អាថ៌កំបាំងលាក់ស្នេហ៍ភាគទី23

120 3 0
                                    

     <<<រកលេសនិយាយលួងក្មេង>>>

+ផ្ទះរបស់ Gesoo

   ឡានតម្លៃថ្លៃមួយគ្រឿងបានជិះចូលមកផ្ទះរបស់Gesoo។ឡាននោះគឺជាឡានរបស់ Jiwoon ដែលក្នុងឡាននោះមានរូបគេផ្ទាល់ Gesoo និង Syfei ។មកដល់ភ្លាម Gesoo ,Syfei និង Jiwoon បាននាំគ្នាចុះពីឡាន។
   Gesoo "លោក Jiwoon សូមអញ្ជើញអង្គុយលើគ្រែសិនមក"នាងបានអញ្ជើញឲ្យ Jiwoon ទៅអង្គុយលើគ្រែក្រោមផ្ទះបស់នាងសិន។
   Jiwoon "បាទ អរគុណ"។
   Syfei "ឈប់សិន Idol កុំអាលអង្គុយខ្ញុំយកក្រណាត់មកជូតឲ្យសិន" Jiwoon ប្រុងនឹងអង្គុយទៅហើយតែបានSyfeiឃាត់ទាន់។
   Jiwoon "អូ បាទ"។
   Gesoo "ខ្ញុំសុំទោសផងលោក ខ្ញុំភ្លេចឲ្យឈឹងថាគ្រែប្រឡាក់ដី ព្រោះខ្ញុំខានមកផ្ទះយូរដែរហើយ"។
   Jiwoon"មិនអីទេ មុននេះខ្ញុំក៏មិនបានចាប់អារម្មណ៍ថាគ្រែនេះប្រឡាក់ដែរ អេ មិនអីទេ អ្នកនាង Syfei ខ្ញុំអាចជូតខ្លួនឯងបាន"នាយបានឃាត់ពេលដែលSyfei បម្រុងនឹងជូតគ្រែឲ្យនាយ។
   Syfei "ចាស Idol កុំជូតខ្លួនឯងអីទុកឱ្យខ្ញុំជាអ្នកជូត ឲ្យIdol ខ្ញុំពេញចិត្តនឹងជូតឲ្យIdolណា"។Syfei គាំទ្រ Jiwoonណាស់។នាងស្រឡាញ់ Jiwoon ខ្លាំងណាស់។មុននេះពេលបានឃើញJiwoonមកទទួលខ្លួនមកស្រុកកំណើតនាងសប្បាយចិត្តស្ទើហោះទៅហើយ។កាលពីនៅក្នុងភោជនីយដ្ឋានលើកមុននាងបានជួបនាយដែរ ប៉ុន្តែនាងមិនបានដឹងខ្លួនថានាងបានជួបនាយនោះទេ។ហើយពេលមកដល់ផ្ទះរបស់Gesooត្រូវចុះពីឡាននាងមិនចង់ចុះនោះទេព្រោះតែស្ដាយខ្លាចមិនបានជិះឡានរបស់ Idol ទៀត។
   Jiwoon "កុំនិយាយអញ្ចឹងអីអ្នកនាង អ្នកនាងគឺជាអ្នកគាំទ្ររបស់ខ្ញុំដូច្នេះហើយខ្ញុំមិនចង់ឲ្យអ្នកគាំទ្ររបស់ខ្ញុំ ជួយខ្ញុំដល់ថ្នាក់នេះទេ ហើយអ្នកនាងមិនចាំបាច់ហៅខ្ញុំថាIdolទេអ្នកនាងអាចហៅខ្ញុំថាបង Jiwoon បាន"។
   Syfei "ពិតមែនឬខ្ញុំអាចហៅបងថាបង  Jiwoonបានពិតមែនឬ? បងSooតើខ្ញុំកំពុងយល់សប្តិមែនទេ បងជួយវាយខ្ញុំមួយដៃមក ដើម្បីឲ្យខ្ញុំប្រាកដចិត្តថាខ្ញុំកំពុងយល់សប្តិឬមួយក៏ជាការពិត"នាងរំភើបខ្លាំងណាស់រហូតដល់ថ្នាក់មិនដឹងថាខ្លួនឯងកំពុងតែយល់សប្តិឬមួយក៏ជាការពិត។
  Gesoo "បានហើយណា Syfei ឯងមិនបានយល់សប្តិទេនេះជាការពិត លោកJiwoon ពិតជាអនុញ្ញាតឲ្យឯងហៅគាត់បងពិតមែន"។
  Syfei"អា៎ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ សប្បាយចិត្តណាស់ៗ"នាងនិយាយផងសើចផងលោតផង។នេះបញ្ជាក់ថានាងពិតជាត្រេកអរណាស់។ចំណែកឯ Jiwoon ពេលឃើញ Syfei សប្បាយចិត្តខ្លាំងបែបនេះនាយក៏បានសើចហើយ នាយក៏រីករាយខ្លាំងដែរពេលបានឃើញអ្នកគាំទ្ររបស់ខ្លួនស្រឡាញ់ចូលចិត្តខ្លួនយ៉ាងនេះ។
   Syfei "ចាំមើលណាខ្ញុំនឹងទៅអួតបង Jijee ឲ្យណាណីតែម្ដង"។
   Gesoo "ឯងមិនបាច់ទៅអួត Jijee ទេព្រោះJijeeបានជួបលោកJiwoonមុនឯងទៅទៀតណ៎"។ពេលឮដូច្នេះ Syfei ក៏ចំហរមាត់ធ្លុងតែម្តង។
  Syfei "ហេតុអ្វីបានជាគាត់មិនប្រាប់ឲ្យខ្ញុំបានដឹង
ផង"។
   Gesoo "ប្រហែលជាភ្លេចប្រាប់ហើយមើលទៅសូម្បីតែបងក៏ភ្លេចដែរ"។
   Syfei "ហឹក ហឹក ខ្ញុំមិនសុខចិត្តទេ នេះពួកបងបានជួបជាមួយបង Jiwoon យូរហើយបែរជាមិនប្រាប់ឲ្យខ្ញុំដឹងផង"។
   Gesoo"បងសុំទោស ចាត់ទុកថាបងខុសទៅណាបងដឹងខុស តែឯងមិនគិតថាល្អទេឬព្រោះនៅពេលដែលឯងបានជួបលោកJiwoonគឺឯងបានជិះឡានជាមួយគាត់តែម្ដង"នាងបានព្យាយាមរកលេសនិយាយលួងក្មេងដើម្បីកុំឲ្យក្មេងខឹង។
   Syfei "អឹម ត្រូវហើយល្អដែរតើស"។

   Jijee "អេ Gesoo Syfei លោកJiwoon"។
  

សូមរង់ចាំតាមដានភាគបន្តទាំងអស់គ្នា
សុំមេត្តាខន្តីអភ័យទោសចំពោះពាក្យសំដីមិនសមរម្យណាមួយដែលAdminបានប្រើប្រាស់នៅក្នុងសាច់រឿងនេះ។
admin សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានរឿងមួយនេះ។
សូមអធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធដែលបានខុសឆ្គង
Thanks you for reading 💕💗

  

អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)Where stories live. Discover now