អាថ៌កំបាំងលាក់ស្នេហ៍ ភាគទី7

29 1 0
                                    


លោកស្រីទី៤"ចិញ្ចៀននេះមែនទេ"ដោយសារបានឮសំឡេងនោះGesooព្រមទាំងអ្នកគ្រប់គ្នាក៏បានក្រឡេកទៅមើល។Gesooបានមើលទៅដៃរបស់ស្ត្រីម្នាក់នោះព្រោះចិញ្ចៀនរបស់នាងគឺនៅលើដៃរបស់គាត់។តែអ្វីដែលនាងចាប់អារម្មណ៍នោះគឺខ្សែដៃដែលនៅលើ កដៃគាត់មិនមែនចិញ្ចៀនរបស់នាងទេ។នាងនិងស្ត្រីម្នាក់នោះក៏បានមើលមុខគ្នាទាំងហាក់បីដូចជាមានអ្វីមួយលាក់នៅក្នុងចិត្តរៀងៗខ្លួនយ៉ាងអញ្ចឹង។
បន្ទាប់ពីបានសម្លឹងមុខគ្នាមួយសន្ទុះGesooក៏បាននិយាយឡើង
Gesoo "ចាសលោកស្រីវាគឺជារបស់ខ្ញុំ"។
លោកស្រីទី4"បើអញ្ចឹងនេះនាងយកវិញទៅខ្ញុំរើសវាអម្បាញ់មិញនេះ"គាត់ថាហើយក៏បានហុចចិញ្ចៀននោះឲ្យទៅGesoo។
Gesoo "អរគុណលោកស្រីដែលបានជួយរើសចិញ្ចៀនឲ្យខ្ញុំ"នាងក៏បានយកចិញ្ចៀនពីដៃរបស់លោកស្រីទី 4 និងនិយាយអរគុណទៅកាន់គាត់។បន្ទាប់មកលោកស្រីទី 4 ក៏បានញញឹមដាក់នាង អ្នកទាំងពីរក៏បានញញឹមដាក់គ្នាទៅវិញទៅមក។
Gesoo "ខ្ញុំលាសិនហើយលោកស្រី"នាងនិយាយលាទៅលោកស្រីទី 4 ទាំងចិត្តមិនចង់ព្រោះថានាងពិតជាមានអារម្មណ៍ថាគាត់ដូចជាម្ដាយយើងខ្លាំងណាស់។
លោកស្រីទី 4"អឹម ធ្វើដំណើរឲ្យមានសុវត្ថិភាពតាមផ្លូវណា"លោកស្រីក៏បានតបទៅនាងវិញបន្ទាប់មកGesooក៏បានឱនគោរពលាហើយក៏ដើរចេញទៅទាំងមានអារម្មណ៍ថាខ្លួនមិនចង់ទៅទាល់តែសោះ។ចំណែកឯJijee Jaeyii Richard ក៏បានឲ្យគោរពលាហើយក៏បានដើរចេញទៅជាមួយGesooបាត់ទៅ។
លោកស្រីទី 4{ តើនាងគឺជាកូនស្រីរបស់ខ្ញុំមែនទេចិញ្ចៀននេះមានតែKim Sokang និងKim Sunbae ទេដែលមានវា ខ្ញុំបានឲ្យវាទៅកូនទាំងពីររបស់ខ្ញុំ។ព្រោះក្នុងនាមខ្ញុំជាម្ដាយដែលបានចាកចេញពីកូនតាំងពីកូននៅតូចៗខ្ញុំគ្រាន់តែចង់បន្សល់ទុករបស់មានតម្លៃខ្លះៗឲ្យទៅកូនរបស់ខ្ញុំតែប៉ុណ្ណោះ។បើនាងគឺជាកូនស្រីរបស់ខ្ញុំពិតមែនមានន័យថាកូនខ្ញុំពេលនេះគឺបានធំពេញរូបៗពេញរាងហើយ ចុះហេតុអ្វីបានជាកូនស្រីរបស់ខ្ញុំនៅទីនេះចុះកូនប្រុសរបស់ខ្ញុំពេលនេះនៅឯណាទៅ?