អាថ៍កំបាំងលាក់ស្នេហ៍ ភាគទី9+10

28 0 0
                                    

+បន្ទប់ជួលរបស់តួស្រី
Syfei "បងស្រីបងមកដល់មែនទេ អូជំរាបសួរបងRichard "ពេលដែលឃើញបងស្រីដើរមកដល់នាងក៏ដើរចេញទៅសួរបន្ទាប់មកនៅពេលដែលក្រឡេកទៅឃើញRichardនាងក៏ជម្រាបសួរ។
Richard "បាទជំរាបសួរSyfei"។
Syfei "ហេតុអ្វីបានជាបងGesooមានទឹកមុខក្រៀមក្រំខ្លាំងម្ល៉េះ តើអ្នកណាធ្វើឱ្យបងមិនសប្បាយចិត្តមែនទេខ្ញុំនឹងទៅចាត់ការគេឲ្យបងដើម្បីកុំឲ្យគេហ៊ានធ្វើឲ្យបងមិនសប្បាយចិត្តទៀត"នៅពេលដែលនាងឃើញGesooមុខរបស់Gesooក្រៀមក្រមនាងក៏បានសួរនាំ ហើយនាងក៏បានគិតថាប្រហែលជាមានអ្នកណាម្នាក់បានធ្វើមិនល្អដាក់GesooជាមិនខានឡើយបានជាGesooមានទាំងមុខដូច្នេះ។
Gesoo "Syfei មិនមានអ្នកណាធ្វើអីបងទេ?"។
Syfei "បើអញ្ចឹងហេតុអ្វីបានជាបងមិនសប្បាយចិត្ត"។
Gesoo "បងនឹងនិយាយប្រាប់ឯងបន្តិចទៀតនេះឥឡូវពួកយើងចូលទៅខាងក្នុងសិនទៅ បងRichard Soo មិនអីទេ បងកុំបារម្ភពីSooអី បងអាចទៅមើលថែអ្នកជំងឺរបស់បងបាន "នាងបាននិយាយប្រាប់បងប្រុសរបស់ខ្លួនថាមិនអីទេប៉ុន្តែការពិតមិនមែនមិនអីនោះទេគឺអី អីខ្លាំងទៀតផង។
Richard "Soo ពិតជាមិនអីពិតមែនឬ "។
Gesoo "ពិតមែនហើយបង Soo មិនកុហកបងទេឃើញទេបងមើលនេះណាSooរឹងមាំខ្លាំងប៉ុណ្ណាដូច្នេះហើយរឿងនេះមិនអាចធ្វើឲ្យSooក្លាយជាមនុស្សដែលគួរឲ្យបារម្ភឡើយ បងគួរតែទៅមើលថែអ្នកជំងឺរបស់បងទៅ Sooអរគុណបងខ្លាំងណាស់ដែលបានជូនSoo Jaeyii Jijee ត្រឡប់មកបន្ទប់ជួលវិញ"នាងនិយាយព្រមទាំងធ្វើកាយវិការដូចជាមនុស្សរឹងមាំដើម្បីបង្ហាញRichard ថានាងពិតជាមិនអីពិតមែន។
Richard "បងទៅវិញហើយអញ្ចឹង មើលថែខ្លួនផងណាកុំគិតច្រើនពេកឮទេអ្វីៗនឹងប្រែជាល្អប្រសើរSooត្រូវជឿតាមបងណា"នាយនិយាយហើយក៏យកដៃអង្អែលសក់ក្បាលរបស់ប្អូនបន្តិចហើយក៏ឡើងឡានត្រឡប់ទៅវិញបាត់ទៅ។នាយដឹងថាប្អូនស្រីម្នាក់នេះមិនមែនមិនអីដូចដែលនាងនិយាយប្រាប់គេនោះឡើយ។ប៉ុន្តែនាយក៏ត្រូវតែត្រឡប់ទៅវិញ ព្រោះថាបើនាយមិនទៅទេប្អូនស្រីម្នាក់នេះនៅតែដេញនាយដដែលជាដដែលរហូតដល់នាយយល់ព្រមចេញ។នាយយល់អារម្មណ៍របស់ប្អូនស្រី ទោះបីជានាយមិនដែលជួបរឿងដូចជាប្អូនស្រីក៏ដោយប៉ុន្តែនាយដឹងថាវាពិតជាឈឺចាប់ឥតឧបមាដែលត្រូវមកជួបរឿងទាំងអស់នេះ។
