Episode14:ថ្ងៃមង្គល

318 31 0
                                    

          <អូនថាមួយគូនេះស្អាតទេ?>ណាមជុន លើកចិញ្ចៀនគូស្នេហ៍មួយគូបង្ហាញឪ្យនាយតូចឃើញ មួយមានត្បូងធំល្មម មួយទៀតមានត្បូងតូចពណ៍ផ្កាឈូកស្រាល ពិតជាស្រស់ស្អាតខ្លាំងណាស់សម្រាប់គូស្នេហ៍ឬប្តីប្រពន្ធ។

  
         <ស្អាតណាស់ យើងយកមួយនេះទៅ>សុខជីន ញញឹមសម្លឹងមើលទៅចិញ្ចៀនមួយគូនោះមិនព្រិចភ្នែក វាស្រស់ស្អាតខ្លាំងណាស់ ឃើញភ្លាមក៏ស្រឡាញ់តែម្តង ថែមទាំងមានត្បូងពណ៍ផ្កាឈូកស្រាលជាពណ៍សំណព្វចិត្តគេទៀត

       <ខ្ញុំយកមួយគូនេះ>ណាមជុន បែរទៅនិយាយជាមួយបុគ្គលិកហាង ហុចចិញ្ចៀននោះឲ្យគេរៀបចំ ទើបដកយកកាត់ឪ្យបុគ្គលិកម្នាក់ទៀតទូទាត់ប្រាក់

     <នេះលោករួចរាល់ហើយ អរគុណលោក>បុគ្គលិកស្រីម្នាក់នោះនិយាយឡើងដោយ ដោយហុចចិញ្ចៀនដែលបានរៀបចំដាក់ក្នុងប្រអប់យ៉ាងស្អាតឪ្យណាមជុន

      <អូនឃ្លានឬនៅ?>ណាមជុន កាន់ដៃសុខជីនដើរបន្តជាមួយគ្នាចេញពីហាង ក៏ប្រទះឃើញកន្លែងញ៉ាំអាហារទើបងាកទៅសួរ

     <ឃ្លានហើយពូជុន>សុខជីន លើកដៃអង្អែលលើពោះខ្លួនបញ្ជាក់ថាកំពុងតែឃ្លាន ព្រោះដើររើសចិញ្ចៀនមួយព្រឹកធំទៅហើយ ណាមួយកាលពីព្រឹកមិញគេញ៉ាំអាហារបានតែបន្តិចផង ណាមជុនឃើញហើយក្រឺតជាខ្លាំងចង់តែក្រញិចឪ្យណាណីទេ មើលចុះធំពេញកម្លោះស្តូកផងតែចរឹកវិញ កូនក្មេងមិនប្តូរទើបអូសដៃនាយតូចចូលទៅហាងអាហារមួយ

    <ចាំសិនទៅ បន្តិចទៀតអាហារមកដល់ហើយ >បន្ទាប់ពីកម្មង់ម្ហូបរួចរាល់នាយក៏និយាយទៅកាន់អ្នកម្ខាងទៀត ឃើញដូចជាអន្ទះសាយ៉ាងមិចមិនដឹង

     <ម្ហូបរបស់លោកមកដល់ហើយ>បុគ្គលិកស្រីលើកម្ហូបដាក់លើតុ និយាយគួរសម ញញឹមដាក់នាយ ណាមជុនមិនមាត់គ្រាន់ងក់ក្បាលញញឹមតបវិញ នាយតូចឃើញហើយហាក់ដូចជាមិនចូលចិត្តបុគ្គលិកស្រីម្នាក់នេះទាល់តែសោះ គ្រាន់តែលើកម្ហូបឪ្យភ្ញៀវសោះធ្វើឯងញញឹមញញែមចង់រហែកមាត់ ពិតជាគួរឪ្យជ្រេញមែន

     <ឆាប់ញ៉ាំទៅ ក្រែងអូនថាឃ្លានមិនអញ្ចឹង>ណាមជុន និយាយខណ:ពេលដែលឃើញនាយតូចអង្គុយសម្លក់ចានម្ហូបមិនព្រមញ៉ាំសោះ មុននឹងរអ៊ូថាឃ្លានណាស់តែពេលម្ហូបមកដល់ហើយបែរជាអង្គុយសម្លក់ទៅវិញ

លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)Where stories live. Discover now