+ពេលព្រលឹម
ក្នុងបន្ទប់ហាត់ប្រាណមួយ នៅភូមិគ្រឹះត្រកូលKim។យើងឃើញមានមនុស្សប្រុសបីនាក់កំពុងតែហាត់ប្រាណដែលជាទម្លាប់ប្រចាំថ្ងៃរបស់ពួកគេ។ថ្ងៃនេះពួកគេហាត់តែគ្នាបីនាក់តែប៉ុណ្ណោះ ខុសពីរាល់ដងពួកគេហាត់ប្រាណគ្នាប្រាំនាក់។ថ្ងៃនេះនៅសល់តែបីនាក់ព្រោះJiwoonត្រូវមានការងាររវល់និងTaesungកំពុងសម្រាកនៅមន្ទីពេទ្យ។អ្នកដែលកំពុងតែហាត់មានដូចជាKim Namjoon Kim Jungkook និងKim Yoongi ។អ្នកទាំងបីហាត់ប្រាណបណ្ដើរនិងជជែកគ្នាបណ្តើរ។
Namjoon "Yoongi Jungkook កាលពីមុនពួកឯងដែលគិតទេថាពួកយើងអាចនឹងជួបពួកនាងដូចកាលពីម្សិលមិញ សម្រាប់យើងណាយើងមិនដែលគិតទាល់តែសោះថាអាចមានថ្ងៃម្សិលមិញ"។
Yoongi "យើងក៏មិនដែលគិតដែរ តែនេះពួកឯងគិតថាវាចៃដន្យពេកទេដែលពួកនាងមកជាមួយនឹងបងHimchan បងJiweiនោះ"។
Jungkook "អឺយើងក៏គិតថាវាចៃដន្យដែរ យើងមិនចង់ជឿទេថាពួកគាត់ទៅស្និទ្ធស្នាលជាមួយនឹងពួកនាង"នាយមិនយល់ពិតមែនហេតុអ្វីបានជាJiwei Himchan ទៅស្និទ្ធស្នាលជាមួយនឹងតួស្រីទាំងបីនាក់នោះទៅវិញ។
Namjoon "អេ ន៎ែពួកឯងមានគិតទេថាការដែលពួកឯងធ្វើដាក់ពួកនាងម្សិលមិញហួសហេតុពេក"នាយបានសួរទៅកាន់បងប្អូនជីដូនមួយទាំងពីរនាក់ ទាំងដែលនាយបានដឹងចម្លើយស្រាប់ទៅហើយថាពួកគេប្រាកដជាឆ្លើយថារឿងប៉ុណ្ណឹងគ្មានអ្វីហួសហេតុនោះទេ។ទោះបីជាពួកគេទាំងបីនាក់គឺជាបងប្អូនជីដូនមួយនឹងគ្នាក៏ពិតមែន។ប៉ុន្តែពួកគេមានភាពជិតស្និទ្ធគ្នាខ្លាំងណាស់។ពេលខ្លះស្ទើរតែស្និតជាងបងប្អូនបង្កើតរបស់ពួកគេទៅទៀត។
Yoongi "អត់ទេយើងគិតថាវាមិនហួសហេតុទេប៉ុណ្ណឹងនៅស្ទើរខ្លាំងណាស់ បើប្រៀបធៀបទៅនឹងអ្វីដែល Jijeeបានធ្វើអីយើងឈឺចាប់"។
Namjoon"អូ Yoongi នេះឯងទទួលស្គាល់ហើយមែនទេថាJijeeធ្លាប់ធ្វើឯងឈឺចាប់ពិតមែនក្រែងកាលកន្លងមកឯងតែងតែថារឿងដែលនាងធ្វើដាក់ឯងនេះមិនធ្វើឯងឈឺចាប់ទេអី អាមាត់ក្បត់ចិត្ត"ពេលនេះនាយចាប់កំហុសរបស់គេបានហើយ។កាលពីមុនគេតែងតែបដិសេធជានិច្ចថាមិនបានខូចចិត្តអ្វីទេគ្រាន់តែខឹងតែប៉ុណ្ណោះ។តែពេលនេះនាយបានឮវាផ្ទាល់ត្រចៀកហើយថាYoongiឈឺចាប់។
