Our (mess) Wedding Day

648 60 5
                                    

នៅក្នុងភូមិគ្រឹះវេកាស

"ខ្ញុំសូមប្រកាសថាលោកវេកាសនិងលោកភីតក្លាយប្តីប្រពន្ធយ៉ាងស្របច្បាប់" លើកអាចារ្យប្រកាសចប់ កូនក្រមុំកូនកំលោះថើបគ្នាដោយមានសម្លេងទះដៃជាការអបអរសាទរចំពោះពួកគេទាំងពីរ
"អូនស្រលាញ់បង/បងស្រលាញ់អូន"ពួកគេអោបគ្នាយ៉ាងមានសេចក្តីសុខ

នៅក្នុងកម្មវិធីមានមនុស្សច្រើនកុះករដែលសុទ្ធសឹងតែជាអ្នកជំនួញធំៗ បុគ្គលិកក្រុហ៊ុនរបស់វេកាស និងមិត្តភក្តិសាច់ញាតិទាំងសងខាងរបស់ពួកគេ
"លោកប្រុសភីតវេននីសក្តៅខ្លួនខ្លាំងណាស់" សុខៗមេដោះរត់ត្រហេបត្រហបមករកភីត ភីតគ្រាន់តែឮបែបនេះភ្លាមគេស្ទុះទៅសំដៅទៅរកវេននីសដោយមិនបានប្រាប់អ្នកណាទាំងអស់
ភីតរត់មមកដល់បន្ទប់វេននីសតែគេមិនបានឃើញវេននីសនោះទេ ភ្លាមគេងាកទៅរកមេដោះតែបែរជាឃើញនរណាម្នាក់ដែលគេមិនធ្លាប់ស្គាល់ទៅវិញ
ភីតដឹងខ្លួនថាគេនឹងធ្លាក់ចូលស្ថានការណ៍គ្រោះថ្នាក់ហើយដូច្នេះគេត្រូវរកវិធីរំដោះខ្លួនគេ
"លោកជាអ្នកណា?" ភីតសួរដោយសម្លេងម៉ឺងម៉ាត់
"សួស្តី ខ្ញុំឈ្មោះប្រាយត្រូវជាសង្សារចាស់របស់វេកាស"  គេនិយាយដោយសម្លេងកំណាច តែចៃដន្យភីតមិនខ្លាចព្រោះភីតឆ្នាស់ដ៏ថ្នាក់វេកាសលើកទង់ស
"ហើយលោកមានបំណងអ្វី?"
"គឺគ្រាន់តែចង់មករាក់ទាក់ប្រពន្ធសំណព្វចិត្តរបស់ការវេកាស មិនស្មានថាវេកាសយកប្រពន្ធជាប្រុស ព្រោះឃើញតែបណ្តើរស្រីដូរមុខ ឮថាឯងអាចមានកូនផងហេស គ្រួសារនេះពិតជាកំប្លែងមែន" គេសើចឡកឡើយដាក់ភីត
"បើចឹងយើងបន់ឲ្យឯងបានប្រពន្ធជាប្រុសថែមទាំងជាពេទ្យទៀតដើម្បីជួយព្យាបាលរោគឆ្កួតជ្រូករបស់ឯង"
"នេះឆ្នាស់មិនធម្មតាបស់គេបើចឹងប្រហែលត្រូវសាកថ្នាំខ្លាំងបន្តិចហើយមើលទៅ"
និយាយចប់គេដើរទៅរកភីត ភីតក៏មិនអន់គេត្រៀមខ្លួនជាស្រេច ឯក្នុងចិត្តកំពុងឆេះឆួលនឹងពាក្យប្រម៉ាតរបស់ប្រាយផង
"អូយៗៗៗៗ ឈប់ហេតុអីបោចសក់ឈឺបែបនេះ អាៗៗៗ កុំខ្វាច់ស្នាមសាច់យើងអស់ហើយ អាៗៗៗៗៗ" ប្រាយស្រែកខ្លាំងៗធ្វើឲ្យផ្អើលពេលមួយភូមិគ្រឹះ
"នេះនែក គិតថាមានដៃតែឯងហេស"
"អាឡប់ប្រាយលែងសក់យើងភ្លាម ឯងហ៊ានណាស់មកចង់បំផ្លាញពិធីមង្គលការយើង អាៗៗៗៗៗ អាឆ្កួតអស់សក់យើងហើយ"
ពួកគេទាំងពីរកំពុងប្រយុទ្ធគ្នាយ៉ាសស្រាក់សស្រាំ

