ផ្តើមសាច់រឿងបង្ហាញឪ្យឃើញភូមិគ្រិះដ៏ធំស្កឹមស្កៃមួយនៅចំកណ្តាលទីក្រុងហើយនេះជាភូមិគ្រិះរបស់ត្រកូលគីម ដោយសព្វថ្ងៃនេះលោកគីម ស៊ុងជេគឺជាអ្នកគ្រប់គ្រង។ត្រកូលគីម មិនមែនមានត្រឹមតែភូមិគ្រិះមួយនោះទេ ថែមទាំងមានក្រុមហ៊ុនយ៉ាងធំដែលមានភាពល្បីល្បាញ ដីចម្ការរាប់សិបហិចតានៅតំបន់ក្វាងជូនិងរោងចក្រឧស្សាហកម្មជាច្រើនកន្លែងទៀតផង។លោកគីមមានប្អូនប្រុសបង្កើតម្នាក់និងកូនប្រុសម្នាក់ឯប្រពន្ធរបស់ស្លាប់កាលពី3ឆ្នាំមុនដោយសារជំងឺប្រចាំកាយ។ក្រុមហ៊ុនគីម សព្វថ្ងៃគឺប្អូនប្រុសរបស់គាត់ជាអ្នកគ្រប់គ្រងព្រោះវ័យរបស់គាន់តែចាស់ ណាមួយក៏ចង់ឪ្យប្អូនធ្វើជំនួសផងដែរ ចំណែកកូនរបស់គាត់ទើបតែរៀនចប់បាន1ឆ្នាំប៉ុណ្ណោះ។
គីម សុខជីនកូនប្រុសតែម្នាក់គត់របស់លោកគីមគេមានរូបរាងតូចច្រឡឹង ស្បែកសម៉ត ផ្ទៃមុខទាក់ទាញ បបូរមាត់ក្រហមព្រឿងៗស្រស់ស្អាតគ្មានទាស់ត្រង់ណាបន្តិចឡើយ តែចរិករបស់គេរៀងយ៉ាប់បន្តិចគឺគិតតែពីដើរលេង មិនដែលជួយអ្វីឡើយ ពេលលោកគីមឪ្យទៅជួយការងារពូរបស់គេក៏គេមិនព្រមគេតែងតែដោះសារថាគេនៅក្មេងនៅឡើយ ចង់សប្បាយឪ្យអស់ចិត្តសិនណាមួយក៏មានលោកពូវ័យក្មេងចាំមើលថែស្រាប់។
<ទៅណាទៀតហើយលោកកូន?>លោកគីម ទម្លាក់កាសែតនឹងដៃចុះ ចោទសំណួរទៅកាន់កូនប្រុសបណ្តូលចិត្ត ដែលកំពុងតែចុះពីកាំជណ្តើរដោយស្លៀកពាក់យ៉ាងហឺហា បាញ់ទឹកអប់ឡើងក្រអូបឆួល
<ទៅខាងក្រៅណាលោកបា៉...>សុខជីន ក្រលែកមកមើលលោកគីមបន្តិច ទើបតបទៅវិញ
<ឯងទៅក្លឹបទៀតហើយមែនទេ?>លោកគីម សួរបន្តទោះដឹងចម្លើយរួចហើយក៏ដោយ គ្រាន់តែឃើញការស្លៀកពាក់របស់គេគាត់ក៏អាចស្មានដឹងថាគេទៅដើរលេងទៀតមិនខាន ដែលសួរគ្រាន់តែយកគួរតែបណ្ណោះ។
<បា៉ក៏ដឹង>សុខជីន ដាក់ខ្លួនអង្គុយលើសាឡុង ញាក់ស្មាដាក់លោកគីមយ៉ាងសង្ហារ
<ហឹម..ពេលណាទើបឯងឈប់ធ្វើខ្លួនបែបនេះ>លោកគីម ដកដង្ហើមធំមួយស្របក់ និយាយតាមត្រង់គាត់សែនក្នាញ់និងចរិករបស់កូនម្នាក់នេះខ្លាំងណាស់គ្មានចេះធ្វើអ្វីសោះក្រៅពីចាយលុយហើយនិង ដើរលេង កូនគេផ្សេងរៀនចប់ដើររកការងារធ្វើ តែលោកកូនរបស់គាត់វិញរៀនចប់គិតតែរឿងអត់ប្រយោជន៍ ការងារក៏មានទុកឪ្យហើយមិនទៅធ្វើទៀតពិតជាយ៉ាប់អស់ពាក្យនិងនិយាយមែន
YOU ARE READING
លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)
Fanfictionស្នេហាមួយដែលកើតឡើងពីការជ្រុលជ្រួសមួយពេល ធ្វើឪ្យអ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្តូរ ទាំងជីវិត ទាំងចិត្ត ទាំងគំនិត និងប្តូរពីពាក្យថាពូក្មួយប្រែមកជាប្តីប្រពន្ធ។