Jungkook " Namjoon យើងក៏ឮដូចឯងដែរវើយ Yoongi វាបាននិយាយថាJijeeបានធ្វើឱ្យវាឈឺចាប់ពិតមែន"Jungkook ក៏បាននិយាយបន្ថែមជាហេតុធ្វើឲ្យYoongiខ្មាស់ខ្លួនឯងណាស់ដែលថ្លូយមាត់និយាយចេញមកដូច្នេះ។
Yoongi "ហើុយ ពួកឯងយើងទទួលស្គាល់ក៏បានដែរ ថាពីមុនអញ្ចឹងពិតមែនតែពេលនេះគ្មានទៀតទេ មានតែពាក្យថាស្អប់តែប៉ុណ្ណោះចំពោះស្រីម្នាក់នោះ"Namjoon Jungkook បាននាំគ្នាសើចពេលដែលឮYoongiព្រមទទួលការពិត។
Jungkook "Namjoon ឯងក៏អញ្ចឹងដែរ ឯងគឺជាអ្នកចាប់ផ្ដើមដំបូងគេ"នាយបាននិយាយទៅNamjoonធ្វើឲ្យNamjoonឆ្ងល់តែម្ដងថាតើខ្លួនបានធ្វើអ្វីដែលដំបូងគេនឹង។
Yoongi "Namjoon នេះឯងភ្លេចឬមួយក៏ឯងធ្វើជាភ្លេចនឹងហាស"នាយសួរទៅNamjoonពេលដែលឃើញថាNamjoonធ្វើហាក់ដូចជាមិនដឹងអ្វីសោះ។
Namjoon " យើងបានធ្វើស្អីយើងមិនដឹងទេឯងនិយាយឱ្យលឿនៗមក កុំសុាំញ៉ាំពេក"។
Jungkook "អើ គឺឯងស្រែកសម្លុតJaeyii ឲ្យនាងនិយាយសួស្ដីនឹងហើយ មើលតែឯងដូចជាឆាប់ភ្លេចដល់ហើយហា"។
Namjoon"យើងមិនបាននិយាយសម្លុតទេយើងនិយាយធម្មតាតើសព្រោះដោយសារយើងឃើញវាទើសភ្នែកពេក ដែលមកឈរធ្វើឡេឡឺៗបែបនឹង"។
Jungkook "ឯងច្បាស់ហើយមែនទេ មិនមែនឯងមានចិត្តចង់ធ្វើបាបនាងទេឬ?"នាយសួរទៅNamjoonព្រោះថានាងមិនជឿទេថា Namjoonធ្វើដោយសារតែមូលហេតុនេះ។នាយដឹងច្បាស់ថាNamjoonប្រាកដជាមានចិត្តចង់ធ្វើបាបJaeyiiជាមិនខាន។
Namjoon "Jungkook ឯងកុំមកធ្វើជាដឹងច្បាស់ពេក ឯងក៏អញ្ចឹងដែរតើហី កុំធ្វើមើលតែមានតែយើងម្នាក់នោះ"នាយសួរទៅJungkookវិញ ព្រោះថាJungkookបាននិយាយមិនល្អដាក់Gesooលើសនាយស្រែកសម្លុតដាក់Jaeyiiទៀត។
Jungkook "វាជាការពិតដូច្នេះហើយយើងនិយាយវាមិនខុសទេ ហើយក៏មិនមែនមានតែយើងដែរសូម្បីតែYoongiក៏ថាឲ្យJijeeដូចគ្នា"នាយនិយាយទៅNamjoonវិញព្រោះនាយនិយាយនេះវាជាការពិតដោយសារនាយពិតជាបានឃើញសកម្មភាពដែលGesooបានធ្វើនោះផ្ទាល់ភ្នែក។
