ពីរថ្ងៃរំលងផុតទៅ
"ភីតថ្ងៃនេះអូនទៅធ្វើការជាមួយបងទេ?"
"នៅមានមុខមកសួរអូនទៀតហេស យប់មិញ......ហ៊ើយអាប្តីរោគចិត្តធ្វើដូចអត់ឃ្លានរាប់ខែមកចឹង"
"អីយ៉ា អ្នកណាឲ្យអូនពាក់ឈុតគេងយប់ស៊ិចស៊ីធ្វើអី"
"បងទៅធ្វើការទៅ ទៅៗ មកវិញទិញនំផ្ងើអូននិងវេននីសផង"
វេកាសដើរមកថើបភីតម៉ាអស់ចិត្តក៏ចេញទៅធ្វើការទៅ វេកាសមានការមម៉ាញឹកច្រើនមួយរយះនេះដោយសារតែគេកំពុងតែវិនិយោគនឹងក្រុមហ៊ុនថ្មី គេខិតខំប្រឹងប្រែងរកចំណូលបន្ថែមដោយសារតែគេមានគម្រោងចង់បានកូនបន្ថែមហើយក៏ចង់ឲ្យកូនៗនិងប្រពន្ធរបស់គេរស់នៅដោយមិនខ្វល់ខ្វាយនឹងរឿងលុយកាក់ ទោះបីភីតមានទ្រព្យសម្បត្តិមិនចាញ់គេក៏ដោយចុះតែគេចង់ជាមានឋានះជាប្តីដូច្នេះគេមានតួនាទីចិញ្ចឹមមើលថែប្រពន្ធកូនគេដោយកម្លាំងញើសឈាមគេផ្ទាល់
តែក៏មានរ៉ាវជាច្រើនដែលគេត្រូវដោះស្រាយព្រោះតែមានទាំងអ្នកមិនពេញចិត្តហើយក៏មានដៃគូរប្រគួតប្រយែងដែលព្យាយាមចង់ធ្វើបាបគេដល់ថ្នាក់គេត្រូវជួលអង្គរក្សបន្ថែមដើម្បីយាមនៅផ្ទះការពារសុវត្ថិភាពប្រពន្ធកូនគេ
"វេកាសមានមនុស្សកំពុងតែតាមឡានយើងបាទ" ណុបនិយាយហើយភ្នែកគេសម្លឹងទៅមើលឡានដែលតាមពីក្រោយ
"ណុបបន្ថែមល្បឿន យើងនឹងទាក់ទងទៅគីន" វេកាសចុចទាក់ទងទៅគីន គីនមិនចាំយូរចេញមកតាមវេកាសភ្លាមដោយសារតែពួកគេកំពុងជិះទៅក្រុមហ៊ុនដូចគ្នាដូច្នេះមិនប្រើពេលយូរក្នុងការមកទាន់ឡានគេនុះទេ
វេកាសកំពុងនិយាយជាមួយគីនសុខៗស្រាប់តែណុបស្រែកឲ្យវេកាសអោនចុះនឹងរកកន្លែងចាប់តោងឲ្យជាប់
"គ្រាំង" សម្លេងឡានបុកនឹងរបស់អ្វីមួយបានលាន់ឡើងយ៉ាងខ្លាំង ស្របពេលនោះក៏មានសម្លេងឡានក្រឡាប់ផងដែរ ធ្វើឲ្យមនុស្សម្នានៅទីនុះឆោឡោតេទៅហៅឡានពេទ្យនឹងប៉ូលីស
កាត់មកវគ្គភីត
"អាឡូ ពេលនេះវេកាសចេញទៅហើយ ពួកឯងត្រូវតាមឃ្លាំមើលឲ្យជាប់បើសិនជាមានអ្នកណាតាមឡានវេកាសប៉ុនប៉ងចង់ធ្វើបាបប្តីរបស់យើងកុំទុកវា ល្អ អរគុណ ខ្ញុំទុកចិត្តលើពួកឯងហើយ"
ភីតជាមនុស្សម្នាក់ដែលគ្មានអ្នកណានឹកស្មានដល់មានតែប៉ារបស់គេម្នាក់ប៉ុណ្ណោះដែលដឹងថាកូនរបស់គាត់សាហាវប៉ុណ្ណាបើសិនជាមានអ្នកចង់ធ្វើបាបគេឬគ្រួសារគេ
YOU ARE READING
Vegas×Pete-Never Yours!?
Короткий рассказ×fanfic ×pregnant ភីតបានលួចស្រលាញ់វេហ្កាសតែម្ខាង តែចំពោះវេកាសគេចាត់ទុកភីតជាផ្នែកមួយដូចនឹងគ្រួសាររបស់គេ ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួល....
