<មិចក៏វៃខ្ញុំ?>ជីមីន លើកដៃអង្អែលថ្ងាស ធ្វើមុខជូសម្លក់អ្នកជាបង
<មកពីឯងនឹងហើយ នៅសុខៗក៏យំយលងស្មានថាមានរឿងអី>
<ហិហិ...>ជីមីនសើចស្ញេញ លិបភ្នែកដាក់សុខជីន គិតទៅជីនវាយគេអំបាញ់មិញក៏មិនខុសដែរ នៅមិននៅក៏យំស្រែកខុសរឿង__________
<ថាមិច?រៀបការ?>យុនហ្គី បើកភ្នែកធំៗដោយភ្ញាក់ផ្អើលមិនស្មើពេលឮមិត្តរបស់ខ្លួនប្រាប់ថាជិតរៀបការ នេះនាយស្តាប់ច្រឡំទេឬ?មិនដែលឃើញទាក់ទងអ្នកណាផងមកប្រាប់ថាជិតរៀបការលេងសើចទេដឹង
មីន យុនហ្គីជាCEOរបស់ក្រុមហ៊ុមMin Group.នាយមានរាងសង្ហារ មុខមាំ មិនងាយសើចនៅចំពោះមុខអ្នកដទៃលើកលែងតែជាមួយគ្រួសារឬមនុស្សជិតស្និត។នាយនិងណាមជុនជាមិត្តនឹងគ្នាតាំងពីវិទ្យាល័យរហូតដល់បច្ចុប្បន្ន
<ត្រូវយើងរៀបការនៅខែក្រោយ>ណាមជុន ឆ្លើយតែមាត់ឯភ្នែកនៅសម្លឹងអេក្រក់Computerមិនខ្វល់ពីប្រតិកម្មរបស់ហុនហ្គីសូម្បីបន្តិច
<ហើយឯងការជាមួយអ្នកណា?បើយើងមិនដែលឃើញឯងមានសង្សារផង>ពិតណាស់តាំងពីស្គាល់គ្នាជាមួយណាមជុនមកគេមិនដែលឃើញនាយទាក់ទងស្រីណាម្នាក់សូម្បីតែម្តង ហើយពេលនេះមកប្រាប់ថាជិតរៀបការពិតជាមិនគួរឲ្យជឿមែន
<ជាមួយជីន>
<ក្មួយរបស់ឯងនឹងហ្ហេស?មិនអាចទៅរួចទេ>យុនហ្គីនិយាយទាំងហួសចិត្ត មិនដែលឃើញទេលោកអើយ ពូនឹងក្មួយរៀបការជាមួយគ្នា
< ត្រូវតែរួច ឯងចាំតែត្រៀមខ្លួនចូលរួមការយើងទៅបានហើយ>នាយក្រាស់ញោចស្នាមញញឹមយ៉ាងស្រស់បង្ហាញថ្ពាល់ខួចដ៏មានមន្តស្នេហ៍ ក្រោយពីស្រមើស្រមៃគិតដល់ថ្ងៃមង្គលការ
<ចុះឯង....>យុនហ្គី និយាយមិនទាន់ចប់ស្រួលបួលផងស្រាប់តែមានសម្លេងមួយបន្លឺឡើង
តុក តុក
<អញ្ជើញចូល>នាយកម្លោះទាំងពីរសម្រួលឥរិយាបថឪ្យត្រឹមត្រូវបន្តិច ទើបណាមជុនបង្ហើបសម្លេងមាំអនុញ្ញាតឪ្យអ្នកដែលគោះទ្វាចូលមកខាងក្នុង
ESTÁS LEYENDO
លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)
Fanficស្នេហាមួយដែលកើតឡើងពីការជ្រុលជ្រួសមួយពេល ធ្វើឪ្យអ្វីគ្រប់យ៉ាងត្រូវផ្លាស់ប្តូរ ទាំងជីវិត ទាំងចិត្ត ទាំងគំនិត និងប្តូរពីពាក្យថាពូក្មួយប្រែមកជាប្តីប្រពន្ធ។