អាថ៌កំបាំងលាក់ស្នេហ៍ភាគទី16

17 0 0
                                    

    នៅក្នុងឡានមួយដែលកំពុងតែធ្វើដំណើរទៅភោជនីយដ្ឋានរបស់ Jeongho ដែលក្នុងនោះមានមនុស្ស 6 នាក់គឺNamjoon Yoongi Jungkook និងមនុស្សជំនិតរបស់ពួកគេបីនាក់ទៀត។

     Jungkook "Yoongi ឯងមើលNamjoon ទៅមើល នេះវាគិតអីនឹងបានជាភ្លឹកម៉េស"នាយសួរទៅYoongiព្រោះតាំងពីឡើងឡានមកឃើញថាNamjoonស្ងាត់ដល់ហើយមិនឃើញមាត់ក៏អ្វីសោះ។នាយសួរYoongiព្រោះក្រែងដឹងពីមូលហេតុ។
   Yoongi "យើងមិនដឹងទេយើងឃើញវាបែបហ្នឹងទាំងពីរឡើងឡានមកម៉្លេះ"។
   Jungkook "អេ Namjoon Namjoon Namjoonnnnnn ឯងមានឮយើងហៅឯងទេនឹង"ដោយសារតែចង់ដឹងមូលហេតុJungkookក៏បានសម្រេចចិត្តសួរប៉ុន្តែនៅពេលដែលនាយហៅ Namjoon Namjoonមិនព្រមងាកមកទាល់តែសោះ។ទើបមួយម៉ាត់ចុងក្រោយនាយស្រែកមួយទំហឹងផ្អើលពេញក្នុងឡាន។ធ្វើឲ្យYoongiនិងជំនិតរបស់ពួកគេភ្ញាក់ពេញនឹង។រីឯNamjoonក៏ដូចគ្នាស្ទើរតែបះដៃបះជើងទៅហើយ។
   Namjoon "វាស្អីឯងបានជាស្រែកហៅយើងខ្លាំងនោះខ្លាំង ធ្វើមើលតែនៅឆ្ងាយគ្នា 1,000 ម៉ែត្រអញ្ចឹង"នៅពេលឮសំឡេងស្រែកហើយឈ្មោះរបស់ខ្លួនឮខ្លាំងពេកនាយក៏បានងាកមកសួរទាំងមុខមើលតែម្ដង។
   Jungkook "អើ បើឯងធ្វើដូចជានៅឆ្ងាយគ្នាមួយពាន់ម៉ែត្រមែនយើងហៅឯងធម្មតាឯងមិនឮទេទាល់តែយើងស្រែកឡើងចង់ផ្ទុះឡានទើបឯងងាកមកហើយនៅមកចង់ស្ដីឱ្យយើងទៀត"នាយបានថាឲ្យទៅNamjoonវិញ។
   Namjoon "មកពីយើងរវល់គិតនឹងហាសបានជាមិនឮឯងស្រែកហៅ"។
    Jungkook "ឯងរវល់គិតពីរឿងស្អីទៀតហើយបានជាភ្លឹកភ្លាំងដល់ថ្នាក់នឹង"។
    Namjoon "រឿងយើងឯងកុំចង់ដឹងយើងមិនប្រាប់ទេ"នាយមិនប្រាប់Jungkook Yoongi ទេព្រោះថាខ្លាចពួកគេទាំងពីរសើចចំអក។
    Yoongi "រឿងស្អីឯងក៏ចង់លាក់យើងម្ល៉េះឆាប់ប្រាប់យើងមកយើងចង់ដឹង"នាយបានជម្រិតសួរឱ្យNamjoonប្រាប់នាយ។
     Namjoon "យើងថាមិនប្រាប់គឺមិនប្រាប់ហើយ"នាយនៅតែបដិសេធមិនព្រមប្រាប់។
     Jungkook "ស្អីក៏ធំដុំម្ល៉េះមិនប្រាប់ពួកយើង"។
     Yoongi "ល្អ បើឯងមិនប្រាប់ពួកយើងទេយើងនឹងទៅប្រាប់អ្នកនាង Hayoon ថាឯងលួចដេកជាមួយស្រីផ្សេង"ដោយសារតែនាយជំរិតសួរហើយនៅតែមិនប្រាប់នាយក៏បានលើកយករឿងនេះមកគំរាមNamjoon ដើម្បីឲ្យប្រាប់នាយ។
    Namjoon "អឺ ប្រាប់ក៏ប្រាប់វើយ"នៅទីបំផុតនាយក៏យល់ព្រមនិយាយប្រាប់ព្រោះតែចាញ់ពាក្យគំរាមកំហែងរបស់Yoongi។
