អាថ៌កំបាំងលាក់ស្នេហ៍ភាគទី18

16 0 0
                                    

+នៅក្នុងភោជនីយដ្ឋាន
     Gesoo ពេលនេះកំពុងតែពាក់រូបតុក្កតានិងកាន់កាមេរ៉ាថតរូបក្នុងហាង។ដោយសារតែនាងមានស្នាដៃល្អក្នុងការថតរូបទើបមេការឲ្យនាងធ្វើជាអ្នកថតរូបសម្រាប់ល្ងាចនេះ។ពេលនាងកំពុងតែថតរូបបុគ្គលិកដែលមេការឲ្យតែងខ្លួនជាSanta Claus បានដើរមករកនាងហើយសុំឲ្យនាងជួយដើរចែកកាដូទៅឲ្យភ្ញៀវជាមួយគេ។ព្រោះមានភ្ញៀវច្រើនពេកគេចែកម្នាក់ឯងមិនទាន់។Gesooបានយល់ព្រមជួយ ដោយនាងគិតថាការដែលមេការឲ្យនាងដើរថតរូបតែមួយមុខនេះនាងមិនសូវជាហត់ប៉ុន្មានទេ។ទើបសម្រេចចិត្តជួយដើរចែកកាដូជាមួយ Santa Claus។
   Santa Claus " Gesoo ទៅចែកកាដូឲ្យភ្ញៀវនៅជួរខាងនោះទៅទុកឱ្យបងជាអ្នកចែកនៅជួរខាងនេះវិញ"។
   Gesoo "ចា បង"នាងបានឆ្លើយយល់ព្រមហើយក៏បានដើរតម្រង់ទៅជួរដែល Santa Claus ឲ្យនាងចែកប៉ុន្តែភ្លាមនោះនាងស្រាប់តែចង់បកក្រោយវិញតែម្ដង។ព្រោះជួរនោះគឺជាជួរដែលក្រុម Jungkook កំពុងអង្គុយ។នាងមិនចង់ចូលទៅចែកកាដូឱ្យមនុស្សក្នុងក្រុម Jungkook ទេ។តែក៏មិនមែនទាំងអស់គ្នាដែរ ព្រោះនៅមានមនុស្សមួយចំនួនដែលនាងមិនបានខឹងពីថ្ងៃមុន។
   Gesoo "Santa Claus ហា បងទៅចែកនៅខាងនោះវិញទៅហី ទុកឱ្យខ្ញុំចែកនៅខាងនេះវិញណា"នាងបានសូម Santa Claus ដូរជួរដើម្បីគេចពីមនុស្សដែលនាងមិនចង់ជួប។
   Santa Claus " បងគិតថាទុកឱ្យបងចែកខាងនេះវិញព្រោះខាងនេះមានមនុស្សច្រើនជាងហើយជាពិសេសគឺមានក្មេងៗច្រើន ឯងទៅចែកនៅខាងនោះទៅមិនសូវហត់"។ដោយសារតែខាងដែល Santa Claus ឲ្យ Gesoo ទៅមានមនុស្សតិច ដូច្នេះហើយធ្វើឱ្យនាងមិនសូវហត់។បើនៅខាងគេវិញមានមនុស្សច្រើនអាចនឹងធ្វើឲ្យនាងហត់ខ្លាំង។
   Gesoo "មិនអីទេបងខ្ញុំចូលចិត្តកន្លែងណាមានមនុស្សច្រើន ការងារប៉ុណ្ណឹងខ្ញុំមិនហត់ទេ "។ទោះបីជា Santa Claus ប្រាប់ហេតុផលនាងយ៉ាងណាក៏នាងនៅតែមិនចង់ទៅចែកនៅជួរនោះដដែលនាងនៅតែព្យាយាមទាមទារចង់ចែកនូវជួរដែលមិនមានពួកគេទាំងអស់នោះវិញ។នាងមិនខ្លាចថាហត់ឬមិនហត់នោះទេឱ្យតែនាងអាចជៀសផុតពីពួកគេបាននាងនឹងធ្វើ។
