ក្រាក.....សម្លេងទ្វាបន្ទប់សង្រ្គោះបន្ទាន់បើកឡើយដោយដៃគ្រូពេទ្យស្រីម្នាក់ចេញមក លោកគីមឃើញហើយប្រញាប់ដាក់សុខជីនឪ្យគេផ្អែកក្បាលនឹងជញ្ជាំងសិនសឹមស្ទុះទៅសួរអ្នកគ្រូពេទ្យពីអាការ:របស់ប្អូនប្រុស។
<ប្អូនខ្ញុំយ៉ាងមិចហើយអ្នកគ្រូពេទ្យ?>
<ដោយសារតែអ្នកជំងឺប៉ះទង្កិចត្រង់ក្បាលខ្លាំង បណ្តាលឪ្យឈាមហូរអស់ច្រើន ពេលនេះយើងត្រូវការឈាមជាបន្ទាន់>
<យក យកឈាមខ្ញុំទៅខ្ញុំជាបងប្រុសគេ>លោកគីម និយាយរួចអ្នកគ្រូពេទ្យក៏ងក់ក្បាលនាំលោកគីមចូលទៅខាងក្នុង តែមុននិងចូលទៅលោកគីមក៏មិនភ្លេចប្រាប់អ្នកបម្រើរបស់គាត់ឪ្យជួបមើលសុខជីនផងដែរ
<ប៉ា...>ដប់ប្រាំនាទីក្រោយលោកគីមក៏ចេញមកវិញ សុខជីនដែលទើបតែភ្ញាក់ក៏រហ័សចូលទៅគ្រាគាត់ឪ្យអង្គុយលើកៅអីស្រួលបួល ព្រោះតែឃើញសភាពគាត់ស្លេកស្លាំងពេកប្រហែលជាមកពីការបូមឈាមនោះហើយមើលទៅទើបគាត់ចុះខ្សោយយ៉ាងនេះ
<ប៉ាមិនអីទេ បន្តិចទៀតលេងអីហើយ>ឃើញទឹកមុខនាយតូចដូចជាខ្វល់ខ្វាយពីខ្លួនពេក លោកគីមក៏ប្រាប់ទាំងសម្លេងខ្សាវៗរួចបិទភ្នែកសំងំយកកម្លាំងសិន
ក្រាក....ទ្វាបន្ទប់សង្គ្រោះបន្ទាន់បើកឡើងសារជាថ្មីដោយមានលោកឌុកទ័រម្នាក់ចេញមកទាំងញញឹមតិចៗ សុខជីនឃើញភ្លាមក៏ប្រញាប់រត់ទៅរកវឹង ឯលោកគីមអង្គុយលើកៅអីចាំស្តាប់ព្រោះមិនទាន់មានកម្លាំងស្រួលបួលនៅឡើយបើងើបឈរប្រាកដជាដួលមិនខាន
<លោកឌុកទ័រ ស្វាមីខ្ញុំយ៉ាងមិចទៅហើយ?>សុខជីន អន្ទះសារសួរញាប់មាត់ ដៃអង្រួនលោកឌុកទ័រមិនឈប់ ក្នុងចិត្តភ័យអរៗយ៉ាងមិចមិនដឹង
<អ្នកជំងឺអស់អីហើយ គាត់របួសធ្ងន់តែត្រង់ក្បាលប៉ុណ្ណោះចំណែកកន្លែងផ្សេងទៀតមិនមានអ្វីគួរឲ្យបារម្ភឡើយគ្រាន់តែរលាត់ស្បែកបន្តិចប៉ុណ្ណោះ ខ្ញុំបានរៀបចំបញ្ជូនអ្នកជំងឺទៅបន្ទប់ធម្មតាហើយ ចូលរួមអបអរផង>លោកឌុកទ័រ រៀបរាប់ពីអាការ:ណាមជុនទាំងអស់ប្រាប់ទៅនាយតូចយ៉ាងល្អិតល្អន់ សុខជីនឮហើយក៏ញញឹចេញវិញការព្រួយចិត្តភ័យខ្លាចទាំងប៉ុន្មានក៏រលាយអស់ ជំនួសដោយអារម្មណ៍ត្រេកអរជាពន់ពេក
YOU ARE READING
លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)
Fanfictionស្នេហាមួយដែលកើតឡើងពីការជ្រុលជ្រួសមួយពេល ធ្វើឪ្យអ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្តូរ ទាំងជីវិត ទាំងចិត្ត ទាំងគំនិត និងប្តូរពីពាក្យថាពូក្មួយប្រែមកជាប្តីប្រពន្ធ។