Episode 17:ជម្លោះឪក្មេកកូនក្រសារ

340 30 0
                                    

         <ប្រាប់ឲ្យចេញ មិនឮយើងនិយាយទេហ្ហេស?>ណាមជុន ស្រែកសម្លុតមួយសម្លេងធ្វើឪ្យនាងនិងនាយតូចភ្ញាក់ក្រញាងខ្លួន ទើបនាងប្រញាប់ដកខ្លួនចេញទៅដោយឆ្លៀតសម្លក់មុខនាយតូចជាលើកចុងក្រោយ។

          <អូនឈឺខ្លាំងទេ?>បន្ទាប់ពីដាអ៊ុនចេញទៅបាត់ណាមជុនក៏រំងាប់អារម្មណ៍ឪ្យធម្មតា បែរទៅសួរនាយតូចដោយក្តីបារម្ភពេញទី ឃើញមនុស្សជាទីស្រឡាញ់ឈឺចាប់នាយឈឺលើសគេថ្វេដង ថ្ពាល់ដែលធ្លាប់តែស្រស់ក្រពុំប្រែជាមានស្នាមក្រហមពេញ

          <ឈឺណាស់ពូជុន>សុខជីន ឃើញនាយក្រាស់យកចិត្តទុកដាក់បារម្ភពីខ្លួនខ្លាំងយ៉ាងនេះ ក៏ចូលតួររំអួលដាក់ រុលខ្លួនចូលទៅអោបនាយជាប់ផ្អឹបមុខទ្រូងណាមជុន ទាំងលួចញញឹមបិតមាត់ក្នុងនាមជាអ្នកឈ្នះ ឃើញទេក្មេងម្នាក់នេះមិនធម្មតាឡើយអាក្រក់មកក៏អាក្រក់ទៅវិញមិនឲ្យចាញ់ទេ ពូកែសម្តែងជាស្លូតបូតណាស់មែនទេ?គេក៏ចេះសម្តែងដូចគ្នា ថែមទាំងសម្តែងបានល្អជាងនាងរាប់រយដងទៅទៀត។

          <បានហើយឈប់យំទៅ មើលចុះហើមភ្នែកអស់ហើយ សឺត....>ណាមជុន អង្អែលខ្នងនិយាយលួងលោម ព្រមទាំងយកដៃវាសទឹកភ្នែកចេញពីថ្ពាល់នាយតូច ផ្តល់ស្នាមថើបមួយដង្ហើម

      <ទៅសម្រាកនៅផ្ទះវិញល្អទេ?>ណាមជុន សួរព្រោះឃើញសភាពសុខជីនទ្រោមអស់ទៅហើយ ក៏ចង់ឲ្យគេសម្រាកឲ្យបានច្រើននិងឆាប់ជាស្នាមរបួស

      <បាទ....>មិនចង់ប្រកែកនិងនាយច្រើន សុខជីនក៏ងក់ក្បាលយល់ព្រម ណាមជុនក៏លើកបីគេក្នុងដៃបោះជំហ៊ានជើងមាំចេញទៅយ៉ាងមានអំណាច នាយតូចឪប.កនាយក្រាស់ជាប់ផ្អឹបមុខនិងកញ្ជឹង.កបិទភ្នែកសំងំស្រូបយកក្លិនជាបុរសពីកាយមាំ

      <សុីងហ៊ុន ឯងជួយមើលការងារជំនួសយើងផង>មកដល់ខាងក្រោមក៏ជួបនិងនាយកម្លោះសុីងហ៊ុនទើបនិយាយផ្តែផ្តាំបន្តិចបន្តួច

       <ចុះចៅហ្វាយទៅណាដែរបាទ?>សុីងហ៊ុន អោនគំនាប សួរទាំងឆ្ងល់ តាមធម្មតាមិនដែលឃើញចៅហ្វាយខ្លួនចេញទៅលឿនយ៉ាងនេះទេ ទាល់តែដល់មកចេញឬមានណាត់ខាងក្រៅជាមួយភ្ញៀវទើបចេញទៅ តែថ្ងៃនេះចម្លែកទើបចេះតែឆ្ងល់

លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)Where stories live. Discover now