ហេតុអ្វីទៅបានជាកូនមិនរស់នៅប្រទេសអង់គ្លេសជាមួយនឹងលោកប៉ា លោកតា អ៊ំប្រុសអ៊ំស្រីរបស់កូនទៅ បែរជាមករស់នៅប្រទេសកូរ៉េទៅវិញហើយថែមទាំងរស់នៅក្នុងនាមជាមនុស្សធម្មតាទៀតផង។ម៉ាក់ពិតជាសប្បាយចិត្តណាស់ប្រសិនបើកូនគឺជាកូនរបស់ម៉ាក់។ព្រោះថាពួកយើងបានបែកគ្នា 23 ឆ្នាំហើយ។ម៉ាក់បានចាកចេញពីកូននិងបងប្រុសរបស់កូនតាំងពីកូនមានអាយុ 2 ឆ្នាំចំណែកបងប្រុសរបស់កូនមានអាយុ 7 ឆ្នាំមកម្ល៉េះ។ម៉ាក់ដឹងថាម៉ាក់ពិតជាខុសខ្លាំងណាស់ប៉ុន្តែម៉ាក់ពិតជាគ្មានជម្រើសនោះទេ។ម៉ាក់ធ្វើទាំងអស់នេះក៏ព្រោះតែម៉ាក់ចង់ឲ្យកូននឹងបងប្រុសរបស់កូនរស់នៅមានសេចក្តីសុខតែប៉ុណ្ណោះ។ហើយម៉ាក់ក៏ដឹងដែរថាលោកប៉ារបស់កូនប្រាកដជាអាចមើលថាកូនបានយ៉ាងល្អ ទោះបីជាគ្មានម៉ាក់នៅក្បែរក៏ដោយ។}លោកស្រីបានគិតក្នុងចិត្តតែម្នាក់ឯងនៅពេលដែលឃើញGesooដើរចេញទៅ។គាត់បានមើលដំណើររបស់Gesooកំពុងដើរទៅនោះមិនដាក់ភ្នែកសោះឡើយ។ពេលនោះគាត់ក៏បានឃើញថាGesooបានងាកមកញញឹមដាក់គាត់ម្ដងទៀត។នៅពេលដែលនាងកំពុងតែដើរចេញ។ហើយគាត់ក៏បានញញឹមដាក់នាងវិញព្រោះគាត់ពិតជាចង់ឃើញញញឹមរបស់កូនស្រីគាត់ម្នាក់នេះណាស់ព្រមទាំងកូនប្រុសម្នាក់ទៀតរបស់គាត់ផងដែរ។ជាច្រើនឆ្នាំមកនេះគាត់មិនដែលបានជួបកូនប្រុសរបស់គាត់ម្តងណាឡើយ។ហើយគាត់ក៏មិនដែលបានជួបកូនស្រីរបស់គាត់ដែរទើបតែថ្ងៃនេះទេដែលគាត់អាចមានវាសនាបានមកឃើញមុខកូនស្រីរបស់គាត់ម្ដងទៀត។គាត់ក៏បានរំពឹងទៀតផងដែរថានៅថ្ងៃណាមួយគាត់ប្រាកដជាបានជួបកូនប្រុសរបស់គាត់។
Gesoo {លោកស្រីមានខ្សែដៃគូជាមួយនឹងចិញ្ចៀនរបស់ខ្ញុំ ខ្ញុំចាំបានលោកប៉ាធ្លាប់បានប្រាប់ខ្ញុំថាមានតែម្ដាយរបស់ខ្ញុំតែប៉ុណ្ណោះដែលមានខ្សែដៃនេះហើយវាគឺជាឈុតជាមួយនឹងចិញ្ចៀនរបស់ខ្ញុំនិងបងប្រុស បើដូច្នេះពិតមែនខ្ញុំប្រាកដចិត្តថាលោកស្រីគឺជាម្ដាយរបស់ខ្ញុំ។តែហេតុអ្វីបានជាលោកប៉ាប្រាប់ខ្ញុំថាម៉ាក់របស់ខ្ញុំបានស្លាប់បាត់ហើយ កាលពី 23 ឆ្នាំមុនព្រោះតែគាត់មានគ្រោះថ្នាក់។ចុះពេលនេះហេតុអ្វីបានជាខ្ញុំជួបគាត់ម្ដងទៀត។ឬមួយក៏លោកប៉ាកុហកខ្ញុំ។ហើយហេតុអ្វីទៅបានជាលោកប៉ាត្រូវកុហកខ្ញុំចុះបងប្រុសដឹងដែរឬទេថាអ្នកម៉ាក់នៅមានជីវិត ខ្ញុំគិតថាខ្ញុំនឹងសួរលោកប៉ាពីរឿងនេះ។ដើម្បីប្រាកដចិត្តថាលោកស្រីគឺជាម្ដាយរបស់ខ្ញុំឬមួយក៏មិនមែនទេ។}នាងគិតក្នុងចិត្ត។
