ណែនាំតួអង្គ(1/2)

456 3 0
                                    

Kim yoongi&Lee Jijee
Kim Jungkook& Kim Sunbae
Kim Namjoon& Park Jaeyii

Kim yoongi កម្ពស់1.86m អាយុ27ឆ្នាំជាមនុស្សឆាប់ខឹងពូកែប្រចណ្ឌ កាចសាហាវឃោរឃៅសម្លាប់មនុស្សមិនរើសមុខ ឲ្យតែហ៊ានធ្វើឲ្យគេទាស់ចិត្តជាពិសេសមនុស្សដែលហ៊ានក្បត់នឹងគេ។គេជាមនុស្សមានរូបសង្ហារឆ្លាតវៃមានចំណេះដឹងខ្ពង់ខ្ពស់មានមន្តស្នេហ៍ ងប់ងល់នឹងសង្សារ មានអំណាចលុយកាក់មានចាយមិនខ្វះនោះទេ។គេជាទាយាទរបស់ត្រកូលKimដែលជាត្រកូលមានអំណាចបំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។Yoongi គឺជាម្ចាស់ក្រុមហ៊ុន design ម៉ូតសម្លៀកបំពាក់ដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសនិងជាអ្នកជំនួយជួយដូរទំនិញនិងរបស់ផ្សេងជាច្រើនទៀតទាំងស្របច្បាប់និងមិនស្របច្បាប់។នាយជាមនុស្សចូលចិត្តបាញ់ធ្នូណាស់។
លោកប្រុស Kim Sokny ជាឪពុករបស់ Kim Yoongi ។
លោកស្រី Min gaery ជាម្តាយរបស់Kim Yoongi ។
អ្នកប្រុសKim Taesungជាបងប្រុសបង្កើតរបស់Kim yoongi។នាយមានប្រពន្ធកូនហើយៗ។
អ្នកស្រី Choi Jinyoung ជាប្រពន្ធអ្នកប្រុសKim Taesungត្រូវជាបងថ្លៃKim yoongi ។
Lee Jijee កម្ពស់1.67mអាយុ25ឆ្នាំជាមនុស្សកាចឆ្នាស់ប៉ះមិនបាន ។នាងស្អប់មនុស្សណាដែលចូលចិត្តមើលងាយមនុស្សជាទីស្រឡាញ់របស់នាងដូចជាក្រុមគ្រួសារ មិត្តភក្តិជាដើម។នាងជាមនុស្សតែងតែចេះជួយទុក្ខធុរៈអ្នកដទៃ មានទឹកចិត្តល្អ និងតែងតែការពារមនុស្សដែលនាងស្រឡាញ់ជានិច្ច។ ម្តាយឪពុករបស់នាងបានលែងលះគ្នាហើយនាងក៏បានរស់នៅជាមួយឪពុក។ តាំងពី អ្នកមានគុណទាំងពីរបានចែកផ្លូវគ្នាមកនាងមិនដែលបានជួបម្តាយរបស់នាងឡើយហើយនាងនិងឪពុករបស់ក៏មិនបានដឹងថាគាត់ទៅរស់នៅឯណាសុខទុក្ខយ៉ាងណាដែរ។ជីវិតរបស់នាងលំបាកខ្លាំងណាស់ត្រូវរកលុយតែម្នាក់ឯងយ៉ាងច្រើនដើម្បីសងបំណុលគេ ហើយនាងត្រូវបានម្ចាស់បំណុលគម្រាមថាគេនឹងយកនាងធ្វើជាប្រពន្ធទៀតផងបើនាងគ្មានលុយសងគេវិញ។
លោកប្រុស Lee Nimmin ជាឪពុករបស់Lee Jijeeគាត់ជាមនុស្សញៀនស្រា ល្បែងតែងតែបំផ្លាញលុយក្រុមគ្រួសារ ជំពាក់លុយគេពេលខ្លះវាយប្រពន្ធដើម្បីយកលុយទៅលេងល្បែង។ហេតុនេះហើយបានជាប្រពន្ធរបស់គាត់បានសម្រេចចិត្តលែងលះជាមួយគាត់។
អ្នកស្រីChae Sumi ជាម្តាយរបស់Lee Jijee គាត់បានចាកចោលកូនស្រីតែមួយគត់របស់គាត់ដោយមិនបាននាំនាងទៅជាមួយព្រោះគាត់មិនមានប្រាក់គ្រប់គ្រាន់សម្រាប់មើលថែនាងនិងគាត់បានគិតថាបើគាត់យកនាងទៅនៅជាមួយនាងអាចនឹងមានជីវិតលំបាកជាងនៅជាមួយឪពុកនាងព្រោះគាត់គ្មានប្រាក់ឲ្យនាងទៅរៀនឡើយហើយខ្លួនគាត់ក៏មិនសូវជារឹងមាំអីប៉ុន្មានដែរនិងជាពិសេសគាត់បានដឹងថាទោះបីជាប្តីរបស់គាត់ហ៊ានវាយគាត់ក៏ពិតមែនតែគាត់ប្រាកដចិត្តណាស់ថាលោកLee Niminដែលជាប្តីគាត់នឹងមិនហ៊ានវាយកូនស្រីជាទីស្រឡាញ់របស់ពួកគាត់ឡើយ។ ពិតណាស់តាំងពី JijeeកើតមកលោកLee Niminមិនដែលហ៊ានវាយនាងឡើងគាត់ស្រឡាញ់នាងខ្លាំងណាស់ ប៉ុន្តែគួរឲ្យសោកស្តាយដែល អ្នកស្រីChae Sumiមិនបានដឹងថានោះទេថាប្តីអ្នកស្រីបានជំពាក់លុយគេយ៉ាងច្រើនព្រោះតែល្បែង ហើយបំណុលទាំងនោះនឹងត្រូវធ្លាក់ទៅលើកូនស្រីគាត់ជាអ្នកសងជំនួស។
Kim yoongi & Lee Jijee អ្នកទាំងពីរធ្លាប់ ទាក់ទងគ្នាពីមុនមក។ ពួកគេពិតជាស្រឡាញ់គ្នាណាស់តែដោយសារតែមានការយល់ច្រឡំចំពោះគ្នាបានធ្វើ ឲ្យទំនាក់ទំនងរវាងអ្នកទាំងពីរមិនអាចបន្តទៅមុខបាន។

អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)Where stories live. Discover now