នៅពេលដែលចូលទៅដល់ក្នុងបន្ទប់Syfeiក៏បានសួរGesooម្ដងទៀត
Syfei" បងកើតអីមែនទេបងនិយាយប្រាប់ខ្ញុំមកអ្នកណាធ្វើឱ្យបងមិនសប្បាយចិត្តទៅ"។
Gesoo "គឺ..."នាងក៏បាននិយាយរឿងរ៉ាវសព្វគ្រប់បែបយ៉ាងប្រាប់ទៅSyfei
រឿងរ៉ាវទាំងអស់នោះមានដូចតទៅ
+ស្រមៃ កាលពីនៅក្នុងឡាន
ពេលនោះGesooបានសម្រេចចិត្តខលទៅសួរនាំលោកប៉ារបស់ខ្លួន។
លោកWilliams Aiden(លោកប៉ារបស់Gesoo)"អាឡូ កូនស្រីប៉ាតើកូនមានរឿងអីមែនទេបានជាខលមកប៉ាទាំងយប់"គាត់បានឃើញថា Gesooខលមកគាត់ គាត់ឃើញភ្លាមគាត់ក៏បានលើកទូរសព្ទនោះមកនិយាយហើយក៏សួរតែកូនស្រីរបស់គាត់។
Gesoo "លោកប៉ា លោកប៉ាធ្លាប់ប្រាប់កូនថាមានខ្សែដៃមួយជាខ្សែដៃឈុតជាមួយនិងចិញ្ចៀនរបស់កូននិងបងប្រុស"នាងបាននិយាយអីទៅលោកប៉ារបស់នាង។
លោក Williams Aiden "បាទកូនសម្លាញ់របស់ប៉ាគឺមានខ្សែដៃមួយដែលជាខ្សែដៃឈុតជាមួយនឹងចិញ្ចៀនរបស់កូននិងMerrick (បងប្រុសGesoo)ហើយខ្សែដៃនោះគឺជាខ្សែដៃរបស់ម៉ាក់កូន តើមានការអ្វីមែនទេបានជាកូននិយាយពីខ្សែដៃនោះអញ្ចឹង"គាត់សួរទៅកាន់កូនស្រីរបស់គាត់វិញគាត់មានអារម្មណ៍ថាឆ្ងល់ហេតុអ្វីបានជាសុខៗនាងលើកយករឿងខ្សែដៃមកនិយាយជាមួយគាត់ ទាំងដែលកាលពីមុននាងមិនដែលបានសួរមកពីខ្សែដៃនោះទេ។ព្រោះតែគាត់ធ្លាប់បានប្រាប់នាងរួចហើយថាមានតែម្ដាយរបស់នាងទេដែលមានខ្សែដៃនោះ។
Gesoo "លោកប៉ាធ្លាប់ប្រាប់កូនទៀតថាខ្សែដៃនោះមានតែអ្នកម៉ាក់ទេដែលមានត្រូវទេលោកប៉ា"។
លោក Williams Aiden "បាទត្រូវហើយមានតែម៉ាក់របស់កូនទេដែលមានវា ហេតុអ្វីបានជាកូនសួរនាំវាពីប៉ា"លោកចាប់ផ្ដើមឆ្ងល់កាន់តែខ្លាំងហើយនិងគិតក្នុងចិត្តដោយសេចក្តីសង្ស័យថាតើGesooបានឃើញខ្សែដៃនោះនៅឯណាមែនទេបានជាមកសួរគាត់រឿងខ្សែដៃមួយនេះ។
Gesoo "លោកប៉ាកូនបានជួបនិងស្ត្រីម្នាក់ដែលគាត់មានវា កូនឃើញគាត់ពាក់វាតើគាត់គឺជាម៉ាក់របស់កូនមែនទេ តើអ្នកម៉ាក់មិនទាន់ស្លាប់ទេមែនទេលោកប៉ា"នាងបានសួរទៅកាន់លោកប៉ារបស់នាងទាំងអួលដើមកតិចៗទោះបីជានាងមិនបានយំចេញមកក៏ដោយប៉ុន្តែJijee Jaeyii Richard និងប៉ារបស់នាងអាចស្មានដឹងបានថាក្នុងចិត្តរបស់នាងកំពុងតែយំហើយ។
លោក Williams Aiden "គឺគឺ.."លោកនិយាយមិនចេញទេនៅពេលដែលឮកូនស្រីសំណព្វចិត្តរបស់ខ្លួនសួរដូច្នេះ។នៅពេលនេះគាត់ក៏មិនខុសពីកូនស្រីរបស់គាត់ដែរ។គាត់កំពុងតែឈឺចាប់ដូចនាងដែរព្រោះថានៅពេលដែលគាត់នឹកឃើញម៉ាក់របស់នាងម្ដងៗគាត់ពិតជាពិបាកចិត្តណាស់។
