អាថ៌កំបាំងលាក់ស្នេហ៍ ភាគទី8

27 0 0
                                    

+ក្នុងមន្ទីរពេទ្យ
ពេលនេះអ្នកគ្រប់គ្នាកំពុងតែនៅក្នុងបន្ទប់ដែលTaesungដែលសម្រាក។ទិដ្ឋភាពនៅក្នុងបន្ទប់ស្ងប់ស្ងាត់ព្រោះតែម្នាក់ៗកំពុងតែអង្គុយមើលអ្នកជំងឺដែលកំពុងតែសន្លប់ ។យើងឃើញមានក្មេងស្រីម្នាក់និយាយទៅកាន់ឪពុករបស់ខ្លួនដែលកំពុងតែដេកសន្លប់នោះ។
Boram"លោកប៉ាហេតុអីបានជាលោកប៉ាគេងលក់ហើយចឹង ថ្ងៃនេះលោកប៉ាមិនទាន់មកលេងជាមួយកូនទេណា ប៉ាឆាប់ក្រោកឡើងមក កូននឹងមិនគេងទេបើប៉ាមិនក្រោកមកលេងជាមួយកូននោះ លោកប៉ាឆាប់ក្រោកមកលេងជាមួយកូនមក បើលោកប៉ាមិនក្រោកទេកូនយំហើយណា អ្នកម៉ាក់ហេតុអីបានជាលោកប៉ាគាត់មិនព្រមភ្ញាក់អញ្ចឹងគាត់ឈប់ស្រឡាញ់កូនហើយមែនអ្នកម៉ាក់"ក្មេងស្រីតូចដែលមិនទាន់ដឹងអីនោះស្មានថាប៉ារបស់ខ្លួនកំពុងតែគេងលក់ នាងមិនបានដឹងនោះទេថាឪពុករបស់ខ្លួនកំពុងតែសន្លប់។
Jinyoung " Boramថ្ងៃនេះប៉ារបស់កូនប្រហែលជាអស់កម្លាំងខ្លាំងហើយបានជាគាត់ឆាប់ចូលសម្រាកលឿនដូច្នេះ កូនគួរតែឲ្យប៉ារបស់កូនបានសម្រាកណាថ្ងៃនេះចាំម៉ាក់កំដរកូនលេងតែម្នាក់ឯងសិន ថ្ងៃស្អែកពួកយើងនឹងលេងជាមួយលោកប៉ារបស់កូនដែរណា"នាងបាននិយាយលួងលោមកូនដើម្បីកុំឲ្យកូនយំនាងនិយាយលួងបណ្តើរនិងអួលដើមកបណ្ដើរ ព្រោះថាមិនគួរណាប្ដីជាទីស្រឡាញ់របស់ខ្លួនមកជួបរឿងនឹងទេ នាងគិតថាមុនពេលដែលប្ដីរបស់នាងបាត់ស្មារតីនេះមិនដឹងថាគេលំបាកប៉ុណ្ណាទេ។
Boram"ចា៎អ្នកម៉ាក់ តោះពួកយើងចាប់ផ្តើមលេងតែម្ដងទៅព្រោះថាកូនដូចជាចង់ងងុយគេងហើយ"។ឮកូនស្រីនិយាយហើយនាងក៏បានងក់ក្បាលហើយអ្នកទាំងពីរក៏បានប្រឡែងលេងជាមួយគ្នា។នាងបានលេងសើចជាមួយនឹងកូនស្រីធ្វើហាក់បីដូចជាប្ដីរបស់ខ្លួនកំពុងតែគេងមែនទែនដូច្នឹងដែរ។ដើម្បីកុំឲ្យកូនស្រីរបស់នាងឆ្ងល់។
Yoongi " Jijeeចាំមើលណាខ្ញុំនឹងធ្វើឱ្យនាងឈឺចាប់លើសបងប្រុសរបស់ខ្ញុំ១០០ដង"នាយបាននិយាយឡើងទាំងកំហឹងនៅពេលដែលឃើញសភាពរបស់បងប្រុសខ្លួនកំពុងតែសន្លប់មិនដឹងខ្លួននិងបានក្រឡេកទៅមើលក្មួយស្រីនិងបងថ្លៃដែលកំពុងតែលេងជាមួយគ្នានោះនាយពិតជាអាណិតអ្នកទាំងពីរនេះខ្លាំងណាស់។ក្មួយស្រីមិនបានដឹងថាឪពុករបស់ខ្លួនកំពុងតែឈឺឯបងថ្លៃរបស់ខ្លួនកំពុងតែសម្ដែងធ្វើជាញញឹមធ្វើជាគ្មានទុក្ខក្នុងចិត្តនៅចំពោះមុខកូន។
