លោកប៉ានិងអ្នកម៉ាក់អញ្ជើញទៅវិញចុះកូនមិនអីនោះទេ ភីតនិយាយប្រាប់ទៅប៉ាម៉ាក់របស់គេ
អញ្ជឹងកូនត្រូវមើលថាខ្លួនផង វេកាសផ្ញើមើលថែភីតផង បន្ទាប់ពីផ្តាំផ្ញើរួចពួកគាត់ក៏ចេញទៅ ដើម្បីទុកឲ្យពួកគេទាំងពីរដោះស្រាយជាគ្នា“ហ៊ើយភីតនិយាយជាមួយបងមួយម៉ាត់មកកុំស្ងាត់បែបនេះ” វេកាសព្យាយាមអង្វរភីតឲ្យនិយាយ
វេកាសអស់តម្រិះក៏អង្គុយចុះនៅលើកៅអី
"ភីតហេតុអ្វីមិនមើលមុខបង" វេកាសសួរដោយភ័យ
ភីតនៅតែបន្តមិនខ្ចីមើលមុខវេកាស
"ភីត ភីតបងសុំទោសបងខុសហើយ" វេកាសនិយាយដោយអង្វរ
ភីតងាកមកសម្លក់ហើយធ្វើបើយដាក់វេកាស“ឆ្កួតមែនទែនហើយ” ភីតនិយាយខ្សឹបព្រោះគេមិនទាន់ចង់និយាយជាមួយវេកាសវិញទេ
ពួកគេនាំគ្នាញាំបាយរួចក៏គេង ភីតនៅតែមិននិយាយវេកាសដដែលតែវេកាសគេមិនខ្វល់នៅតែមើលថែភីតដូចធម្មតា
ពេលយប់ភីតគេគេងមិនលក់ទេគេនៅតែបន្តគិតអំពីទំនាក់ទំនងរវាងគេនឹងវេកាស នេះកូនគេខ្វះប៉ុន្មានខែទៀតកើតហើយ ភីតលួចយំស្ងាត់ៗខ្លាចវេកាសដឹង ចិត្តមួយដែលភីតមាននៅពេលនេះគឺគេចង់នៅដោយស្ងប់ស្ងាត់គេមិនចង់គិតពីអ្វីទៀតទេ
ភីតស្រាប់តែផុសគំនិតមួយឡើងមកគឺរត់គេច គេពិតជាឈឺចាប់ណាស់ពេលគេលឺប៉ារបស់គេនិយាយថាវេកាសបណ្តើរស្រីៗទាំងនោះដើម្បីផ្តាច់ទំនាក់ទំនងរវាងពួកគេទាំងពីរ ចឹងបានន័យថាកន្លងមកវេកាសមិនបានស្រលាញ់គេនោះទេ កូនមែន ប្រហែលជាកូនទើបបានវេកាសមើលថែនិងធ្វើល្អដាក់ទេ ភីតកាន់តែគិតកាន់យល់ពីទង្វើររបស់វេកាសកន្លងមក ហើយគេគិតថាពេលនេះជាពេលដែលបំផុតដើម្បីចាកចេញ កាបូបលុយគេនៅទីនេះស្រាប់អ្វីដែលគេត្រូវធ្វើនោះគឺប្រាក់និងកន្លែងស្នាក់នៅ ភីតខ្លាចកូននឹងត្រូវលំបាកជាមួយខ្លួនប៉ុន្តែគេមិនអាចរស់នៅជាមួយទំនាក់ទំនងដែលយកកូនធ្វើជាចំណងចងជើងភាគីម្ខាងទៀតឡើយ"លាហើយវេកាស សូមឲ្យបងជួបនឹងមនុស្សដែលបងស្រលាញ់ អូនស្រលាញ់បង" ភីតនិយាយខ្សឹបៗនៅជិតវេកាសវាជាការលារវាងពួកគេទាំងពីរ "ប្រហែលជាបងហត់នឿយជាមួយខ្ញុំខ្លាំងហើយមួយរយះនេះ សុំទោស" និយាយចប់ភីតបើកទ្វារចេញទៅស្ងាត់ៗ
YOU ARE READING
Vegas×Pete-Never Yours!?
Short Story×fanfic ×pregnant ភីតបានលួចស្រលាញ់វេហ្កាសតែម្ខាង តែចំពោះវេកាសគេចាត់ទុកភីតជាផ្នែកមួយដូចនឹងគ្រួសាររបស់គេ ប៉ុន្តែអ្វីៗត្រូវបានប្រែប្រួល....