Yoongi "ស្អីទៀតហើយហាស យើងទៀតហើយឬ នេះស្អីក៏យើងស្អីក៏យើងមិនឈប់តែម្ដងហី"នាយបានតវ៉ាទៅវិញព្រោះថាមុននេះក៏ថាឲ្យនាយឥឡូវនេះក៏ថាឲ្យនាយទៀត។
Jungkook "បើជាឯងមែនយើងត្រូវតែថាឯងនឹងហើយ"។
Yoongi "អើ ទៅយើងក៏យើងទៅវើយ យើងដឹងហើយថាយើងដែរ"។ទោះបីជាពាក្យសម្ដីរបស់ពួកគេមើលទៅហាក់បីដូចជាឈ្លោះប្រកែគ្នាក៏ដោយប៉ុន្តែពួកគេគ្រាន់តែប្រកែកគ្នាធម្មតាប៉ុណ្ណោះ។តាំងពីអ្នកទាំងបីធំដឹងក្តីមក ពួកគេមិនដែលមានជម្លោះនឹងគ្នានោះឡើយ។Jungkook Yoongi Namjoon តែងតែចេះជួយគ្នាទៅវិញទៅមកជានិច្ចនៅពេលដែលមានបញ្ហាអ្វីមួយ។និយាយរួមទៅក្នុងគ្រួសារត្រកូលKimមិនដែលបោះបង់គ្នាទេតែងតែជួយគ្នាជានិច្ច ។ត្រកូលSungក៏ដូច្នឹងដែរនៅពេលមានរឿងធំណាមួយកើតឡើងត្រកូលទាំងពីរនេះមិនដែលបោះបង់គ្នាចោលម្ដងណាឡើយ។
*តុកតុក
Namjoon Yoongi Jungkook កំពុងតែនិយាយគ្នាសុខៗក៏បានឮសំឡេងគោះទ្វារបន្ទប់។
Namjoon "ចូលមកបាន"នាយបានខ្លាំងៗដោយសារតែបើនាយមិនស្រែកខ្លាំងៗទេអ្នកខាងក្រៅមិនបានឮឡើយ។ក្រោយពីបានឮការអនុញ្ញាតហើយមនុស្សស្រីចំណាស់ម្នាក់ក៏បានរុញទ្វារចូលមក។ហើយនិយាយទៅកាន់អ្នកទាំងបីថា
មេដោះ"អ្នកប្រុស លោកស្រីធំបានឲ្យមេដោះមកអញ្ជើញអ្នកប្រុសទាំងបីទៅពិសាអាហារពេលព្រឹក"។គាត់គឺជាម៉ែដោះរបស់ពួកគេទាំងបីនាក់។Jungkook Namjoon Yoongi មានម៉ែដោះតែម្នាក់ទេព្រោះថាតាំងពីក្មេងមកលោកស្រីធំបានស្វែងរកម៉ែដោះជាច្រើនឲ្យពួកគេផងដែរតែគ្មានម៉ែដោះម្នាក់ណាត្រូវចិត្តអ្នកទាំងបីនេះទេគឺមានតែម៉ែដោះម្នាក់នេះគត់ដែលអាចមើលថែពួកគេរហូតមកដល់ពេលនេះ។Namjoon Jungkook Yoongi ស្រឡាញ់និងគោរពគាត់ណាស់។
Jungkook Namjoon Yoongi "បាទ មេដោះជាទីស្រឡាញ់ ពួកខ្ញុំទៅឥឡូវនេះហើយបាទ"។ក្រៅពីឮសំដីរបស់អ្នកទាំងបីហើយម៉ែដោះក៏ញញឹមឡើងព្រោះថាទោះបីជាពួកគេមិនមែនជាកូនបង្កើតរបស់គាត់ក៏ដោយប៉ុន្តែគាត់ស្រឡាញ់ពួកនាយដូចជាកូនរបស់គាត់ដែរ។