Gesoo "លោកប៉ាប្រាប់កូនមកលោកប៉ាកុំស្ងាត់អី កូនចង់ដឹងខ្លាំងណាស់ លោកប៉ាកូនចង់ដឹង"នាងសួរទៅកាន់ឪពុកម្ដងហើយម្ដងទៀតទាំងសំឡេង ទឹកមុខនិងកាយវិការរបស់នាងនៅពេលនេះអាចមើលធ្លុះពីចិត្តរបស់នាងបានថានាងកំពុងតែខូចចិត្តកម្រិតណា។
លោក Williams Aiden " មែនហើយកូន ម៉ាក់របស់កូនមិនទាន់ស្លាប់ទេ ប៉ាគិតថាមនុស្សដែលកូនបានជួបគឺជាម៉ាក់របស់កូនតើកូនប្រាកដចិត្តហើយមែនទេ ថាខ្សែដៃនោះដូចខ្សែដៃរបស់ម៉ាក់"គាត់បាននិយាយប្រាប់កូនគាត់ទាំងស្រក់ទឹកភ្នែក ព្រោះថាពេលនេះគាត់កំពុងតែនឹកលោកស្រី Kim Sunbee ខ្លាំងណាស់ 23 ឆ្នាំកន្លងទៅហើយដែលគាត់មិនដែលបានជួបមុខលោកស្រីសោះឡើយ។
Gesoo "កូនប្រាកដចិត្តណាស់លោកប៉ា អ្នកម៉ាក់គឺជាកូនស្រីរបស់ត្រកូលKim ត្រូវទេលោកប៉ា"។
លោក Williams Aiden " នឹងហើយកូនម៉ាក់មានឈ្មោះថា Kim Sunbee "។
Gesoo "លោកប៉ាហេតុអ្វីបានជាកន្លងមកលោកប៉ាកុហកកូននិងបងប្រុសថាអ្នកម៉ាក់បានស្លាប់"ពេលនេះនាងចាប់ផ្ដើមយំហើយ នាងយំហើយនាងពិតជាទ្រាំមិនបានឡើយទឹកភ្នែកដែលនាងមិនដែលស្រក់អស់រយៈពេលជាង 20 ឆ្នាំមកនេះវាចាប់ផ្ដើមស្រក់ម្ដងទៀតហើយ។
លោក Williams Aiden " ឲ្យប៉ាសូមទោសដែលប៉ាកុហកកូនកន្លងមក ប៉ាសូមទោស កូនកុំយំណាកូនស្រីប៉ា"។
Gesoo"លោកប៉ាកុំសុំទោសកូនអីលោកប៉ាកុំយំ លោកប៉ាអាចប្រាប់កូនពីមូលហេតុដែលលោកប៉ាត្រូវធ្វើដូច្នេះបានទេ"។
លោកWilliams Aiden "ប៉ាត្រូវកុហកកូន ដោយសារកាលពីប៉ានិងម៉ាក់របស់កូនស្រឡាញ់គ្នា ណាស់ តែលោកស្រីKimដែលជាម្ដាយរបស់ម៉ាក់កូនមិនគាំទ្រឲ្យពួកយើងទាំងពីរនាក់ស្រឡាញ់គ្នាឡើយ ប៉ុន្តែប៉ានិងម៉ាក់បានព្យាយាមជំនះរហូតរត់គេចទៅរស់នៅប្រទេស Brazil ដែលកូននិង Merrick ធ្លាប់បានរស់នៅកាលពីតូចនោះ កាលពីរស់នៅទីនោះប៉ុន្មានឆ្នាំដំបូងប៉ានិងម៉ាក់រស់នៅមានសេចក្តីសុខណាស់ហើយម៉ាក់របស់កូនបង្កើតបានបងរបស់កូននិងកូនដែលកូនទាំងពីរជាកម្លាំងចិត្តរបស់ពួកយើងទាំងពីរនាក់ ប៉ុន្តែមិនយូរប៉ុន្មានពួកយើងក៏បានដឹងដំណឹងពីគ្រួសារKim មកថាបើម៉ាក់របស់កូនមិនព្រមត្រឡប់ទៅវិញដោយខ្លួនឯងទេគាត់នឹងឲ្យមនុស្សមកចាប់យកទៅព្រោះថាពេលនោះគាត់បានរកឃើញថាប៉ានិងម៉ាក់របស់កូនកំពុងតែរស់នៅឯណា