លោកស្រីធំ"Yoongi ហេតុអ្វីបានជាឯងដឹងថាក្មេងស្រីម្នាក់នោះគឺជាអ្នកដាក់ថ្នាំTaesung ឯងមិនទាន់មានភស្តុតាងទេ? ហេតុអ្វីបានជាឯងចោទនាងឆៅៗ?"លោកស្រីបានសួរទៅYoongiនៅពេលគាត់បានឮសំដីរបស់Yoongiដែលចេះតែចោទប្រកាន់Jijeeទាំងមិនទាន់ដឹងច្បាស់ថានាងជាអ្នកដាក់ថ្នាំឬក៏មិនមែនជានាង។
Yoongi "ខ្ញុំប្រាកដចិត្តណាស់លោកយាយថាជានាងព្រោះថានាងគឺជាមនុស្សស្រីដែលស្រឡាញ់លុយដូច្នេះហើយទើបនាងប្រើវិធីនេះដើម្បីបោកយកលុយរបស់បងប្រុស ប៉ុន្តែដោយសារតែនាងបានឃើញគាត់សន្លប់ទើបនាងបញ្ជូនគាត់មកមន្ទីរពេទ្យដើម្បីយកខ្លួនជាល្អឲ្យគ្រប់គ្នាសរសើរនាងថាជាមនុស្សចិត្តល្អប៉ុណ្ណោះលោកយាយ"។
លោកស្រីធំ"បើអញ្ចឹងមែនហេតុអីបានជានាងមិនយកលុយរបស់ឯងពេលដែលឯងហុចលុយឲ្យនាង"។
Yoongi "ព្រោះតែនាងខ្លាចគេដឹងថានាងជាមនុស្សស្រីចង់បានលុយដូចដែលខ្ញុំប្រាប់លោកយាយ"។
Himchan" Yoongi នេះពួកយើងនឹងអ្នកនាងJijeeនៅជាមួយគ្នារហូតណា ឯងគិតថានាងធ្វើបានដែរមែនទេនាងទើបតែចាកចេញពីពួកយើងបានបន្តិចក៏ឮដំណឹងថាTaesungត្រូវចូលមន្ទីរពេទ្យ"។
Yoongi "បង Jiwei បងមិនទាន់ស្គាល់នាងច្បាស់ទេមនុស្សស្រីម្នាក់នោះអ្វីក៏នាងអាចធ្វើបានដែរឱ្យតែនាងមានចិត្តចង់ "។
លោកស្រីធំ"Yoongi បើឯងនៅតែសង្ស័យថានាងគឺជាអ្នកធ្វើ ដូច្នេះគួរតែឆែកកាំមេរ៉ាសុវត្ថិភាពតែម្ដងទៅ ពួកយើងនឹងដឹងច្បាស់ថានរណាគឺជាអ្នកធ្វើពិតប្រាកដ Jeongho យាយសុំពឹងឯងផងណាចៅ"បន្ទាប់ពីលោកស្រីនិយាយប្រាប់ចៅរបស់ខ្លួនហើយលោកស្រីក៏បានងាកទៅនិយាយប្រាប់ចៅរបស់ប្អូនស្រីខ្លួនម្តងព្រោះតែគាត់ចង់ពឹងពាក់នាយឲ្យជួយនៅក្នុងរឿងនេះ។
Jeongho "បាទ លោកយាយខ្ញុំនឹងឆែកមើលកាំមេរ៉ាសុវត្ថិភាពជូនលោកយាយ"
លោកស្រីធំ"អរគុណណាស់ចៅ"។
Jeongho "បាទលោកយាយខ្ញុំនឹងឲ្យកូនចៅរបស់ខ្ញុំផ្ញើវីដេអូនៅក្នុងកាំមេរ៉ាមកឲ្យខ្ញុំឥឡូវនេះហើយពួកយើងនឹងមើលទាំងអស់គ្នានៅទីនេះតែម្ដង"។
លោកស្រីធំ"ល្អខ្លាំងណាស់ចៅ"។
បន្តិចក្រោយមកពួកគេក៏បានមើលវីដេអូពីកាំមេរ៉ាសុវត្ថិភាពនោះទាំងអស់គ្នា ហើយបន្ទាប់មកពួកគេក៏បានដឹងច្បាស់ហើយថាមិនមែនJijeeគឺជាអ្នកដាក់ថ្នាំនោះទេ។តែនាងគឺជាអ្នកដែលបានចូលទៅឃើញTaesungនឹងបានបញ្ជូនTaeaungមកមន្ទីរពេទ្យពិតមែន។ពួកគេមិនបានដឹងប្រាកដនោះទេថាអ្នកណាគឺជាអ្នកដែលបានដាក់ថ្នាំTaesungព្រោះថាពួកគេបានត្រឹមតែឃើញថាTaesungចេញពីបន្ទប់បន្ទាប់មកក៏ដើរចូលមកក្នុងបន្ទប់ទឹកមួយសន្ទុះ។ទើបឃើញJijeeចេញពីបន្ទប់ទឹករបស់មនុស្សស្រីហើយបានដើរកាត់បន្ទប់ទឹករបស់មនុស្សប្រុសហើយនាងក្រឡេកទៅឃើញTaesungទើបចូលទៅជួយ។