   Santa Claus "Gesoo មើលណ៎ចៅហ្វាយមើលមុខពួកយើងហើយ ឯងឆាប់ទៅចែកទៅបងនឹងប្រញាប់ទៅដែរ"។ពេលពួកគេកំពុងតែនិយាយគ្នា Santa Claus បានក្រឡេកឃើញ Jeongho មើលមុខពួកគេទាំងពីរ ទើបគេប្រញាប់និយាយប្រាប់Gesooហើយក៏ដើរទៅចែកកាដូបន្តទៀតទៅព្រោះខ្លាចត្រូវមាត់ចៅហ្វាយទាំងអស់គ្នា។
   Gesoo "បងខ្ញុំមិនចង់ទៅចែកខាងនោះទេ"។មុននេះពេល Santa Claus និយាយប្រាប់នាង នាងក៏បានក្រឡេកទៅមើល Jeongho ហើយពិតជាបានឃើញថាគេមើលមកមែន។តែនាងនៅតែបដិសេធ ប៉ុន្តែមិនបានសម្រេចឡើយព្រោះ Santa Claus បានដើរតែបាត់ហើយ។ដោយសារតែមិនអាចធ្វើអ្វីបានGesooក៏បានសម្រេចចិត្តទៅចែកនៅជួរខាងនោះទៅ។Gesoo បានចែកឱ្យភ្ញៀវម្ដងម្នាក់ៗរហូតទៅដល់តុរបស់ក្រុម Jungkook ។កំឡុងពេលដែល Gesoo កំពុងរៀបចំចែកកាដូឲ្យក្រុម Jungkook.គឺ Richard Syfei Jijeeនិង Jaeyii បានមកដល់ក្នុងភោជនីយដ្ឋាន។ពេលមកដល់ភ្លាមអ្នកទាំងបួនត្រូវបានអ្នករត់តុរៀបចំតុជូនពួកគេ។អ្នកទាំងបួនបាននាំគ្នាងាករកមើល Gesoo ប៉ុន្តែមិនឃើញសោះ។ពួកគេមិនបានដឹងទេថា Gesoo កំពុងពាក់រូបតុក្កតា។ចំណែកឯ Gesoo វិញក៏ដូចគ្នានាងមិនបានដឹងទេថា Richard Syfei Jijee Jaeyii បាននាំគ្នាមកភោជនីយដ្ឋាននៅល្ងាចនេះ។ព្រោះតែពួកគេមិនបានប្រាប់នាង។
Richard " Jijee Jaeyii Syfei រាល់ថ្ងៃ soo ធ្វើការជាអ្នករត់តុនៅជាន់ផ្ទាល់ដីនេះត្រូវទេ"ដោយសារតែនាយក្រឡេករកមើល Gesoo យូរហើយនៅតែមិនឃើញ Gesooទៀតនាយក៏សួរទៅអ្នកទាំងបីដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់។
Jijee "ពិតមែនហើយបងRichard Gesoo ធ្វើការនៅជាន់ផ្ទាល់ដីនេះតែហេតុអ្វីបានជាពួកយើងរកនាងមិនឃើញអញ្ចឹង"។
Syfei "ខ្ញុំគិតថាពួកយើងគួរតែសួរអ្នករត់តុនៅទីនេះទៅមើល ក្រែងគេដឹងថាបង Gesoo នៅឯណា"។
Jaeyii" អឹម ពួកយើងសួរគេតែម្ដងទៅ"។អ្នកទាំងបួនក៏សម្រេចចិត្តថានឹងសួរអ្នករត់តុនៅទីនេះ។ក្រែងគេដឹងថា Gesoo កំពុងនៅឯណា។
Jaeyii "អត់ទោសបងស្រីតើបងដឹងថាGesooនៅកន្លែងណាទេ"នាងបានសួរទៅអ្នករត់តុម្នាក់ដែលកំពុង រង់ចាំពួកគេកម្មង់អាហារ។
អ្នករត់តុ"សូមទោសផងអ្នកនាងខ្ញុំមិនដឹងថាGesooនៅឯណាទេព្រោះតែថ្ងៃនេះមានភ្ញៀវច្រើនពេកទើបខ្ញុំមិនបានចាប់អារម្មណ៍មើលGesoo"។គេមិនបានដឹងទេថា Gesoo បានពាក់រូបតុក្កតាព្រោះតែអ្នកដែលបានដឹងគឺមានតែមេការ និងSanta Claus ប៉ុណ្ណោះព្រោះ Gesoo បានប្រាប់ពួកគេឲ្យជួយលាក់ដោយសារតែនាងមិនចង់ឱ្យមានគេដឹងច្រើន។