បន្តិចក្រោយមកពួកគេក៏បាននាំគ្នាដើរចូលក្នុងឡាន។សភាពក្នុងឡានរាងស្ងាត់ជ្រងំ ដោយឃើញដូចនេះ Richard ក៏បានសួរពីរឿងដែលបានឈ្លោះគ្នានៅក្នុងមន្ទីរពេទ្យនិងរឿងដែលមានស្នាមនៅលើមុខ Jijee នោះ។
JijeeនៅពេលដែលឮRichardសួរនាងក៏បាននិយាយរៀបរាប់ទៅតាមដំណើររឿងដែលនាំឲ្យមានបញ្ហាឈ្លោះគ្នាទាំងអស់នោះ។ក្រោយពីបានឮJijeeរៀបរាប់ប្រាប់ហើយRichardក៏បាននិយាយឡើង
Richard "ថ្ងៃក្រោយកុំទៅរវីរវល់ជាមួយនឹងពួកគេទៀតអីព្រោះថាក្រុមគ្រួសាររបស់ត្រកូលKimនិងត្រកូលSungពិតជាមានអំណាចខ្លាំងណាស់ ពួកគេអាចធ្វើបាបពួកយើងដោយមិនឲ្យពួកយើងដឹងខ្លួនសោះឡើយ ដូច្នេះហើយយល់ល្អJijee Soo Jaeyiiគួរតែកុំទៅទាក់ទងជាមួយនឹងមនុស្សនៅក្នុងត្រកូលទាំងពីរនោះអី"នាយក៏បាននិយាយណែនាំប្អូនស្រីនិងមិត្តភក្កិរបស់ប្អូនស្រីកុំឲ្យទៅរវីរវល់ជាមួយនឹងក្រុមគ្រួសារទាំងពីរនោះព្រោះថាវាពិតជាអាចនាំគ្រោះថ្នាក់ដល់ពួកគេខ្លាំងណាស់ឲ្យតែពួកគេហ៊ានទៅធ្វើអីឲ្យមនុស្សក្នុងត្រកូលនោះមិនពេញចិត្ត។
Soo"បងRichard Sooមិនបានចង់ទៅពាក់ព័ន្ធជាមួយនឹងមនុស្សទាំងអស់នោះទេ ប៉ុន្តែពួកគេទៅវិញទេដែលចេះតែនិយាយផ្លែផ្កាដាក់ពួកខ្ញុំរហូត តែថានៅក្នុងចំណោមមនុស្សទាំងអស់នោះក៏មានលោកHimchan លោកJiwei និងលោកស្រីទី4ដែលគាត់គឺជាមនុស្សល្អមិនអាក្រក់ដូចជាអ្នកទាំងអស់គ្នានោះទេ"។
Jaeyii"Gesoo ឯងទើបតែបានស្គាល់លោកស្រីទី 4 ហេតុអ្វីបានជាឯងដឹងថាគាត់គឺជាមនុស្សមានចិត្តល្អ?"នាងបានសួរទៅGesooព្រោះថាGesooមិនដែលចាត់ទុកនរណាម្នាក់គឺជាមនុស្សល្អងាយៗនោះទេ។តែនេះនាងបានចាត់ទុកថាលោកស្រីទី 4 គឺជាមនុស្សល្អប្រហែលជានាងមានហេតុផលអ្វីម្យ៉ាងហើយ។
