Kim Namjoon & Park Jaeyii
Kim Namjoon កម្ពស់ 1.88m អាយុ27ឆ្នាំជាមនុស្សដែលមាចរិតប្រហាក់ប្រហែលទៅនឹងKim Yoongi និង Kim Jungkook ដែរ។នាយមានអត្តចរិតកាចឃោរឃៅឲ្យតែធ្វើឲ្យគេទាស់ចិត្តគឺសម្លាប់ចោលដោយមិនខ្វល់ថាម្នាក់នឹងយំអង្វរគេយ៉ាងណាឡើយ។នាយមានចំណេះដឹងខ្ពង់ខ្ពស់មានIQខ្ពស់ស្រឡាញ់សង្សារខ្លាំងស្ទើរតែមិនដឹងខុសត្រូវ ជីវិតរស់នៅលើគំនរទ្រព្យហូរហៀរចាយមិនអស់។ សព្វថ្ងៃនាយជាម្ចាស់ក្រុមហ៊ុនផលិតទឹកអប់ដែលទទួលបានការគាំទ្រខ្លាំងជាងគេបំផុត។ស្រីៗជាច្រើនបានធ្លាក់ក្នុងអន្លង់ស្នេហ៍នាយព្រោះតែចំណេះដឹងរូបសម្បត្តិដ៏សង្ហារនិងទ្រព្យរបស់នាយ។Kim Namjoon ចូលចិត្តលេងកីឡាស្ទើរគ្រប់ប្រភេទជាពិសេសគឺកីឡាហែលទឹក។គេពូកែហែលទឹកខ្លាំងណាស់ ហើយពេលនាយស្ត្រេសនាយក៏តែងតែទៅហែលទឹកផងដែរ។
Kim Hwanghyun ជាឪពុករបស់Kim Namjoon ។
Min kirina ជាម្តាយរបស់Kim Namjoon ។
Park Jaeyii កម្ពស់1.68mអាយុ25ឆ្នាំជាមនុស្សស្រីស្លូតបូតគួរឲ្យស្រលាញ់រាប់អាន។នាងជាមនុស្សមានមន្តស្នេហ៍ខ្លាំងព្រោះតែចរិតដ៏ល្អពីធម្មជាតិរបស់នាង។ទម្រាំតែនាងអាចមានជីវិតរស់នៅមកដល់អាយុ25ឆ្នាំនេះនាងបានជួបបញ្ហាទុក្ខលំបាកយ៉ាងច្រើន ដោយសារតែសម្រស់ដ៏ស្រស់ស្អាតនិងភាពទន់ភ្លន់របស់នាងបានធ្វើឲ្យនាងត្រូវបានមនុស្សមិនល្អចង់បំពានជាច្រើនដងតាំងពីក្មេងមក។ហេតុនេះហើយបានធ្វើឲ្យនាងមានភាពភ័យខ្លាច ក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សប្រុសប្លែកមុខឬមនុស្សប្រុសដែលនាងទើបនឹងស្គាល់។ រឿងទាំងនេះបានធ្វើឲ្យម្តាយរបស់នាងនិងមិត្តភក្តិមានការបារម្ភពីនាងយ៉ាងខ្លាំង។Park Jaeyii តែងតែទទួលបានការការពារ ពីLee Jijee និង Kim Sunbae ជានិច្ច។ អ្នកទាំងពីរមិនដែលបណ្ដោយ ឲ្យមនុស្សដែលធ្វើបាបPark Jaeyii រួចខ្លួនងាយៗនោះឡើយ។ Park Jaeyii មិនចេះការពារខ្លួននិងមិនចេះវាយបកទៅគេវិញនៅពេលគេធ្វើបាបនាងឡើយទោះបីជានាងចេះរបៀបវាយក៏ដោយ ព្រោះដោយសារតែអតីតកាលដ៏ខ្មៅងងឹតរបស់នាងតែងតែមកលងបន្លាចនាងជានិច្ចពេលនាងត្រូវនរណាម្នាក់គំរាមកំហែងឬស្រែកខ្លាំងៗដាក់ជាពិសេសគឺការប៉ុនប៉ងបំពាននឹងតែម្តង។ Park Jaeyii មានដុងខាងតន្ត្រីតាំងពីក្មេងមកតែម្តង ជាពិសេសគឺការលេងហ្គីតា។គេតែងតែលេងហ្គីតាជារឿយៗពេលទំនេរឬពេលមានកម្មវិធីអ្វីមួយម្តងៗ។ ពេលមួយដែលនាងតែងតែលេងនោះគឺពេលនាងនឹកមនុស្សប្រុសម្នាក់ដែលជាអ្នកបង្រៀនខ្លួនឲ្យចេះលេង។ តាំងពីក្មេងមកនាងរស់នៅតែពីរនាក់ម្តាយតែប៉ុណ្ណោះ ចំណែកឪពុកវិញនាងមិនដែលបានឃើញមុខគាត់ឡើយ។ព្រោះគាត់បានចាកចោលម្តាយខ្លួនតាំងពីខ្លួនមិនទាន់កើតមកម្ល៉េះ។ នាងមិនដែលបានដឹងពីមូលហេតុនៃការចាកចេញរបស់ឪពុកនាងឡើយ ដោយសារម្តាយនាងតែងតែលាក់នាងជានិច្ច ទោះបីជាខ្លួនខំប្រឹងសួរគាត់យ៉ាងណាក៏ដោយ។
Park Dongsu ជាឪពុករបស់Park Jaeyii ។លោកបានចាកចេញពីម្តាយរបស់ Park Jaeyii ព្រោះតែលោកទទួលបានការបង្ខំបង្ខំពីឪពុកម្តាយរបស់ខ្លួនឲ្យរៀបការជាមួយនឹងកូនស្រីអ្នកមានម្នាក់គឺ
លោកស្រីKim Sunbee(ម្តាយរបស់Kim Sunbae)។ លោកមិនបានចង់រៀបការជាមួយលោកស្រីKim Sunbee នោះទេ ទើបលោកបានយករឿងនេះទៅ ពិភាក្សាជាមួយម្តាយរបស់ Park Jaeyii ។ ប៉ុន្តែដោយសារតែមិនចង់ឲ្យសង្សាររបស់ខ្លួន ត្រូវមានជម្លោះជាមួយឪពុកម្តាយទើបម្តាយរបស់ Park Jaeyiiបានសម្រេចចិត្តសូមលោក Park Dongsu បែកគ្នាហើយក៏មិនបានប្រាប់ថាគាត់មានកូនផងដែរ ហេតុនេះធ្វើឲ្យលោកមិនបានដឹងថាសង្សារខ្លួនកំពុងមានកូន(ឪពុកនិងម្ដាយរបស់Park Jaeyii មិនទាន់បានរៀបការជាមួយគ្នានោះទេ អ្នកទាំងពីរត្រឹមតែជាសង្សារគ្នាប៉ុណ្ណោះ)។ លោក Park Dongsu ទោះបីជាមិនចង់ចែកផ្លូវគ្នាហើយទៅរៀបការជាមួយអ្នកផ្សេងក៏ដោយតែលោកមិនអាចបដិសេធបាននោះឡើយ ព្រោះថាគ្រួសារខាងកូនក្រមុំដែលលោកត្រូវរៀបការជាមួយមានអំណាចជាងគ្រួសាររបស់លោក។
Jung Jaeyin ជាម្តាយPark Jaeyii ។ លោកស្រីបានសូមលោក Park Dongsu ចែកផ្លូវគ្នាព្រោះលោកស្រីខ្លាចថាបើលោកស្រីនៅតែទាក់ទងជាមួយលោក Park Dongsu ទៀតអាចធ្វើឱ្យលោកPark Dongsu មានបញ្ហាហើយក៏អាចធ្វើ ឲ្យកូនក្នុងផ្ទៃរបស់ខ្លួនមានបញ្ហាផងដែរ។ ទើបលោកស្រីសម្រេចចិត្តធ្វើដូច្នេះទាំងដែលលោកស្រីជាអ្នកដែលត្រូវឈឺចាប់ខ្លាំងបំផុត។ ដោយសារតែភាពក្រីក្រខ្វះខាតកំឡុងពេលត្រូវសម្រាលកូន គាត់ក៏បានទៅខ្ចីប្រាក់គេខ្លះហើយពេលកូនចាប់ផ្តើមធំបន្តិចម្តងៗ លោកស្រីបានទៅសូមខ្ចីប្រាក់គេជារឿយព្រោះតែការខ្វះខាតឥតឈប់ឈរក្នុងការផ្គត់ផ្គង់គ្រួសារ។ហេតុនេះ បានធ្វើឲ្យគាត់ត្រូវជំពាក់បំណុលគេយ៉ាងច្រើន។ នៅពេលរៀនចប់ទើប Park Jaeyii បានដឹងថាម្តាយខ្លួនជំពាក់បំណុលគេយ៉ាងច្រើន។ នាងក៏សម្រេចចិត្តទៅធ្វើការនៅទីក្រុង Seoul ជាមួយ Lee Jijee និង Kim Sunbae ដើម្បីយកលុយទៅសងបំណុលគេ។ ឯLee Jijeeក៏ដូច Park Jaeyii ផងដែរ គឺធ្វើការដើម្បីសងបំណុលគេដូចគ្នា។លោកស្រី Jung Jaeyin លាក់រឿងនេះពីកូនស្រីដោយសារខ្លាចកូនដឹងហើយក៏ចង់ឈប់រៀនព្រោះតែការមិនចង់ឲ្យខ្លួនលំបាក តែខ្លួនសុខចិត្ដលំបាកវេទនា ក៏មិនចង់ឲ្យកូនស្រីវេទនាដូចខ្លួននោះឡើយ។