"ឈប់នេះកំពុងធ្វើអីនឹង?" វេកាសស្រែកហើយមិត្តៗគេចូលមកជួយបំបែក សភាពពួកគេប្រហាក់ប្រហែលគ្នាប៉ុន្តែមើលទៅប្រាយមានសភាពធ្ងន់ធ្ងរជាងដោយមានស្នាមខ្វាចលើមុខនឹងដៃ
"អាប្រាយឯងមកធ្វើអីប្រពន្ធយើងហាស" វេកាសសែកឲ្យប្រាយធ្វើឲ្យប្រាយឃ្នើសចិត្តនឹងគេជាខ្លាំង
"គឺគ្រាន់តែចង់លេងសើចបន្តិចបន្តួចតែអ្នកណាទៅដឹងថាប្រពន្ធហ៊ាឆ្នាស់បែបនេះ"
"ឯងរករឿងមកដាក់ខ្លួនខ្លួនឯង តែក៏ល្អដែលបានដឹងពីរឹទ្ធអំណាចរបស់ភីត"
"វេកាស អាមនុស្សបោកប្រាស់បងនេះដល់ថ្នាក់អញ្ជើញសង្សារមកចូលរួមមង្គលការេបស់យើងផងហេស"
ថាហើយភីតស្ទុះហក់មកវាយបោចសក់វេកាសម្ដង
" ភីតអត់ទេអូនយល់ច្រលំហើយ អាៗៗៗៗៗ អូយជួ យផង" វេកាសមិនទាន់បានបកស្រាយស្រួលបួលផងភីតធ្វើស៊ីគេយកតែម្តង
"អូនសម្លាញ់ប្រាយជាបងប្អូនជីដូនមួយបងទេ បងឈឺ អាៗៗៗៗ អាឆ្កួតប្រាយយើងនឹងសងសឹកឯង"
"ហាហាហា សមមុខបងហើយអូយយ" ប្រាយសើចចំអកទៅវេកាសដែលមើលទៅខ្លាចភីតជាងខ្លាទៀត

"បានហើយឈប់ទៅ នេះផ្អើលកម្មវិធីអស់ហើយលេងអីឆ្កួតៗបែបនេះហាស" ថេនឃុនខឹងឡើងមុខក្រហមតែត្រូវប្រុសPongជួយលួង
"អឺ វីនមកជួយលាងរបួសឲ្យពួកគេតិចទៅ" ថេនឃុនសុំឲ្យវីនជួយ ហើយក៏ដើម្បីបញ្ចប់រឿងផងដែរ
គ្រាន់តែវីនដើរចូលធ្វើឲ្យប្រាយមានអាការះភ្លែងភ្លឹក
"ភីតឲ្យនេះមិនចោលចរឹកតែម្តង មោះយើងមានឲ្យថាមានរបួសត្រង់ណាខ្លះ"
"មើលឲ្យខ្ញុំមុនក៏បាន" ប្រាយស្ញេញដាក់វីន
"មុខក្រាស់" វីននិយាយខ្សឹបៗ
តែទោះជាយ៉ាងណាក៏គេនៅតែលាងរបួសឲ្យប្រាយដោយប្រាយព្យាយាមនិយាយសួរនាំរំខានប្រសាទគេខ្លាំងៗវិះតែធ្វើឲ្យគេអស់ការអត់ធ្មត់ម្តងៗ!

ពិធីមង្គលការបានចប់ជាស្រេចបាច់នៅឡើយតែភីតមានទាន់ចប់
"វេកាសសរសេរចប់ឬនៅ"
"អូនសម្លាញ់បងពិតជាមិនបានគេងជាមួយអ្នកណាឬមានស្រីឬប្រុសណាទេតាំងពីមានអូន បងពិតជាគ្មានញ្ជីរឈ្មោះរបស់ពួកគេមែន បងស្បថ"
ភីតបានសម្លុតគម្រាងវេកាសឲ្យសរសេរបញ្ជីឈ្មោះស្រីៗឬប្រុសណាខ្លះដែលធ្លាប់បានដេកជាមួយវេកាស
"យប់នេះបងគេងនៅក្រៅបន្ទប់ទៅចឹង"
"គ្មានផ្លូវទេប្រពន្ធសម្លាញ់អូនកុំជឿអាប្រាយអី វាកុហកពិតមែនដោយសារតែបែបនេះហើយបានជាបងមិនណែនាំឲ្យអូនស្គាល់វា ពួកយើងជាសត្រូវនឹងគ្នាតាំងពីដើមមកម្លេះ វាស្អប់បងព្រោះវាថាវាសង្ហាជាងបងប៉ុន្តែរៀនមិនពូកែហើយមិនសូវមានអ្នកស្រលាញ់ច្រើនដូចបង" វេកាសធ្វើមុខដូចមានមោទនះភាពនឹងខ្លួនឯងណាស់ធ្វើឲ្យភីតជ្រេញធាក់គេមួយជើងចេញមកក្រៅបន្ទប់

(សមមុខ)🤣🤣

__________________________________________

Hope you enjoy!!🦋🖤

Vegas×Pete-Never Yours!?Where stories live. Discover now