<<<ដើម្បីជាឈ្នាន់ទាក់ទាញចិត្តរបស់Gesoo>>>
+ក្នុងឡានរបស់ Jeongho, Jiwei, Himchan
ពេលនេះពួកគេធ្វើដំណើរមកដល់ស្រុករបស់Jijee, Jaeyii ហើយ។
Jaeyii "ទៅមុខបន្តិចទៀតដល់ផ្ទះខ្ញុំហើយ។ពួកគេបាននាំគ្នាធ្វើដំណើរទៅផ្ទះរបស់Jaeyiiសិន។
Jiwei" បងបានស្គាល់ផ្ទះរបស់ហើយ"។
Jaeyii "អូបងស្គាល់ហើយ ហេតុអ្វីបានជាបងស្គាល់?"។
Jiwei"បងបានឱ្យជំនិតរបស់បងស៊ើប"។
Jaeyii "អៅ បងមិនព្រមសួរខ្ញុំផ្ទាល់តែម្ដងទៅចាំបាច់ពិបាកទៅស៊ើបធ្វើអ្វី"។
Jiwei"បងគ្រាន់តែចង់ Surprise Jaeyii ថាបងបានស្គាល់ផ្ទះមុនប្រាប់បងទៀត"។
Jaeyii"ហិហិ"។នាងបានសើចពេលឮដូច្នេះ។
Jijee "អូយឡូយខ្លាំងណាស់"។នាងនិយាយលេងសើចដាក់ Jaeyii។
Jaeyii"ឡូយរឿងអី និយាយអញ្ចឹងស្ដាយណាស់ដែល Gesoo អត់បានមកជាមួយពួកយើង" ។នាងនិយាយព្រមជាមួយទឹកមុខក្រៀមក្រំ។
Jijee "ល្អទេបើពួកយើងនាំគ្នាថតរូបសប្បាយៗលេងហើយផ្ញើរូបទាំងនោះឲ្យ Gesooមើលក្រែងGesooដូរចិត្តមកជាមួយពួកយើងវិញ"។Jijeeបាននឹកឃើញគំនិតមួយនេះដើម្បីជាឈ្នាន់ទាក់ទាញចិត្តGesooឲ្យមកស្រុកដែរ។
Jaeyii" មែនហើយគំនិតនេះល្អតើសប៉ុន្តែយើងមកដល់ស្រុកហើយហ្នឹងធ្វើយ៉ាងម៉េចអាចឲ្យGesooមកជាមួយពួកយើងបានទៅ"។
Jijee"មិនជាបញ្ហាទេGesooអាចជិះ Taxi មកបានតើស"។
Jaeyii" អឹម ត្រូវហើយ"។
Jijee"បង Himchan,លោក Jiwei,លោក Jeongho អ្នកទាំងបីចង់ថតរូបជាមួយពួកខ្ញុំដែរទេ"។
Himchan "ប្រាកដណាស់គឺបងចង់"។
Jijee " Ok ដូច្នេះតោះត្រៀមៗ1,2,3 ក្រឹប ក្រឹប..."។ពួកគេបានថតរូបជាមួយគ្នាបានយ៉ាងច្រើនសន្លឹក។បន្ទាប់មកក៏បានផ្ញើរូបទាំងនោះទៅឲ្យGesooមើល។
Jijee "តែប៉ុណ្ណេះរួចជាការស្រេច"។ក្រឡេកមកមើលខាង Jungkook, Namjoon, Yoongi ពេលនេះពួកគេបានមកដល់ផ្ទះដែលពួកគេធ្លាប់រស់នៅកាលពីមុនហើយ។ទេសភាពនៅពីមុខផ្ទះព្រមជាមួយនឹងទីធ្លាបរិវេណដ៏ធំទូលាយ មើលទៅមិនដូចជាអ្វីដែលលោកស្រីធំបាននិយាយថាផ្ទះនេះកខ្វក់ដែលតម្រូវឲ្យ Namjoon, Jungkook, Yoongi មករៀបចំសម្អាតទាល់តែសោះ។ហើយពេលពួកគេមកដល់ក៏មិនបានឃើញមានអ្នកចាំសម្អាតអ្វីនោះដែរ។ពោលគឺផ្ទះនេះនៅល្អស្អាតគ្មានសម្រាមឬកម្ទេចកម្ទីអ្វីរញ៉េរញ៉ៃឡើយ។