Gesoo "គឺយើងមានអារម្មណ៍ថាគាត់គឺជាអ្នកម៉ាក់របស់យើង"នាងបាននិយាយប្រាប់ទៅមិត្តភក្កិរបស់នាងទាំងទឹកមុខក្រៀមក្រំ។ប៉ុន្តែពាក្យសម្ដីរបស់នាងបានធ្វើឲ្យអ្នកទាំងបីនោះនាំគ្នាភ្ញាក់ផ្អើលជំហរមាត់តែម្ដង។
Richard "Soo ក្រែងអ្នកមីងបានស្លាប់បាត់យូរហើយមិនអញ្ចឹងអី ហេតុអីបានជាSooគិតថាគាត់គឺជាម្ដាយរបស់Soo"។
Gesoo"ដោយសារតែនៅពេលដែលគាត់បានរើសចិញ្ចៀនឲ្យបានSoo Sooឃើញដៃរបស់គាត់មានខ្សែដៃដែលខ្សែដៃនោះលោកប៉ាធ្លាប់បានប្រាប់Sooថាមានតែម្ដាយរបស់Sooប៉ុណ្ណោះដែលមានខ្សែដៃមួយខ្សែនោះ"។
Jijee"ពិតមែនឬនេះកុំប្រាប់ថាអ្នកម៉ាក់របស់ឯងគឺជាកូនរបស់ត្រកូលKimណា "។
Gesoo"យើងមិនច្បាស់ទេ ពេលនេះយើងមានអារម្មណ៍ថាវិលវល់ខ្លាំងណាស់"។
Jaeyii "មិនអីទេឯងសម្រួលអារម្មណ៍សិនទៅកុំអាលគិតច្រើន ព្រោះថាការពិតមិនដឹងយ៉ាងណានោះទេ បើឯងឆាប់ព្រួយបារម្ភពេកខ្លាចថានឹងត្រូវឈឺណា"នាងក៏បាននិយាយលួងលោមមិត្តភក្កិព្រោះថាGesooពេលនេះមិនដូចជាGesooពីមុនទេ។នាងកម្របានឃើញទឹកមុខរបស់Geaooអញ្ចឹងណាស់។ហេតុនេះហើយនាងអាចសន្និដ្ឋានបានថាពេលនេះប្រហែលជាGesooកំពុងតែពិបាកចិត្តខ្លាំងណាស់ហើយ។
Richard "Soo តើពួកយើងគួរតែខលទៅសួរលោកអ៊ំតែម្ដងយ៉ាងម៉េចដែរព្រោះថាមានតែលោកអ៊ំទេដែលអាចប្រាប់ពួកយើងនូវការពិតបាន"នាយបាននិយាយហើយសម្លឹងមុខរបស់Gesoo នាយពិតជាអាណិតប្អូនស្រីរបស់ខ្លួនណាស់ព្រោះថារាល់ដងនាយតែងតែបានឃើញស្នាមញញឹមរបស់Gesooជានិច្ចតែពេលនេះមិនមានស្នាមញញឹមនៅលើមុខរបស់នាងទៀតឡើយ។បែរជាមានទឹកមុខដ៏ក្រៀមក្រំមួយទៅវិញ។
Gesoo "....."។
   តើGesooនឹងខលទៅលោកប៉ារបស់នាងដើម្បីសួរនាំគាត់ពីរឿងនេះឬទេ? ឬមួយក៏នាងសម្រេចចិត្តថាលាក់ឪពុករបស់នាង?
Note:លោកស្រីទី4គឺជាលោកស្រីKim Sunbee។
សូមរង់ចាំតាមដានភាគបន្តទាំងអស់គ្នា
admin សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានរឿងមួយនេះ។
សូមអធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធដែលបានខុសឆ្គង
Thanks you for reading 💕💗

អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)Where stories live. Discover now