ម៉ោង 6:00 ល្ងាច
Himchan & Jiwei បានទៅបន្ទប់ជួលរបស់ Jaeyii Jijee &Gesoo ដើម្បីទៅទទួលអ្នកទាំងបី។
នៅក្នុងឡាន ពួកគេបាននាំគ្នានិយាយលេងសើចក្អាកក្អាយពេញទាំងក្នុងឡានមើលទៅអ្នកទាំងអស់គ្នានេះដូចជាចុះសម្រុងនឹងគ្នាណាស់។បន្តិចក្រោយមក Jiwei ក៏បាននិយាយទៅកាន់Gesooថា
Jiwei "អ្នកនាងGesooខ្ញុំដូចជាធ្លាប់ជួបអ្នកនាងកាលពីមុន"។
Gesoo"ពេលណាដែរទៅលោក"។
Jiwei"ប្រហែលជាមួយខែមុនតែខ្ញុំមិនប្រាកដថាខ្ញុំបានជួបអ្នកនាងឬមួយក៏ខ្ញុំច្រឡំគេជាមួយអ្នកនាង"។
Gesoo"មួយខែមុនចុះពេលនោះលោកបានជួបខ្ញុំនៅកន្លែងណា"។
Jiwei "គឺខ្ញុំបានជួបអ្នកនាងនៅប្រទេសអង់គ្លេស នៅឯក្រុមហ៊ុន Aiden ព្រោះតែពេលនោះខ្ញុំមានការសហការជាមួយនឹងដៃគូដែលគេគឺជាម្ចាស់ក្រុមហ៊ុន Aiden ពេលនោះដោយសារតែប្រធានក្រុមហ៊ុនមានបញ្ហាសុខភាពទើបខ្ញុំក៏បានឃើញមនុស្សស្រីម្នាក់ដែលមានរូបរាងប្រហាក់ប្រហែលទៅនឹងអ្នកនាងខ្លាំងណាស់ នាងបានបំពេញតួនាទីជំនួសម្ចាស់ក្រុមហ៊ុននោះបានយ៉ាងល្អ"Gesooឮបែបនេះនាងក៏ចាប់ផ្ដើមភ័យតែម្ដងព្រោះថានាងខ្លាច Jiwei ដឹងថាម្នាក់នោះគឺជានាង។ចំណែកឯ Jaeyii & Jijee វិញក៏ភ័យដូចគ្នាដែរពីព្រោះនាងក៏ខ្លាចគេដឹងថាមិត្តរបស់នាងជាអ្នកណាពិតប្រាកដ។
gesoo "ខ្ញុំគិតថាលោក Jiwei ប្រហែលជាយល់ច្រឡំមែនហើយពីព្រោះខ្ញុំឯណាទៅនៅដល់ប្រទេសអង់គ្លេសបាននោះ"នាងក៏បាននិយាយបដិសេធទៅកាន់នាយទាំងដែលការពិតគឺអ្នកដែល Jiwei បានជួបនោះគឺពិតជានាងមែនពីព្រោះកាលពីមួយខែមុននាងបានទៅប្រទេសអង់គ្លេស ដើម្បីទៅលេងគ្រួសាររបស់នាង ហើយកាលនោះចំពេលដែលបងប្រុសរបស់នាងមានរបួសព្រោះតែការងាររបស់គេទៀត ទើបនាងត្រូវទៅជំនួសការងារឲ្យបងប្រុសខ្លួន។
Jiwei "បាទប្រហែលជាខ្ញុំពិតជាច្រឡំមែនហើយពីព្រោះខ្ញុំមើលទៅអ្នកទាំងពីរពិតជាស្រដៀងគ្នាខ្លាំងណាស់"នាយពិតជាមានអារម្មណ៍ថានាងដូចជាមនុស្សស្រីម្នាក់នោះខ្លាំងណាស់។ខុសតែត្រង់ថា Gesooមានសក់ខ្លីហើយនិងការតែងខ្លួនរបស់នាងគឺបែបមនុស្សប្រុស។ប៉ុន្តែមនុស្សស្រីដែលនាយបានជួបវិញនោះនាងគឺជាមនុស្សស្រីដែលស្រស់ស្អាតហាយសូមានចំណេះដឹងខ្ពង់ខ្ពស់ ហើយមើលតែនាងក៏ជាអ្នកមានផងដែរ។ដូចនេះហើយទើបនាយជឿថាមនុស្សស្រីម្នាក់នោះមិនមែនជា Gesoo ។Gesooពេលដែលដឹងថានាយជឿបែបនេះនាងក៏មានអារម្មណ៍ថាធូរចិត្តឡើងវិញហើយក៏ញញឹមដាក់នាយតាមធម្មតា។
មួយស្របក់ក្រោយមកពួកគេក៏បាននាំគ្នាមកដល់ភោជនីយដ្ឋានដែលត្រូវជួបជុំបងប្អូននាយនោះ។
នៅពេលដែលទៅដល់កន្លែងហើយ អ្នកបើកឡានក៏ចុះមកបើកទ្វារឡាន Himchan & Jiweiចេញមកខាងក្រៅ។ហើយគេក៏នៅចាំឱ្យ Jaeyii Jijee Gesoo ចេញមកខាងក្រៅដែរ រួចក៏បិទទ្វារឡានវិញ។បន្ទាប់មកអ្នកទាំង 5 ក៏បាននាំគ្នាដើរទៅក្នុងភោជនីយដ្ឋាននោះ ពួកគេបានទទួលការស្វាគមន៍យ៉ាងល្អពីបុគ្គលិកនិងមេការនៅក្នុងភោជនីយដ្ឋាននោះ ព្រោះតែគេម្នាក់ៗសុទ្ធតែបានស្គាល់ថា Himchan & Jiwei ជាបងប្អូនរបស់ Jeongho ដែលជាចៅហ្វាយខ្លួន។ពេលនោះមេការក្នុងហាងក៏បានចូលស្វាគមន៍ពួកគេ
មេការ"សួស្ដីលោក Himchan និងលោក Jiwei តើលោកមកដល់ហើយមែនទេលោកប្រធានគាត់នៅខាងលើគាត់ប្រាប់ខ្ញុំថាប្រសិនបើលោកទាំងពីរមកដល់ ឲ្យខ្ញុំនាំលោកទាំងពីរទៅបន្ទប់"គ្រាន់និយាយសួស្ដីព្រមទាំងអោនដែលមានន័យថាជាការគោរពដល់អ្នកទាំងពីរ។
មេការ"សួស្តីអ្នកនាង"គាត់ក៏មិនភ្លេចងាកទៅនិយាយស្វាគមន៍តួស្រីទាំងបីផងដែរ។
តួស្រីទាំងបីក៏បាននិយាយសួស្ដីទៅកាន់មេការវិញចំណែកឯ Himchan & Jiwei បានត្រឹមតែងក់ក្បាលទៅកាន់មេការវិញដែលមានន័យថាជាការទទួលយកការស្វាគមន៍ពីគាត់។
Jiwei"មិនអីទេមេការគ្រាន់តែប្រាប់លេខបន្ទប់មកពួកខ្ញុំមក ពួកខ្ញុំនឹងទៅដោយខ្លួនឯងចំណែកឯអ្នកនាងវិញនៅទទួលភ្ញៀវបន្តទៅចុះ"។នាយក៏បានបដិសេធការនាំផ្លូវទៅបន្ទប់ជួបជុំគ្នានោះពីមេការព្រោះថាពួកគេក៏អាចទៅដោយខ្លួនឯងបានដែរទើបនាយសម្រេចចិត្តបដិសេធបែបនេះ។ហើយណាមួយក៏ដឹងថាភោជនីយដ្ឋានបងប្រុសរបស់ខ្លួនមានភ្ញៀវច្រើនដូច្នេះគេចង់ឲ្យអ្នកនាងមេការនៅចាត់ចែងការទទួលភ្ញៀវទីនេះវិញ។
មេការ"ចា៎លោក គឺបន្ទប់លេខ303"នាងក៏យល់ព្រមទៅតាមការប្រាប់របស់ Jiwei ។
Himchan "អរគុណច្រើន តោះអ្នកនាង Jijee Gesoo & Jaeyii សូមអញ្ជើញមកតាមផ្លូវនេះ តោះ Jiwei "។
Jijee "ចា ចៅហ្វាយ"ថាហើយពួកគេទាំងអស់គ្នាក៏បាននាំគ្នាដែលទៅរកប្រអប់យន្តដើម្បីធ្វើដំណើរទៅជាន់ទី11ដើម្បីទៅរកបន្ទប់303ដែលពួកគេត្រូវតែជួបជុំគ្នានោះ។ពួកគេទៅដល់ជាន់ទី 11 ហើយពួកគេក៏បានបន្តទៅរកបន្ទប់303។
Jiwei"នេះគឺជាបន្ទប់ 303 ពួកយើងបានមកដល់ហើយតោះចាប់ផ្ដើមចូលតែម្ដងទៅ"នាយថាហើយក៏បម្រុងនឹងបើកទ្វារចូលទៅហើយប៉ុន្តែភ្លាមនោះ Jaeyii ក៏បាននិយាយឡើង
Jaeyii"ឈប់សិនលោប្រធាន ខ្ញុំមានអារម្មណ៍ថាភ័យមិនសូវហ៊ានចូលយ៉ាងម៉េចមិនដឹងទេ"នាងបាននិយាយទៅកាន់ Jiwei ព្រមទាំងបង្ហាញកាយវិការបែបព្រួយបារម្ភ។