Jaeyii " ចាអត់អីទេ អរគុណបងស្រី"នាងមិនបានប្រកាន់គេចំពោះការដែលមិនដឹងពី Gesooនោះទេហើយនាងថែមទាំងអរគុណគេទៀតផង។ដែលនេះគឺបញ្ជាក់ពីការគួរសមរបស់នាងចំពោះគេ។
មេការ"អេ Jaeyii Jijee Syfei លោកRichardមកដល់យូរហើយមែនទេ"។ពេលមេការកំពុងមើលក្នុងហាងគាត់បានឃើញ Jaeyii Jijee Syfei Richard ទើបគាត់ដើរមករកពួកគេ។
Jaeyii "ខ្ញុំទើបតែមកដល់មុននេះទេបង និយាយអញ្ចឹងបងមានឃើញ Gesoo ដែរទេ"នាងបានសួរទៅមេការពេលដែលគាត់ដើរមកនិយាយជាមួយពួកគេ។
មេការ" Gesoo មែនទេគឺនៅទីនោះ"ដោយគាត់យល់ថាអ្នកទាំងបួនគឺជាមនុស្សដែលជិតស្និតជាមួយ Gesoo ទើបគាត់សម្រេចចិត្តប្រាប់។ឮបែបនេះអ្នកទាំងបួនក៏នាំគ្នាក្រឡេកទៅមើលចំពេលដែលGesooក្រឡេកមកខាងពួកគេវិញ។ពេលដែលពួកគេឃើញGesooកំពុងពាក់រូបតុក្កតាពួកគេបាននាំគ្នាសើចព្រោះពួកគេមិនចង់ជឿថាGesooយល់ព្រមពាក់វាទាល់តែសោះ។ចំណែកឯ Gesoo ពេលឃើញមិត្តនិងបងជីដូនមួយរបស់ខ្លួនសើចនាងពិតជាអៀនពួកគេណាស់។ទើបនាងយកថង់ដាក់កាដូនោះបាំងមុខនាងដោយលើកបាំងចុះឡើងៗនិងងាកទៅមើលពួកគេហើយក៏សើចទាំងមិនសូវសមដាក់វិញ។Richard ដោយឃើញថាប្អូនស្រីកំពុងតែពាក់រូបតុក្កតាមើលទៅគួរឱ្យស្រឡាញ់គេក៏បានយកទូរសព្ទមកថតបណ្តើរសើចបណ្ដើរធ្វើឲ្យអ្នកដែលត្រូវគេថតគេចកាំមេរ៉ាចុះឡើងៗ ដែលជាហេតុធ្វើឲ្យមនុស្សនៅក្នុងក្រុមJungkookងាកមកមើល Gesoo និងអ្នកទាំងបួនដោយសារតែមុននេះGesooកំពុងតែចែកកាដូឱ្យក្រុមJungkook។អ្នកទាំងនោះមិនបានដឹងទេថាមនុស្សនៅក្នុងតុក្កតាគឺជា Gesoo ។ពេលងាកទៅមើលអ្នកទាំងបួននោះ ពួកគេក៏បានឃើញមាន Jijee Jaeyii ដូច្នេះហើយពួកគេក៏ឱ្យសន្និដ្ឋានបានថាអ្នកដែលនៅក្នុងតុក្កតានោះប្រាកដជា Gesoo ។

សូមរង់ចាំតាមដានភាគបន្តទាំងអស់គ្នា
សុំមេត្តាខន្តីអភ័យទោសចំពោះពាក្យសំដីមិនសមរម្យណាមួយដែលAdminបានប្រើប្រាស់នៅក្នុងសាច់រឿងនេះ។
admin សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានរឿងមួយនេះ។
សូមអធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធដែលបានខុសឆ្គង
Thanks you for reading 💕💗








អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)Where stories live. Discover now