ថ្ងៃថ្មី
នាយតូចគីមសុខជីនឈរតែរៀបសម្លៀកបំពាក់ដាក់ចូលក្នុងវ៉ាលីធំមួយដោយមានណាមជុន ជាអ្នកជួយផងដែរ ម្នាក់ៗពោពេញទៅដោយស្នាមញញឹមជាប់ផ្ទៃមុខព្រោះថ្ងៃនេះពួកគេនឹងត្រូវធ្វើដំណើរទៅលេងកោះជេជូជាមួយគ្នា ចាប់ទុកថាជាការទៅហាន់នីមូនព្រោះពេលរៀបការហើយដំបូងពួកគេមិនបានទៅណាឡើយ តែពេលនេះលោកគីមក៏អនុញ្ញាតនិងទទួលរា៉ប់រងជាអ្នកមើលការងារក្រុមហ៊ុនជំនួស។
<ជុន...បងរៀបរួចឬនៅ?>សុខជីន រ៉ូតវ៉ាលីបិទរួចដាក់ទៅម្ខាង ងាកមកសួរណាមជុនដែលកំពុងតែរៀបវ៉ាលីតូចមួយទៀត
<បាទ រួចហើយប្រពន្ធសម្លាញ់...>ណាមជុន ញញឹមផ្អែម ដាក់វ៉ាលីតូចក្បែរវ៉ាលីធំដើរមកឪបចង្កេះនាយតូចនិងផ្តល់ស្នាមថើបលើថ្ពាល់សុខជីនមួយខ្សឺតយ៉ាងស្រទន់
<តោះយើងប្រញាប់ទៅៗកុំឪ្យខាតពេលយូរ>ណាមជុន ងក់ក្បាលយល់ស្របប្រលែងដៃពីចង្កេះនាយតូចវិញ រួចអូសវ៉ាលីធំដើរចេញពីបន្ទប់ដោយទុកឪ្យសុខជីនជាអ្នកអូសវ៉ាលីតូចចេញទៅតាមក្រោយ។
@skip
បន្ទាប់ពីធ្វើដំណើរអស់ជាច្រើនម៉ោងទីបំផុតពួកគេក៏បានមកដល់សណ្ឋាគារធំមួយដែលនៅជាប់និងសមុទ្រអាចមើលឃើញព្រះអាទិត្យលិចយ៉ាងស្រស់ស្អាត ទេសភាពព្រមទាំងអាកាសធាតុល្អថែមទៀតពិតជាគួរចង់រស់នៅខ្លះណាស់។
<ជុនហ្ហា...បងធ្ងន់ទេ>សុខជីន សួរទៅនាយក្រាស់ដៃឪបកនាយជាប់ដោយណាមជុនជាអ្នកអៀវគេ ដើរលើឆ្នេរសមុទ្រ
<មិនធ្ងន់ទេ ប្រពន្ធបងស្រាលសឹងអីទៅហើយ>ណាមជុន និយាយបណ្តើរដើរទៅមុខបណ្តើរ និងមានស្នាមញញឹមស្រស់ សម្លឹងមើលទៅសមុទ្រដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក ក្នុងចិត្តហាក់ស្រស់ស្រាយជាខ្លាំងព្រោះបានលំហែកាយជាមួយមនុស្សជាទីស្រឡាញ់
<ជុន ដាក់អូនចុះសិនទៅ អូនចង់អង្គុយលើខ្សាច់>សុខជីន ទះស្មានាយក្រាស់តិចៗបំណងឪ្យនាយដាក់ខ្លួនចុះ ណាមជុនមិនប្រកែកច្រើនក៏ព្រមធ្វើតាម ដាក់ខ្លួនអង្គុយក្បែរនាយតូចសម្លឹងមើលទៅផ្ទៃសមុទ្រនិងព្រះអាទិត្យដែលកំពុងតែរៀបលិច
YOU ARE READING
លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)
Fanfictionស្នេហាមួយដែលកើតឡើងពីការជ្រុលជ្រួសមួយពេល ធ្វើឪ្យអ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្តូរ ទាំងជីវិត ទាំងចិត្ត ទាំងគំនិត និងប្តូរពីពាក្យថាពូក្មួយប្រែមកជាប្តីប្រពន្ធ។