ប្រពន្ធម៉ាហ្វៀ💖😈 ep:1

16K 552 6
                                    

នៅយប់ភ្លៀងធ្លាក់ រន្ទះបាញ់ភ្នែកបន្ទរភ្លឺភ្លែតពេញមេឃអួរអាប់ មានមនុស្សស្រីវ័យខ្ទង់30ឆ្នាំម្នាក់កាន់បីទារកប្រុសម្នាក់យកមកបោះបង់ចោល។

ង៉ាៗ~ង៉ា (សម្លេងក្មេងយំ)

" ស៑ូត~~ កុំយំណាកូន យើងជិតដល់ហើយ "
ស្រីម្នាក់នោះបីកូនបណ្តើរយំបណ្តើរ រត់កាត់ដំណក់ទឹកភ្នែកមិនចេះរីងស្ងួត។

ង៉ា~~~ង៉ាៗ~~~
នៅទីបំផុតស្រ្តីនោះក៏រត់ដល់មុខមណ្ឌលកុមារកំព្រាមួយកន្លែង

" ម៉ាក់សូមទោសណា ហ្ហឹកៗ~~~ម៉ាក់គ្មានជម្រើសទេ ត្រូវចងចាំថាម៉ាក់ស្រឡាញ់កូនណា
ថេយ៉ុង ខាសៀ"

អ្នកជាម្តាយថើបថ្ងាស់ទារកពោពេញដោយសេចក្តីស្រឡាញ់ ប៉ុន្តែធ្វើម្តេចនិស្ស័យវាមិនទៀង ត្រូវមកព្រាត់ប្រាស់កូនដែលទើបនឹងកើតរបស់ខ្លួន។

" ថេយ៉ុង ខាសៀ កូនប្រុសរបស់ម្តាយ ថ្ងៃណាមួយម្តាយនឹងត្រឡប់មកយកកូនវិញ សឺត~~"

ទឹកភ្នែកស្រក់ចុះដោយក្តីឈឺចាប់ ថើបថ្ងាស់កូនប្រុសម្តងទៀតលាជាលើកចុងក្រោយ ភ្នែកសម្លឹងមើលនូវខ្សែរកមាសដែលមានបន្តោង ឆ្លាក់អក្សរជាឈ្មោះ ថេយ៉ុង ឡាទីណារៀ ។ កែវភ្នែកសម្លឹងមើលកូនប្រុសដោយក្តីអាល័យ ដៃជូតទឹកភ្នែកចេញរួច ក៏ដាក់ទារកតូចនៅមុខក្លោងទារមណ្ឌលកុមារកំព្រានោះ ដើរចេញពីទីនោះដោយទុកអោយទារកតូចស្រែកយំនៅនឹងកន្លែង ។

ង៉ា~~~~ង៉ាៗ~~~~'

5ឆ្នាំក្រោយមក

" អា ថេយ៉ុង~~~អា ថេយ៉ុង~~~" សម្លេងស្រែកពីសំដីស្ត្រីវ័យ30ឆ្នាំម្នាក់ដែលត្រូវជាអ្នកមើលថែរក្មេងៗ

" បាទ អ្នកមីង" សម្លេងខ្សៀវៗចេញពីកុមារថេយ៉ុង ដែលត្រូវម្តាយមកមកបោះបង់ចោលនៅមណ្ឌលកុមារកំព្រាកាលពី5ឆ្នាំមុន

" យើងអោយឯងទៅបោកខោអាវ មិចមិនធ្វើ" សម្លេងស្រែកកំហកខ្លាំងៗ

" ថេយ៍ ធ្វើមិនកើតទេ ហ្ហឹក~~~ហ្ហឹកៗ" ក្មេងតូចយំស្រស្រាក់ដៃញីភ្នែកមិនឈប់

" ធ្វើមិនកើតរឺឯង ខ្ចិល អា ថេយ៍ អា ចិញ្ចឹមបំបង់បាយ "ស្ត្រីអ្នកមើលថែរក្មេងក៏ចាប់វាយថេយ៉ុងតូចនឹងដៃ

ប្រពន្ធម៉ាហ្វៀ💖😈[ ចប់ ♡]✅Donde viven las historias. Descúbrelo ahora