Jiwei "មិនអីទេអ្នកនាង អ្នកនាងកុំភ័យអីព្រោះថាអ្នកដែលនៅក្នុងបន្ទប់នោះបងប្អូនរបស់ខ្ញុំ ពួកគេនឹងមិនថាអីដល់អ្នកនាងនោះទេ"នាយក៏បាននិយាយប្រាប់ទៅកាន់ Jaeyii ដើម្បីកុំឲ្យនាងមានការព្រួយបារម្ភទៀត។
Gesoo "មែនហើយឯងចូលទៅមិនអីទេយើងគិតថាពួកគាត់មិនគួរឲ្យខ្លាចដូចជាអ្វីដែលឯងបានគិតឡើយ"នាងក៏បាននិយាយលួងលោមមាត់ដើម្បីកុំឱ្យមិត្តខ្លាចទៀត។
Jaeyii" Gesoo ហា យើងមិនដែលមកក្នុងភោជនីយដ្ឋានធំៗចឹងទេ ហើយយើងក៏មិនដែលមកជួបជុំជាមួយនឹងអ្នកដែលមិនធ្លាប់ស្គាល់ដែរ"។
Gesoo "យើងដឹង តែយើងគិតថាអ្នកនៅខាងក្នុងប្រហែលជាមិនអាក្រក់នោះទេហើយយើងក៏គិតថាមានអ្វីគួរឲ្យបារម្ភឡើយ ព្រោះថាយ៉ាងណាក៏យើងមានលោក Himchan & Jiwei នៅក្បែរដែរ"។
Himchan"បាទត្រូវហើយអ្នកនាង អ្នកនាងកុំបាច់ព្រួយបារម្ភអី ព្រោះថាអ្នកនៅខាងក្នុងមិនធ្វើអ្វីអ្នកនាងនោះទេហើយបើសិនជាមានអ្វីកើតឡើងលើអ្នកទាំងបីពួកខ្ញុំនឹងការពារអ្នកនាង សូមអ្នកនាងទុកចិត្តលើពួកខ្ញុំផងចុះ"។
Jaeyii"ចាអញ្ចឹងតោះពួកយើងចូលទៅ"នាងនិយាយហើយពួកគេក៏បានញញឹមដាក់គ្នា បន្ទាប់មក Jiwei ក៏បានបើកទ្វារចូលទៅ។
លោក Himchan & Jiwei បាននាំគ្នាដើរចូលទៅមុនហើយលោកHimchan បាននៅចាំទប់ទ្វារឲ្យតួស្រីទាំងបីដើរចូលដែរ។ចំណែកឯ Jiwei បាននិយាយសួស្តីទៅកាន់អ្នកនៅខាងក្នុងនោះ
Jiwei "សួស្តីពួកឯង សួស្តីអ្នកនាង Harin អ្នកនាងJi-ah អ្នកនាង Hayoon និងអ្នកនាង Aera "។
ស្រីៗ"សួស្តីលោក Jiwei "ពួកនាងនិយាយឡើងចង់ញញឹមស្រស់ដាក់ Jiwei។
ប្រុសៗ"អឺ ឯង/បាទសួស្ដីបង"។
Jeongho"នេះបងដូចជាបានប្រាប់ឯងតាំងពីពេលថ្ងៃហេតុអ្វីបានជាឯងយូរមកដល់ម្ល៉េះ បងបានចាំឯងតាំងពីម៉ោង6:00ប៉ុន្តែពេលនេះម៉ោង 6:20 នាទីទៅហើយទើបឯងមកដល់"នាយបាននិយាយទៅកាន់ប្អូនប្រុសទាំងឆ្ងល់ ព្រោះនាយបានប្រាប់គេថាម៉ោង 6:00 មកដល់ទាំងអស់គ្នា ប៉ុន្តែគេបែរជាមកដល់ដល់ម៉ោង6:20 នាទីទៅវិញ។នាយបាននិយាយទៅកាន់ប្អូនប្រុសតែនាយមិនបានមើលនោះទេថាមិនមែនមានតែប្អូនប្រុសរបស់នាយនិងHimchanនោះទេ។ព្រោះនៅមានមនុស្សស្រីបីនាក់ទៀតផងដែរ ធ្វើឲ្យនាយឆ្ងល់តែម្ដងថាពួកគេទាំងនោះគឺជាអ្នកណាបានជាប្អូននាយនាំពួកនាងមកដូច្នេះ។
Himchan"អ្នកនាងសូមអញ្ជើញចូលមកក្នុងមក"។
Jaeyii Jijee &Gesoo"ចា អរគុណលោក"។
ពេលនោះអ្នកទាំងបីក៏បាននាំគ្នាដែរចូលមក។
Himchan "អ្នកទាំងអស់គ្នានេះគឺជាអ្នកនាង Jijee អ្នកនាង Gesooនិងអ្នកនាង Jaeyiiខ្ញុំនិង Jiwei បានអញ្ជើញអ្នកទាំងបីមកជាមួយពួកយើង"។
Himchan "អ្នកទាំងបីនេះគឺជាKim Namjoon Kim Jungkook Kim Yoongi និងបង Sung Jeongho អ្នកនាងប្រាកដជាបានស្គាល់គាត់ហើយព្រោះគាត់គឺជាចៅហ្វាយរបស់អ្នកនាង"។
Himchan"ចំណែកនេះគឺជាអ្នកនាងHarinជាសង្សាររបស់Kim Yoongi ,អ្នកនាងJi-ahជាសង្សារបស់KimJungkook,អ្នកនាងHayoonជាសង្សាររបស់Kim Namjoon,អ្នកនាងAeraជាគូដណ្ដឹងរបស់ចៅហ្វាយអ្នកនាង ឯម្នាក់នេះខ្ញុំគិតថាអ្នកនាងប្រាកដជាបានស្គាល់គាត់រួចហើយគាត់គឺKim Jiwoon ដែលជាតារាល្បីនិងមានមន្តស្នេហ៍ហើយគាត់ថែមទាំងអាចធ្វើឲ្យនារីៗស្ទើរតែមួយពិភពលោកធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គាត់ទៅហើយ"នាយណែនាំអ្នកទាំងនោះឲ្យទៅ Jijee Gesoo Jaeyii បានស្គាល់ហើយនៅថែមទាំងនិយាយលេងសើចពី Kim Jiwoon ទៀតផង។តួស្រីទាំងបីក៏ញញឹមទៅកាន់អ្នកទាំងនោះ ។អ្នកខ្លះក៏ញញឹមតបមកវិញប៉ុន្តែក៏មានអ្នកខ្លះដូចជាមិនពេញចិត្តនិងវត្តមានរបស់ពួកនាងទាល់តែសោះ។ Jijee & Jaeyii ក៏មិនសូវជាសប្បាយចិត្តអីណាស់ណាដែរព្រោះពួកនាងកំពុងតែបានជួបជាមួយនឹងមនុស្សដែលធ្លាប់មានជម្លោះជាមួយនឹងនាងកាលពីនៅអាយុ14ឆ្នាំ។ចំណែក Gesoo វិញមិនបានចាប់អារម្មណ៍អ្វីច្រើននោះទេ។ព្រោះថានាងមិនដែលបានស្គាល់មនុស្សដែលធ្លាប់មានជម្លោះជាមួយJijee & Jaeyii ឡើយ។នាងធ្លាប់បានឮអ្នកទាំងពីរនិយាយប្រាប់នាងដែរគ្រាន់តែនាងមិនបានជួបមុខគេតែប៉ុណ្ណោះ។ហេតុនេះហើយទើបបានជានាងមិនបានដឹងថាមនុស្សស្រីដែលធ្លាប់ឈ្លោះគ្នាជាមួយមិត្តនាងនោះក៏នៅទីនេះដែរទេ។ Gesoo ក៏បានឆ្លើយតបទៅHimchanថា
Gesoo"ចាសគឺខ្ញុំបានស្គាល់គាត់ហើយ ហើយជារឿយៗខ្ញុំក៏តែងតែតាមដានគាត់ផងដែរ"មានពិតជារីករាយខ្លាំងណាស់ដែលបានជួប Jiwoon ។
Jiwoon "អញ្ចឹងមានន័យថាអ្នកនាងគឺជាអ្នកគាំទ្ររបស់ខ្ញុំមែនទេ?"នាយក៏បានសួរទៅGesooហើយនាយមានអារម្មណ៍ថានាយហាក់បីដូចជាធ្លាប់បានស្គាល់Gesooពីមុនមក។នាយមានអារម្មណ៍ថាGesooជាមនុស្សដែលនាយធ្លាប់លួចស្រឡាញ់តាំងពី10ឆ្នាំមុន។
Gesoo "ចាសមែនហើយខ្ញុំគឺជាអ្នកគាំទ្ររបស់លោក ហើយប្អូនស្រីរបស់មិត្តខ្ញុំក៏ជាអ្នកគាំទ្ររបស់លោកផងដែរ"នាងក៏បាននិយាយទៅកាន់Jiwoonវិញហើយនាងក៏បានគិតក្នុងចិត្តថា{នេះគាត់មិនចាំខ្ញុំទេឬ នេះប្រហែលជាគាត់មិនចាំខ្ញុំមែនហើយព្រោះថាពួកយើងមិនបានជួបគ្នា10ឆ្នាំហើយ}នាងគិតហើយក៏មានអារម្មណ៍ថាក្រៀមក្រំតែថានាងក៏សប្បាយចិត្តខ្លាំងណាស់ដែរ ព្រោះថានាងបានឃើញគេជោគជ័យខ្លាំងដូចនេះ។
