Punishment

813 70 1
                                    

វគ្គនេះមាន18+ តិចៗទេ

___________________________________

តពីវគ្គភីតចាកចេញពីផ្ទះវេកាសកាល2ឆ្នាំ

ភីតបានសុំប៉ាគេទិញខុនដូមួយកន្លែងគេមិនចង់ត្រលប់ទៅផ្ទះវិញទេព្រោះវាមានអនុស្សារីយ៍រវាងគេនិងវេកាសនៅទីនោះដែរ បន្ទាប់ពីរកបានខុនដូ គេតាំងចិត្តថានឹងមិនរវល់ឬរំខានវេកាសទៀតទេ (និយាយបានតែមាត់ទេលួចតាមគេដដែលទេគ្រាន់មិនឲ្យវេកាសដឹង) ហើយស្របពេលនឹងមិត្តភក្តិគេរៀនចប់មកពីបរទេសផងគឺថាជុំគ្នាសបភីង ចូលបារ៍ ស្ទើររាល់ថ្ងៃ ហើយវាក៏ជួយភីតកាត់បន្ថយការនឹកទៅកាន់វេកាសផងដែរ។
វេកាសតែងតែមានពត៌មានញឹកញាប់ទាក់ទងនឹងគូរបណ្តើររបស់គេ ភីតនេះគ្រាំចិត្តគ្រាំទ្រូងតែនៅតែមិនអានកាត់ចិត្តពីវេកាសបាន
មិត្តភក្តិភីតបានដឹងពីទំនាក់ទំនងរវាងភីតនិងវេកាសទាំងអស់ព្រោះទាក់ទងគ្នាជាប្រចាំ
ពួកគេមិនអាចកាត់ក្តីថាវេកាសអាក្រក់ដែរ ព្រោះសង្គមមួយនេះនៅតែមានការរើសអែងមនុស្សដែលស្រលាញ់ភេទដូចគ្នាដូចជាពួកគេជាដើម ពួកគេបានឆ្លងកាត់ការរើសអែងពីអ្នកជុំវិញដូចគ្នាប៉ុន្តែពួកគេសំណាងដែលមានគ្រួសារយល់ចិត្ត និងប្តីៗដែលតែងលើកទឹកចិត្តនិងស្រលាញ់ពួកគេ។

5ខែកន្លងផុតទៅ
ការជួបដោយចៃដន្យ

នៅក្នុងផ្សារទំនើបល្បីមួយកន្លែង

PP : ពួកឯងយើងចង់មើលកាបូបដៃឲ្យបងBilkinយើងបន្តិច
PP ប្រាប់ទៅមិត្តៗគេហើយក៏នាំគ្នាដើរចូលហាង Dior PPនៅឈរមើលកាបូបដាក់លុយចំនែកGun, Porche & Pete នាំគ្នាដើរមើលអីវ៉ាន់ក្នុងហាង
ភីតដើរៗអាលែងតែមើលស្បែកជើងក៏បានទៅបុកនរណាម្នាក់ ហើយក៏បានសុំទោសគេរួចទើបមើលទៅជាវេកាសនិងមិត្តគេម្នាក់ទៀតឈ្មោះ អាណាគីន  ភីតគេបើកភ្នែកធំៗព្រោះភ្ញាក់ផ្អើលដែលបានជួបវេកាសនៅទីនេះ
"សួស្តីបងវេកាស" ភីតនិយាយសួស្តីទៅវេកាសគ្រាន់តែលើឈ្មោះវេកាសមិត្តគេទាំងអស់ទុករបស់ដែលពួកគេកំពុងមើលរួចដើរមករកភីតទាំងអស់
គ្រាន់តែវេកាសឃើញមិត្តភក្តិភីតគេដឹងថាហេតុទៅបានភីតសបភីងស្ទើរតែរាល់ថ្ងៃ ចាយលុយដូចក្រដាសបែបនេះ តាមពិតទៅមិនមែនចៃដន្យទេ វេកាសចង់មកមើលផ្ទាល់ភ្នែកថាណុបរាយការណ៍មកពិតដែរឬទេ គេមិនចូលចិត្តពេលភីតទៅជាមនុស្សបែបនេះ (អ្វីដែលវេកាសមិនពេញចិត្តនុសគឺភីតចូលបារ៍ព្រោះទៅនោះមានទាំងប្រុសនិងស្រី ភីតអាចនឹងភ្លេចខ្លួនអាចនឹងជ្រុលជ្រួសថ្ងៃណាមួយ រឿងសបភីងគេមិនខ្វល់ប៉ុន្មានទេព្រោះគេមានសម្ថភាពឲ្យភីតបានតែគេយកលេសស្អប់ភីតចាយលុយដូចក្រដាសមកដាក់មុខកុំឲ្យអ្នកផ្សេងដឹងថាគេប្រចណ្ឌភីតចូលបារ៍)

Vegas×Pete-Never Yours!?Where stories live. Discover now