<ខ្លាចអីទៅកូន>លោកគីមសួរទៅកូនដោយការបារម្ភ និយាយតាមត្រង់ពេលឃើញទឹកមុខកូនមិនល្អបែបនេះគាត់ក៏មិនស្រួលក្នុងចិត្តដូចគ្នា
<កូនខ្លាចថាអ្នកដទៃនឹងគិតមិនល្អលើគ្រួសារយើងណាប៉ា អ្នកណាៗក៏ដឹងដែរថាកូននិងគាត់ជាពូក្មួយបង្កើត បើរៀបការទៅគ្រប់គ្នាប្រាកដជានិយាយមិនល្អពីគ្រួសារយើងមិនខាន>សម្តីសុខជីននិយាយពិតជាត្រូវខ្លាំង មនុស្សសម័យនេះចូលចិត្តណាស់ខាងនិយាយដើម មើលងាយអ្នកដទៃ គេពិតជាបារម្ភពីរឿងនេះណាស់ មួយវិញទៀតខ្លាចថាមានបញ្ហាដល់ក្រុមហ៊ុនទៀតផង
<ហីយ៉ា កូនចេះគិតគូបែបនេះពីពេលណា?>ក្រោយស្តាប់កូននិយាយចប់ លោកគីមក៏សើចតិចៗចំអន់ទៅនាយតូច គាត់ពិតជាមិននឹងស្មានថាកូនគាត់គិតបានជ្រៅជ្រះយ៉ាងនេះសោះ រាល់ដងគេមិនដែលខ្វល់ពីរឿងអស់ទាំងនឹងទេ ខ្វល់តែពីរឿងដើរលេងសប្បាយ សម្តីឌឺដង រឹងរូសដាក់គាត់តែពេលឃើញកូនប្រែមកជាសុភាព ចេះគិតវែងឆ្ងាយបែបនេះគាត់ក៏ចម្លែកចិត្ត មិននឹកស្មានថាគ្រាន់តែមានសម្ពានភាពជាមួយណាមជុនតែមួយយប់សោះប្រែដល់ថ្នាក់នេះ ប្រៀបដូចមនុស្សពីផ្សេងគ្នាអញ្ចឹង
<លោកប៉ា.......>សុខជីន ធ្វើមុខស្អុយលើសដើមពេលត្រូវឪពុកចំអន់ ចំណែកណាមជុនមិនមាត់.កអ្វីអង្គុយខ្ទប់មាត់សើចតិចៗមិនហ៊ានឪ្យនាយតូចឮ
<បានហើយប៉ានិយាយលេងទេ ចំណែករឿងនឹងកូនកុំខ្វល់អីចង់អ្នកណានិយាយអីក៏និយាយចុះយើងមិនអាចហាមគេបានទេ ពេលគេនិយាយឆ្អែតឆ្អន់គេក៏ឈប់ឯងហើយ>
<មែនហើយ អូនកុំគិតពីរឿងអត់បានការទាំងនោះអី សំខាន់បងនឹងនៅក្បែអូនជានិច្ចណាប្រពន្ធសម្លាញ់>ណាមជុន និយាយបន្តពាក្យលោកគីម ប្រើដៃមាំប្រសោបស្មានាយតូចស្រាលៗ សម្តីផ្អែមស្រទន់មានមន្តស្នេហ៍ និងស្នាមញញឹមស្រស់ចេញថ្ពាល់ខួចដាក់អ្នកចំពោះមុខ
<នែ៎ៗ...ប្រពន្ធស្អី? បងអូនស្អី? មិនទាន់រៀបការនៅឡើយទេ ពេលនេះឯងនឹងកូនយើងជាពូនឹងក្មួយ មិនអាចហៅបែបនឹងបានទេ>លោកគីម ស្ទុះទៅទាញសុខជីនចេញពីនាយក្រាស់ដាក់ឪ្យអង្គុយជិតគាត់វិញ ទើបស្តីថាឪ្យណាមជុនញ៉ែតៗ ធ្វើមុខកាចៗដាក់នាយ គាត់និយាយយ៉ាងច្បាស់លាស់ថាដរាបណាមិនទាន់បានរៀបការមិនអាចនិយាយបងអូនបានឡើយ
BẠN ĐANG ĐỌC
លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)
Fanfictionស្នេហាមួយដែលកើតឡើងពីការជ្រុលជ្រួសមួយពេល ធ្វើឪ្យអ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្តូរ ទាំងជីវិត ទាំងចិត្ត ទាំងគំនិត និងប្តូរពីពាក្យថាពូក្មួយប្រែមកជាប្តីប្រពន្ធ។