Namjoon" Jaeyiiនេះនាងមិនគិតនិយាយសួស្ដីមកកាន់ពួកយើងទេហេស"នាយបានស្រែកសួរទៅកាន់ Jaeyii ខ្លាំងៗធ្វើដូចជានាយមិនចូលចិត្តJaeyiiអញ្ចឹង។
Hayoon"បងសម្លាញ់ហា បងកុំស្រែកខ្លាំងៗអីណាព្រោះមើលទៅដូចជាបងស្រែកសម្លុតនាង អូនខ្លាចថានាងនឹងខ្លាចបងណា"នាងបាននិយាយធ្វើជាដើរតួល្អ ដោយសំដែងធ្វើដូចជាមិនចង់ឲ្យសង្សារខ្លួនស្រែកដាក់Jaeyii។
Jiwei "Namjoon ហេតុអីបានជាឯងស្រែកបែបនេះ Jaeyii និយាយសួស្តីឯងយ៉ាងម៉េចនឹងកើតទៅបើនាងកំពុងតែស្ដាប់Gesooនិយាយជាមួយ
Jiwoon ឯណោះ"នាយក៏បានសួទៅNamjoon។
Jaeyii"មិនអីទេចៅហ្វាយលោកNamjoonនិងអ្នកទាំងអស់គ្នាខ្ញុំសុំទោសផងដែលខ្ញុំបាននិយាយសួស្ដីអ្នកទាំងអស់គ្នា"នាងបានសូមទោសទៅកាន់អ្នកទាំងនោះព្រមទាំងអោនចុះដើម្បីជាការសូមទោស។
Gesoo "នែ៎លោក លោកគិតថាធ្វើអញ្ចឹងមិនហួសហេតុពេកទេឬ?"ដោយសារនាងឆទ្រាំមិនបានដែលឃើញថាគេកំពុងតែថាឲ្យមិត្តខ្លួន នាងក៏បានស្រែកសួរទៅ Namjoon ទាំងមិនពេញចិត្ត។
Jaeyii"កុំអីឯងប៉ុណ្ណឹងបានហើយយើងមិនអីទេលោកឱ្យខ្ញុំសូមទោសចំពោះពាក្យសម្ដីដែលមិត្តខ្ញុំបាននិយាយមុននេះផង"។
Jaeyii "Gesoo កុំថាឲ្យគាត់អីដើម្បីកុំឲ្យមានបញ្ហាអីណា "បានឮមិត្តនិយាយបែបនេះក៏បានបន្ធូរអារម្មណ៍ស្ងាត់ទៅវិញទៅ។
Hayoon "នេះគ្រាន់តែប៉ុណ្ណឹងសោះអ្នកនាងចាំបាច់ថាឲ្យសង្សារខ្ញុំធ្វើអី"នាងក៏បានសួរទៅកាន់Gesooទាំងចិត្តខឹង។
Gesoo"ចុះនាងមិនគិតថាសង្សារនាងជ្រុលពេកទេឬ"នាងក៏បានសួរបកទៅវិញទាំងចិត្តខឹងដូចគ្នាព្រោះថាស្រីម្នាក់នេះដូចជាកាន់ជើងសង្សារខ្លួនឯងពេកហើយ។
Hayoon "គាត់គ្រាន់តែសួរធម្មតា គាត់មិនបានមានបំណងអាក្រក់អីទេហេតុអីក៏នាងប្រកាន់យ៉ាងនេះ"។
Jijee"នាងនៅគិតថាធម្មតាទៀតហេស ក្រែងមិញនាងក៏បាននិយាយដែរថាសង្សារនាងមិនគួរស្រែកបែបនេះម៉េចក៏ឥឡូវប្រែសម្តីលឿនម៉្លេះ"។
Hayoon"ព្រោះថានេះវាគឺជារឿងធម្មតាពិតមែនសង្សារខ្ញុំគាត់តែងតែសួរដែលប្រើសំឡេងបែបហ្នឹងជាធម្មតាហើយ"។
Gesoo"នាងចង់មានន័យថាសង្សាររបស់នាងតែងតែប្រើសម្ដីបែបហ្នឹងមែនទេ អូអញ្ចឹងមានន័យថាគេក៏មិនខុសពីខ្ញុំដែរព្រោះថាខ្ញុំជាធម្មតាក៏តែងតែប្រើសម្តីបែបហ្នឹងដូចគ្នា ដូច្នេះខ្ញុំគិតថាអ្នកនាងហ្នឹងមិនប្រកាន់ខ្ញុំទេ បើសិនជាអ្នកនាងប្រកាន់ខ្ញុំនោះហាក់បីដូចជាអ្នកនាងកំពុងតែប្រកាន់សង្សាររបស់អ្នកនាងយ៉ាងអញ្ចឹងដែរ"នាងក៏បានប្រើសម្ដីឌឺដងទៅកាន់ Hayoon វិញ។
Hayoon " នេះនាងឯង..."Hayoon និយាយមិនទាន់ចប់ផងស្រាប់តែ Jeongho និយាយហាមឃាត់។
Jeongho "បានហើយអ្នកទាំងពីរឈប់ប្រកែកគ្នាទៀតទៅ ចាត់ទុកថាផ្តល់កិត្តិយសដល់ខ្ញុំផងទៅចុះព្រោះថាថ្ងៃនេះខ្ញុំអញ្ជើញអ្នកទាំងអស់គ្នា មកទីនេះដើម្បីចូលរួម Anniversary ពីរឆ្នាំរបស់ខ្ញុំនិងAeraដែលបានក្លាយជាគូដណ្ដឹងនឹងគ្នា"នាយក៏បាននិយាយទៅប្រាប់ទៅពួកគេអំពីមូលហេតុដែលនាយបានអញ្ជើញអ្នកទាំងនោះមកពីនេះ។
Jeongho "នាងគឺជាបុគ្គលិកនៅក្នុងភោជនីយដ្ឋានរបស់ខ្ញុំតែនាងបែរជាមានអាកប្បកិរិយានិងពាក្យសម្ដីមិនសមរម្យបែបនេះនៅចំពោះមុខខ្ញុំទៅវិញ សព្វថ្ងៃនៅក្នុងភោជនីយដ្ឋាន នាងតែងតែមានចរឹតបែបនេះដាក់ភ្ញៀវដែរឬមួយក៏យ៉ាងម៉េច"នាយបានសួរទៅGesooទាំងមិនពេញចិត្តដែលវាហាក់បីដូចជាការស្ដីបន្ទោសដល់នាង។
Gesoo "ចា អត់ទេឱ្យខ្ញុំសូមទោសចៅហ្វាយដែលខ្ញុំមានអាកប្បកិរិយាបែបនេះ"នាងបានសុំទោសទៅកាន់ចៅហ្វាយរបស់ខ្លួនព្រោះថានាងពិតជាដឹងកំហុសពិតមែននាងមិនគួរណាធ្វើទង្វើបែបនេះនៅថ្ងៃពិសេសរបស់ចៅហ្វាយខ្លួនឡើយ។Hayoonពេញចិត្តតែម្ដងដែលបានឃើញ Jeongho ស្ដីបន្ទោសដាក់Gesoo។
Gesoo {អ្នកឈ្លោះគ្នាមានដល់ទៅពីរនាក់តែហេតុអីបានជាចៅហ្វាយស្តីឲ្យខ្ញុំតែម្នាក់អញ្ចឹងមិនសមសោះ ខ្មាស់គេណាស់លោកអើយនេះខ្ញុំមិនដែលត្រូវនរណាម្នាក់ស្ដីឲ្យនៅចំពោះមុខមនុស្សជាច្រើនបែបនេះទេណា ជាពិសេសត្រូវចៅហ្វាយស្តីឲ្យនៅចំពោះមុខមនុស្សដែលកំពុងតែឈ្លោះគ្នាជាមួយទៀត}នាងក៏បានគិតក្នុងចិត្តម្នាក់ឯង។
Jiwoon "មិនអីទេអ្នកនាងសូមអញ្ជើញអង្គុយចុះសិនមក"នាយក៏បានហៅឲ្យទាំងបីនាក់ចូលតុ។
Jaeyii"ចាសអរគុណ"ថាហើយនាងនិងJijeeក៏អង្គុយនៅកៅអីដែរទំនេរ មានកៅអីទំនេរនៅជាប់គ្នាបួនទើបJijee Jaeyii សម្រេចចិត្តថាទៅអង្គុយនៅទីនោះ។ប៉ុន្តែពេលដែលពួកនាងអង្គុយនោះពួកនាងមិនបានឃើញGesooអង្គុយចុះជាមួយទេ។ដោយសារតែឆ្ងល់ថាហេតុអ្វីបានជាGesooមិនអង្គុយJijeeក៏បានសម្រេចចិត្តសួរ
Jijee "Gesoo ឯងមិនអង្គុយនៅទីនេះទេឬ កៅអីនៅទីនេះទំនេរដល់ទៅ 4 ណា"។
Gesoo"មិនអីទេពួកឯងអង្គុយចុះលោកHimchanនិងលោកJiweiក៏គួរតែអង្គុយនៅជិត Jijee Jaeyii ផងដែរ" នាងមិនអង្គុយនៅជិតមិត្តខ្លួនក៏ព្រោះតែនាងចង់ឲ្យ Jiwei & Himchan អង្គុយចិត្តអ្នកទាំងពីរ។
Himchan "ហេតុអ្វីបានជាអ្នកនាងមិនអង្គុយនៅទីនេះ?ហើយបែរជាចង់ឱ្យពួកខ្ញុំមកអង្គុយទៅវិញ?"។
Gesoo"គឺខ្ញុំគ្រាន់តែចង់ឱ្យអ្នកទាំងពីរអង្គុយជិតមិត្តរបស់ខ្ញុំ"នាងក៏បាននិយាយត្រង់ៗតែម្ដង។
Jaeyii"អេឯងគិតធ្វើអីហ្នឹង"នាងបានសួរទៅGesooទាំងឆ្ងល់។
