ការពិត

778 64 2
                                        

ភីតសម្រេចចិត្តថានឹងប្រាប់រឿងកូនទៅដល់ប៉ាម៉ាក់គេហើយប៉ុន្តែអ្វីដែលខ្លាចនោះគេទំនាក់ទំនងរវាងគេនិងវេកាស មិនដឹងថារាល់ថ្ងៃពួកគេត្រូវជាអ្វីនឹងគ្នាឲ្យប្រាកដ វេកាសមិនដែលនិយាយគេក៏មិនដែល(ហ៊ាន)សួរ

ហើយដោយសារកូនក្នុងពោះក៏បាន5ខែហើយដែលគេមិនអាចលាក់បាំងគ្រួសារគេទៀតបានទេ តាំងពោះរាងខ្ទីតឡើងមកគេមិនសូវហ៊ានចេញទៅក្រៅទៀតទេទោះវេកាសនិងមិត្តៗគេលួងលោមគេយ៉ាងណាក៏គេមិនព្រមព្រោះខ្លាចអ្នកដទៃឃើញហើយសើចចំអកគេ។

"វេកាស" ភីតហៅវេកាសបែបទាក់ទើរ "ស្អែកខ្ញុំចង់ទៅជួបប៉ាម៉ាក់ ដើម្បីប្រាប់រឿងកូន" វេកាសសញ្ជឹងគិតបន្តិចក៏ឆ្លើយយល់ព្រម ព្រោះគេអាលែងណារវល់មើលថែភីតគេភ្លេចប្រាប់ប៉ាម៉ាក់ភីតព្រមទាំងប៉ាម៉ាក់ភីតដែរ គេសង្ឃឹមថាប៉ាម៉ាក់ភីតមិនថាអីចុះនិងព្រមទទួលអ្វីដែលកើតឡើងផងចុះ និយាយគ្នាហើយក៏នាំគ្នាគេងទៅ (កាលមុនវេកាសតែងអង្គុយធ្វើការដាច់យប់ដល់ម៉ោង1-2យប់ តែអីលូវគេត្រូវមកគេងអោបភីតព្រមទាំងអានសៀវភៅឲ្យវេននីសស្តាប់ផង)