ប្រសិនបើម៉ាក់របស់កូនមិនព្រមត្រឡប់ទៅវិញទេ លោកស្រីKimនឹងឲ្យមនុស្សមកចាប់នោះម៉ាក់របស់កូននឹងត្រូវមានបញ្ហាដូចជាការទទួលទណ្ឌកម្មក្នុងច្បាប់គ្រួសារ ជាពិសេសបើគេដឹងថា ពួកយើងមានកូនទៀតនោះអាចនឹងធ្វើអីកូនទាំងពីរមានគ្រោះថ្នាក់ទៀតផង កាលនោះប៉ាបានព្យាយាមសូមឱ្យលោកតារបស់កូនជួយដែរប៉ុន្តែមិនដឹងជាហេតុអ្វីបានជាគាត់មិនព្រមជួយនោះឡើយដោយសារតែមូលហេតុទាំងនេះហើយទើបម៉ាក់របស់កូនសម្រេចចិត្តត្រឡប់ទៅវិញ តាមការពិតនាងមិនបានខ្លាចថានាងត្រូវទទួល ទណ្ឌកម្មអ្វីនោះទេប៉ុន្តែនាងខ្លាចថាកូនទាំងពីរត្រូវទទួលទណ្ឌកម្មដែរទើបនាងបានសុំអោយប៉ាកុហកកូនរហូតមកហើយនាងក៏បានឲ្យប៉ាផ្លាស់ប្ដូរអត្តសញ្ញាណរបស់កូនទាំងពីរដើម្បីកុំឲ្យលោកស្រីKimដឹង ព្រោះថាបើគាត់ដឹងអាចនឹងនាំរឿងមិនល្អមកឲ្យកូនបាន ពេលនោះប៉ានឹងម៉ាក់របស់កូនមិនបានរៀបការជាមួយគ្នាទេព្រោះតែខ្លាចដឹងដំណឹងនេះដល់លោកស្រីKimប៉ុន្តែចុងក្រោយគាត់នៅតែដឹងដដែល"។លោកក៏បាននិយាយរៀបរាប់រឿងរ៉ាវសព្វគ្រប់បែបយ៉ាងដែលលោកនិងភរិយារបស់លោកជួបកាលពីមុនមកប្រាប់កូនស្រី។
Gesoo "កូនយល់ហើយលោកប៉ាហេតុអ្វីបានជាលោកប៉ាមិនប្រាប់រឿងនេះដល់កូនតាំងពីមុនមកច្រើនឆ្នាំមកនេះលោកប៉ាលំបាកខ្លាំងហើយព្រោះថាលោកប៉ាត្រូវមើលថែកូនៗតែម្នាក់ឯងនឹងត្រូវមានរឿងលាក់ក្នុងចិត្តតែម្នាក់ឯងទៀត"នាងអាណិតឪពុករបស់ខ្លួនណាស់ព្រោះថានាងមិនដែលដឹងសោះឡើយថាគាត់មានបញ្ហាលាក់ទុកក្នុងចិត្តបែបនេះ កន្លងមកនាងពិតជាឆ្ងល់ខ្លាំងណាស់ថាហេតុអ្វីបានជាឪពុករបស់នាងចេះតែឲ្យបងប្រុសនិងនាងផ្លាស់ប្ដូរអត្តសញ្ញាណនិងរស់នៅលាក់ខ្លួនដូច្នេះ។
លោក Williams Aiden "ប៉ាមិនលំបាកទេកូនឲ្យតែប៉ាបានឃើញស្នាមញញឹញកូននិងបងកូន ប៉ាសប្បាយចិត្តណាស់ទៅហើយ កូនត្រូវចាំណាថាកូននិងបងប្រុសរបស់កូនគឺជាដង្ហើមរបស់ប៉ាបើកូននិងបងរបស់កូនមានបញ្ហាអ្វីប៉ានិងដាច់ដង្ហើមស្លាប់មិនខានទេ"កូនៗទាំងពីររបស់លោកគឺជាមនុស្សដែលធ្វើឲ្យលោកមានថ្ងៃនេះ ព្រោះថាប្រសិនបើគ្មានពួកគេទេគាត់ប្រហែលជាគ្មានកម្លាំងចិត្តក្នុងការរស់នៅបន្តទៀតនោះទេ។
Gesoo "លោកប៉ាកុំនិយាយពាក្យថាស្លាប់ទៀតអីកូនមិនចង់ឮទេកូនស្រឡាញ់ប៉ាខ្លាំងណាស់កូនអរគុណលោកប៉ាណាស់ដែលស្រលាញ់កូននិងបងប្រុស ហើយមើលថែកូនៗតាំងពីកូនៗនៅតូចមកដល់ពេលនេះ"។
