អាថ៌កំបាំងលាក់ស្នេហ៍ភាគទី17

14 0 0
                                    

    មេការ"សូមអញ្ជើញលោក Jungkook លោក Namjoon លោកYoongi អ្នកនាង Ji-ah អ្នកនាងHarin អ្នកនាង Hayoon "មេការបាននិយាយស្វាគមន៍ទៅកាន់ពួកគេ។
    Namjoon "អឹម"គេគ្រាន់តែក្រហេមបន្តិចហើយក៏បាននាំគ្នាដើរចូលទៅក្នុងទៅ។ម្នាក់ៗមិនបានចាប់អារម្មណ៍ថាGesooក៏នៅទីនឹងដែរទេ។
  
    Gesoo ធូរចិត្តណាស់ដែលពួកគេមិនបានចាប់អារម្មណ៍នឹងនាង។បន្ទាប់មកមេការនិងនាងក៏បាននាំគ្នាដែរចូលទៅខាងក្នុងតាមពួកគេ។នាងបានបន្តទៅធ្វើការរបស់នាងចំណែកឯមេការបានរកតុឱ្យអ្នកទាំងប្រាំមួយ។នៅពេលដើរទៅដល់តុធំមួយមេការក៏បានឈប់នៅត្រង់នោះដោយប្រាប់ពួកគេថានេះហើយគឺជាតុ ដែល Jeongho បានឱ្យរៀបចំ។
  
    Namjoon "បង Jeongho ឱ្យរៀបចំតុនេះគាត់មិនបានឲ្យរៀបចំបន្ទប់VIPទេមែនទេ?"នាយបានស្រួលទៅមេការព្រោះថាលើកនេះប្លែកខ្លាំងណាស់រាល់ដងឲ្យតែពួកគេជួបគ្នាគឺពួកគេតែងតែមានបន្ទប់VIPមួយតែហេតុអ្វីបានជាលើកនេះអង្គុយតុកកណ្ដាលវាលទៅវិញ។
  មេការ"ចា៎លោកគឺចៅហ្វាយបានឱ្យរៀបចំតុនេះជូន"គាត់បានឆ្លើយតបទៅនឹងអ្វីដែរNamjoonបានសួរ។
   Namjoon "ម៉េចបានជាគាត់មិនឱ្យរៀបចំបន្ទប់ VIPអញ្ចឹង គាត់មានបានប្រាប់នាងទេ"។
   មេការ"អត់ទេលោកគាត់មិនបានប្រាប់អ្វីខ្ញុំទេ"។
   Namjoon "អឹម អញ្ចឹងក៏អញ្ចឹងទៅ"។
   មេការ"តើលោកត្រូវការកម្មង់អាហារឥឡូវទេ?"គាត់បានសួរទៅពួកគេ ក្រែងពួកគេចង់កម្មង់អាហារមុនពេលដែលJeonghoមកដល់។
   Namjoon"អត់ទេចាំពួកយើងមកជុំគ្នាទើបកម្មង់"។
   មេការ"ចា ខ្ញុំសុំលាសិនហើយបើលោកត្រូវការអ្វីអាចហៅពួកខ្ញុំបាន"។
   Harin "អរគុណច្រើន"នាងបាននិយាយអរគុណទៅមេការហើយមេការក៏បានញញឹមដាក់ពួកគេបន្ទាប់មកគាត់ក៏បានដើរចេញទៅ។
  
  + នៅក្នុង Supermarket
  ពេលនេះ Jijee កំពុងនិយាយទូរសព្ទជាមួយ Jaeyii ។
   Jijee "បង Richard បានខលទូរសព្ទមកយើងដើម្បីបបួលពួកយើងទៅភោជនីយដ្ឋានដែលGesooធ្វើការ គាត់ថាគាត់ចង់ទៅញ៉ាំអាហារពេលល្ងាចជុំគ្នាជាមួយពួកយើង ហើយញ៉ាំនៅកន្លែង Gesooធ្វើការតែម្ដងព្រោះមិនចាំបាច់ឲ្យGesooពិបាកទៅវិញទៅមក"។
   Jaeyii "ល្អដែរទេដែលយើងទៅញ៉ាំអីនៅកន្លែងសង្សាររបស់ Aeraអញ្ចឹង ចុះបើនាងមកចំពេលដែលយើងកំពុងតែញ៉ាំវិញនោះតើអាចនឹងមានរឿងដែរទេ "នាងបានសួរទៅ Jijee ព្រោះថាបើទៅញ៉ាំអីនៅកន្លែងនោះនាងខ្លាចថានឹងមានបញ្ហា។
   Jijee "រឿងនេះយើងក៏មិនដឹងដែរប៉ុន្តែGesooទៅធ្វើការជិតពេញមួយថ្ងៃហើយប៉ុន្តែដូចជាមិនឮថាមានរឿងអាក្រក់អីនោះទេ"។
  Jaeyii "តែយើងចេះតែខ្លាចណា"។
  Jijee "យើងក៏ដូចឯងដែរប៉ុន្តែវាងាយស្រួលសម្រាប់Gesoo ព្រោះថាយើងនឹងទៅញ៉ាំអាហារពេលល្ងាចនៅពេលGesooចប់ការងារតែម្ដង ហើយណាមួយយើងឮGesooធ្លាប់ប្រាប់យើងថាពួកគេមិនដែលទៅជួបជុំគ្នានៅភោជនីយដ្ឋានដែល Gesooធ្វើការនោះទេ"។ពិតមែនហើយតាំងពីដើមមកពួកគេមិនដែលមកជួបជុំគ្នានៅក្នុងភោជនីយដ្ឋានមួយនេះទេ។
  Jaeyii " Ok ដូច្នេះសម្រេចថាពួកយើងនឹងទៅញ៉ាំអីនៅកន្លែងGesooធ្វើការ "។
  Jijee "អឹម សម្រេចថាអញ្ចឹងចុះ ប៉ុណ្ណឹងបានហើយ Byebye "។
  Jaeyii "Byebye "អ្នកទាំងពីរក៏ដាក់ទូរសព្ទចុះរាងៗខ្លួន។
  

អាថ៌កំបាំងលាក់ស្នេហ៍(ឈប់)Where stories live. Discover now