     Yoongi "អឺ សូមនិយាយការពិតកុំមកកុហកយើង"នាយបានបញ្ជាក់ទៅNamjoonព្រោះខ្លាចថាគេកុហក។
    Namjoon "ដឹងហើយយើងមិនកុហកទេ"។
    Jungkook "និយាយមកអញ្ចឹងយើងចាំស្ដាប់"។
    Namjoon "អើ និយាយហើយគឺដោយសារតែយើងគិតពីរឿងJaeyiiនឹងណា"នាយបាននិយាយការពិតព្រោះថាអំបាញ់មិញនេះនាយពិតជាបានគិតអំពីរឿងរបស់Jaeyiiពិតមែន។
   Yoongi "ឯងគិតពីរឿងរបស់Jaeyiiធ្វើអី"។
    Namjoon "យើងគ្រាន់តែចង់ដឹងពីមូលហេតុដែលនាងយំនៅក្នុងថ្ងៃមុននឹងហាស"។
    Jungkook "ហើយឯងចង់ដឹងពីរឿងនាងធ្វើអី"។
    Namjoon "យើងគ្រាន់តែចង់ដឹងធម្មតាទេគ្មានរឿងអីទេ"តាមពិតនាយពិតជាចង់ដឹងពីមូលហេតុពិតប្រាកដនៃការយំរបស់Jaeyiiណាស់ប៉ុន្តែនាយមិនអាចនិយាយចេញបានឡើយ។
    Yoongi "យើងមិនជឿទេថាឯងគ្រាន់តែចង់ដឹងធម្មតាខួរក្បាលឯងនេះមួយថ្ងៃៗគិតតែពីរឿងការងារគ្មានពេលវេលាចន្លោះ តើឯងមានពេលណាមកគិតពីរឿងធម្មតាៗដូចជាឯងនិយាយនឹង យើងដឹងថាបើមិនមែនជារឿងសំខាន់ទេឯងមិនយកខួរក្បាលល្អស្អាតរបស់ឯងទៅគិតទេ"។
     Namjoon "ហើុយ យើងពិតជាចង់ដឹងធម្មតាមែន  តែថាមុននេះឯងថាខួរក្បាលរបស់យើងល្អស្អាតមែនទេ យើងអរគុណច្រើនដែលសរសើរយើង"នាយមិនត្រឹមតែមិនព្រមប្រាប់ការពិតទេថែមទាំងទៅនិយាយពីរឿងផ្សេងទៀតផង។
     Yoongi "កុំនិយាយរឿងផ្សេង គ្រាន់តែប្រាប់យើងការពិតសោះឯងពិបាកខ្លាំងម៉្លេះ"។
    Namjoon "បើឯងដឹងថាពិបាកហើយនៅខំប្រឹងសួរយើងម៉េស"។
    Jungkook "ឯងកំពុងតែគិតពីរឿងJaeyiiបានយំមែនទេ"។ដំបូងនាយក៏មិនដឹងថាNamjoonគិតពីរឿងអីដែរ។ប៉ុន្តែនៅពេលដែលនាយគិតចុះគិតឡើងក៏នឹកឃើញពីរឿងJaeyiiយំថ្ងៃមុន។
   Namjoon "អត់ទេយើងមិនបានទៅខ្វល់ពីរឿងនឹងទេ នាងចង់យំអីយំទៅមិនទាក់ទងជាមួយយើងទេ"នាយបានប្រកែក។
   Jungkook "មិនមែនរឿងនឹងក៏មិនមែនទៅប៉ុន្តែយើងគិតថានាងយំ ដោយសារតែឯងស្រែកសម្លុតនៅថ្ងៃនុងនឹងហើយ"។
  Namjoon "មនុស្សស្រីស្អីគ្រាន់តែយើងស្រែកប៉ុណ្ណឹងសោះ ទៅអង្គុយយំធ្វើដូចជាជួបរឿងគួរអាណិតអាធមណាស់អញ្ចឹង"នៅពេលដែលនាយគិតពីរឿងJaeyii យំថ្ងៃមុននាយរាងបារម្ភបន្តិចរាងខឹងបន្តិច។ព្រោះថាឲ្យតែគេគិតពីនាងលើកណាក៏នាយចេះតែនឹកឃើញពីរឿងដែលJaeyiiធ្លាប់បានធ្វើដាក់នាយកាលពីច្រើនឆ្នាំមុន។
  Yoongi "នាងគឺជាមនុស្សទន់ខ្សោយស្រាប់ឯងក៏ដឹងហើយ"។
  Namjoon "បានហើយឈប់និយាយពីរឿងនាងទៀតទៅ"។
  Yoongi "អឺៗ ឈប់ក៏ឈប់"បន្ទាប់ពីYoongiនិយាយហើយ ពួកគេក៏បាននាំគ្នាស្ងាត់ទៅ។