លោកWilliams Aiden "ប៉ាក៏ស្រឡាញ់កូនដូចគ្នាព្រះនាងតូចរបស់ប៉ា"ពេលនេះលោកពិតជាធូរចិត្តខ្លាំងណាស់ដែលបាននិយាយរឿងរ៉ាវក្នុងចិត្តដែលគាត់ធ្លាប់លាក់បាំងទាំងប៉ុន្មានប្រាប់ទៅកូនស្រីរបស់គាត់។គាត់មិនដែលគិតទេថាគាត់នឹងមានថ្ងៃដែលអាចប្រាប់រឿងទាំងនេះទៅកូនៗរបស់គាត់។ហើយគាត់បានគិតក្នុងចិត្តថានៅពេលដែលគាត់បានជួបកូនប្រុសរបស់គាត់ គាត់នឹងប្រាប់គេពីរឿងនេះដែរហើយគាត់ក៏សង្ឃឹមថាគេអាចទទួលយករឿងនេះបានដូចជាGesooអញ្ចឹង។
នៅពេលដែលអ្នកទាំងពីរនិយាយគ្នាដឹងរឿងអស់ហើយពួកគេក៏ញញឹមរៀងៗខ្លួន។
លោក Williams Aiden "កូនត្រូវចាំណាថាមិនត្រូវធ្វើទង្វើណាមួយឱ្យម្ដាយរបស់កូននិងគ្រួសារត្រកូលKimង្ស័យចំពោះកូនឡើយ"។
Gesoo"ចាសលោកប៉ាកូននឹងធ្វើតាមសម្ដីលោកប៉ា
ចំពោះអ្នកម៉ាក់ក៏កូនមិនអាចធ្វើឲ្យគាត់ដឹងបានថាកូនជាកូនស្រីរបស់គាត់ដែរមែនទេលោកប៉ា"។
លោក Williams Aiden "ត្រូវហើយកូន កូនត្រូវលាក់ម៉ាក់របស់កូនព្រោះថាប្រសិនបើម៉ាក់របស់កូនដឹងនាងអាចនឹងយកចិត្តទុកដាក់ជាមួយនឹងកូនដែលជាហេតុអាចធ្វើឲ្យលោកស្រីKimមានការសង្ស័យបាន"ការដែលគាត់ឲ្យកូនស្រីរបស់គាត់លាក់រឿងនេះពីម្ដាយរបស់នាងព្រោះតែម្ដាយរបស់នាងផ្ទាល់គឺជាអ្នកដែលបានប្រាប់គាត់កាលពីមុន។
Gesoo "ចា កូនយល់ហើយ"។
Gesoo {ពេលនេះកូនបានជួបអ្នកម៉ាក់ម្ដងទៀតពិតមែនប៉ុន្តែកូននៅតែមិនអាចប្រាប់អ្នកម៉ាក់បានថាកូនជាកូនស្រីរបស់អ្នកម៉ាក់ហើយកូនក៏មិនអាចហៅអ្នកម៉ាក់ថាអ្នកម៉ាក់បានដែរ}នាងបានគិតនៅក្នុងចិត្ត។
បន្ទាប់ពីនិយាយសព្វគ្រប់បែបយ៉ាងប្រាប់រួចSyfeiហើយ ពួកគេទាំងអស់គ្នាក៏បាននាំគ្នាពិភាក្សាពីរឿងនេះបន្តទៀត ថាតើGesooគួរធ្វើអ្វីបន្តទៀតចំពោះរឿងនេះ?
បើអ្នកទាំងអស់គ្នាចង់ដឹងថាGesooនឹងធ្វើអ្វីទៀតនោះ។
ភាគនេះអាចនឹងមានកន្លែងខ្លះរៀងភ្លាវបន្តិច។
សូមរង់ចាំតាមដានភាគបន្តទាំងអស់គ្នា
សុំមេត្តាខន្តីអភ័យទោសចំពោះពាក្យសំដីមិនសមរម្យណាមួយដែលAdminបានប្រើប្រាស់នៅក្នុងសាច់រឿងនេះ។
admin សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានរឿងមួយនេះ។
សូមអធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធដែលបានខុសឆ្គង
Thanks you for reading 💕💗

អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)Where stories live. Discover now