Episode 25:រំលោភប្តីក្បាលរឹង🔥

449 30 0
                                    

មួយសប្តាហ៍កន្លងផុតទៅត្រឹមមួយពព្រិចភ្នែក បន្ទាប់ពីសម្រាកព្យាបាលសុខភាពប្រែជាល្អប្រសើរវិញហើយ ណាមជុននិងសុខជីនក៏ត្រឡប់មកភូមិគ្រិះវិញ ចំណែកឯទំនាក់ទំនងរបស់អ្នកទាំងពីរវិញគឺស្អិតរមួតសឹងតែបេះមិនចេញ មួយថ្ងៃៗនៅក្បែរគ្នាសឹង២៤ម៉ោងបែកគ្នាមិនបានឡើយ បើម្នាក់នៅទីណាម្នាក់ទៀតក៏ត្រូវនៅទីនោះដូចគ្នា ដល់ថ្នាក់លោកគីមជ្រេញលេងចង់និយាយរកទៅហើយ។

<ជុនហ្ហា....>សុខជីន បង្អូសសម្លេងហៅនាយក្រាស់ដែលកំពុងតែគេងលើភ្លៅខ្លួន ដៃម្ខាងអង្គែលក្បាលនាយឯដៃម្ខាងទៀតត្រូវនាយទាញយកទៅឪបថើបជាប់

<បាទ...ប្រពន្ធសម្លាញ់>ណាមជុន បម្រាស់គេងផ្ងាខ្លួនសម្លឹងមើលមុខប្រពន្ធ យកដៃច្បិចចុងច្រមុះនាយតូចបន្តិច

<យប់ហើយបងមិនគេងទេឬ?>សុខជីន អង្អែលមុខស្រស់សង្ហារ មិនយល់ពីនាយទេម៉ោង១០ជាងទៅហើយមិនគិតដេកពួនសោះ ពីថ្ងៃក៏រអ៊ូថាហត់ចង់សម្រាកឥឡូវមានពេលសម្រាកហើយមិនព្រមគេងទៀត បែរជានាំគេមើលទូរទស្ស៍ឯណាឆ្កុយ

<បងមិនងងុយ>

<តែអូនងងុយហើយ>

<ទេអូនមិនត្រូវគេងចោលបងទេ ចាំគេងជាមួយគ្នា>ណាមជុន និយាយទាំងបួញមាត់ស្រួចៗ ពេលនេះដល់ម៉ោងចរឹកកូនក្មេងមកទៀតហើយ នាយតូចក្រវីក្បាលហួសចិត្តនិងប្រុសចាស់ចរឹកក្មេងម្នាក់នេះជាខ្លាំង មិនដឹងយ៉ាងមិចទេតាំងដឹងខ្លួនមក រករឿង ងក់ងរដូចក្មេង៥ឆ្នាំអញ្ចឹង បើគេមិនតាមចិត្តក៏ធ្វើជាខឹងមិននិយាយរក មើលទៅគ្រោះថ្នាក់នោះធ្វើឪ្យនាយក្រាស់ក្រឡកខួរហើយបានជាដល់ថ្នាក់នេះ

<ហេតុអីបងក្បាលរឹងម្លេះ?ពីមុនបងថាតែអូនរឹងរូសតែពេលនេះបងលើសអូនទៅទៀតដឹងខ្លួនទេ?>សុខជីន ស្តីឪ្យណាមជុនញ៉ែតៗមិនដាច់ពីមាត់ ទាញនាយឪ្យងើបអង្គុយស្រួលបួល ឈឺក្បាលផងងងុយគេងផងដោយសារតែនាយម្នាក់គត់ កាលពីមុនថាគេទៅក្បាលរឹងមិនចេះស្តាប់នរណា តែនាយពេលនេះសាហាវជាគេទៀត ឃើញទេម៉ោង១០ទៅហើយមិនព្រមគេងសោះ បើមិនគេងតែឯងមិនសូវអីទេតែនាយមិនឪ្យគេគេងទៀត ហ្ហើយ...ចាស់ហើយនៅរករឿងមើលតែក្មេងទៀតយ៉ាប់មែន។

លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)Where stories live. Discover now