Vegas Pov

707 60 2
                                        

វេកាស POV

វេកាសស្រមៃទៅដល់រឿងអតីតដែលបានកើតឡើងរវាងគេនិងភីត តំបូងគ្រាន់តែត្រូវការចម្លើយថាតើភីតពិតជាស្រលាញ់គេដែរឬទេដ៏ហើយក៏បែកគំនិតចង់បញ្ឈឺដោយបណ្តើរគ្រប់ស្រីនិងប្តូរដៃគូររាល់អាទិត្យ(ស្រីៗដែលគេបណ្តើរទាំងប៉ុន្មានគឺសុតតែគេជួលមកសម្តែងជាមួយទេ) វេកាសគេតែងតែចាំមើលផ្លូវភីតព្រោះភីតតែងមកលួចតាមដានគេជាប្រចាំ ហើយពេលឃើញreactionភីតឃើញគេនាំស្រីៗចូលសណ្ឋាគារធ្វើឲ្យគេសមចិត្តខ្លាំងណាស់ (សមចិត្តឲ្យហើយទៅចាំមើលវេនកូនខ្ញុំម្តង) តែដល់យូរទៅគេក៏លែងសូវឃើញភីតដូចមុន ក៏បញ្ជាឲ្យណុបទៅស៊ើបមើលបានដឹងថាភីតរវល់ទៅសបភីងជាមួយមិត្តភក្តិគេដែលទើបនឹងរៀនចប់មកពីបរទេស មិនត្រឹមប៉ុន្នឹងទេថែមទាំងនាំគ្នាចូលបារ៍ចូលក្លឹបទៀតស្ទើររាល់យប់ទៀត
"នេះកាន់តែផ្តេសផ្តាស់ហើយភីត" វេកាសរអ៊ូ
ទើបបានវេកាសបបួលគីនដើម្បីទៅមើលដោយផ្ទាល់ភ្នែក ពេលភីតជួបវេកាសគេមិនហ៊ានសម្លឹងមើលគេទេថែមទាំងព្យាយាមគេចៗពីគេទៀត
ភីតមើលទៅស្អាតជាងមុនជាពិសេសការស្លៀកពាក់របស់គេ គេលែងពាក់អាវយឺតខោកាប៊ូយមើលទៅសាមញ្ញៗដូចមុនទៀតហើយ
បន្ទាប់ពីពួកគេបានទៅញាំអីជុំគ្នាគេដឹងថាគីនចង់បញ្ឈឺគេដោយយកចិត្តយកថ្លើមព្រមទាំងបញ្ចុកអាហារផងដែរ គេមិនសូវជាខ្វល់ប៉ុន្មានដែរ (គ្រាន់សង្រ្កឺតធ្មេញ)
គ្រាន់គេចូលមកដល់ក្លឹបហើយឃើញការស្លៀកពាក់ភីតគេក៏ចង់អូសភីតទៅផ្ទះវិញហើយប៉ុន្តែគេត្រូវទប់អារម្មណ៍សិន (កុំវាយស្មៅបង្អើលពស់😆)
ភីតធ្វើហាក់ដូចរើសអើងគេនៅពេលរាំជាមួយគ្នាធ្វើឲ្យគេដឹងថាភីតកំពុងប្រែប្រួលហើយដូច្នេះគេមិនអាចឲ្យរឿងនេះកើតឡើងជាដាច់ខាត
នឹកៗទៅគេក៏សោកស្តាយដែលបើសិនជាគេដឹងពីបេះដូងរបស់គេពេលនោះ ម៉្លេសគេនិងភីតមិនដឹងជានៅចំណុចណាហើយទេ ហើយបើបន្ទាប់ពីគេបញ្ឈឺភីតបែបនោះហើយភីតមិនព្រមលើកលែងទោសឲ្យគេ គេប្រាកដជាមានវិប្បដិសារីរហូតហើយ អ្វីដែលគេខ្លាចបំផុតគឺលឺភីតនិយាយថាឈប់តាមរំខានគេទៀតបានន័យថាភីតនឹងឈប់ស្រលាញ់គេ ហើយមានន័យថាភីតនឹងទៅស្រលាញ់អ្នកផ្សេង ហើយក៏មានអីៗជាគេនោះម្នាក់នោះនឹងឃើញរាងកាយភីតទាំងមូលគិតដល់ចំណុចនេះវេកាសមិនអាចឲ្យវាកើតឡើងនោះទេគេនឹងសម្លាប់បុរសណាដែលបានប៉ះពាល់ភីតដោយផ្ទាល់ដៃ😈

ហើយក៏នឹកឃើញដល់ថេនឃុនដែលតែងនាំភីតឲ្យទៅជួបបុរសនេះបុរសនោះធ្វើឲ្យគេសឹងទ្រាំមិនបានម្តងៗ សំណាងហើយភីតនៅតែស្រលាញ់គេ វេកាសគិតដោយមានមោទនភាពលើខ្លួនឯង🤣 (ជេញណាស់ខ្ញុំ)

______________________________________

BYE BYE អ្នកទាំងអស់គ្នា💙

Vegas×Pete-Never Yours!?Where stories live. Discover now