ក្នុងកំឡុងពេលកំពុងតែមើលវីដេអូនោះពួកគេក៏បានឃើញផងដែរថាJaeyiiកំពុងតែអង្គុយយំនៅក្បែរGesooមុខបន្ទប់ទឹករបស់មនុស្សស្រីនោះ។
លោកស្រីធំ" Yoongi ឯងបានឃើញច្បាស់ហើយមែនទេថានាងមិនមែនជាអ្នកមានបំណងអាក្រក់ទៅលើបងប្រុសឯងទេប៉ុន្តែនាងគឺជាអ្នកដែលជួយសង្គ្រោះបងប្រុសឯងទៅវិញទេដូច្នេះហើយឈប់យល់ច្រឡំថានាងគឺជាមនុស្សអាក្រក់ដូចដែលគិតទៀត" លោកស្រីក៏បាននិយាយប្រាប់ទៅចៅរបស់ខ្លួន ជាហេតុធ្វើឲ្យYoongiមានការអាម៉ាសមុខជាខ្លាំងដែលបានចោទមនុស្សស្រីស្មោះសម្នាក់ថាជាមនុស្សស្រីអាក្រក់ទាំងមិនទាន់ដឹងការពិតច្បាស់។ហើយថែមទាំងប្រកែកជាមួយនឹងមនុស្សគ្រប់គ្នាថានាងគឺជាមនុស្សមិនល្អទៀតផង។
Namjoon {Jaeyii បានយំហេស ហើយហេតុអ្វីបានជានាងយំឬក៏នាងយំព្រោះតែរឿងកើតឡើងក្នុងភោជនីយដ្ឋាន}នាយបានគិតក្នុងចិត្តម្នាក់ឯងពេលឃើញអតីតសង្សាររបស់ខ្លួនអង្គុយយំ។
Jiwei "នៅក្នុងវីដេអូនេះបានឃើញថាJaeyiiកំពុងតែអង្គុយយំមែនទេ"នាយបានសួរទៅអ្នកទាំងអស់គ្នាដែលនៅក្នុងនោះ ហើយក៏បានធ្វើឲ្យNamjoonងាកទៅមើលផងដែរ។
Jeongho "ត្រូវហើយអម្បាញ់មិញនេះយើងបានឃើញថានាងបានអង្គុយយំនៅជិតGesoo"។
Jiwei "ខ្ញុំគិតថាប្រហែលជានាងយំព្រោះតែបញ្ហាដែលបានកើតឡើងមុននឹងហើយមើលទៅ"នាយពិតជាបារម្ភពីនាងខ្លាំងណាស់នៅពេលដែលនាយបានឃើញថានាងបានអង្គុយយំ។ភ្លាមនោះនាយក៏បានខលទូរសព្ទទៅJaeyiiដើម្បីសួរនាំនាង។
Jiwei " ខ្ញុំសូមអនុញ្ញាតទៅនិយាយទូរសព្ទបន្តិច" នាយបាននិយាយសុំការអនុញ្ញាតពីអ្នកនៅខាងក្នុងនោះទុកជាការគួរសមហើយក៏ប្រញាប់ខលទូរសព្ទទៅរកJaeyii។
Namjoon {ខ្ញុំថាបងJiweiប្រាកដជាខលទូរសព្ទទៅរកJaeyiiមិនខានទេមើលទៅគាត់ដូចជាស្រឡាញ់នាង}នាយគិតក្នុងចិត្ត។
*តឺត តឺត
នៅខាងក្នុងឡានរបស់Richardពេលនេះកំពុងតែឮសំឡេងទូរសព្ទរោទិ៍ហើយទូរសព្ទនោះគឺជាទូរសព្ទរបស់JaeyiiដែលJiweiបានខលមក។Jijeeឃើញហើយក៏បានប្រញាប់លើក
Jaeyii "អាឡូ ចៅហ្វាយតើចៅហ្វាយមានការអ្វីមានទេបានជាខលមកខ្ញុំ?"នាងបានសួរទៅអ្នកម្ខាងទៀតព្រោះថាហេតុអ្វីបានជាសុខៗគេខលមកនាងឬមួយខាងនោះមានបញ្ហាអ្វី?
