តពីTogether with You
○នៅផេនហោស៍វេកាស'
ទម្រាំតែវេកាសឈប់គឺម៉ោង៣គត់ វេកាសក៏មិនចង់ឈប់ទល់តែសោះប៉ុន្តែមើលទៅភីតជិតសន្លប់មែនទែនហើយក៏ឲ្យភីតគេងទៅ(ពួកគេស្វាងតាំងពីតង់ទី២)
ព្រឹកឡើង
ភីតងើបមកគឺថាស្ពឹកខ្លួនទាំងមូលតែម្តង គេចាប់ផ្តើមនឹកឃើញរឿងដែលបានកើតឡើងកាលពីយប់មិញជាមួយវេកាស តំបូងគឺគេស្រវឹងពិតមែន ប៉ុន្តែបន្ទាប់មកពីតឹកទី២មកវេកាសធ្វើឲ្យគេស្វាងចេស ភីតស្ទើរតែមិនជឿថាវេកាសធ្វើរឿងបែបនេះជាមួយខ្លួនម្តងហើយម្តង ទៀតទេព្រោះវេកាសជាមនុស្សប្រុសពេញលក្ខណះកាលពីមុននៅពេលនៅជិតគេមិនថាអោបគ្នាថើបគ្នាវេកាសមិនដែលមានប្រតិកម្ម ឬបង្ហាញអារម្មណ៍អីនោះទេ (ម៉េចដឹងកូនថាគេអត់អារម្មណ៍)
ភីតងើបមកមានតែគេម្នាក់ឯងតែប៉ុណ្ណោះ ទឹកភ្នែកភីតហូរចុះមកមិនឈប់ គេមិនស្មានថាលើកតំបូងគេដៃគូរម្ខាងទៀតទុកគេចោលបែបនេះសោះ ភីតចុះពីគ្រែរៀបចូលបន្ទប់ទឹក គេឈឺទាំងកាយឈឺទាំងចិត្ត "ហ៊ើយកើតមកវេទនាអីម៉្លេសទេភីត" ភីតនិយាយម្នាក់ឯង
បន្ទាប់ពីងូតទឹកហើយក៏គេចេញត្រលប់ទៅផ្ទះវិញ ភីតមិនបានគិតអីច្រើនទេ ព្រោះគេជាប្រុសគ្មានអ្វីខូចខាតនោះទេ ហើយគេក៏មិនចង់ឲ្យវាកាសមកទទួលខុសត្រូវគ្រាន់តែរឿងបែបនេះទេ ទោះគេស្រលាញ់វេកាសតែគេមិនមែនជាមនុស្សបង្ខំអ្នកដទៃត្រូវតែមកស្រលាញ់ខ្លួនវិញឡើយ។
ពេលគេចុះទៅបានជួបណុបដែលកំពុងរង់ចាំភីតចុះមកញាំអាហារពេលព្រឺកដែលវេកាសបញ្ជារខ្លួនឲ្យទៅទិញទុកតាំងពីព្រឹក ហើយក៏បញ្ជារឲ្យជូនភីតទៅខុនដូភីតវិញ តែវាកាសមិនបានផ្តាំឲ្យប្រាប់ភីតថាគេមានកិច្ចការបន្ទន់ដែលត្រូវទៅដោះស្រាយនៅប្រទេសក្រៅនោះទេ។
ភីតក៏មិនបានជំទាស់អីដែលព្រោះពេលនេះគឺថាគេខ្សោះអស់ពីខ្លួនទៅហើយគេសឹងតែគ្មានកម្លាំងចុះជណ្ដើរផង បន្ទាប់ពីញាំអាហាររួចក៏ធ្វើដំណើរទៅខុនដូខ្លួនវិញ ហើយភីតក៏មិនចង់ជួបវេកាសនៅពេលនេះដែរ។
YOU ARE READING
Vegas×Pete-Never Yours!?
Short Story×fanfic ×pregnant ភីតបានលួចស្រលាញ់វេហ្កាសតែម្ខាង តែចំពោះវេកាសគេចាត់ទុកភីតជាផ្នែកមួយដូចនឹងគ្រួសាររបស់គេ ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួល....
