Episode 12:ស្នាមនោះជាស្អី?

402 33 0
                                    

             កន្លងផុតទៅរយ:ពេលមួយម៉ោងជាងទម្រាំតែរៀបចំខ្លួនរួចរាល់ ក៏នាំគ្នាចុះមកខាងក្រោមដោយសុខជីនត្រូវណាមជុនបីជាប់ដៃ ដោយសារតែគេនៅឈឺណាមួយជើងក៏ញ័រដើរមិនបានទៀត ទើបណាមជុនស្ម័ក្រចិត្តជាអ្នកបីនាយតូចចុះមកដោយផ្ទាល់

      <អ្ហា៎....ចុះមកហើយមែនទេ?>លោកគីម ដែលអង្គុយលើសាឡុង អានអាសែតក៏សួរឡើងពេលណាមជុនដាក់នាយតូចឪ្យអង្គុយលើសាឡុងស្រួលបួល និងដាក់ខ្លួនអង្គុយតាមក្រោយ

     <បាទ>

     <យប់មិញពួកឯងធ្វើស្អី?>លោកគីម ទម្លាក់កាសែតចុះ សម្លឹងមើលពួកគេដោយទឹកមុខកាច គាត់សួរបែបនេះព្រោះតែក្រលេងភ្នែកឃើញថានៅលើ.ករបស់សុខជីន មានស្នាមជាំ បើស្មានមិនខុសស្នាមនេះប្រហែលជាណាមជុនអ្នកបង្កមិនខាន

     <ធ្វើអីទៅលោកប៉ា គ្មានទេ>សុខជីន ប្រកែកញាប់មាត់ មិនចង់ឲ្យលោកគីមដឹងពីរឿងពួកគេឡើយព្រោះមិនទាន់រៀបការបើឪ្យដឹងប្រហែលជាបន្ទោសមិនខាន

    <ចុះស្នាមនោះជាស្អី?>លោកគីម សួរបន្តបំណងចង់ឪ្យពួកគេប្រាប់គាត់តាមត្រង់មិនលាក់លៀម មិនមែនគាត់មិនដឹងទេថាពួកគេបានធ្វើអ្វី គ្រាន់តែធ្វើមិនដឹងចង់ឲ្យគេប្រាប់ការពិតប៉ុណ្ណោះ

    <គ្មានអីទេលោកប៉ាគឺព្រឹកមិញនេះណា មិនដឹងជាសត្វស្អីទេ វាមកខាំកូនទើបចេញស្នាមបែបនេះ>សុខជីន និយាយកុហក មិនចង់ឲ្យឪពុកដេញដោលច្រើន តែវាក៏បណ្តាលឪ្យណាមជុនស្ពឹកមុខតិចតួច ព្រោះនាយតូចនិយាយថាសត្វស្អីមិនដឹង ទាំងដែលការពិតជានាយសោះ ស្តាប់មើលទៅដូចជាដៀលដោយប្រយោលយ៉ាងអញ្ចឹង

    <ហើយចុះចាំបាត់បី?>ឮសំណួរនេះហើយនាយតូចនឹងណាមជុនក៏បែរសម្លឹងមើលមុខគ្នា ពេលនេះមិនដឹងគួរឆ្លើយយ៉ាងណាឪ្យត្រូវទេ អំបាញ់មិញទើបតែកុហកហើយបើប្រាប់ថារអិលដួលទៀតវាមិនសមទេ បើជួបហេតុការពីរត្រឹមតែមួយព្រឹកនោះ ណាមួយបើនិយាយទៅលោកគីមក៏អាចនឹងមិនជឿផងដែរ

   <ក៏ គឺជីនគេរអ៊ូថាស្ពឹកជើងទើបខ្ញុំបីគេចុះមក>ណាមជុន ចាប់និយាយដោយលើកហេតុផលមួយសមគួរ លោកគីមក៏ងក់ក្បាលយល់ដឹង ឯនាយតូចក៏បានធូទ្រូងដូចគ្នា

លង់ស្នេហ៍លោកស្វាមី🌸(Complete ✅)Donde viven las historias. Descúbrelo ahora