Gesoo "ណា លោក Himchan និងលោកJiweiសូមអង្គុយទៅណា ចាត់ទុកតែខ្ញុំសូមពួកលោកទៅចុះ"នាងបាននិយាយហើយក៏ដើរទៅទាញដៃអ្នកទាំងពីរឱ្យទៅអង្គុយនៅជិតមិត្តរបស់ខ្លួន។
Himchan & Jiwei "អូ បាទអរគុណ"។នាងក៏ញញឹមរួចបម្រុងនឹងទៅអង្គុយនៅជិតJiwoonព្រោះថាឃើញមានកៅអីមួយនៅទំនេរ
ក៏ចង់ទៅអង្គុយនៅទីនោះតែក៏ឈប់ដោយមិនហ៊ានទៅអង្គុយវិញ។ព្រោះថានៅជាប់ហ្នឹងកៅអីនោះគឺមានម្ខាងជាJiwoonឯ ម្ខាងទៀតគឺជា Jeongho ដូច្នេះហើយទើបមានមិនហ៊ានទៅអង្គុយនៅទីនោះខ្លាចថាJeonghoមិនពេញចិត្ត។ដែលឃើញថានាងនៅឯអងមិនព្រមអង្គុយចុះដូចនេះ Jeonghoក៏បាននិយាយ
Jeongho "អង្គុយចុះមកខ្ញុំមិនថាអីទេ"នាយនិយាយទាំងមិនបានសម្លឹងទៅមើលមុខរបស់Gesoo តែដែលឮថាចៅហ្វាយខ្លួនអនុញ្ញាតឲ្យអង្គុយជិតគេ នាងក៏បានចូលទៅអង្គុយ។
Jaeyii "Jijee ហេតុអ្វីបានជាGesooពេលនេះប្លែកម្ល៉េះ ព្រោះថារាល់ដងGesooមិនដែលបែបនេះនោះទេ"នាងក៏បាននិយាយខ្សឹបៗទៅកាន់Jijee។
Jijee "ត្រូវហើយរាល់ដងGesooមិនដែលបែបនេះទេយើងគិតថាប្រហែលជាដោយសារតែនាងចង់ផ្ដល់កិត្តិយសដល់ចៅហ្វាយនាងហើយមើលទៅ"នាងក៏បាននិយាយខ្សឹបៗតបមកJaeyiiវិញ។
Jaeyii "យើងក៏គិតដូចឯងដែរ យើងគិតថាបើកុំតែអញ្ចឹងទេ ប្រហែលជាពេលនេះមានរឿងធំហើយមិនដឹង"។
Jijee "អឹម ត្រូវហើយ"។កំពុងតែនិយាយគ្នាសុខៗAeraស្រាប់តែនិយាយឡើង
Aera " Jijee Jaeyii យើងរីករាយខ្លាំងណាស់ដែលបានជួបឯងម្ដងទៀត"នាងធ្វើជានិយាយដូចសប្បាយរីករាយខ្លាំងណាស់ដែលបានជួប Jaeyii Jijee តែតាមការពិតក្នុងចិត្តនាងគឺក្តៅខ្លាំងណាស់ចង់តែដេញ Jaeyii Jijee ចេញទេ។
Jijee "ពួកយើងរីករាយដូចគ្នាដែលបានជួបឯងម្ដងទៀត"នាងក៏បានញញឹមទាំងមិនចង់តបទៅAeraវិញ។
Jijee {នាងនេះនៅតែពូកែសម្ដែងដូចដើមមិនប្រែប្រួលអ្វីសោះ}នាងបានគិតក្នុងចិត្តម្នាក់ឯង។
ចំណែកឯGesooនៅពេលដែលឃើញថាJijee Jaeyii Aera ស្គាល់គ្នាបែបនេះនាងក៏ឆ្ងល់តែម្ដងថាអ្នកទាំងបីនេះស្គាល់គ្នាតាំងពីពេលណាហេតុអីបានជានាងមិនដឹងដូច្នេះ។
Jeongho "នេះអូនធ្លាប់ស្គាល់ពួកគេមែនទេ"នាយក៏បានសួរទៅកាន់គូដណ្ដឹងរបស់ខ្លួន។
Aera"ចាសមែនហើយគឺពួកយើងធ្លាប់ស្គាល់គ្នាកាលពីនៅក្មេងៗកាលនោះពួកយើងកំពុងតែរៀននៅអនុវិទ្យាល័យ ហើយអូនកំពុងតែរៀនថ្នាក់ទី 8 ប៉ុន្តែក្រោយមកនៅពេលដែលអូនផ្ទេរមករៀននៅទីក្រុង Seoul វិញពួកយើងក៏លែងបានជួបគ្នាទៀត តែឥឡូវនេះអូនពិតជាសប្បាយចិត្តខ្លាំងណាស់ដែលបានជួបJijee Jaeyii ម្តងទៀតហើយណាមួយកាលពីមុនពួកយើងក៏ជាមិត្តល្អនឹងគ្នាផងដែរ"។
Gesoo {ហី នេះគឺជាមិត្តល្អនឹងគ្នាទៀតផងឬ ហេតុអ្វីបានជាខ្ញុំដឹងសោះចឹង អេតែថាមនុស្សស្រីម្នាក់នេះមានឈ្មោះថាAera អូ ត្រូវហើយមនុស្សស្រីម្នាក់ហ្នឹងហើយដែលជាអ្នកដែលធ្លាប់ឈ្លោះគ្នាជាមួយJijee Jaeyii ពីមុន អីយ៉ាមានន័យថានាងនេះកំពុងតែសម្ដែងទេតើណ៎ មើលទៅស្រីម្នាក់នេះពិតជាមិនខុសពីអ្វីដែលJijee Jaeyii ធ្លាប់ប្រាប់ខ្ញុំមែន ហើុយយើងគួរតែចាត់ការនាងនោះដែរឬទេណ៎ ព្រោះថា ថាមិនត្រូវហ្នឹងចៅហ្វាយប្រាកដជាស្ដីឲ្យខ្មាស់គេទៀតហើយដោយសារណាមួយនាងជាគូដណ្ដឹងរបស់គាត់ផង តែយ៉ាងណាខ្ជិលខ្វល់ណាស់វើយ ឲ្យតែមករញ៉េរញ៉ៃជាមួយមិត្តភក្តិយើងដឹងតែចប់របស់យើងប្រាកដណាស់}នាងក៏បានគិតនៅក្នុងចិត្តម្នាក់ឯងថាគួរតែធ្វើអ្វីមួយឬក៏យ៉ាងណា តែទោះជាមានអ្វីកើតឡើងក៏ដោយក៏នាងត្រូវតែជួយមិត្តខ្លួនសិនដែរ។
Gesoo "Jijee Jaeyii ឯងធ្លាប់មានមិត្តភក្តិជិតស្និទ្ធផ្សេងក្រៅពីយើងដែរមែនទេ"នាងធ្វើជាសួរទៅJijee Jaeyii តែតាមការពិតនាងបានដឹងចម្លើយរួចទៅហើយថា Aera ធ្លាប់ជាមិត្តភក្កិ ជិតស្និទ្ធរបស់Jijee Jaeyii ពីមុន។ប៉ុន្តែក៏ត្រូវបែកបាក់មិត្តភាពជាមួយគ្នាវិញដោយសាររឿងរ៉ាវឈ្លោះគ្នាមួយចំនួន។
Jijee "អឹម ត្រូវហើយពួកយើងធ្លាប់មានមិត្តល្អម្នាក់ទៀតដែរ ប៉ុន្តែពេលនេះគឺគ្មានអ្នកណាផ្សេងក្រៅពីឯងទេ ព្រោះថាគ្មានមិត្តល្អនឹងគ្នាឯណាដែលមិនទុកចិត្តមិត្តភក្តិខ្លួនឯងនោះទេ"នាងនិយាយបែបនេះក៏ព្រោះតែចង់ឌឺទៅAeraព្រោះថាកាលនោះនាង និងJaeyii ឈ្លោះគ្នាជាមួយ Aera ក៏ដោយសារតែការមិនទុកចិត្តគ្នានោះឯង។ដោយពេលនោះAeraជាអ្នកដែលមិនទុកចិត្តនាងនិង Jaeyii ហើយថែមទាំងចោទប្រកាន់អ្នកទាំងពីរថាបានលួចរបស់របរខ្លួនទៀតផង។ទោះបីជាពួកនាងព្យាយាមប្រកែកយ៉ាងណាក៏Aeraនៅតែមិនជឿ។បានជាAeraគិតថាគ្មានអ្នកណាក្រៅពីJijee Jaeyii ដោយសារតែមានតែអ្នកទាំងពីរនេះទេដែលស្គាល់ពីរបស់ដែលបានបាត់។ហេតុនេះហើយទើបបានជានាងនៅតែបន្តគិតថាJijee Jaeyii ជាអ្នកលួចរបស់នាង។ណាមួយAeraក៏បានគិតថាដោយសារតែJijee Jaeyii ជាអ្នកក្រដូច្នេះទើបចង់បានរបស់នាងដែលជារបស់ថ្លៃ។
Aera "នេះឱ្យយើងទុកចិត្តពីរនាក់ឯងបានយ៉ាងម៉េចបើឯងជាអ្នកលួចខ្សែកយើងពិតមែនឬមួយក៏ពេលនោះមិនមែនជាឯងទេ តែយ៉ាងណាឯងជាអ្នកលួចនៅតែជាឯងដដែលទោះបីឯងនៅតែប្រកែកក៏ឯងនៅតែជាចោរដែលលួចរបស់យើងមិនបាច់និយាយអីច្រើនទេ"Aeraក៏បាននិយាយស្រែកគំហគដាក់ទៅJaeyii Jijee ។
