<ពូជុន ពូនៅឯណា?>សុខជីន ឆ្លេឆ្លាដើរផងស្រែកផងស្វែងរកនាយក្រាស់ ក្នុងចិត្តគេដឹងច្បាស់ណាស់ថាណាមជុនប្រាកដជាយល់ច្រឡំគេជាមួយនឹងហ្យុងសុីកមិនខាង ទើបខំស្វែងរកនាយដើម្បីបកស្រាយប្រាប់តែគេដើររកនាយយូរហើយនៅតែមិនឃើញ ទឹកភ្នែកដែលខំទប់ក៏ស្រក់ចុះមក ក្នុងទ្រូងប្រះស្រាំ បារម្ភពីអ្នកម្ខាងទៀត មិនដឹងថានាយកំពុងតែធ្វើអ្វី?នៅឯណា?កាន់តែបារម្ភព្រោះគេទាក់ទងទៅនាយមិនបានសោះ។
@skip
<បងមិនល្អត្រង់ណាទៅ?ទើបអូនមិនស្រឡាញ់បង?ហ្ហឹកៗ....>ណាមជុន ដើរបណ្តើរយំបណ្តើរ និយាយតែឯងប្រៀបដូចមនុស្សគ្មានសតិ មិនខ្វល់ពីឡានម៉ូតូដែលឆ្លងកាត់និងមនុស្សជាច្រើនដែលមើលមកនាយសូម្បីបន្តិច ក្នុងទ្រូងពេលនេះឈឺដល់ថ្នាក់លេងចង់កម្រើកខ្លួន គ្មានពេលទៅចាប់អារម្មណ៍ពីអ្វីទាំងអស់ដឹងត្រឹមថានាយចង់យំ យំឪ្យធូស្រាលខ្លះ
<ហេតុអី?ហ្ហឹកៗ...ហេតុអីក៏អូននៅតែស្រឡាញ់គេ?អូនដឹងទេ?បងឈឺចាប់ប៉ុណ្ណា?ហ្ហឹក...>ណាមជុន លុតជង្គង់ចុះរាបដី ស្រែកទ្រហូរយំក្តែងៗ យកដៃគក់ទ្រូងខ្លួនឯងខ្លាំងៗ និយាយតែម្នាក់ឯងធ្វើឪ្យអ្នកដែលនៅជុំវិញនោះអាណិតនាយជាខ្លាំង។
ណាមជុនមិនយល់ទាល់តែសោះថាហេតុអី?គេម្នាក់នោះនៅតែសំខាន់ក្នុងចិត្តនាយតូចរហូត ចុះនាយ?នាយព្យាយាមធ្វើល្អគ្រប់បែបយ៉ាងដើម្បីឪ្យគេមើលឃើញតែអ្វីដែលទទួលបានមកវិញមានតែក្តីឈឺចាប់ តើដល់ពេលដែលនាយត្រូវដោះលេងគេហើយមែនទេ?ដោះលែងឪ្យគេទៅរកមនុស្សដែលគេស្រឡាញ់ដែលមិនមែនជានាយ?អត់ទេ!នាយធ្វើមិនបាន នាយស្រឡាញ់គេថ្នាក់នេះបើឪ្យគេទៅអ្នកផ្សេងនាយសុខជិតស្លាប់ប្រសើជាងនឹងមិនបាច់មកឈឺចាប់ វេទនាយ៉ាងនេះ។
ណាមជុនក៏ប្រឹងក្រោកឈរទាំងគ្មានព្រលឹងដើរឆ្លងផ្លូវទាំងមិនដឹងខ្លួនថាពេលនេះជាពេលភ្លើងស្តុបបៃតងមិនមែនក្រហមឡើយ តែនាយនៅតែបន្តដំណើរទៅមុខទោះជាអ្នកក្បែរនោះព្យាយាមឃាត់ក៏មិនស្តាប់ រំពេចនោះស្រាប់តែមានឡានមួយបើកមកយ៉ាងលឿនសំដៅមករកនាយតែណាមជុនមិនបានចាប់អារម្មណ៍សូម្បីបន្តិចទោះបីម្ចាស់ឡានខំសុីផ្លេកយ៉ាងណាក៏នាយមិនគេចរហូតដល់....ផាំង
ВЫ ЧИТАЕТЕ
លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)
Фанфикស្នេហាមួយដែលកើតឡើងពីការជ្រុលជ្រួសមួយពេល ធ្វើឪ្យអ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្តូរ ទាំងជីវិត ទាំងចិត្ត ទាំងគំនិត និងប្តូរពីពាក្យថាពូក្មួយប្រែមកជាប្តីប្រពន្ធ។