"ភីតហេតុអីអូនហៅវាមកទីនេះ(សម្តៅលើPong) " វេកាសសួរដោយកំហឹងពេលឃើញប្រពន្ធខ្លួនអង្គុយខ្សឹបខ្សាវៗជាមួយPong
"ហេតុអីមកមិនបាន??" ភីតសួរទៅវេកាសវិញ
"គឺ...គ្រាន់តែចង់ដឹងថាអូនហៅវាមកធ្វើអី" វេកាសនិយាយបែបស្លូតៗ មិនស្លូតម៉េចបើប្រពន្ធបញ្ចេញចង្កូមដាក់ហើយ
"មានការបានហៅបើអត់ការហៅមកធ្វើអី ល្ងង់ចឹងចេះគ្រប់គ្រងក្រុមហ៊ុនបានដែរ" វេកាសអស់យោបលបន្ទាប់ពីភីតជេគេចឹងព្រោះមិនដែលមានអ្នណាហ៊ានថាគេល្ងង់គេ
"ហាហាហា ភីតក្មួយពូពូស្រលាញ់ឯង" ថេនឃុនដើរចូលមកព្រមទាំងចំអកទៅកាន់វេកាស វេកាសបានត្រឹមទប់អារម្មណ៍ ហើយគិតក្នុងចិត្ត "ប្រពន្ធយើងអ្នករើសៗ"
តុកៗ
"អឺ ចៅហ្វាយមានមនុស្សស្រីមកសុំជួបចា៎" លេខាវេកាសនិយាយព្រមទាំងសម្លឹងទៅភីតបែបឌឺដង ហើយវេកាសក៏ឆ្ងល់ថ្ងៃនេះគេមិនមានណាត់ជាមួយអ្នកណាទេ ហើយភីតក៏ឆ្ងល់ព្រោះគេតែងតាមដានកាលវិភាគវេកាសធ្វើការដូច្នេះវេកាសមិនអាចកុហកឬលួចទៅណាបាន
"ភីតតិចទៀតបងមកវិញ" វេកាសនិយាយព្រមទាំងសម្លឹងទៅPongបែបគម្រោមតាមក្រសែភ្នែក "ហែងហ៊ានប៉ះប្រពន្ធយើងហែងងាប់"ហើយក៏ដើរចេញទៅ
បានប្រហែល5នាទី ភីតនៅមិនស្ងប់ចឹងដឹងថាស្រីណាមកសុំជួបវេកាសក៏ដើរសំដៅទៅបន្ទប់ធ្វើការវេកាស ស្របពេលលឺសម្លេងក្ដុងក្តាំងចេញពីទីនោះ ភីតបើទ្វាទៅឃើញស្រីស្លៀករ៉ូបស៊ិចស៊ីពណ៌ខ្មៅកំពុងអោបរឹតវេកាស វេកាសគាំងស្មារតីម៉ងគ្រាន់តែឃើញមុខភីតពេលនេះ
"វេកាស បងហ៊ាន ហ៊ានណាស់" ភីតស្រែកខ្លាំងឲ្យវេកាសនិងស្រីម្នាក់នោះ វេកាសគេភ័យក៏រត់មករកភីតព្រោះខ្លាចភីតខឹងខ្លាំងពេកវាប៉ះពាល់ដល់កូនក្នុងពោះ
"ភីតអូនស្ងប់អារម្មណ៍សិនខ្លាចប៉ះពាល់ដល់វេននីស ស្តាប់បងសិនបងមិនបានអោបគេទេគេស្ទុះអោបបងដោយមិនដឹងខ្លួន" ភីតសម្រួលបន្តិចពេលនឹកឃើញដល់កូន តែស្រីពាក់រ៉ូបខ្មៅនោះវាធ្វើមុខឌឺភីតធ្វឲ្យភីតទ្រាំមិនបានហក់ទៅបោចសក់នាងហើយទះបាន2កំភ្លៀងដែរ😆 "នាងអែងហ៊ានមករកប្តីយើងដល់បន្ទប់ហេស ចាំយើងឲ្យស្គាល់រសជាតិប្រពន្ធដើម" ភីតបោចគ្មានប្រណីទេអ្នកអើយ អាណិតម្នាក់ស្រីនឹងណាស់
វេកាសរត់មកចាប់ភីត ព ចេញ ម៉ែអាណាលេងសុតតែឡើងលើសាឡុងហក់ចាប់បោចសោះគេនោះ (កូនស្រីម្តាយអើយ)
"ភីតៗអូនសម្រួលអារម្មណ៍សិន ដកដង្ហើមវែងៗអូយ ភីត" វេកាសស្រែកព្រោះត្រូវបស់ភីតដែរ "ភីតលែងសក់បងឈឺៗបងមិនដឹងរឿងទេ បងមិនស្គាល់ស្រីម្នាក់នុងទេ" លឺបែបនេះភីតប្រលែងដៃចេញពីសក់វេកាស ព្រោះភីតដឹងថាវេកាសមិនចូលចិត្តនិយាយកុហក ចឹងហើយក៏លើកដៃអោបកវេកាសហើយយំម្តង "ហឹកហឹកហឹក"
