ស្អប់វេកាសណាស់ដែលធ្វើឲ្យក្មួយគេមកយំខូចចិត្តខ្លាំងបែបនេះ Khun Nooព្យាយាមណែនាំប្រុសៗសង្ហាៗៗនិងប្រឹងបញ្ចុះបញ្ចូលឲ្យភីតឈប់នឹកគិតពីវេកាសទៀត តែមើលទៅវាគ្មានប្រយោជន៍ហើយមិនយល់ថាហេតុអីក្មួយគេស្រលាញ់វេកាសដកចិត្តមិនបានបែបនេះ។ ភីតតែងតែលួចតាមវេកាស ពេលដឹងថាវេកាសចូលរួមកម្មវិធីចេញមុខតាមសង្គមគេក៏សុំប៉ារបស់គេទៅជាមួយដែរ តែវារឹតតែធ្វើឲ្យភីតឈឺចាប់ព្រោះពេលវេកាសជួបភីតគេមិនទាំងរាក់ទាក់ឬមើលមុខភីតផង ថែមទាំងបណ្តើរស្រីឌឺភីតទៀត (វេកាសចង់បញ្ជាក់ប្រាប់ភីតថាគេស្រលាញ់ស្រី)។
ភីតសម្លឺងមើលទិសដៅដែលវេកាសកំពុងឈជាមួយដៃគូរបស់គេទាំងម៉ួម៉ងនិងអស់សង្ឃឹម "តើចង់បញ្ឈឺខ្ញុំដល់ណាទៀតវេកាស នេះសូម្បីតែក្តីសង្ឃឹម1%ក៏បងមិនអាចផ្តល់ឲ្យខ្ញុំដែរតើមែនទេ ប្រហែលជាដល់ពេលបញ្ចប់វាហើយ" ភីតក៏ដើរចេញទៅឈរនៅមុខរានហាលព្រមទាំងសម្លឹងមើលមេឃបិទភ្នែកហើយក៏និយាយ

Vegas×Pete-Never Yours!?Where stories live. Discover now