Episode 15:យើងសួរថានាងនិយាយស្អី?

325 31 0
                                    

            បន្ទាប់ពីភ្ញៀវកិត្តិយសត្រឡប់ទៅគេហដ្ឋានវិញអស់ ណាមជុនក៏លើកបីប្រពន្ធដែលសន្លប់មកបន្ទប់ ជូតខ្លួនឪ្យបណ្តើរធ្វើមុខជូបណ្តើរ មិនសុខចិត្ត យប់ផ្សំដំណេកផងមិនគួរណាប្រពន្ធនាយសន្លប់ចោលនាយសោះ បើដឹងថាលទ្ធផលថាទៅជាបែបនឹងនាយនិងមិនឪ្យគេផឹកជាដាច់ខាត តែវាហួសពេលទៅហើយចង់ហាមក៏ហាមលេងកើត មានតែអង្គុយជូតខ្លួនឪ្យទាំងលេបទឹកមាត់ផ្សើមបំពង.ក គង់តែយល់ថាស្រវឹងបើមិនអញ្ចឹងនាយនិងរំលោភឪ្យដើរលេងរួចមិនខាន។

      ថ្ងៃថ្មីមកដល់សុខជីនភ្ញាក់ពីដំណេកទាំងឈឺក្បាលខ្ទូកៗ ព្យាយាមងើបខ្លួនដើរទៅបន្ទប់ទឹក ទាំងចម្ងល់ពេលខួរក្បាលព្រោះមិនឃើញសូម្បីតែស្រមោលរបស់នាយក្រាស់ មិនដឹងថាបាត់ទៅណា។

      <លោកប៉ាឃើញពូជុនទេ?>ចុះមកដល់ខាងក្រោមក៏សួរទៅលោកគីមដែលអង្គុយអានកាសែតក្នុងបន្ទប់ទទួលភ្ញៀវជាមួយអ្នកបម្រើម្នាក់កំពុងអង្គុយច្របាច់ជើងឪ្យគាត់

     <ឮថាមានភ្ញៀវសំខាន់ ឃើញចេញទៅតាំងពីព្រលឹមម្លេះ>លោកគីម និយាយទាំងភ្នែកនៅជាប់និងកាសែតមិនដក សុខជីនយល់ការក៏ងក់ក្បាលផ្ងក់ៗ ដើរចេញទៅរកឡានហើយក៏បើកចេញទៅ

     ឡាននាយតូចចេះតែបើកទៅមុខជារឿយៗ សុខជីនបើកឡានបណ្តើរដាក់ចម្រៀងកំដរអារម្មណ៍បណ្តើរ មកដល់ហាងកាហ្វេមួយក៏ឈប់ងក់ បើកទ្វាចុះពីឡានដោយមានពាក់វ៉ែនតាខ្មៅយ៉ាងសង្ហារ កាចរឹកដូចជាតារាបង្ហាញម៉ូត។

     <បងហៅខ្ញុំមកមានការអី?>ដាក់ខ្លួនអង្គុយចុះភ្លាម ជីមីនក៏សួរភ្លេត មិនដឹងជាមានការអ្វីឪ្យប្រាកដ ទើបណាត់មកទាំងប្រញាប់ប្រញាល់រកតែធ្វើខ្លួនសឹងមិនទាន់

     <ក៏អប្សុកនិងហើយ>សុខជីន ដោះវែនតាចេញ និយាយយ៉ាងលូយ ញាក់ចិញ្ចើមឌឺជីមីនទៀត តែអ្នកម្ខាងទៀតឮហើយហួសចិត្តអស់ពាក្យនិងថ្លែង អប្សុកអញ្ចឹងឬ?ពុទ្ធោអើយ...មុននេះឃើញតេទៅប្រញាប់ៗស្មានតែមានរឿងអ្វីធំដុំ ដល់មកដឹងការពិតបាក់ចង្កេះផឹងតែម្តង

      <មិនទៅរកប្តីទេ?>ជីមីន សួរបន្ត តាមធម្មតាឃើញទៅណាមកណាជាមួយគ្នារហូតតែថ្ងៃនេះមកតែម្នាក់ឯង

លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)Donde viven las historias. Descúbrelo ahora