នៅផ្ទះភីត

"ជម្រាបសួរអ្នកម៉ាក់ ដើរលេងសប្បាយទេ" ភីតសួរហើយដើរមកថើបម៉ាក់គេ ម៉ាក់របស់ភីតភ្ញាក់ផ្អើលដែលគេភីតក្នុងសភាពពោះធំហើយនៅមានវេកាសដើរអមគ្នាទៀត( ម៉ាក់ភីតអត់បានឆ្លើយនឹងសំនួរភីតទេគាត់នៅទ្រឹងមួយកន្លែងម៉ងបើទៅដើរលេងមួយរយះធំលេងមកវិញកូនប្រុសពោះធំ)
"ភីត នេះមានរឿងអី?" ប៉ាភីតសួរដោយសម្លេងធំ គាត់ទាំងភ្ញាក់ផ្អើលទាំងខឹងព្រមគ្នា (បើលេងពោះប៉ុណ្ណាណីហើយទើបមករកចង់ប្រាប់គាត់)
ភីតភ្ញាក់នឹងសម្លេងប៉ារបស់គេក៏រត់ទៅពួនក្រោយខ្នងវេកាស
"ឆាប់បកស្រាយភ្លាមភីត ហើយហេតុអីអែងនាំវេកាសមកជាមួយ?"  ប៉ាភីតសម្លឹងមើលទៅវេកាសដោយមិនយល់ថាមានរឿងអីកើតឡើងខ្លះក្នុងរយះពេលគាត់មិននៅ
"ត្រជាក់ចិត្តសិនទៅលោកពូ អ្នកមីងខ្ញុំនឹងបកស្រាយប្រាប់លោកពូអ្នកមីង" វេកាសនិយាយទៅកាន់ប៉ាម៉ាក់ភីត
រួចប៉ាម៉ាក់ភីតនាំគ្នាដើរទៅអង្គុយលើសាឡុង
"លោកប៉ាអ្នកម៉ាក់ភីតសុំទោស គឺភីតមិនហ៊ានប្រាប់អ្នកទាំងពីរបានភីតខ្លាច ខ្លាចលោកប៉ាអ្នកម៉ាក់អស់សង្ឃឹមលើភីត ភីតខ្លាចភីតធ្វើលោកប៉ាអ្នកម៉ាក់ខ្មាស់គេ" ភីតបកស្រាយប្រាប់ប៉ានឹងម៉ាក់របស់គេដោយយំអណ្តេកអណ្តក វេកាសអង្គុយអង្អែលខ្នងភីត
"ភីតនេះកូនធំហើយហេតុអីកូនធ្វើអីមិនចេះគិតដូចនេះ ហើយកូនក្នុងពោះរបស់កូនជាកូនអ្នកណា" ម៉ាក់ភីតសួរទៅភីតដោយប៉ារបស់គេសម្លឹងមើលមុខវេកាសព្រោះគាត់ដឹងចម្លើយហើយថាអ្នកណាជាប៉ាកូនក្នុងពោះភីត
"វេកាសពូថាយើងមានរឿងនិយាយគ្នាច្រើន" គាត់និយាយដោសសង្កត់សម្លេង ហើយដើរចេញទៅវេកាសក៏ដើរតាមគាត់ទៅ
មុនទៅវេកាសក៏បានថើបភីតមួយខ្សឺតរួចខ្សឹបប្រាប់ភីតឲ្យធ្វើឲ្យសប្បាយគ្មានរឿងអីកើតឡើងនុះទេ
ចំណែកឯម៉ាក់ភីតឃើញពួកគេបែបនេះក៏កាត់ន័យយល់ពីសម្ព័ន្ធភាពរវាងគេទាំង2
"ភីតតើកូននៅជាមួយវេកាសហើយកូនមានសេចក្តីសុខទេ?"
ម៉ាក់ភីតសួរដោយក្តីបារម្ភព្រោះអ្វីដែលគាត់ដឹងនោះគឺវេកាសគេជាមនុស្សប្រុសពេញលក្ខណះហើយក៏ធ្លាប់មានគូរបណ្តើរជាតារាល្បីៗចំនែកកូនគាត់ជាប្រុសទោះភីតជាមនុស្សល្អនិងគួរឲ្យស្រលាញ់តែគាត់ខ្លាចថាថ្ងៃអនាគតទៅវេកាសនឹងប្រែចិត្តរួចទៅបង្កើតគ្រួសារថ្មីទៅតើកូនប្រុសគាត់នឹងក្លាយទៅជាយ៉ាងណា
"ម៉ាក់ ហិកហិៗៗៗ ភីតមិនដឹងគេថាវេកាសគិតបែបណាជាមួយភីតទេប៉ុន្តែភីតមានក្តីសុខពេលនៅជាមួយគាត់" ថាហើយភីតក៏អោបម៉ាក់របស់គេយំ ពួកគេទាំង2យំអោបគ្នា
"ភីតកុំគិតច្រើននាំឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ កូនឃ្លានដែរឬទេចាំម៉ាក់ធ្វើម្ហូបដែលកូនចូលចិត្ត" ម៉ាក់ភីតសួរភីតព្រមទាំងញញឹមទាំងទឹកភ្នែក មិនថាភីតជាអ្វីគាត់នៅតែស្រលាញ់ព្រមទទួលនិងអភ័យទោសឲ្យភីតមិនថាលក្ខណអីក៏ដោយ
ភីតញញឹមហើយងក់ក្បាលដាក់ម៉ាក់គេ

Vegas×Pete-Never Yours!?Where stories live. Discover now