Episode 13:បងដឹងថាអូនគិតអី

354 33 0
                                    

     
        ងឺត....សម្លេងចាប់ហ្វ្រាំងឡានបានលាន់ឡើង ណាមជុននិងសុខជីនក៏ចេញមកដោយមាននាយសុីងហ៊ុនជាអ្នកបើកទ្វាឪ្យ បណ្តើរគ្នាយ៉ាងត្រសងចូលទៅខាងក្នុងភូមិគ្រិះ សំដៅជាន់ខាងលើដើម្បីសម្អាតខ្លួនឪ្យស្អាតសិនសឹមចុះមកទទួលទានអាហារតាមក្រោយ។

      <បងចាំយូរទេ?>ណាមជុន ចុះមកដល់ក៏សួរទៅលោកគីមដែលអង្គុយនៅតុអាហារ ក្រែងថាគាត់រងចាំខ្លួនយូរនាំឲ្យគាត់អារម្មណ៍មិនល្អ ទើបដាក់ខ្លួនអង្គុយចុះក្បែលោកគីម

    <មិនយូរទេ!ចុះឯណាកូនជីន?>លោកគីម លើកតែមកក្រេបបន្តិចទើបឆ្លើយ និងឆ្លៀតសួររកកូនប្រុសសំណព្វព្រោះឃើញណាមជុនចុះមកតែម្នាក់ឯង

    <បន្តិចទៀតចុះមកហើយ>

     <លោកប៉ា>ណាមជុន និយាយមិនទាន់ផុតពីមាត់ផងសុខជីនក៏ចុះមកល្មម ជាមួយដំណើរល្វត់ល្វន់ញញឹមស្រស់ដាក់លោកគីម

      <អង្គុយចុះមកប៉ាមានរឿងត្រូវនិយាយ>លោកគីម ហៅកូនប្រុសឪ្យអង្គុយខាងឆ្វេងដៃគាត់ នាយតូវក៏ព្រមអង្គុយចុះចាំស្តាប់លោកគីមនិយាយ

     <យើងបានរកថ្ងៃល្អសម្រាប់ពួកឯងរួចហើយនៅអាទិត្យក្រោយនេះឯង >ស្នាមញញឹមចេញខួចរបស់ណាមជុនលិចឡើងក្រោយស្តាប់សម្តីលោកគីមចប់ ទីបំផុតពេលវេលាដែលនាយទន្ទឹងរងចាំជាយូរជិតមកដល់ អារម្មណ៍ពេលនេះពិតជាសប្បាយចិត្តណាស់ ខុសពីអ្នកម្ខាងទៀតដែលញញឹមមិនសូវសមព្រោះត្រឹមអាទិត្យក្រោយវាពិតជាលឿនណាស់គេធ្វើចិត្តមិនទាន់បានទេ ណាមួយក៏មិនទាន់យល់អារម្មណ៍ខ្លួនឯងច្បាស់ទៀត ខ្លាចថាបើរៀបការហើយនៅតែមិនស្រឡាញ់នាយទៀតវានឹងមានផលពិបាក តែគេប្រកែកមិនបានទេព្រោះលោកគីមជាអ្នកសម្រេចទៅហើយ។

     <ល្អណាស់ ស្អែកខ្ញុំនឹងនាំជីនទៅរើសជញ្ជៀនឪ្យហើយ>ណាមជុន និយាយទាំងញញឹមជាប់ទឹកមុខអរសប្បាយក្រៃលេង មិនគួរឲ្យជឿសោះវាប្រៀបដូចជាសុបិន្តយ៉ាងអញ្ចឹង

    <បានហើយនាំគ្នាញ៉ាំទៅ ប្រយ័ត្នម្ហូបត្រជាក់អស់>និយាយរួចអ្នកទាំងបីក៏នាំគ្នាស្រស់ស្រូបអារហារពេលល្ងាចយ៉ាងរលូនរហូតដល់រួចរាល់ លោកគីមនិងណាមជុនក៏នាំនិយាយពីនេះពីនោះបន្ត ចំណែកសុខជីនក៏ឡើងទៅបន្ទប់មុន មិនចង់នៅស្តាប់មនុស្សចាស់និយាយគ្នា។

លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)Where stories live. Discover now