+នៅក្នុងofficeរបស់Yoongi
យើងឃើញថាYoongi កំពុងនិយាយទូរស័ព្ទជាមួយNamjoon និងJungkook
Yoongi "អាឡូ ពួកឯង"។
Namjoon "អាឡូ ឯងមានការអី"។
Yoongi "យើងចង់សួរពួកឯងពីរឿងដែលលោកយាយឲ្យពួកយើងទៅចាត់ចែងរៀបចំផ្ទះចាស់ដែលពួកយើងធ្លាប់រស់នៅកាលពី១០ឆ្នាំមុន ពួកឯងគិតទៅថ្ងៃណា"។
Jungkook "កំឡុងពេលបីថ្ងៃនេះទៅថ្ងៃណាក៏បានដែរព្រោះយើងទំនេរ ចុះពួកឯងទំនេរថ្ងៃណា"។
Namjoon "យើងទំនេរស្អែក"។
Yoongi "យើងក៏ថ្ងៃស្អែកដែរ"។
Jungkook "បើអញ្ចឹងសម្រេចថាទៅថ្ងៃស្អែកនេះចុះ"។
Yoongi "ពួកឯងមានដឹងទេហេតុអ្វីបានជាលោកយាយឲ្យពួកយើងទៅចាត់ចែងរៀបចំនៅទីនោះអញ្ចឹង"។
Jungkook & Namjoon"មិនដឹងទេ"។
Yoongi "បើមិនដឹងទាំងអស់គ្នាមិនបាច់ឆ្ងល់ទេលោកយាយឲ្យទៅចេះតែទៅតាមគាត់ទៅ"។
+នៅបន្ទប់ជួលរបស់ Jijee Jaeyii Gesoo
Jijee "លោកHimchanបានហៅយើងទៅស្រុកជាមួយគាត់ ព្រោះគាត់មានការងារនៅទីនោះហើយណាមួយគាត់ថាគាត់ចង់ជួបប៉ារបស់យើងផងដែរ"។
Gesoo "ក៏ល្អ ឯងគួរតែទៅជាមួយគាត់ទៅព្រោះឯងដូចជាខានទៅលេងផ្ទះយូរហើយ លោកអ៊ំប្រហែលជានឹកឯងណាស់ហើយ"។
Jijee "អឹម យើងប្រាប់គាត់រួចហើយថាយើងទៅជាមួយគាត់"។
Jaeyii "យើងកំពុងគិតថានឹងទៅលេងម៉ាក់ដែរ ហើយលោកHimchanទៅថ្ងៃណា"។
Jijee"ទៅថ្ងៃស្អែក ចុះឯងគិតថាចង់ទៅថ្ងៃណាដែរ"។
Jaeyii"យើងក៏គិតថាទៅថ្ងៃស្អែកដូចគ្នា "។
Jijee "បើអញ្ចឹងឯងទៅជាមួយលោកHimchanដែរទៅយ៉ាងម៉េចដែរ"។
Jaeyii "មិនអីទេយើងទៅដោយខ្លួនឯងវិញ ព្រោះមិនចង់ឲ្យពិបាកដល់លោកHimchan"។
Jijee" ហើុយ ឯងទៅជាមួយយើងនិងលោក Himchan វិញទៅ វាងាយស្រួលផង ហើយណាមួយទៅផ្លូវតែមួយជាមួយគ្នាសោះហ្នឹង យើងគិតថាមិនមានអីត្រូវពិបាកដល់លោកHimchanទេ"។
Gesoo "Jaeyii ហា ឯងទៅជាមួយ Jijee តែម្តងទៅណា"។
Jaeyii " Okay Jijee យើងទៅជាមួយឯងដែរ "។
Jijee "Gesoo ឯងទៅទេ"។
Gesoo"អត់ទេ ពួកឯងទៅៗ"។
Jijee "អឹម បើចឹងយើងនឹងខលទៅប្រាប់លោកHimchan ឲ្យដឹងដែរសិនថា Jaeyiiទៅដែរ"។ថាហើយនាងក៏ដើរទៅខលទូរសព្ទបាត់ទៅ។
+ស្អែកឡើង
+នៅភូមិគ្រឹះKim
