ថ្ងៃថ្មី
ព្រឹកនេះណាមជុនក្រោកពីព្រលឹមដូចជាម្សិលមិញដែរ តែមិនមែនមានការងារនៅក្រុមហ៊ុនឡើយ គឺក្រោកមកឈរចាំនាយតូចនៅមុខបន្ទប់ សួរនាំឪ្យច្បាស់ថាខឹងនាយពីរឿងអ្វីឪ្យប្រាកដ។
<ក្រាក...ឈប់ ឈប់សិនកុំបិទ>ទ្វាបន្ទប់បើកឡើងដោយសុខជីនគិតថានិងចុះទៅខាងក្រោម តែក៏ប្រទះនិងណាមជុននៅឈរមុខបន្ទប់ទើបបម្រុងនុងទាញបិទវិញតែត្រូវនាយក្រាស់ទប់ជាប់
<ពូទប់ធ្វើអី?ដកដៃចេញទៅ>សុខជីន ស្រែកថាឪ្យនាយទាំងទឹកមុខមិនល្អ ឃើញមុខនាយក្រាស់ពេលណាអារម្មណ៍ខឹងពីរឿងម្សិលមិញក៏កើតឡើងមក ពេលនេះគេមិនចង់និយាយជាមួយនាយឡើយ រៀបការមិនទាន់បានប៉ុន្មានផងក៏ទៅលួចមានស្រីផ្សេងបាត់ទៅហើយគិតមើលទៅអ្នកណាមិនខឹង តែថាក្រែងគេមិនបានស្រឡាញ់នាយឯណា ហេតុអីចាំបាច់ខឹង ក្តៅក្រហាយធ្វើអ្វី?
<ទេ!និយាយគ្នាឪ្យដឹងរឿងសិន អូនខឹងបងរឿងអី?>ណាមជុន និយាយទាំងដៃនៅទប់ទ្វាជាប់មិនប្រលែង ដឹងទេដោយតែសំណួរមួយនេះហើយធ្វើឪ្យដេកមិនលក់ បកមិនល្ហើយស្ទើតែពេញមួយយំ ខំរកនឹងគិតសឹងផ្ទុះខួរទៅហើយ តែនៅតែគិតមិនឃើញ ទើបព្រលឹមមិនទាន់នាយមករងចាំនៅមុខបន្ទប់ដើម្បីសួរនាំមូលហេតុឪ្យច្បាស់លាស់
<ពូធ្វើអ្វី ពូដឹងខ្លួនឯងហើយ គ្រាំង....>និយាយតែប៉ុណ្ណឹងសុខជីនក៏ប្រើកម្លាំងទាំងប៉ុន្មានដែលមានរុញទ្វាមួយទំហឹងបិទចាក់គន្លឹះជាប់ ធ្វើឪ្យនាយក្រាស់បិះនិងដួលទៅក្រោយព្រោះមិនបានត្រៀមខ្លួនមុន ណាមជុនលើកដៃជ្រោងសក់ខ្លួនឯងទៅលើឪ្យរញេរញៃ ពេលនេះនាយគិតអ្វីមិនចេញទេឈឺក្បាលជាងពេលពិនិត្យការងាររាប់រយដង អស់ជម្រើសក៏ដើរទៅបន្ទប់នាយវិញរៀបចំខ្លួនទៅក្រុមហ៊ុនដូចសព្វមួយដង។
@skip
<យ៉ាងមិចហើយ?>ជីមីន សួរទៅសុខជីនដែលអង្គុយទល់មុខខ្លួន មើលទឹកមុខក៏ដឹងថាអារម្មណ៍មិនល្អដែរ ហៅគេមកមួយថ្ងៃហើយមិនឃើញនិយាយស្អីមួយមា៉ត់សោះ អង្គុយតែធ្វើមុខងាប់រហូតតាំងពីមកដល់
<យើងមិនចង់និយាយរកគាត់ទេ>សុខជីន ដាក់ដៃម្ខាងលើតុ ម្ខាងទៀតទ្រក្បាល នៅខឹងមិនទាន់បាត់ សំណាងណាស់ដែលជីមីនប្រាប់ បើមិនអញ្ចឹងគេប្រហែលជាមិនដឹងរឿងឡើយ មើលទៅដូចជាសុភាពភាពប្រុសតែបែរជាក្បត់ប្រពន្ធទៅវិញ នឹកឃើញពេលណាក្តៅចិត្តពេលនឹក បើបានជួបស្រីម្នាក់នោះពេលណាគេនិងប្រដៅចេញម្តង
VOUS LISEZ
លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)
Fanfictionស្នេហាមួយដែលកើតឡើងពីការជ្រុលជ្រួសមួយពេល ធ្វើឪ្យអ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្តូរ ទាំងជីវិត ទាំងចិត្ត ទាំងគំនិត និងប្តូរពីពាក្យថាពូក្មួយប្រែមកជាប្តីប្រពន្ធ។