Jiwei " មុននេះពួកយើងបានឆែកមើលកាំមេរ៉ាសុវត្ថិភាពហើយៗ ពួកយើងក៏បានរកឃើញដែរថាអ្នកនាងJijeeមិនមែនជាអ្នកធ្វើទេ ពួកយើងបានឃើញថាអ្នកទាំងបីគឺជាអ្នកដែលបានជួយTaesung "។
Jaeyii "ចា អរគុណចៅហ្វាយដែលបានជួយពួកខ្ញុំ"។
Jiwei "មិនអីទេអ្នកនាងព្រោះថានេះគឺជារឿងដែរខាងពួកខ្ញុំត្រូវតែធ្វើស្រាប់ទៅហើយដើម្បីស្វែងរកជនដៃដល់ដែលហ៊ានធ្វើទង្វើបែបនេះមកលើTaeaung និងដើម្បីស្វែងរកយុត្តិធម៌ឲ្យអ្នកនាងJijeeផងដែរ ខ្ញុំសូមទោសអ្នកនាងJijeeជំនួសYoongiផងព្រោះថាគេគឺជាមនុស្សដែលរាងឆេវឆាវបន្តិច"។
Jaeyii "ចាសមិនអីទេចៅហ្វាយតែយ៉ាងណាខ្ញុំក៏អរគុណចៅហ្វាយខ្លាំងណាស់ ដែលមិនបានស្ដីបន្ទោសពួកខ្ញុំពីរឿងដែលបានកើតឡើងមុននេះ"នាងបានអរគុណគេដែលគេមិនខឹងនឹងនាងនៅពេលដែលពួកនាងបានបង្កបញ្ហានៅក្នុងភោជនីយដ្ឋាននោះ។
Jiwei "រឿងនោះមិនមែនជាកំហុសរបស់អ្នកនាងទេ ដូច្នេះអ្នកនាងកុំបន្ទោសខ្លួនឯងអី"។
Jaeyii "ចៅហ្វាយប៉ុន្តែយ៉ាងណាខ្ញុំក៏នៅតែមានអារម្មណ៍ថាខុសព្រោះថាបើសិនជាពួកខ្ញុំមិនបានទៅទេប្រហែលជាមិនមានបញ្ហានេះកើតឡើងឡើយ"។
Jiwei "អ្នកនាងទោះបីជាអ្នកនាងមិនទៅយ៉ាងណាក៏ពួកខ្ញុំត្រូវតែបញ្ចប់ការជួបលាងនោះដដែលនឹង ព្រោះថាពួកយើងត្រូវមកមើលTaesungនៅមន្ទីរពេទ្យតែខ្ញុំគិតថាវាជាសំណាងល្អទៅវិញទេដែលបានអ្នកទាំងបីទៅជាមួយពួកខ្ញុំបើមិនអញ្ចឹងទេប្រហែលជាពេលនេះមិនដឹងTaesungទៅជាយ៉ាងណាហើយទេ ហេតុនេះហើយអ្នកនាងគួរតែគិតថាអ្នកទាំងបីគឺជាមនុស្សដែលបានជួយសង្គ្រោះជីវិតរបស់មនុស្សម្នាក់ទៀតទៅ កុំគិតថាខ្លួនឯងគឺជាអ្នកបង្ករបញ្ហាអី"នាយបានព្យាយាមនិយាយលួងលោមនិងលើកទឹកចិត្តJaeyiiដើម្បីកុំឲ្យនាងគិតថាខ្លួនឯងមានកំហុសទៀត។
Jaeyii "ចា ចៅហ្វាយ"។
Jiwei "មុននេះពេលខ្ញុំកំពុងតែមើលវីដេអូខ្ញុំបានឃើញអ្នកនាងយំ តើអ្នកនាងមានបញ្ហាអ្វីមែនទេឬមួយក៏រឿងដែលបានកើតឡើងនោះ "។