Kim Namjoon &Park Jaeyii ធ្លាប់ជាសង្សារនឹងគ្នាកាលពី១០ឆ្នាំមុន ។ ប៉ុន្តែដោយសារតែឆាប់ជឿសម្តីរបស់អ្នកដទៃពេកដោយមិនបានគិតពិចារណានិងមិនបានដោះស្រាយជាមួយគ្នាបានធ្វើ ឲ្យKim Namjoon សម្រេចចិត្តចាកចេញពីPark Jaeyii ដោយមិនបានផ្តល់ដំណឹងដល់នាងអ្វីបន្តិចសោះឡើយ។ហេតុនេះ បានធ្វើឲ្យអ្នកទាំងពីរត្រូវបែងបាក់គ្នាចាប់ពីពេលនោះមក។ ១០ឆ្នាំ ក្រោយមកអ្នកទាំងពីរក៏បានជួបគ្នាម្តងទៀត។តើស្នេហារបស់អ្នកទាំងបីគូអាចចាប់ផ្តើមម្តងទៀតដែរឬទេ? ប្រសិនបើខាងប្រុសសុទ្ធតែមានគូស្នេហ៍ហើយដូច្នេះ។
លោកស្រី Kim Youngwonជា លោកស្រីធំនៅក្នុងត្រកូល Kim ។គាត់មានអំណាចខ្លាំងបំផុតនៅក្នុងត្រកូលKim។គាត់ត្រូវជាលោកយាយរបស់Kim Yoongi Kim Jungkook និងKim Namjoon ផងដែរ។មនុស្សក្នុងត្រកូលKim ភាគច្រើនគឺត្រូវស្តាប់តាមបញ្ជារបស់លោកស្រី។
នៅមានតួរាយរងជាច្រើនទៀត ដែលadmin នឹងរៀបរាប់ប្រាប់នៅក្នុងសាច់រឿងតែម្តង។រឿងនេះមានតួច្រើនបន្តិចព្រោះមានតួឯកដល់ទៅបីគូ អញ្ចឹងហើយតួអង្គរងនិងតួអង្គបន្ទាប់បន្សំក៏មានច្រើនទៅតាមនឹងដែរ។តួអង្គច្រើនបែបនេះអាចនឹងធ្វើឲ្យអ្នកទាំងអស់គ្នាងាយក្នុងការច្រឡំតួអង្គ។តែ admin នឹងខំប្រឹងសរសេរយ៉ាងណាដើម្បីឲ្យអ្នកទាំងអស់គ្នាមិនយល់ច្រឡំចំពោះតួអង្គ។រឿងនេះគឺជាស្នាដៃនិពន្ធដំបូងរបស់admin និងមិត្តភក្តិដូច្នេះបើមានការខ្វះខាតឬប្រើពាក្យពេចន៍មិនសមរម្យត្រង់ចំណុចណាសូមអ្នកទាំងអស់គ្នាមេត្តាអធ្យាស្រ័យផងចុះ។
admin សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានរឿងមួយនេះ។
Thanks you for reading 💕💗Kim Namjoon & Park Jaeyii
create: Pinterest
YOU ARE READING
អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)
Romanceស្នេហាដែលមានឲ្យគ្នាតាំងពីក្មេង ប៉ុន្តែដោយសារតែមានការយល់ច្រឡំចំពោះគ្នាបានធ្វើតួស្រីនិងតួប្រុសមិនអាចចាប់ផ្តើមជាមួយគ្នាបានយូរ។ការយល់ច្រឡំនេះបានធ្វើឲ្យតួប្រុសសម្រេចចិត្តចាកចេញពីតួស្រីដោយគ្មានចិត្តស្តាយស្រណោះអ្វីបន្តិចសោះឡើយហើយថែមទាំងមិនបានប្រាប់តួស្រី ឲ...