Jaeyii "ពួកយើងបានប្រាប់ឯងរួចហើយថាពួកយើងមិនបានយករបស់ឯងទេតែឯងនៅតែគិតថាយើងជាអ្នកយករបស់ឯងរហូត"នាងក៏បាននិយាយប្រាប់ទៅAeraដោយសំឡេងធម្មតា។
Aera" ហឹស គិតថាយើងជឿពួកឯងហេស ឯងអាងមានគ្នាពីរនាក់ទើបហ៊ានមកបំផ្លាញទំនុកចិត្តរបស់យើង"។
Jijee "ក៏ព្រោះតែឯងខ្លួនឯងទេតើ យើងព្យាយាមប្រាប់ឯងច្រើនដងហើយតែឯងនៅតែមិនជឿយើង ហើយថែមទាំងថាយើងជាអ្នកបំផ្លាញទំនុកចិត្តឯងទៀត ឯងទៅវិញទេដែលជាអ្នកមកបំផ្លាញទំនុកចិត្តរបស់ពួកយើងនោះ ពួកយើងតែងតែស្រឡាញ់ឯងទុកចិត្តឯង តែឯងវិញមិនមានការទុកចិត្តលើយើងអីបន្តិចសោះ"ពួកគេក៏បានប្រកែកគ្នាទៅវិញទៅមក។
ដោយមិនមានអ្នកណាព្រមចាញ់អ្នកណាសោះឡើយ។
Himchan "ឈប់សិនអ្នកនាង Jijee Jaeyii និងអ្នកនាងAeraនេះអ្នកទាំងបីធ្លាប់ឈ្លោះគ្នាពីមុនមកមែនទេ"ដោយសារតែនាយមើលឃើញស្ថានការណ៍ដូចជាមិនសូវល្អទាល់តែសោះ។ទើបនាយសម្រេចចិត្តហាមឃាត់។
Aera "គឺJijee Jaeyii ជាចោរលួចខ្សែកបស់ខ្ញុំ"។
Gesoo "នាងឈប់និយាយច្រើនទៀតទៅហើយឆាប់ប្រាប់ខ្ញុំមកថាខ្សែករបស់នាងមានតម្លៃប៉ុន្មានខ្ញុំនឹងសងថ្លៃខ្សែករបស់នាងហើយសង្ឃឹមថារឿងនេះចប់ត្រឹមប៉ុន្នឹងចុះ"ដោយសារតែនាងមិនអាចទ្រាំបានដែលឮនាងថាមិត្តខ្លួនជាចោរៗពេញមាត់បែបនេះនាងក៏បានសម្រេចចិត្តថានឹងសងលុយថ្លៃខ្សែកនេះឲ្យរួចគ្នាតែម្ដង។
Aera "នាងគិតថាអ្នកក្រៗដូចជានាងនេះមានលុយសងថ្លៃខ្សែករបស់ខ្ញុំ ហឹស ហឹស"នាងមិនត្រឹមតែនិយាយមើលងាយGesooតែប៉ុណ្ណោះទេហើយថែមទាំងសើចឌឺដាក់Gesooទៀតផងដែលជាហេតុធ្វើឲ្យGesooចង់តែចូលទៅដាល់នាងតែម្ដងទេ។
Gesoo"បើនាងចង់ដឹងថាខ្ញុំមានលុយសងនាងឬមួយក៏អត់នាងគ្រាន់តែប្រាប់តម្លៃខ្សែក ឈ្មោះនិងលេខកូដកុងធនាគារនាងមកខ្ញុំនឹងបាញ់លុយឲ្យកុំនៅនិយាយពាក្យមិនបានការច្រើនពេក"។
Aera"នេះនាងឯងហ៊ានថាយើងនិយាយពាក្យសម្ដីមិនបានការផង នាងឯងនេះពិតជាថ្លើមធំណាស់ ក៏បានយើងនឹងប្រាប់នាងខ្សែកនេះថ្លៃ 20 ម៉ឺនដុល្លារ នេះឈ្មោះនិងលេខកូដធនាគារយើង ម៉េចនាងមានលុយឲ្យយើងទេ"នាងពិតជាខឹងជាមួយនឹងGesooខ្លាំងណាស់ដែលហ៊ានថាឲ្យនាងនិយាយពាក្យមិនបានការ។
Gesoo"នេះ 20 ដុល្លារនាងយកចុះខ្ញុំសង្ឃឹមថានាងនឹងមិនចោទប្រកាន់ថាមិត្តរបស់ខ្ញុំជាចោរទៀតទេ"នាងក៏បានបាញ់លុយ20 ម៉ឺនដុល្លារឲ្យទៅAeraធ្វើឲ្យAeraនិងគ្រប់គ្នាដែលនៅក្នុងនោះពិតជាភ្ញាក់ផ្អើលខ្លាំងណាស់។ព្រោះថាម្នាក់ៗស្ទើរតែមិនចង់ជឿនោះទេថាGesooមានលុយដល់ទៅ20មុឺន ដុល្លារ។
Aera"ហឹស នាងបានលុយនេះមកពីលក់ខ្លួនឲ្យតាៗអ្នកមានៗមែនទេ"ដោយសារតែឃើញថាGesooមានលុយច្រើនទើបនាងបានគិតថាGesooបានលុយនេះមកពីការដើរលក់ខ្លួន។
Jijee "ផាច់ ឯងមើលងាយយើងតែម្នាក់បានហើយណាកុំមើលងាយមិត្តភក្តិរបស់យើង"Jijeeបានទះកំផ្លៀងAeraមួយដៃធ្វើឲ្យមុខរបស់នាងងាកទៅម្ខាង។
Aera"ហើយ ឯងហ៊ានទះយើងផងហេស នេះយកទៅ ផាច់"ថាហើយនាងក៏បានទះJijeeមួយកំផ្លៀងវិញបន្ទាប់មកពួកគេទាំងពីរនាក់ក៏បានវាយគ្នាបោចសក់គ្នាទៅវិញទៅមក។
Hayoon "ហឹស អ្នកនាងAeraចាំខ្ញុំជួយចាត់ការនាងស្រីចង្រៃនេះជាមួយអ្នកនាង"ថាហើយនាងក៏បម្រុងនឹងដើរចូលទៅចាប់បោសសក់របស់JijeeជាមួយនឹងAeraប៉ុន្តែភ្លាមនោះGesooក៏បានចូលមកចាប់បោចសក់នាងហើយចាប់ទះកំផ្លៀងនាងដួលទៅលើដីហើយក៏បានឡើងជិះពីលើនាងចាប់ទះកំផ្លៀងនាងទៅវិញទៅមកធ្វើឲ្យនាងមិនអាចរើររួចពីស្នាមបាតដៃរបស់Gesooឡើយ។ចំណែកឯJi-ahវិញដោយសារតែបានឃើញថាមិត្តរបស់ខ្លួនកំពុងតែត្រូវបានGesooវាយរហូតដល់ងើបមិនរួចបែបនេះ។នាងក៏បានចូលទៅចាប់Gesooដើម្បីជួយមិត្តភក្កិរបស់ខ្លួនប៉ុន្តែមិនបានសម្រេចឡើយ។ព្រោះថាGesooបានចាប់ទាំងនាងទៀតវាយផងបោចសក់ផងស្ទើរតែធ្វើអោយនាងវិលទៅហើយ។ហេតុនេះបានធ្វើឲ្យនាងខឹងខ្លាំងណាស់ព្រោះថានាងមិនដែលត្រូវបាននរណាម្នាក់វាយនាងដល់ថ្នាក់នេះឡើយ។ឯ Jaeyii & Harin ដោយសារតែឃើញថាស្ថានភាពកំពុងតែពិបាកដូច្នេះពួកនាងក៏បានចូលទៅជួយហាមឃាត់ពួកគេទាំង 5 នាក់។ដែលកំពុងតែវាយគ្នាទៅវិញទៅមកនោះ។ប្រុសៗទាំងអស់ដែលនៅក្នុងនោះដំបូងឡើយស្រឡាំងកាំងមិនបានចូលទៅហាមឃាត់អ្វីនោះឡើយប៉ុន្តែនៅពេលដែលឈរយូរៗទៅម្នាក់ៗក៏បាននាំគ្នាចូលទៅជួយហាមឃាត់។បើមិនដូច្នេះទេនឹងមានបញ្ហាធំជាក់ជាមិនខានឡើយ។
Jungkook "ន៎ែ Gesooនាងឆាប់ឈប់ភ្លាមណាហេតុអីបានជាពួកនាងហ៊ានវាយមនុស្សស្រីដែលនៅក្នុងនេះនាងចង់មានបញ្ហាជាមួយពួកយើងឬក៏យ៉ាងម៉េច"នាយក៏បានស្ដីឱ្យGesoo Jaeyii Jijee ដែលហ៊ានប៉ះពាល់មនុស្សស្រីរបស់នាយ។
Gesoo"លោកគិតថាពួកយើងចង់ធ្វើអញ្ចឹងណាស់ឬលោកមិនបានឃើញទេមែនទេថាដំបូងឡើយអ្នកណាគឺជាអ្នកចាប់ផ្ដើមរឿងនេះមុន Aera បានថាមិត្តខ្ញុំគឺជាចោរពេលដែលខ្ញុំសួរនាងថាខ្សែកតម្លៃប៉ុន្មានខ្ញុំនឹងសងលុយនាង នាងបែរជាមិននិយាយប្រាប់ខ្ញុំភ្លាមៗនោះទេនាងថែមទាំងនិយាយថាខ្ញុំមិនអាចមានលទ្ធភាពសងលុយនាងទៀតផងលុះដល់ខ្ញុំសងលុយតែនាង នាងបែរជាចោទប្រកាន់ថាខ្ញុំដើរលក់ខ្លួន នេះខ្ញុំគឺជាមនុស្សណាគេមើលងាយខ្ញុំក៏ចេះឈឺចាប់ខ្ញុំក៏ចេះខឹងខ្ញុំក៏មានបេះដូងហេតុអ្វីបានជាខ្ញុំជាអ្នកខុសតែម្ខាងឬមួយក៏ភ្នែករបស់លោកមើលឃើញតែសង្សាររបស់លោកនិងមនុស្សរបស់បងប្អូនលោកគឺជាមនុស្សដែលត្រឹមត្រូវប៉ុណ្ណោះទេ"នាងក៏បានប្រកែកទៅគេវិញភ្លាមៗពេលJungkookស្ដីបន្ទោសថានាងជាមនុស្សដែលបង្ករឿងជាអ្នកខុសតែមួយម្ខាងដូច្នេះ។