មេដោះ"ឆ្លើយស្រុះៗគ្នាដល់ហើយណ៎អ្នកប្រុសសង្ហាៗរបស់ម៉ែដោះ"។ឮសំដីរបស់ម៉ែដោះហើយ Jungkook Namjoon Yoongi បាននាំគ្នាសើច។ក្រោយមកពួកគេក៏បាននាំគ្នាហើយដើរទៅតុអាហារទាំងអស់គ្នា។
+បន្ទប់ជួលរបស់តួស្រី
ឥឡូវនេះGesoo Jaeyii Jijee និងSyfei កំពុងតែញ៉ាំអាហារពេលព្រឹកជាមួយគ្នា។ទិដ្ឋភាពញុាំអាហាររបស់ពួកនាងមិនខុសពីសព្វថ្ងៃទេ គឺមានភាពស្រស់ស្រាយសប្បាយរីករាយដដែល ព្រោះថាសភាពរបស់Gesoo ពេលនេះគឺដូចដើមហើយ
ដោយសារតែយប់មិញពួកគេទាំងបួននាក់ព្រមទាំង Merrick (បងប្រុសGesoo)បានពិភាក្សាគ្នា
រឿងទាំងអស់នេះរួចស្រេចហើយថានឹងត្រូវធ្វើអ្វីបន្តទៀត។
Jaeyii "Gesoo ថ្ងៃនេះឯងនៅតែធ្វើការដូចធម្មតាមែនទេ"នាងបានសួរតែមិត្តភក្កិព្រោះខ្លាចថាព្រោះតែរឿងម្សិលមិញGesooលែងទៅធ្វើការ។
Gesoo " អឹម យើងនៅទៅធ្វើការធម្មតា"។
Jaeyii "បើឯងទៅធ្វើការប្រយ័ត្នខ្លួនផង ខ្លាចក្រែងAeraមករករឿងឯង"។
Gesoo"មិនអីទេJaeyii បើAeraមករករឿងយើងតែយើងអាចទប់ទល់បានណា"។
Jijee"តែភោជនីយដ្ឋានឯងធ្វើការនេះគឺជារបស់គូដណ្ដឹងនាង "។
Gesoo"ឯងកុំបារម្ភអី យើងអាចមើលថែខ្លួនឯងបាន"។
Jaeyii "យ៉ាងណាបើមានបញ្ហាអីត្រូវតែខលទូរសព្ទមកប្រាប់យើងឮទេ"។
Gesoo"Ok បើមានការអីយើងនឹងខលមកប្រាប់ពួកឯង"។
Jijee & Jaeyii"អឹម"អ្នកទាំងពីរក៏បានងក់ក្បាលទុកជាការយល់ស្រប។
Syfei "ពួកបងបានជួបជាមួយAeraមែនទេ?"នាងបានសួរទៅJijee Jaeyii Gesoo ដោយមុននេះនាងស្ដាប់ឮថា អ្នកទាំងបីនេះបានជួបជាមួយAera។
Jijee "ត្រូវហើយបងបានជួបជាមួយនាងតែពួកយើងធម្មតាទេណាមិនមានរឿងអីកើតទេ"នាងនិយាយកុហកប្អូនថាគ្មានរឿងអីកើតឡើងព្រោះតែនាងខ្លាចប្អូននឹងទៅរករឿងAera។Syfei ឆ្នាស់ជាងJijeeទៅទៀតប៉ុន្តែនាងនឹងក្លាយជាក្មេងស្រីគួរឱ្យស្រឡាញ់នៅពេលបានជួបជាមួយមនុស្សប្រុសដែលនាងបានធ្លាក់ក្នុងអន្លង់ស្នេហ៍។
Syfei "បងស្រីខ្ញុំមិនជឿទេថាគ្មានរឿងអ្វីកើតឡើងនោះ បងប្រាប់ខ្ញុំមកថាគេបានធ្វើអ្វីបងខ្លះខ្ញុំនឹងទៅរករឿងគេឲ្យណាណី កុំឱ្យគេបានចិត្តធ្វើបាបបងម្ដងហើយម្ដងទៀត"នាងសួរថាបងស្រីហើយបំរុងដើរចេញទៅរកAeraទាំងមិនដឹងថាពេលនេះAeraនៅឯណា។
