តុកៗ....ណាមជុនឈរមុខទ្វាបន្ទប់សុខជីនទឹកមុខនៅតែស្រពោនជាប់ ព្រោះតែនាយខំគោះមួយសន្ទុះទៅហើយមិនឃើញគេចេញមកបើកទ្វាឪ្យទៀត ក្នុងទ្រូងគ្រាំគ្រាដូចគេយកកាំបិតមកចាក់ តើសុខជីនស្អប់នាយណាស់ឬ?ទើបមិនចង់ជួបមុខនាយដល់ថ្នាក់នេះ?ណាមជុនសម្រក់ទឹកភ្នែកកូនប្រុសមួយតំណក់ បែរខ្នងបម្រុងនឹងដើរចេញទៅវិញហើយតែក៏ឮសម្លេងបើកទ្វាទើបប្រញាប់បែរទៅមើលវិញ ឃើញថានាយតូចជាអ្នកបើក ដោយនៅលើដងខ្លួនគេមានត្រឹមតែអាចឃ្លុម សក់ក៏សើម ទើបនាយយល់ថាគេទើបតែចេញពីបន្ទប់ទឹក។
<មានការអ្វី?>ឃើញនាយឈរសម្លឹងមើលមកខ្លួនយូរពេក សុខជីនក៏ស្រែកឡើងធ្វើឪ្យនាយភ្ញាក់ស្មារតីមកវិញ
<បងចង់និយាយជាមួយអូនបន្តិច>សុខជីន ឮហើយក៏ងក់ក្បាល ហើយដើរចូលក្នុងមុន ណាមជុនឃើញបែបនេះក៏ប្រញាប់ចូលទៅតាមយ៉ាងលឿន ខ្លាចក្រែងនាយតូចប្តូរចិត្តវិញ
<មានអីក៏និយាយមក>សុខជីន ដាក់ខ្លួនអង្គុយលើពូក យកកូនកន្សែងជូតសក់ សួរឡើងដោយមិនសូម្បីតែមើលមុខនាយបន្តិច ណាមជុនក៏ដើរទៅជិតដាក់ខ្លួនអង្គុយលុតជង្គង់លើការ៉ូនៅប្រលោះជើងនាយតូចរួចនិយាយឡើង
<អូនខឹងបងរឿងអ្វី?ប្រាប់បងមក បើបងខុសបងសុំទោស តែសូមអូនកុំព្រងើយកន្តើយនឹងបងបែបនេះអី>កែវភ្នែកភ្លឺថ្លាប្រែជាឡើងក្រហមរកយំ មើលក៏ដឹងថានាយឈឺចិត្តស្អិតទ្រូងប៉ុណ្ណា នេះដល់ថ្នាក់លុតជង្គង់ទៀតបើនាយតូចឃើញហើយមិនអាណិតទៀតមិនដឹងថាគួរនិយាយអ្វីឡើយ
<អូនដឹងទេ?បងឈឺចាប់ប៉ុណ្ណាពេលអូនមិននិយាយរកបង ថ្ងៃខ្លះបងសំងំយំម្នាក់ឯងក៏មានដែរ ពេលឃើញអូនម្តងៗបងចង់តែស្ទុះទៅឪបឪ្យណែនដៃទេ តែបងមិនហ៊ាន បងខ្លាចអូនខឹងបងលើសដើម បងមិនដឹងថាបងបានធ្វើអ្វីឪ្យអូនមិនពេញចិត្តឡើយ បងពិតជាមិនដឹងមែន សូមអូនប្រាប់បងមកណា ប្រាប់ឪ្យបងបានអស់ចម្ងល់>ណាមជុន និយាយរៀបរាប់ហូរហែ ទាំងទឹកភ្នែកហូរសស្រាក់បង្ហាញភាពទន់ជ្រាយដាក់អ្នកចំពោះមុខ សុខជីនឃើញបែបនេះក៏អត់អាណិតនាយមិនបាន ធ្លាប់តែឃើញនាយជាមនុស្សរឹងមាំ តែដល់មកឃើញនាយយំនៅចំពោះមុខក៏មានអារម្មណ៍ថាខ្លួនឯងក៏ខុសខ្លះៗដែរតែគិតឬថាកន្លងមកគេមិនឈឺចាប់នោះ?ដឹងទេគេឈឺចាប់ខ្លាំងណាស់ កាន់តែឈឺពេលព្យាយាមមិននិយាយជាមនុស្សដែលខ្លួនស្រឡាញ់។
YOU ARE READING
លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)
Fanfictionស្នេហាមួយដែលកើតឡើងពីការជ្រុលជ្រួសមួយពេល ធ្វើឪ្យអ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្តូរ ទាំងជីវិត ទាំងចិត្ត ទាំងគំនិត និងប្តូរពីពាក្យថាពូក្មួយប្រែមកជាប្តីប្រពន្ធ។