ថ្ងៃថ្មី
ក្រាក...សម្លេងបើកទ្វារបន្លឺឡើងដោយស្នាដៃរបស់នាយកម្លោះណាមជុន នាយបោះជំហ៊ានមាំសំដៅទៅរកអ្នកដែលកំពុងតែលង់លក់នៅលើគ្រែ មិនទាំងដឹងផងថាមានវត្តមាននាយនៅក្នុងបន្ទប់នេះដែរ នាយក្រវីក្បាលហួសចិត្តនឹងអត្តចរិករបស់នាយតូចជាខ្លាំង នេះថ្ងៃរះកំពូលចុងដូងទៅហើយតែគេមិនភ្ញាក់សូម្បីតែបន្តិច
<ជីន...ក្រោកបានហើយ>នាយយកដៃអង្រួននាយតូចតិចៗឪ្យក្រោកពីដំណេក
<ហ៊ឹម...ខ្ញុំសុំ5នាទីទៀត>សុខជីន បម្រាស់ខ្លួនគេចពីការរំខាន់របស់នាយក្រាស់ ហើបមាត់និយាយទាំងសម្លេងងុលៗស្តាប់សឹងមិនបាន ភ្នែកក៏បិទមិនព្រមបើក
<មិនបាន!ឆាប់ងើបភ្លាម>ណាមជុនឈរច្រត់ចង្កេះ យកអណ្តាតទប់ថ្ពាល់ធ្វើមុខស្មើ ប្រើសម្លេងមាំមិនលេងសើច បង្គាប់បញ្ជាឲ្យនាយតូចភ្ញាក់ តែនាយតូចនេះកំពូលឌឺនាយខំធ្វើកាចប៉ុណ្ណឹងហើយនៅមិនរអាសូម្បីបន្តិច ថែមទាំងទាញភួយមកគ្របមុខធ្វើមិនដឹង ទើបនាយស្ទុះចូលទៅទាញភួយចេញបីគេយកតែម្តង ធ្វើឪ្យសុខជីនភ្ញាក់ក្រញាងខ្លួន
<អួយ...ពូជុន ដាក់ខ្ញុំចុះ>សុខជីន ភ្ញាក់ព្រើត រហ័សលើកដៃតោង.កណាមជុនជាប់ ប្រាប់ឲ្យនាយដាក់ខ្លួនចេះទាំងភ្នែកបើកមិនចង់រួចព្រោះមិនទាន់អស់ងងុយនៅឡើយ
<ឆាប់ងួតទឹកឪ្យលឿនបងនៅចាំខាងក្រៅ>មកដល់បន្ទប់នាយក៏ដាក់គេចុះឪ្យឈរត្រង់ខ្លួន ទើបដើរចេញទៅក្រៅរងចាំគេវិញ ឯនាយតូចដោយហេតុធ្វើអ្វីនាយក្រាស់មិនបាន ក៏ព្រមធ្វើតាមសម្តីនាយទាំងមុខក្រញ៉ៅ.
@skip
<រួចហើយមែនទេ?តោះ ទៅជាមួយបង>ក្រោយពីរងចាំនាយតូចងូតទឹក និងរៀបចាំខ្លួនរួចរាល់អស់ហើយ នាយក៏និយាយឡើង និងចូលទៅកាន់ដៃគេបម្រុងនុងដើរទៅហើយតែក៏ត្រូវអាក់វិញ
<ពូនាំខ្ញុំទៅណា?>សុខជីន បើកភ្នែកភ្លឹសៗ សួរទៅណាមជុនដែលកំពុងកាន់ដៃខ្លួន បម្រុងនឹងចុះទៅខាងក្រោម ថ្ងៃនេះគេមានអារម្មណ៍ថាចម្លែកណាស់ ព្រឹកមិនទាន់ក៏មកដាស់ ឥឡូវមកចង់នាំគេទៅណាទៀតហើយក៏មិនដឹង
YOU ARE READING
លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)
Fanfictionស្នេហាមួយដែលកើតឡើងពីការជ្រុលជ្រួសមួយពេល ធ្វើឪ្យអ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្តូរ ទាំងជីវិត ទាំងចិត្ត ទាំងគំនិត និងប្តូរពីពាក្យថាពូក្មួយប្រែមកជាប្តីប្រពន្ធ។