Jungkook "យ៉ាងម៉េចវាមិនមែនជារឿងពិតទេមែនទេ? ខ្ញុំក៏ដឹងថានាងគឺជាកូនអ្នកក្រីក្រដូច្នេះហើយវាមិនចម្លែកទេដែលគេគ្រប់គ្នាឆ្ងល់ថាហេតុអ្វីបានជានាងមានលុយដល់ទៅ 20មុឺនដុល្លារនោះ"នាយក៏បានស្រែតបទៅGesooវិញដែលមើលទៅនាយមិនដឹងថាខ្លួនឯងបាននិយាយខុសអ្វីសោះឡើយ។
Gesoo "នេះលោកធ្វើដូចជាលោកធ្លាប់ស្គាល់ខ្ញុំពីមុនមកអញ្ចឹងបានជាលោកដឹងថាខ្ញុំគឺជាកូនអ្នកក្រឬមួយក៏លោកធ្លាប់ស្គាល់ខ្ញុំពីមុនមកមែន តែខ្ញុំគិតថាទោះបីជាលោកធ្លាប់ស្គាល់ខ្ញុំពីមុនមកយ៉ាងណាក៏លោកមិនមានសិទ្ធិគិតថាខ្ញុំគឺជាមនុស្សស្រីដែលលក់ខ្លួនដែរ"។
Jungkook "ត្រូវហើយខ្ញុំធ្លាប់ស្គាល់នាងពីមុនមកនឹងហើយ Yoen Gesoo ខ្ញុំមិនចង់ជឿទេណាថានាងឥឡូវនេះគឺជាមនុស្សផ្សេងខុសពីមនុស្សដែលខ្ញុំធ្លាប់ស្គាល់ពីមុនតែថាខ្ញុំដឹងហើយថាហេតុអ្វីបានជានាងផ្លាស់ប្ដូរចរិតបែបនេះ ប្រហែលមកពីនាងមករស់នៅក្នុងទីក្រុងយូរទើបប្រែក្លាយទៅជាមនុស្សដែលមានចរិតអ្នកមានហ៊ានចាយលុយ 20 ម៉ឺនដុល្លារងាយៗចឹងហើយមួយទៀតខ្ញុំក៏សង្ស័យថាដោយសារតែតាៗទាំងអស់នោះបង្រៀននាងឲ្យក្លាយជាមនុស្សស្រីខ្វះសុជីវធម៌ផងក៏មិនដឹង" នាយបាននិយាយទៅGeaooបែបមើលងាយថានាងគឺជាមនុស្សស្រីមិនល្អ ហើយថែមទាំងហៅឈ្មោះពេញរបស់នាងទៀតផងធ្វើឲ្យនាងឆ្ងល់តែម្ដងថាមនុស្សប្រុសដែលនៅចំពោះមុខនាងគឺជាអ្នកណា។ហេតុអ្វីបានជាស្គាល់ឈ្មោះនាងច្បាស់ម្ល៉េះ។
Jiwoon "ឈប់ភ្លាម Jungkook ហេតុអីបានជាឯងនិយាយដូចជាមិនឲ្យតម្លៃមនុស្សស្រីដូច្នេះ ពាក្យសំដីដែលឯងបាននិយាយមុននេះគឺប្រៀបដូចជាឯងកំពុងតែមើលងាយនាងណា"នាយបាននិយាយប្រាប់ទៅប្អូនប្រុស។
Jungkook "តែវាជាការពិតណាបង ខ្ញុំគិតថានាងប្រាកដជា ជាមនុស្សស្រីប្រភេទនឹងមែនហើយ"។
Jiwoon "តែឯងនៅមិនទាន់ដឹងច្បាស់ថារឿងនេះជាការពិតឬមិនមែនការពិតផងហេតុអីបានជាឯងហ៊ានថាវាជាការពិតបាត់ទៅហើយ"។
Jijee"ត្រូវហើយលោកJiwoon ហើយមួយទៀតណាលោកJungkook ទោះបីជាមិត្តខ្ញុំគឺជាមនុស្សស្រីបែបណាដោយក៏លោកមិនមានសិទ្ធិមកថាឲ្យនាងបានដែរ ខ្ញុំគិតថាលោកគួរតែទុកពេលវេលាល្អៗមើលថែសង្សារដ៏ល្អរបស់លោកវិញទៅ មិនចាំបាច់យកពេលវេលារបស់លោកមកចំណាយពេលវិនិច្ឆ័យលើមនុស្សស្រីផ្សេងនោះទេ ព្រោះខ្ញុំគិតថាការដែលលោកធ្វើបែបនេះវាមិនបានផ្ដល់ផលល្អឬក៏ផ្ដល់ផលចំណេញអ្វីដល់លោកឡើយ ខ្ញុំសង្ឃឹមថាលោកនឹងយល់ពីអ្វីដែលខ្ញុំបាននិយាយប៉ុន្តែបើលោកមិនយល់ទេខ្ញុំស្នើសុំឲ្យលោកយកពាក្យសម្តីរបស់ខ្ញុំទៅគិតពិចារណាឲ្យបានល្អិតល្អន់ នោះលោកប្រាកដជាយល់ជាក់ជាមិនខាន"។
Jungkook "ខ្ញុំគ្មានពេលច្រើនមកគិតគូពាក្យសំដីរបស់អ្នកនាងនោះទេ ជាទូទៅខ្ញុំគឺជាមនុស្សដែលឃើញបែបណាខ្ញុំនឹងថាបែបនោះហើយ ហើយមួយទៀតចំណែកឯរឿងសង្សាររបស់ខ្ញុំ ខ្ញុំចេះមើលថែហើយ ខ្ញុំមិនចាំបាច់ឲ្យនាងមកប្រដែប្រដៅខ្ញុំនោះទេ ហើយខ្ញុំសង្ស័យតែតាៗទាំងអស់នោះខ្វាក់ភ្នែកហើយមើលទៅបានជាយកមិត្តរបស់នាង ដែលជាមនុស្សស្រីមានចរិតដូចជាមនុស្សប្រុសការតែងខ្លួនក៏ដូចជាមនុស្សប្រុសខ្ញុំនិយាយពិតមែនណាខ្ញុំមើលពីត្រង់ណាទៅក៏មិនឃើញថាមិត្តរបស់នាងមានអ្វីដែលគួរអោយទាក់ទាញដែរកោតតែតាៗទាំងអស់នោះលេបរួច"។
Jaeyii"លោកមិនគួរណាថាឲ្យមិត្តរបស់ខ្ញុំទេ ព្រោះថាមនុស្សម្នាក់ៗមានសិទ្ធិរៀងៗខ្លួននៅក្នុងការជ្រើសរើសធ្វើអ្វីដែលខ្លួនឯងពេញចិត្ត ដូច្នេះហើយមិត្តរបស់ខ្ញុំមិនបានធ្វើខុសអ្វីទេ នាងគ្រាន់តែចូលចិត្តស្លៀកពាក់ឬធ្វើអ្វីដែលនាងចូលចិត្តនាងមិនបានទៅធ្វើអ្វីខុសនោះទេ ហើយនាងក៏មិនមែនជាប្រភេទមនុស្សស្រីដូចដែលលោកបាននិយាយដែរ"Jaeyii បានចេញមុខមកជួយនិយាយការពារមិត្តរបស់ខ្លួនពិតជាធ្វើមិត្តទាំងពីរនាក់ទៀតមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់។ដោយសារតែពួកនាងកម្របានឃើញJaeyiiបញ្ចេញភាពក្លាហានរបស់នាងណាស់។
Jijee"ខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ណាថាភ្នែកម្ខាងណារបស់លោកដែលមើលឃើញថាមិត្តខ្ញុំគឺជាមនុស្សស្រីបែបហ្នឹង"។
Jungkook "គឺភ្នែកទាំងសងខាងរបស់ខ្ញុំ ខ្ញុំមិនបានប្រើភ្នែកតែម្ខាងមកមើលនោះទេ ដូច្នេះខ្ញុំគិតថាអ្វីដែលខ្ញុំបានឃើញ វាមិនមែនជាការយល់ច្រឡំទេ ខ្ញុំគិតថាអ្នកនាងគួរតែទទួលស្គាល់ណា ថាមិត្តរបស់នាងគឺជាមនុស្សស្រីដែលមានចរិតអញ្ចឹងពិតមែន"។
Jijee "ខ្ញុំគិតថាបើដូច្នេះមែនប្រហែលជាភ្នែកទាំងសងខាងរបស់លោកមានបញ្ហាមែនហើយ លោកគួរតែទៅមន្ទីរពេទ្យដើម្បីពិនិត្យមើលណា ខ្ញុំបារម្ភថាថ្ងៃណាមួយភ្នែករបស់លោកនិងត្រូវមានបញ្ហាធ្ងន់ធ្ងរជាងនេះ"។
Yoongi"នែ៎ នាងខ្ញុំថានាងក៏ជាមនុស្សស្រីបែបនឹងដែរណាព្រោះថាតើនាងធ្លាប់ឮសុភាសិតមួយបានពោលថាត្រីស្អុយមួយស្អុយមួយកន្ត្រកដែរឬទេ?