"ភីតអូនកុំយំៗ បងសុំទោស" វេកាស ព ដើរទៅមកដើម្បីលួងលោមភីតឲ្យត្រជាក់ចិត្តមកវិញ
"មានរឿងអី" Tankhun, Pong, PP, Gun & Porche មកទ្វាបន្ទប់មកឃើញសភាពរញ៉េរញ៉ៃពេញនឹងក៏កាត់ន័យថាមានរឿងអី ភីតនៅយំអោបកវេកាសនៅឡើយទេ
"អាវេកាសនេះអែងលួចមានស្រីក្រៅផងហេស?" ថេនឃុនស្រែកជេវេកាស
"យើងមិនស្គាល់នាងទេ" វេកាសតបខ្លីៗព្រោះគេនៅបន្តលួងលោមភីត
Tankhun, PP, Gun & Porche បែរទៅមើលស្រីនោះកំពុងអង្គុយជូតឈាមច្រមុះបណ្ដើរមើលមកពួកគេបណ្តើរគ្រាន់ឃើញ4នាក់នោះដើរចូលទៅលើកដៃសំពះយកម៉ង
"អត់ទេខ្ញុំខុសហើយត្រូវគេជួលមកទេ ខ្ញុំសុំទោសកុំវាយខ្ញុំអី" ស្រីម្នាក់នុងយំយកៗ
"អ្នកណាជួលនាងមក?" វេកាសសួរដោយសម្លេងត្រជាក់ស្រិប
"គឺលេខារបស់លោកគេជួលខ្ញុំក្នុងតម្លៃថ្លៃដើម្បីឲ្យភីតយល់ច្រលំជាមួយលោក ខ្ញុំខុសហើយស្ញុំរៀងហើយ" ស្រីរ៉ូបខ្មៅនិយាយទាំងទឹកភ្នែក
(សំទោសរឿងផ្សេងប្រហែលតួស្រីឃើញតួប្រុសមានស្រីហើយយំរត់ចេញហើយ តែសុំទោសភីតកូនខ្ញុំអត់ចឹងទេចា៎😫)
"ណុប ទៅបណ្តេញលេខានុសចេញពីក្រុមហ៊ុនយើងរយះពេល5នាទី ហើយប្រាប់នាងកុំឲ្យយើងឃើញមុខនាងទៀតឲ្យសោះ" វេកាសបញ្ជាដោយកំហឹង
"មិនបានទុកឲ្យយើងចាត់ការ ហ៊ានធ្វើឲ្យភីតយើងយំផងហេស តោះពួកយើង" Tankhunនាំមុខ PP, Gun & Porcheចេញទៅរកលេខានោះ (មិនបាច់ប្រាប់ក៏ដឹងថាមានរឿងអីបន្ទាប់ដែរ)
"វេកាស ខ្ញុំថាលោកគួរយកភីតទៅផ្ទះសិនទៅ ចាំយើងជួយចាត់ការរឿងបន្ទាប់" Pongនិយាយដោយឃើញសភាពភីតយំអោបកវេកាសជាប់បែបនេះ លឺបែបនេះវេកាស ព ភីតចេញទៅដោយមិនខ្វល់បុគ្គលិកគេឃើញហើយគិតយើងម៉េចឡើយ សំខាន់គេខ្វល់តែអារម្មណ៍ភីតម្នាក់គត់ពេលនេះ
ភីតយំអោបវេកាសដល់គេងលក់ វេកាសឃើញសភាពភីតហើយគេមានអារម្មណ៍ខុសដែរធ្វើឲ្យភីតនៅតែយំដោយសារខ្លួនហើយគេស្អប់អ្នកដែលធ្វើឲ្យភីតយំមិនលើកលែងសូម្បីតែគេ
មកដល់ផ្ទះវេកាសដាក់ភីតឲ្យគេងលើគ្រែរួចជូតមុខជូតមាត់ឲ្យភីតហើយគេក៏ឡើងមកគេងអោបភីតរួចគេងលក់ទាំងពីរនាក់បាត់ទៅ😊
__________________________________________
សង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តជាពិសេសវគ្គនេះ😄
អរគុណអ្នកទាំងអស់គ្នា!!
YOU ARE READING
Vegas×Pete-Never Yours!?
Nouvelles×fanfic ×pregnant ភីតបានលួចស្រលាញ់វេហ្កាសតែម្ខាង តែចំពោះវេកាសគេចាត់ទុកភីតជាផ្នែកមួយដូចនឹងគ្រួសាររបស់គេ ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួល....