Jaeyii "អត់មានអីទេចៅហ្វាយ ខ្ញុំគ្រាន់តែមានអារម្មណ៍ថាមិនសូវសប្បាយចិត្តតិចតួចមិនមានអ្វីធំដុំទេចៅហ្វាយ ចៅហ្វាយដឹងស្រាប់ហើយថាខ្ញុំគឺជាមនុស្សដែលប៉ុនយំប៉ុណ្ណា ដូច្នេះចៅហ្វាយកុំបារម្ភពីខ្ញុំទេ"។
Jiwei " បើអ្នកនាងមានបញ្ហាអីអ្វីអ្នកនាងអាចប្រាប់ខ្ញុំបាន ខ្ញុំនឹងរង់ចាំស្តាប់និងជួយអ្នកនាងជានិច្ចតាមតែខ្ញុំអាចជួយបាន"។
Jaeyii "អរគុណខ្លាំងណាស់ចៅហ្វាយដែលតែងតែខ្វល់ខ្វាយពីខ្ញុំ"។
Jiwei "បាទមិនអីទេ នៅពេលអ្នកនាងធ្វើដំណើរទៅដល់ផ្ទះសុំខលមកប្រាប់ខ្ញុំផង"។
Jaeyii "ចា ចៅហ្វាយខ្ញុំនឹងខលទៅប្រាប់ចៅហ្វាយនៅពេលដែលខ្ញុំទៅដល់ផ្ទះ ជំរាបលាចៅហ្វាយ"។
Jiwei "បាទជំរាបលា ធ្វើដំណើរតាមផ្លូវឲ្យមានសុវត្ថិភាព"។
Jaeyii "ចៅហ្វាយក៏ដូចគ្នាផងដែរនៅពេលធ្វើដំណើរត្រឡប់ទៅភូមិគ្រឹះវិញសូមឱ្យមានសុវត្ថិភាព"។ពេលនិយាយគ្នារួចរាល់ហើយអ្នកទាំងពីរក៏បានបិទទូរសព្ទរៀងៗខ្លួន។Jaeyiiបានបន្តដំណើរទៅបន្ទប់ជួលឯJiweiក៏បានដើរចូលទៅក្នុងបន្ទប់សម្រាករបស់Taesungវិញ។
Note :លោកស្រីធំគឺជាលោកស្រីKim Youngwon ។
Kim Boram កូនស្រីតែម្នាក់របស់Kim Taesung និង Choi Jinyoung ។
ស្នេហារបស់Taesung និង Choi Jinyoung មិនមែនកើតឡើងស្រួលៗនោះទេ។ទម្រាំតែពួកគេអាចកសាងក្រុមគ្រួសារមកដល់ថ្ងៃនេះគឺមានរឿងរ៉ាវជាច្រើនដែលជាឧបសគ្គរបស់អ្នកទាំងពីរផងដែរ។ពួកគេមិនបានរៀបការជាមួយគ្នាព្រោះតែមានចិត្តស្រឡាញ់គ្នានោះទេ។មានរឿងសំខាន់មួយដែលតម្រូវឲ្យពួកគេទាំងពីរត្រូវតែរៀបការជាមួយគ្នា។
បើអ្នកទាំងអស់គ្នាចង់ដឹងថាតើរឿងសំខាន់នោះគឺជារឿងអ្វីសូមរង់ចាំតាមដានភាគបន្ត។
សូមរង់ចាំតាមដានភាគបន្តទាំងអស់គ្នា
admin សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានរឿងមួយនេះ។
សូមអធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធដែលបានខុសឆ្គង
Thanks you for reading 💕💗

អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)Where stories live. Discover now