ហេតុនេះហើយខ្ញុំថានាងគឺប្រៀបដូចជាត្រីមួយដែលនៅក្នុងកន្ត្រកហើយក្នុងកន្ត្រកនោះមានត្រីមួយបានស្អុយដូច្នេះហើយនាងក៏ស្អុយទៅតាមនឹងដែរ"នាយបានថាJijeeឲ្យម្នាក់ទៀត។
Himchan"Yoongi ហេតុអីបានជាឯងថាឲ្យអ្នកនាងJijee?"។
Yoongi "Himchan បងគួរតែនៅឲ្យឆ្ងាយពីនាងណាព្រោះថាស្រីម្នាក់នេះមិនល្អនោះទេ"។
Himchan "ម៉េចបានជាឯងដឹងថាអ្នកនាងJijeeជាមនុស្សមិនល្អ?"។
Yoongi "ព្រោះតែនាងគឺជាសង្សារចាស់របស់ខ្ញុំ ខ្ញុំគិតថាពេលវេលា 5 ខែដែលខ្ញុំបានទាក់ទងគ្នាជាមួយនឹងនាងវាគួរតែគ្រប់គ្រាន់ហើយដែលខ្ញុំបានស្គាល់ចរិតពិតរបស់នាងថានាងគឺជាមនុស្សដែលមានចរិតអាក្រក់បែបណាល្អបែបណាសបែបណាខ្មៅបែបណា"នាយបាននិយាយទាំងចិត្តខឹងព្រោះថានាយពិតជាស្អប់នៅទង្វើដែល Jijee ធ្លាប់ធ្វើដាក់នាយខ្លាំងណាស់។ចំណែកឯJijeeវិញនៅពេលដែលបានឮYoongiនិយាយហើយនាងចាប់ផ្ដើមមានចិត្តក្តុកក្តួលក្រៃពេក។ព្រោះថាមនុស្សដែលកំពុងតែប្រមាថមាក់ងាយនាងនៅពេលនេះគឺជាសង្សារចាស់ដែលនាងស្រឡាញ់ខ្លាំងបំផុត។គេគឺជាស្នេហាដំបូងសង្សារដំបូងមនុស្សដំបូងដែលនាងស្រឡាញ់ជាពិសេសនាយក៏ជាមនុស្សដំបូងដែលនាងចង់កសាងជីវិតជាមួយផងដែរ។ពេលនេះនាងឈឺចាប់ខ្លាំងណាស់ ដោយសារនាងបាននឹកទៅអតីតកាលដែលគេបានសុំចែកផ្លូវគ្នាជាមួយនឹងនាង។នាងតែងតែឆ្ងល់ជានិច្ចថាតើនាងបានធ្វើអ្វីខុសនាងបានសារកំហុសអ្វីបានជាគេចាកចេញពីនាងទៅដែលគ្មានអាល័យនិងមិនផ្ដល់មូលហេតុច្បាស់លាស់ដល់នាងទៀតផង។កំឡុងពេលដែលគេសុំបែកពីនាងនាងតែងតែឆ្ងល់គ្រប់ពេលវេលា។មិនថាពេលនាងដេកពេលនាងដើរឬពេលនាងធ្វើអ្វីក៏ដោយនាងតែងតែឆ្ងល់ តែងតែចង់ដឹងពីមូលហេតុទាំងអស់នោះដែលធ្វើឲ្យមនុស្សដែលមានស្រលាញ់ខ្លាំងបំផុតដែលស្ទើរតែមិនអាចខ្វះគេបានចាកចេញពីនាងដោយមិននឹកអាណិតឬខ្វល់ពីចិត្តនាងសោះឡើយ។
Jijee "នេះលោកគឺជាបងDaeមែនទេ?"នាងនិយាយស្ទើរតែអួលដើមកប៉ុន្តែនាងសម្រួលអារម្មណ៍ឲ្យដូចដើមព្រោះតែនាងមិនចង់ឲ្យគេដឹងថានាងកំពុងតែខូចចិត្ត។ទោះបីជាកន្លងមកនាងធ្លាប់បានទាក់ទងជាមួយនឹងបុរសម្នាក់ផ្សេងទៀតក៏ពិតមែន។ប៉ុន្តែចិត្តដែលនាងធ្លាប់ស្រឡាញ់Yoongiមិនបាត់បង់អស់នោះឡើយ។អនុស្សាវរីយ៍ដែលនាងធ្លាប់មានជាមួយនិងYoongiតែងតែនៅដិតជាប់ក្នុងខួរក្បាលរបស់នាងជានិច្ច ទោះបីជាមានពេលខ្លះនាងព្យាយាមបំភ្លេចវាយ៉ាងណាក៏ដោយទោះបីជាមានពេលខ្លះនាងព្យាយាមបំភ្លេចវាយ៉ាងណាក៏ដោយ។
Yoongi "កុំហៅខ្ញុំឈ្មោះនឹងទៀត ខ្ញុំមិនមែនជាអាDaeដែលល្ងង់ចាញ់បោកសម្ដីរបស់នាងដូចពីមុននោះទេ"ពេលនេះនិយាយកាន់តែខឹងខ្លាំងឡើងៗហើយនៅពេលដែលឮJijeeហៅឈ្មោះពីមុនរបស់ខ្លួន។
Jijee {ពេលនេះបងប្រែហើយបងប្រែច្រើនណាស់ត្រូវហើយរឿងនេះវាមិនមែនកើតឡើងថ្មីៗនេះទេវាកើតឡើងតាំងពី 10 ឆ្នាំមុនដែលបងសុំខ្ញុំបែកគ្នាមកម្ល៉េះ}
Jijee "ត្រូវហើយលោកមិនមែនជាបងDaeទេព្រោះថាគាត់គឺជាមនុស្សល្អជាងលោក មិនអាក្រក់ដូចលោក"នាងក៏បានធ្វើជាតាំងចិត្តរឹងមាំហើយនិយាយតបទៅកាន់នាយវិញទាំងធ្វើដូចជាមិនបានឈឺចាប់អីបន្តិចសោះទាំងដែលពេលនេះបេះដូងនាងស្ទើរតែប្រេះស្រាំទៅហើយ។
Yoongi "ខ្ញុំគិតថាមិនមែនអាDaeវាចិត្តល្អ ប៉ុន្តែអាDaeវាល្ងង់ទៅវិញទេដែលជឿនាងនោះ"នាយបានប្រើសម្ដីកាន់តែខ្លាំងឡើងខ្លាំងឡើងស្ទើរតែធ្វើឲ្យអ្នកនៅក្នុងនោះភ័យម្តងៗទៅហើយ។ព្រោះថាអ្នកខ្លះមិនដែលឃើញYoongiខឹងដល់ថ្នាក់នេះឡើយ។
Jeongho "Yoongi ឯងសម្រួលអារម្មណ៍បន្តិចទៅឯងមិនគួរឆេវឆាវពេកទេ"នាយបាននិយាយទៅកាន់Yoongiដើម្បីឲ្យគេបន្ធូរកំហឹងខ្លះចោលព្រោះថាប្រសិនបើនៅតែខឹងខ្លាំងដូច្នេះទៀតនឹងអាចកើតមានផលអាក្រក់ចំពោះJijeeជាក់ជាមិនខាន។
Yoongi "ហឹស នាងចេញឲ្យឆ្ងាយទៅចេញតែឆ្ងាយពីមុខយើងទៅ កុំឱ្យយើងជួបមុខនាងទៀតឲ្យសោះបើមិនអញ្ចឹងទេកុំថាយើងមិនបានប្រាប់"នាយបានស្រែកដាក់Jijeeខ្លាំងៗព្រមទាំងប្រើក្រសែភ្នែកដូចជាចង់ស៊ីសាច់ហុតឈាមJijeeហើយនិងបញ្ជាឲ្យJijeeចេញដោយប្រើដៃចង្អុលទៅកាន់ទ្វារ។
Jaeyii " Jijee Gesoo យើងថាពួកយើងគួរតែចេញសិនទៅ"នាងក៏បាននិយាយប្រាប់ទៅមិត្តភក្កិរបស់នាងដើម្បីចាកចេញទៅវិញសិន។
Gesoo "អឹម តោះ"នាងក៏បានសម្រេចចិត្តចាកចេញទៅព្រោះថាពេលនេះមានមនុស្សប្រុសដែលនាងធ្លាប់ស្រឡាញ់ក៏នៅក្នុងនេះផងដែរ។តែគេមិនដូចជាគេដែលតែងតែល្អដាក់នាងពីមុនទេ។មើលតែគេដូចជាស្អប់នាងហើយ។
Himchan "ចាំខ្ញុំជាអ្នកជូនអ្នកទាំងបីទៅវិញ"។
Jijee "មិនអីទេចៅហ្វាយ ចៅហ្វាយទុកឱ្យពួកយើងទៅដោយខ្លួនឯងទៅខ្ញុំមិនចង់ធ្វើអីចៅហ្វាយពិបាកទៀតទេ ពួកខ្ញុំលាសិនហើយ"ថាហើយពួកនាងក៏បានដើរចេញទៅបាត់ទៅ។ចំណែកឯHimchan & Jiwei ក៏មិនបានទៅតាមនាងដែរ ព្រោះថាពេលនេះ នាយដឹងថានាងអាចនឹងមានអារម្មណ៍ថាមិនចង់ជួបអ្នកដទៃក្រៅពីមិត្តរបស់នាង។ទោះបីជានាយចង់នៅលួងលោមនាងលើកទឹកចិត្តនាងនៅក្បែរនាង យ៉ាងណាក៏ដោយក៏នាយមិនអាចធ្វើវាបានដែរ។