Jungkook "ហើុយមានអារម្មណ៍ស្រស់ស្រាយដល់ហើយទេសភាពក៏ស្អាតផ្ទះក៏នៅល្អ"។
Namjoon"ត្រូវហើយ តែផ្ទះស្អាតដូចថ្មីហេតុអ្វីបានជាលោកយាយថាផ្ទះកខ្វក់អញ្ចឹង"។
Yoongi "លោកយាយកុហកពួកយើង មិនដឹងថាគាត់មានគម្រោងអីទេ"។
Jungkook "យើងគិតថាលោកយាយគាត់គ្មានគម្រោងអីទេគាត់ប្រហែលជាចង់ឲ្យពួកយើងមកលំហែខ្លះហើយមើលទៅ ព្រោះមួយថ្ងៃៗពួកយើងគិតតែពីធ្វើការងារគ្មានពេលទំនេរសោះ ហើយណាមួយប្រហែលជាលោកយាយចង់ឱ្យពួកយើងមកលេងផ្ទះនេះខ្លះហើយមើលទៅ"។
Namjoon"យើងមិនគិតដូចឯងទេ"។
Yoongi "យើងក៏មិនគិតដូចឯងដែរអាKook បើលោកយាយចង់ឱ្យពួកយើងមកដើរលំហែរខ្លះមែនគាត់ប្រាកដជាប្រាប់ពួកយើងតាមត្រង់ហើយមិនមែនគាត់មកកុហកពួកយើងបែបនេះទេ"។
Jungkook "អើ យើងមិនខ្វល់ទេឥឡូវយើងអស់កម្លាំងហើយងងុយដេកខ្លាំងណាស់យើងទៅដេកហើយ កុំមករំខានយើងឱ្យសោះ ហើយពួកឯងចង់ធ្វើអីធ្វើទៅ យើងមិនដឹងទេ កុំតែមករញ៉េរញ៉ៃពេលយើងដេកទៅបានហើយ"។នាយបាននិយាយប្រាប់និងដាក់បម្រាមទៅពីរនាក់ទៀតហើយក៏បានដើរទៅរកបន្ទប់ដេកទៅ។
Yoongi "គិតតែពីដេកលេងទៅមិនបាច់ខ្វល់ពីអីទេឯងនឹង "។នាយនិយាយទាំងគ្រវីក្បាលប៉ុន្តែ Jungkook មិនឮទេព្រោះគេចូលហើយបិទទ្វារបន្ទប់ទៅហើយ។សូមរង់ចាំតាមដានភាគបន្តទាំងអស់គ្នា
សុំមេត្តាខន្តីអភ័យទោសចំពោះពាក្យសំដីមិនសមរម្យណាមួយដែលAdminបានប្រើប្រាស់នៅក្នុងសាច់រឿងនេះ។
admin សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានរឿងមួយនេះ។
សូមអធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធដែលបានខុសឆ្គង
Thanks you for reading 💕💗
YOU ARE READING
អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)
Romansaស្នេហាដែលមានឲ្យគ្នាតាំងពីក្មេង ប៉ុន្តែដោយសារតែមានការយល់ច្រឡំចំពោះគ្នាបានធ្វើតួស្រីនិងតួប្រុសមិនអាចចាប់ផ្តើមជាមួយគ្នាបានយូរ។ការយល់ច្រឡំនេះបានធ្វើឲ្យតួប្រុសសម្រេចចិត្តចាកចេញពីតួស្រីដោយគ្មានចិត្តស្តាយស្រណោះអ្វីបន្តិចសោះឡើយហើយថែមទាំងមិនបានប្រាប់តួស្រី ឲ...