    ឥឡូវនេះពួកគេបានមកដល់ភោជនីយដ្ឋានរបស់ Jeongho ហើយ ហើយមិនមែនមានគ្នាតែ 6 នាក់ដូចមុនទៀតទេ ។គឺឡើង 9 នាក់ព្រោះ Jungkook Namjoon Yoongi ក៏បាននាំសង្សាររបស់ពួកគេមកផងដែរ។ធ្វើដំណើរមកដល់ភ្លាមពួកគេបានចុះពីឡានម្នាក់ម្ដងៗ។
    Harin " អូ ទិដ្ឋភាពក្នុងភោជនីយដ្ឋាននេះស្អាតខ្លាំងណាស់"នាងបានសរសើរទិដ្ឋភាពភោជនីយដ្ឋានព្រោះថាមើលទៅវាពិតជាស្អាតប្លែកភ្នែកខ្លាំងណាស់។
   Yoongi "បងគិតថាដោយសារតែថ្ងៃនេះគឺជាថ្ងៃ Christmas ដូច្នេះហើយទើបបានជាបង Jeongho ឱ្យកូនចៅរបស់គាត់រៀបចំតុបតែងឲ្យស្អាតបែបនេះ"នាយបាននិយាយប្រាប់ទៅសង្សាររបស់ខ្លួន។
    Harin "អូនគិតថាស្នាដៃរបស់អ្នករៀបចំពិតជាល្អខ្លាំងណាស់"នាងពេញចិត្តនឹងស្នាដៃរបស់អ្នកដែលរៀបចំណាស់។ Yoongi ឮសំដីរបស់សង្សារខ្លួននិយាយហើយក៏ញញឹមនឹងងក់ក្បាល។
   
   Gesoo "ហើុយ នេះខ្ញុំត្រូវមកជួបក្រុមមនុស្សចម្លែកទៀតហើយឬ មិនដឹងជាកម្មពៀរអីទេចេះតែជួបពួកគេរហូត"នាងបាននិយាយតិចៗម្នាក់ឯងពេលដែលក្រឡេកទៅខាងក្រៅបានឃើញក្រុមរបស់ Jungkook កំពុងតែចុះពីឡានម្ដងម្នាក់ៗ។
   មេការ" Gesoo ឯងទៅទទួលភ្ញៀវជាមួយបងមកព្រោះនេះគឺជាភ្ញៀវសំខាន់"មេការបានហៅGesooទៅទទួលពួកគេជាមួយគាត់។
   Gesoo "បងតែខ្ញុំមិនមែនជាអ្នកទទួលភ្ញៀវទេ ហេតុអ្វីបានជាបងហៅខ្ញុំទៅជាមួយ"នាងបានសួរទៅមេការព្រោះនាងគឺជាអ្នករត់តុហេតុអ្វីបានជាមេការហៅនាងទៅទទួលភ្ញៀវទៅវិញចុះអ្នកទទួលភ្ញៀវរាល់ដងនោះតើគេទៅណាហើយ។
   មេការ"ដោយសារតែអ្នកទទួលភ្ញៀវមុននេះឈឺទើបបានជាខ្វះអ្នកទទួលភ្ញៀវ ម៉ោះប្រញាប់មកជាមួយបងសិនមក បើមិនអញ្ចឹងទេបងប្រាកដជាត្រូវមាត់របស់ចៅហ្វាយហើយ"គាត់បានប្រាប់ពីហេតុផលដែលគាត់សូមឲ្យGesooទៅជាមួយគាត់"។
   Gesoo "ចាសបង ខ្ញុំទៅជាមួយបងក៏បានដែរ"ថាហើយអ្នកទាំងពីរក៏បានដើរចេញទៅក្រៅដើម្បីទៅស្វាគមន៍ភ្ញៀវជាមួយគ្នា។ Geaooមិនចង់ទៅទេប៉ុន្តែមេការសូមទៅហើយទើបនាងព្រមជួយ។
 
   សូមរង់ចាំតាមដានភាគបន្តទាំងអស់គ្នា
សុំមេត្តាខន្តីអភ័យទោសចំពោះពាក្យសំដីមិនសមរម្យណាមួយដែលAdminបានប្រើប្រាស់នៅក្នុងសាច់រឿងនេះ។
admin សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានរឿងមួយនេះ។
សូមអធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធដែលបានខុសឆ្គង
Thanks you for reading 💕💗
  

អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)Where stories live. Discover now