Jijee "Syfei ហាអង្គុយចុះសិនមកបងពិតជាគ្មានរឿងអ្វីកើតឡើងមែន"។
Syfei"បងឱ្យខ្ញុំជឿបងបានយ៉ាងម៉េចថាគេមិនធ្វើបាបបង"។
Jijee"មិនថាគេធ្វើបាបបងឬក៏មិនធ្វើទេប៉ុន្តែយ៉ាងណាSyfeiមិនត្រូវទៅរករឿងគេជាដាច់ខាត"នាងបាននិយាយបញ្ជាប្អូនស្រីកុំឲ្យទៅរករឿងAera។
Syfei "បងចង់ទុកឱ្យគេធ្វើអាក្រក់ដាក់បងបន្តទៀតមែនទេបានជាបងមិនព្រមឲ្យខ្ញុំទៅចាត់ការគេ"។
Jaeyii"មិនមែនអញ្ចឹងទេ Jijee គ្រាន់តែមិនចង់ឲ្យឯងរញ៉េរញ៉ៃជាមួយគេព្រោះថាគេគឺជាអ្នកមានគេអាចនឹងធ្វើឲ្យពួកយើងជួបទុក្ខបាន ឯងយល់ទេ"Jaeyiiបានប្រាប់ហេតុផលទៅSyfei ដើម្បីឲ្យនាងចិត្តត្រជាក់ហើយព្រមអង្គុយចុះវិញ។
Syfei "ចា ខ្ញុំយល់ហើយ"នាងនិយាយទាំងទឹកមុខក្រៀមក្រំព្រោះថានាងមិនចង់ឱ្យគេមកធ្វើអាក្រក់ដាក់បងស្រីរបស់នាងទៀតទេ។
Note: Merrick Aidenជាបងប្រុសរបស់Gesoo ។សព្វថ្ងៃនាយកំពុងតែរស់នៅប្រទេសអង់គ្លេស។Admin ថា Gesoo Jaeyii Jijee Syfei និង Merrick បានពិភាក្សាគ្នានោះគឺAdminមានន័យថាពួកគេបានពិភាក្សាគ្នាតាមទូរសព្ទ។
សូមរង់ចាំតាមដានភាគបន្តទាំងអស់គ្នា
សុំមេត្តាខន្តីអភ័យទោសចំពោះពាក្យសំដីមិនសមរម្យណាមួយដែលAdminបានប្រើប្រាស់នៅក្នុងសាច់រឿងនេះ។
admin សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានរឿងមួយនេះ។
សូមអធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធដែលបានខុសឆ្គង
Thanks you for reading 💕💗
YOU ARE READING
អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)
Romanceស្នេហាដែលមានឲ្យគ្នាតាំងពីក្មេង ប៉ុន្តែដោយសារតែមានការយល់ច្រឡំចំពោះគ្នាបានធ្វើតួស្រីនិងតួប្រុសមិនអាចចាប់ផ្តើមជាមួយគ្នាបានយូរ។ការយល់ច្រឡំនេះបានធ្វើឲ្យតួប្រុសសម្រេចចិត្តចាកចេញពីតួស្រីដោយគ្មានចិត្តស្តាយស្រណោះអ្វីបន្តិចសោះឡើយហើយថែមទាំងមិនបានប្រាប់តួស្រី ឲ...