នៅខាងGesoo Jaeyii Jijee វិញ
ពេលនេះអ្នកទាំងបីកំពុងតែធ្វើដំណើរត្រឡប់ទៅវិញ។ប៉ុន្តែភ្លាមនោះJijeeក៏បានសុំអ្នកទាំងពីរចូលទៅក្នុងបន្ទប់ទឹកមួយភ្លែត។Jaeyii Gesoo ក៏បានយល់ព្រមហើយពួកនាងក៏ដឹងផងដែរថាហេតុអ្វីបានជាJijeeចង់ចូលបន្ទប់ទឹកដូច្នេះ។បន្ទាប់ពីទទួលបានការយល់ព្រមពីមិត្តទាំងពីរហើយនាងក៏បានចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ។ចំណែកJaeyii ក៏ដូចគ្នានៅពេលដែលJijeeចូលទៅក្នុងបន្ទប់ទឹកបាត់នាងក៏បានយំយកយំយកតែម្ដង។ដំបូងនាងគិតថានាងចង់ចូលទៅក្នុងបន្ទប់ទឹកដើម្បីយំដែរ។ប៉ុន្តែនាងក៏គិតថាមិនចង់ចូលវិញព្រោះតែនាងមិនចង់យំនោះទេ។នាងគិតថានាងនឹងទ្រាំឲ្យបាននាងនឹងទប់ទឹកភ្នែករបស់នាងឱ្យជាប់មិនឱ្យវាស្រក់មកឡើយ។នៅទីបំផុតនាងនៅតែមិនអាចធ្វើវាបាន។ព្រោះថានាងក៏កំពុងតែឈឺចាប់ខ្លាំងមិនចាញ់Jijeeប៉ុន្មានដែរ។ដោយសារមុននេះនាងត្រូវបានមនុស្សដែលនាងស្រឡាញ់ធ្វើឱ្យនាងភ័យខ្លាចនិងជាពិសេសគេថែមទាំងមានអ្នកថ្មីចោលនាងទៀតផង។កន្លងមក 10 ឆ្នាំមកនេះនាងមិនដែលឈប់ស្រឡាញ់មនុស្សប្រុសម្នាក់នោះទេ។នាងតែងតែគិតថាគេក៏នៅស្រឡាញ់នាងដូចគ្នា។ព្រោះពួកគេទាំងពីរបានឃ្លាតឆ្ងាយពីគ្នាមិនមែនដោយសារតែមានម្ខាងសូមចែកផ្លូវគ្នាឡើយ។ការបែកបាក់គ្នាមួយនេះដោយសារតែមានម្ខាងចាកចេញទៅដោយមិនបាននិយាយពាក្យលាទៅវិញទេ។នាងនៅតែមិនព្រមគិតថានេះគឺជាការបែកបាក់គ្នា ដែលអ្នកម្ខាងទៀតបោះបង់នាងចោលទេ។ពេលនេះនាងយល់ច្បាស់ហើយថានាងនិងគេពិតជាបានបែកគ្នាពិតមែន។គេបានមានអ្នកថ្មីចោលនាងហើយ។នាងសង្ឃឹមក្នុងចិត្តថានេះគឺជាការយំលើកចុងក្រោយដែលនាងយំព្រោះតែគេទៅចុះ។រយៈពេល 10 ឆ្នាំកន្លងមកនេះនាងបានយំដោយសារតែមនុស្សប្រុសម្នាក់នោះច្រើនដងមកហើយ។ជារឿយៗនាងតែងតែយំនៅពេលដែលនាងបាននឹកឃើញរឿងល្អៗដែលអ្នកទាំងពីរធ្លាប់បានសាងរួមគ្នានិងពេលណាដែលនាងនឹកគេខ្លាំង។Gesoo ពេលដែលឃើញនិងបានដឹងថាមិត្តរបស់ខ្លួនកំពុងតែយំនាងពិតជាខូចចិត្តខ្លាំងណាស់។ព្រោះនាងពិតជាមិនចង់ឃើញមិត្តភក្តិរបស់នាយយំនោះទេ។ពេលនេះអ្វីដែលនាងអាចធ្វើបានគឺមានតែម្យ៉ាងគត់ គឺនៅក្បែរនិងនិយាយលួងលោមអ្នកទាំងពីរ។Jijeeដែលនៅក្នុងបន្ទប់ទឹកនោះក៏កំពុងតែយំខ្លាំងដូចគ្នា។នាងពិតជាស្អប់ខ្លួនឯងខ្លាំងណាស់ដែលមិនអាចឈប់ស្រលាញ់ឈប់នឹកYoongiបាន។នាងពិតជាត្រូវការនរណាម្នាក់ដែលអាចប្រាប់នាងបានពីមូលហេតុដែលនាងស្រឡាញ់Yoongiខ្លាំងយ៉ាងនេះ។តើវាមកពីនេះគឺជាស្នេហាដំបូងរបស់នាងឬក៏យ៉ាងណា?តើមានអ្នកណាអាចឆ្លើយប្រាប់នាងបានទៅ។
បន្ទាប់ពីនាងបានយកបន្ធូរចិត្តរួចហើយនាងក៏បានលប់មុខហើយដើរចេញមកក្រៅវិញ។ពេលដែលនាងកំពុងតែដើរចេញមកនោះនាងក៏បានក្រឡេកភ្នែកទៅបន្ទប់ទឹកមនុស្សប្រុសនាងស្រាប់តែបានឃើញមនុស្សប្រុសម្នាក់កំពុងតែសន្លប់នៅកន្លែងលប់មុខ។
នាងក៏បានប្រញាប់ប្រញាស្រែកហៅGesooនិងJaeyiiឲ្យចូលមកជួយមើលគេ។
តើមនុស្សប្រុសដែលកំពុងតែសន្លប់នោះគឺជានរណា?
Note:
_Harinជាសង្សាររបស់Kim Namjoonជាតួល្អ។
_Hayoon ជាសង្សាររបស់Kim Yoongi តួអាក្រក់។
_Ji-ah ជាសង្សាររបស់Kim Jungkook ជាតួអាក្រក់។
Ji-ah និងHayoonតែងតែមករករឿងតួស្រីទាំងបីជានិច្ច។ពួកនាងតែងតែធ្វើគ្រប់បែបយ៉ាងឲ្យតែធ្វើយ៉ាងណាកុំឱ្យតួស្រីទទួលបានជោគជ័យឬមានក្តីសុខ។
_Aeraជាកូនដណ្ដឹងរបស់Sung Jeongho ជាតួ...?
បើអ្នកទាំងអស់គ្នាចង់ដឹងថាតើAeraជាតួល្អឬជាតួអាក្រក់ឬក៏ជាតួដែលអាក្រក់ដំបូងនិងយូរៗទៅល្អវិញសូមរង់ចាំតាមដានភាគបន្តទាំងអស់គ្នា។
_____________________________________
ឈ្មោះDaeដែលជាឈ្មោះពីមុនរបស់Yoongiសូមអ្នកទាំងអស់គ្នាមិនចាំបាច់ចាប់អារម្មណ៍ជាមួយនឹងឈ្មោះនេះទេ។ព្រោះថា admin ហ្នឹងមិនយកវាមកសរសេរនៅក្នុងសាច់រឿងបន្តទៀតទេ។តួអង្គផ្សេងៗទៀតនៅក្នុងសាច់រឿងនេះនឹងនៅតែបន្តចេញបន្ថែមទៀត។តួអង្គនៅក្នុងរឿងនេះគឺមានច្រើន។ដូច្នេះអ្នកទាំងអស់គ្នាអាចនឹងពិបាកនៅក្នុងការចងចាំ។តែចំពោះតួអង្គណាដែលមិនសំខាន់adminនឹងប្រាប់អ្នកទាំងអស់គ្នាតាមក្រោយទៀត។
សូមរង់ចាំតាមដានភាគបន្តទាំងអស់គ្នា
admin សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានរឿងមួយនេះ។
សូមអធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធដែលបានខុសឆ្គង
Thanks you for reading 💕💗
YOU ARE READING
អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)
Romanceស្នេហាដែលមានឲ្យគ្នាតាំងពីក្មេង ប៉ុន្តែដោយសារតែមានការយល់ច្រឡំចំពោះគ្នាបានធ្វើតួស្រីនិងតួប្រុសមិនអាចចាប់ផ្តើមជាមួយគ្នាបានយូរ។ការយល់ច្រឡំនេះបានធ្វើឲ្យតួប្រុសសម្រេចចិត្តចាកចេញពីតួស្រីដោយគ្មានចិត្តស្តាយស្រណោះអ្វីបន្តិចសោះឡើយហើយថែមទាំងមិនបានប្រាប់តួស្រី ឲ...