លោកស្រីធំ"អ្នករៀបចំផ្ទះយាយបានចាត់ចែងរួចហើយពួកឯងទៅដល់នឹងឃើញ"។គាត់និយាយប្រាប់ទៅចៅប្រុសទាំងបីរបស់គាត់។
Yoongi "បាទលោកយាយពួកខ្ញុំសុំលាសិនហើយ"។
លោកស្រីធំ"សុខសប្បាយតាមផ្លូវ"។
Yoongi & Jungkook & Namjoon "បាទលោកយាយ"។បន្ទាប់ពីបានឆ្លើយតបជាមួយលោកស្រីធំហើយពួកគេក៏បានដើរទៅឡានបាត់ទៅ។
លោកស្រីទី១"ហេតុអ្វីបានជាអ្នកម៉ាក់ឲ្យពួកគេទៅរៀបចំផ្ទះនោះ?"។លោកស្រីទីមួយគាត់ទើបតែចុះមកខាងក្រោមមុននេះហើយបានឃើញថាកូនប្រុសរបស់គាត់និងក្មួយគាត់ពីរនាក់ទៀតនាំគ្នាចេញទៅផ្ទះដែលពួកគេធ្លាប់រស់នៅ។គាត់ក៏សួរទៅលោកស្រីធំព្រោះគាត់បានឃើញថាកន្លងមកលោកស្រីធំដូចជាមិនដែលរំលឹកពីផ្ទះនោះសោះហេតុអ្វីបានជាពេលនេះលោកស្រីធំឲ្យYoongi Jungkook Namjoon ទៅមើល។
លោកស្រីធំ"គឺម៉ាក់គ្រាន់តែចង់ឱ្យពួកគេ ទៅសំអាតផ្ទះនោះចេញម្ដង ព្រោះតាំងពីពួកគេចាប់ផ្ដើមមករស់នៅក្នុងភូមិគ្រឹះនេះវិញ ពួកគេមិនដែលទៅអើតមើលផ្ទះនោះសោះ ហើយម៉ាក់បានដឹងមកថាផ្ទះនោះឥឡូវកខ្វក់ណាស់ ដូច្នេះហើយទើបម៉ាក់ចង់ឲ្យពួកគេទៅរៀបចំឲ្យបានស្អាតម្ដង ទាន់ពួកគេមានពេលទំនេរ"។គាត់ក៏បានរៀបរាប់ពីមូលហេតុ ប្រាប់ទៅលោកស្រីទីមួយ។តែមិនប្រាកដទេថាអ្វីដែលគាត់ប្រាប់នោះគឺជាការពិតឬក៏អត់?ហើយយើងមិនដឹងទេថាគាត់ធ្វើនេះព្រោះតែមានគម្រោងការអ្វីមួយឬយ៉ាងណា។
សូមរង់ចាំតាមដានភាគបន្តទាំងអស់គ្នា
សុំមេត្តាខន្តីអភ័យទោសចំពោះពាក្យសំដីមិនសមរម្យណាមួយដែលAdminបានប្រើប្រាស់នៅក្នុងសាច់រឿងនេះ។
admin សង្ឃឹមថាអ្នកទាំងអស់គ្នារីករាយក្នុងការអានរឿងមួយនេះ។
សូមអធ្យាស្រ័យចំពោះអក្ខរាវិរុទ្ធដែលបានខុសឆ្គង
Thanks you for reading 💕💗
YOU ARE READING
អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)
Romanceស្នេហាដែលមានឲ្យគ្នាតាំងពីក្មេង ប៉ុន្តែដោយសារតែមានការយល់ច្រឡំចំពោះគ្នាបានធ្វើតួស្រីនិងតួប្រុសមិនអាចចាប់ផ្តើមជាមួយគ្នាបានយូរ។ការយល់ច្រឡំនេះបានធ្វើឲ្យតួប្រុសសម្រេចចិត្តចាកចេញពីតួស្រីដោយគ្មានចិត្តស្តាយស្រណោះអ្វីបន្តិចសោះឡើយហើយថែមទាំងមិនបានប្រាប់តួស្រី ឲ...