Teamប្តី / Teamប្រពន្ធ

538 60 4
                                    

នៅក្នុងក្លឹប

ចូលមកដល់ពួកគេឃើញវេកាស គីន ផុង ប្រាយកំពុងអង្កុយផឹកស្រាជជែកគ្នា

"ហែងជឿនៅៗ វាមិនដែលអាណាមកជួបអតិថិជននៅក្នុងក្លឹបទេហា" ផសនៅទៅកាន់ភីតនិងថេនឃុន ហើយមិនបាច់មើលទេទឹកមុខនិងកាយវិការវិញបើប្តីឃើញឲ្យ១០០ពេញម៉ង
"អញថាហើយ វាប្រែប្រួល នេះច្បាស់ណាស់ច្បាស់ដូចថ្ងៃ អញខឹងៗៗៗ" ថេនឃុនបន្ថែម
ពួកគេកំពុងអង្គុយនៅតុជ្រុងម្ខាងទៀតដើម្បីកុំឲ្យប្តីៗពួកគេចាប់បាន សំខាន់ចូលក្លឹបពាក់សុតតែវ៉ែនតាហយមួក មិនបាច់ឆ្ងល់ថាគំនិតរបស់អ្នកណាគេថេនឃុននុងឯង
"ពូកុំឡូឡាពេកមើលតិចពួកគេដឹទៅ ប្រយ័ត្នចាប់បានទៅ អាផសហែងថតរូបបងប្រាយឲ្យវីនវាមើលផង" ភីតនិយាយបែបសម្លេងមួយៗតែក្នុងចិត្តឆេះដូចទឹកកំពុងពុះ

បានមួយសន្ទុះក៏មានក្រុមប្រុសក្មេងៗបីនាក់ដើរចូលមកអង្គុយសាឡុងរបស់វេកាស ពួកគេរាក់ទាក់គ្នាដោយការចាប់ដៃគ្នា
ធ្វើឲ្យប្រពន្ធនេះក្តៅចិត្តចង់ផ្ទុះ ភីតបានសម្លឹងមើលម្រាមដៃខាងឆ្វេងរបស់វេកាសអត់មានចិញ្ចៀនរៀបការទៀត (ត្រៀមខ្លួនទៅលោកប្តី)
ពួកគេនាំគ្នាសម្លឹងទៅមើលតុវេកាសមិនឲ្យដាច់ពីក្រសែភ្នែកសោះឡើយសូម្បីទៅបន្ទប់ទឹកក៏ត្រូវដាក់វេនគ្នាដែរ

"ពួកហែងជួយមើលអញ អញទ្រាំលែងបានហើយ មើលអានុសវាយកមុខដាក់ជិតបងគីនអញ អេ មិនត្រឹមតែម្នាក់ទេ ពូថេនឃុនអាមួយនុសវាអង្អែលដៃបងផុងទៀតនុសមើលទៅ អាភីតវាលូកថ្លើមហែងទាំងរស់វាស្ទាបអង្អែលស្មាប្តីហែងហើយ អេៗៗ"  ផសនិយាយភ្នែកផ្ចង់ទៅតុវេកាសបណ្តើរដៃកេះភីតនិងថេនឃុនបណ្តើរដើម្បីប្រាប់ពត៌មានទាន់ហេតុការប៉ុន្តែរាវទៅអត់ប៉ះមនុស្សដល់ងាកមកបាត់មនុស្សអស់រលីង ដល់មើលម្តងទៀតឃើញថេនឃុននិងភីតដើរទៅជិតដល់តុវេកាសហើយ
"ហ៊ើយយយយ ចេះធ្វើចឹងទៅកើតអត់មានហៅគ្នាសិនទេទុកឲ្យមនុស្សនិយាយម្នាក់ឯងទៅកើត" ផសប្រឹងប្រវេប្រវារត់ទៅឲ្យទាន់គ្នាគេ

"អីយ៉ាបងវេកាសសាច់ដុំបងស្ទាបទៅណែនខ្លាំងណាស់ គួរឲ្យចង់ញាំ ហាហាហាហា" ម្នាក់ប្រុសក្មេងសក់ក្រហមនិយាយ
"របស់បងគីនក៏ចឹងដែរ គួរឲ្យគ្រឺតណាស់ / បងផុងនិងបងប្រាយខ្ញុំក៏ដូចគ្នាថែមទាំងញញឹមស្រស់ទៀត អូយម៉េចក៏សង្ហា មាន ថែមទាំងhotបែបនេះ"

Vegas×Pete-Never Yours!?Where stories live. Discover now